រដ្ឋបាលក្រុងពោធិ៍សាត់

រដ្ឋបាលក្រុងពោធិ៍សាត់ រដ្ឋបាលក្រុងពោធិ៍សាត់ ប្រឹងប្រែងបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ជឿជាក់

អាណាព្យាបាលបានចូលរួមមើលការប្រឡងរបស់កូនៗ
04/09/2026

អាណាព្យាបាលបានចូលរួមមើលការប្រឡងរបស់កូនៗ

អនុញ្ញាតជម្រាបជូននូវសកម្មភាពប្រជុំការងារបច្ចេកទេសស្តីពីការរៀបចំការធ្វើតេស្តសិស្សចូលរៀន និងការងារពាក់ព័ន្ធមួយចំនួន នៅវិទ្...
04/09/2026

អនុញ្ញាតជម្រាបជូននូវសកម្មភាពប្រជុំការងារបច្ចេកទេសស្តីពីការរៀបចំការធ្វើតេស្តសិស្សចូលរៀន និងការងារពាក់ព័ន្ធមួយចំនួន នៅវិទ្យាល័យពោធិ៍សាត់។ សូមអរគុណច្រើន។
អ្នកចូលរួមមាន៖
១. ថ្នាក់ដឹកនាំ និងក្រុមការងារការិយាល័យកណ្តាល NGS
២. លោកប្រធានគណៈកម្មការ គ.គ.ស
៣. គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យពោធិ៍សាត់

បញ្ជីឈ្មោះសិស្សប្រឡងចូលរៀនថ្នាក់ទី១០ កម្មវិធីសាលារៀនជំនាន់ថ្មី
04/09/2026

បញ្ជីឈ្មោះសិស្សប្រឡងចូលរៀនថ្នាក់ទី១០ កម្មវិធីសាលារៀនជំនាន់ថ្មី

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាពេលដ៏ខ្លីខាងមុខនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្...
04/09/2026

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាពេលដ៏ខ្លីខាងមុខនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា (កម្រិតវិទ្យាល័យ និងអនុវិទ្យាល័យ) ក្នុងរង្វង់ប្រមាណ ៣,០០០នាក់។

សូមបេក្ខជន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ ត្រៀមលក្ខណៈ និងតាមដាននូវការផ្សព្វផ្សាយជាបន្តបន្ទាប់របស់បណ្តាញផ្សព្វផ្សាយផ្លូវការនានាក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)

📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.New

ការថែរក្សាអនាម័យ និងបរិស្ថាន គឺជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នា! ដើរទន្ទឹមគ្នានឹងការផ្ដល់ចំណេះដឹងទូទៅក្នុងថ្នាក់រៀន សាលា...
04/09/2026

ការថែរក្សាអនាម័យ និងបរិស្ថាន គឺជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នា! ដើរទន្ទឹមគ្នានឹងការផ្ដល់ចំណេះដឹងទូទៅក្នុងថ្នាក់រៀន សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ បាននិងកំពុងបន្តបណ្តុះស្មារតីទទួលខុសត្រូវសង្គមដល់ប្អូនៗសិស្សានុសិស្ស តាមរយៈការដឹកនាំសកម្មភាពរើសសំរាម និងសម្អាតបរិស្ថានតាមដងផ្លូវសាធារណៈ និងតាមបណ្តោយមាត់ស្ទឹងពោធិ៍សាត់ នា ថ្ងៃទី ៥ ជារៀងរាល់ខែ។

02/09/2026
02/09/2026

ក្នុងនាមរដ្ឋបាលក្រុងពោធិ៍សាត់ សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ លោក ង៉ែត សុវណ្ណបញ្ញា ម្ចាស់ហាងកោះកាហ្វេ និងក្រុមការងារស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការដាំដើមឈើតាមដងផ្លូវសំខាន់ៗក្នុងក្រុង។

ការចូលរួមនេះបានបង្ហាញពីស្មារតីស្រឡាញ់សហគមន៍ និងការរួមចំណែកដ៏មានតម្លៃពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការលើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតងក្នុងក្រុងពោធិ៍សាត់ ព្រមទាំងសូមជូនពរឱ្យលោក និងគ្រួសារជួបតែពុទ្ធពរទាំងបួនប្រការ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលាក្រុងពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ខូយ រីដ...
02/09/2026

នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលាក្រុងពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)»។

​ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សា គណៈអភិបាលក្រុង តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំការិយាល័យ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ព្រមទាំងលោកគ្រូ អ្នកគ្រូយ៉ាងច្រើនកុះករផងដែរ។

ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំពី លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់​នាព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ...
02/09/2026

ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំពី លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់

​នាព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ឱវាទដល់ប្អូនៗយុវជនក្នុងសង្កាត់ចំរើនផល ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមរស់នៅ។

អបអរសាទរជ័យលាភីសិស្សវិទ្យាល័យពោធិ៍សាត់ទទួលបាននិទ្ទេសA ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សម័យប្រឡង ១០ សីហា ២០២៦)
02/09/2026

អបអរសាទរជ័យលាភីសិស្សវិទ្យាល័យពោធិ៍សាត់ទទួលបាននិទ្ទេសA ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សម័យប្រឡង ១០ សីហា ២០២៦)

Address

Highway 5
Pursat
855

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលក្រុងពោធិ៍សាត់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share