09/09/2026
អនុរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកជំទាវ Michelle Chan ជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយឯ.ឧ កែវ រតនៈ លើកិច្ចសហការផ្នែកនយោបាយ សេដ្ឋកិច្ច និងវិនិយោគសម្រាប់ប្រទេសទាំងពីរ។ ភាគីទាំងពីរចែករំលែកស្ថានភាពក្នុងតំបន់ និងពិភពលោក និងដាក់គោលដៅពង្រីកកិច្ចសហការឱ្យកាន់តែប្រសើរ។ អូស្ត្រាលីសន្យាបន្តជួយកសាងសមត្ថភាពឱ្យកម្ពុជា និងលើកទឹកចិត្តឱ្យកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី។