រដ្ឋបាលឃុំស្វាយស-Svay sa

រដ្ឋបាលឃុំស្វាយស-Svay sa #រដ្ឋបាលឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់

ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលឃុំស្វាយសបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពឃុំប្រចាំខែសីហា ដោយថ្ងៃនេះដែរមានការចូលរួចពី...
14/08/2026

ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលឃុំស្វាយសបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពឃុំប្រចាំខែសីហា ដោយថ្ងៃនេះដែរមានការចូលរួចពីក្រុមហ៊ុនMetfoneផងដែរ។

-បញ្ជាក់ ក្រុមហ៊ុនMetfoneបានចុះមកផ្សព្វផ្សាយដល់អតិថិជនរបស់ខ្លួនក្នុងឃុំស្វាយសពិនិត្យផ្ទៀងផ្ទាត់លេខទូរស័ព្ទប្រព័ន្ធMetfoneឲ្យត្រឹមត្រូវជាមួយឈ្មោះ អត្តសញ្ញាណប័ណ្ណ នឹងកុងធនាគារ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលគ្រប់គ្រង។
ហេតុដូចនេះសូមប្រជាជនក្នុងឃុំយើងមេត្តាផ្ទៀងផ្ទាត់លេខទូរស័ព្ទប្រព័ន្ធMetfoneដោយចុច*1202 #ដើម្បីពិនិត្យ សូមអរគុណ។

 #រដ្ឋបាលឃុំស្វាយស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នាយយកអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការDDSP បើកកិច្ចប្រជុំនៅសាលាឃុំស្វាយសស...
14/08/2026

#រដ្ឋបាលឃុំស្វាយស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
នាយយកអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការDDSP បើកកិច្ចប្រជុំនៅសាលាឃុំស្វាយសស្តីពីការប្រែប្រួលអាកាសធាតុ និងវិធានការទប់ស្កាត់។

ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ #រដ្ឋបាលឃុំស្វាយស បើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ នឹងជូនដំណឹងដល់អាជីវករក្នុងឃុំស្វាយ...
30/07/2026

ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
#រដ្ឋបាលឃុំស្វាយស បើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ នឹងជូនដំណឹងដល់អាជីវករក្នុងឃុំស្វាយសឲ្យចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

រដ្ឋបាលឃុំស្វាយសសូមជម្រាបជូនដល់សាធារណៈជន ក៏ដូចជាអាជីវករនៅក្នុងឃុំស្វាយសយើង មេត្តានាំគ្នាមកចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យបានគ្រប់ៗគ្នា សូមអរគុណ។

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦  #រដ្ឋបាលឃុំស្វាយស បានបើកកិច្ចប្រជុំអាណត្តិក្រុមប្រឹក្សាប្រចាំខែមិថុនា ដើម្បីបូកសរុបរបា...
29/06/2026

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
#រដ្ឋបាលឃុំស្វាយស បានបើកកិច្ចប្រជុំអាណត្តិក្រុមប្រឹក្សាប្រចាំខែមិថុនា ដើម្បីបូកសរុបរបាយការណ៍នឹងរាយការណ៍នូវបញ្ហាផ្សេងៗដែលបានកើតឡើងតាមភូមិនីមួយៗក្នុងឃុំស្វាយស។

 #រដ្ឋបាលឃុំស្វាយស, រលឹកកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានចុះពិនិត្យផ្លូវបេតុងប្រវែង៤១០ម ទទឹង៥ម ពីខ្លោងទ្វា...
29/06/2026

#រដ្ឋបាលឃុំស្វាយស, រលឹកកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
ក្រុមការងារបានចុះពិនិត្យផ្លូវបេតុងប្រវែង៤១០ម ទទឹង៥ម ពីខ្លោងទ្វាវត្តកោះគីរីវង្សា ទៅតំបន់ក្លេងក្នុងភូមិកំរ៉ែង ដែលដឹកនាំដោយលោកចាន់ សៃ មេឃុំស្វាយស ដោយមានការចូលរួមពី
-លោក ផូត សុភី ប្រធានការិយាល័យគាំទ្រឃុំ
-លោក គ្រួច សន្តិភាព ស្មៀនឃុំ
-លោកតាំង សារ៉េត អ្នកទទួលការគម្រោង។
សង្កេតឃើញថាផ្លូវនេះបានរួចជាស្ថាពរ100% ហេតុនេះសូមសាធារណជនមេត្តាជ្រាប។ សូមអរគុណ

29/06/2026
ក្រោយពីទទួលបានសេចក្តីរាយការណ៍អំពីលោក ចាន់ សៃ មេឃុំស្វាយសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថាមានខ្យល់កន្រ្តាក់ដែលធ្វើឲ្យខូ...
28/06/2026

ក្រោយពីទទួលបានសេចក្តីរាយការណ៍អំពីលោក ចាន់ សៃ មេឃុំស្វាយសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថាមានខ្យល់កន្រ្តាក់ដែលធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៣២គ្រួសារស្ថិតនៅក្នុងភូមិទួលអណ្តែត
លោកស្រី មិត្ត សុភាព អភិបាលរងស្រុកក្រគរ នឹងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាប្រចាំស្រុកក្រគររួមជាមួយនឹងសហការី ព្រមទាំងមានការចូលរួមពីលោកអនុប្រធានក្រុមការងារចុះជួយឃុំស្វាយសផងដែរនោះ បាននាំយកទេយ្យទានបន្តិចបន្តួចមកជួយគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ។ មួយវិញទៀតលោកស្រីបានជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះយ៉ាងមានភាពស្និតស្នាលបំផុត ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

ហេតុដូចនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

25/06/2026

#ឃុំស្វាយស,កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ មានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានវាយប្រហារផ្ទះប្រជាពលរដ្ឋក្នុងភូមិទួលអណ្តែតឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៣២ខ្នងផ្ទះ។ ដោយក្នុងនោះមានសភាពខូចខាតធ្ងន់នឹងស្រាលផ្សេងៗគ្នា ឈ្មោះម្ចាស់ផ្ទះដែលត្រូវខ្យល់កន្រ្តាក់វាយប្រហារឲ្យខូចខាតនោះដូចមានរាយនាមខាងក្រោម:
1 ឆុង សុភាព 1979 ស័ង្កសី
2 ទី ចាន់ថា 1995 ក្បឿង
3 ទី ចាន់ធូ 1994 ក្បឿង
4 ជា នរក្ស 1984 ស័ង្កសី
5 ឡាំ រ៉ាន់ 1954 ស័ង្កសី
6 រី រិទ្ធិ 1988 ស័ង្កសី
7 ស៊ីម អុន 1992 យ៉ាប
8 អៀង អឿន 1974 ក្បឿង
9 ហំ គឹមហោន 1994 ស័ង្កសី
10 ហំ គឹមហៀង 1985 ស័ង្កសី
11 វឿន សុហូត 2000 ក្បឿង
12 នី ចាន់និត 1997 ក្បឿង
13 នាង នី 1965 ក្បឿង
14 ផន ឡី 1985 យ៉ាប
15 ថ្លាង ទាវ 1978 យ៉ាប​ និងក្បឿង
16 ខន ខេង 1994 ក្បឿង
17 ស៊ីម ម៉ាប់ 1996 ក្បឿង
18 ឃូ ប៉ិច 1982 ក្បឿង
19 តន សុរ៉ា 1985 ក្បឿង
20 តន ញ៉ាញ់ 1978 ស័ង្កសី
21 សោម កក្កដា 1988 ក្បឿង
22 ហំ ពេជ្រ 1974 យ៉ាប
23 កាន់ សុភ័ក្រ 1985 ស័ង្កសី
24 សេន ភ្ញៀវ 1979 ក្បឿង
25 សោម ប្រាក់ 1968 ស័ង្កសី
26 ឆុង ឆាន់ 1983 ស័ង្កសី
27 យឿង ចាន់រឿន 1989 ស័ង្កសី
28 កាន់ សែត 1976 ស័ង្កសី
29 ម៉ន គឹមលី 1989 ស័ង្កសី
30 ញ៉ែម សំអឿន 1971 ស័ង្កសី
31 កែម សួន 1989 ក្បឿង
32 សូត្រ ចំរើន 1987 ក្បឿង
-ហេតុដូចបានឃើញទិដ្ឋភាពក្នុងវីឌីអូនេះហើយ សូមប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នាៗ សូមអរគុណ នឹងសូមជ្រាបជាព័ត៌មាន។
-បញ្ជាក់ក្នុងវីឌីអូនេះមានចំនួនតែ៤ខ្នងផ្ទះតែប៉ុណ្ណោះ។

 #រដ្ឋបាលឃុំស្វាយស ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ប្រជុំអាណត្តិក្រុមប្រឹក្សាឃុំលើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤។
28/04/2026

#រដ្ឋបាលឃុំស្វាយស ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ប្រជុំអាណត្តិក្រុមប្រឹក្សាឃុំលើកទី៤៦ អាណត្តិទី៥ ឆ្នាំទី៤។

Address

Pusart
Pursat
150310

Alerts

Be the first to know and let us send you an email when រដ្ឋបាលឃុំស្វាយស-Svay sa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share