មជ្ឈមណ្ឌលវិបស្សនា ខេត្តពោធិសាត់ ភ្នំទ្រព្យ

  • Home
  • Cambodia
  • Pursat
  • មជ្ឈមណ្ឌលវិបស្សនា ខេត្តពោធិសាត់ ភ្នំទ្រព្យ

មជ្ឈមណ្ឌលវិបស្សនា ខេត្តពោធិសាត់ ភ្នំទ្រព្យ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មជ្ឈមណ្ឌលវិបស្សនា ខេត្តពោធិសាត់ ភ្នំទ្រព្យ, Public School, 05, Pursat.

🗣️សារអបអរសាទរ មជ្ឈមណ្ឌលវិបស្សខេត្តពោធិ៍សាត់ (វត្តព្រៃធុតង្គភ្នំទ្រព្យ) សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង និងប្រកបដោយសេចក្ត...
23/08/2026

🗣️សារអបអរសាទរ
មជ្ឈមណ្ឌលវិបស្សខេត្តពោធិ៍សាត់ (វត្តព្រៃធុតង្គភ្នំទ្រព្យ) សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែង និងប្រកបដោយសេចក្តីសោមនស្សរីករាយ ចំពោះ ព្រះមន្ត្រីសង្ឃចំនួន ៤ ព្រះអង្គ ដែលទទួលបានការតែងតាំង និងប្រគល់ ព្រះរាជប្រកាសនីយប័ត្រ ឡើងងារជាទី៖

១. ព្រះភិក្ខុ ផល សុផាន់ណា នាមឆាយា (ឆន្ទសុទ្ធោ) សមណសក្ដិ (ព្រះអរិយត្ថេរ) ងារដើមជា ព្រះធម្មធរគណស្ដីទី ឱ្យឡើងទីជា ព្រះធម្មធរគណ ខេត្តពោធិ៍សាត់ តទៅ។

២. ព្រះភិក្ខុ អោម កង នាមឆាយា (អកម្មការោ) ងារដើមជា ព្រះសមុហ៍គណស្ដីទី ឱ្យឡើងទីជា ព្រះសមុហ៍គណ ខេត្តពោធិ៍សាត់ តទៅ។

៣. ព្រះភិក្ខុ ឡេង គឹមហ៊ត នាមឆាយា (កល្យាណធម្មោ) ងារដើមជា ព្រះលេខាធិការគណស្ដីទី ឱ្យឡើងទីជា ព្រះលេខាធិការគណ ខេត្តពោធិ៍សាត់ តទៅ។

៤. ព្រះភិក្ខុ ជិន សុភក្តិ នាមឆាយា (ចន្ទត្ថេរោ) ងារដើមជា ព្រះគ្រូអនុគណស្ដីទី ឱ្យឡើងទីជា ព្រះគ្រូទីឃាយុសិរីធម្ម អនុគណក្រុងពោធិ៍សាត់ តទៅ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ មជ្ឈមណ្ឌលវិបស្សនាខេត្តពោធិ៍សាត់ (វត្តព្រៃធុតង្គភ្នំទ្រព្យ) និងពុទ្ធបរិស័ទទាំងអស់ សូមប្រគេនពរជ័យ សិរីសួស្តី បវរមហាប្រសើរ ចំពោះព្រះមន្ត្រីសង្ឃទាំង ៤ ព្រះអង្គ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ក្នុងបុព្វហេតុបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។
ព្រះសង្ឃគ្រប់ព្រះអង្គបន្តជាកម្លាំងស្នូលដ៏សំខាន់ក្នុងការដឹកនាំ ថែរក្សា លើកតម្កើង និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ។ 🙏🌹

សូមអនុមោទនា និងអបអរសាទរដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

នារសៀលថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦

#សាលាគណខេត្តពោធិ៍សាត់
#ព្រះមេគណខេត្តពោធិ៍សាត់
#អបអរសាទរ
#ព្រះមន្ត្រីសង្ឃ
#ព្រះពុទ្ធសាសនា
#ខេត្តពោធិ៍សាត់

🗣️ កិចបដិបត្តិពេលព្រឹកលោកយាយលោកតា
21/08/2026

🗣️ កិចបដិបត្តិពេលព្រឹកលោកយាយលោកតា

🗣️ ដង្ហែសក្ការ:ថ្វាយព្រះសារីរិកធាតុ ព្រះ​សម្មា​សម្ពុទ្ធ​ ថ្ងៃឧបោសថសីល ៨កើត​ ខែស្រាព​ អដ្ឋស័ក​ព. ស២៥៧0
21/08/2026

🗣️ ដង្ហែសក្ការ:ថ្វាយព្រះសារីរិកធាតុ ព្រះ​សម្មា​សម្ពុទ្ធ​ ថ្ងៃឧបោសថសីល ៨កើត​ ខែស្រាព​ អដ្ឋស័ក​ព. ស២៥៧0

កិកីវ អណ្ឌំ ចមរីវ វាលធឹ         បិយំវ បុត្តំ នយនំវ ឯកកំ តថេវ សីល អនុរក្ខមានកា     សុបេសលា ហោថ សទា សគារវាសត្វត្រដេរវ៉ិច រ...
20/08/2026

កិកីវ អណ្ឌំ ចមរីវ វាលធឹ បិយំវ បុត្តំ នយនំវ ឯកកំ តថេវ សីល អនុរក្ខមានកា សុបេសលា ហោថ សទា សគារវាសត្វ
ត្រដេរវ៉ិច រក្សាស៊ុតវាយ៉ាងណា
សត្វមេម្រឹកចាមរី រក្សាកន្ទុយវាយ៉ាងណា
មាតា រក្សាកូនប្រុសតែមួុយយ៉ាងណា
ជនមានភ្នែកម្ខាង រក្សានូវភ្នែកយ៉ាងណា អ្នកទាំងឡាយ ជាអ្នករក្សានូវសីល មានសីលជាទីស្រឡាញ់ដ៏ក្រៃលែង ចូរជាអ្នកប្រកបដោយសេចក្តីគោរពសីល ឲ្យបានសព្វៗកាល ក៏យ៉ាងនោះដែរ។ សីលំ យោគិស្ស លង្ការោ សីលំ យោគិស្ស មណ្ឌនំ សីលេហិ លង្កតោ យោគី មណ្ឌនេ អគ្កតំ គតោ​ សីលជាគ្រឿងអលង្ការរបស់យោគី (អ្នករក្សាសីល) សីលជាគ្រឿងប្រដាប់របស់យោគី (អ្នករក្សាសីល) យោគី (អ្នករក្សាសីល) ប្រដាប់តាក់តែងដោយសីលទាំងឡាយហើយ រមែងដល់នូវភាវ:ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមប្រសើរហោង។
ន បុប្ផគន្ធោ បដិវាតមេតិ ចន្ទនំ តគរមល្លិកាវា
សតញ្ច គន្ធោ បដិវាតមេតិ សញ្វា ទិសា សប្បុរិសោ បវាយតិ ក្លិនផ្កាបក់ផ្សាយច្រាយខ្យល់ពុំបានទេ ក្លិនខ្លឹមចន្ទន៍ក្ដី ក្លិនក្រស្នាក្តី ក្លិនផ្កាម្លិះរួុតក្តី បក់ផ្សាយច្រាសខ្យល់ពុំបានទេ មានតែក្លិននៃពួុកសប្បុរស (អ្នកមានសីល) ទើបបក់ផ្សាយច្រាសខ្យល់បាន សប្បុរស (អ្នកមានសីល) បក់ផ្សាយក្លិនសព្វសានុទិសទាំងបណ្តោយខ្យល់ និង ទាំងបញ្ច្រាសខ្យល់។ ចន្ទនំ គតរំ វាបិ ឧប្បលំ អថ វស្សិកី ឯតេសំ គន្ធជាតានំ សីលគន្ធោ អនុត្តរោក្លិនខ្លឹមចន្ទន៍ក្ដី ក្លិនក្រស្នាក្តី ក្លិនផ្កាឧប្បុលក្តី ក្លិនផ្កាម្លិះលាក្តី (សុទ្ធតែមានក្លិនក្រអូប) ប៉ុន្តែក្លិនសីល ក្រអូបក្រៃលែងជាងគន្ធជាតទាំងន៎៎ុះ (ឥតមានគន្ធជាតអ្វីក្រអូបដូចក្លិនសីលឡើយ) ។

🧘‍♂️ កិច្ចបដិបត្តិសមាធិ៖ ផ្លូវឆ្ពោះទៅរកសេចក្តីសុខពិត។​ភាពស្ងប់ស្ងាត់នៃចិត្ត គឺជាមរតកដ៏មានតម្លៃដែលយើងអាចស្វែងរកបានដោយខ្លួ...
20/08/2026

🧘‍♂️ កិច្ចបដិបត្តិសមាធិ៖ ផ្លូវឆ្ពោះទៅរកសេចក្តីសុខពិត។
​ភាពស្ងប់ស្ងាត់នៃចិត្ត គឺជាមរតកដ៏មានតម្លៃដែលយើងអាចស្វែងរកបានដោយខ្លួនឯង។ សូមឱ្យបុណ្យកុសលពីការចម្រើនមេត្តា និងសមាធិនេះ បានដល់សព្វសត្វលោកទាំងពួង។ សូមឱ្យគ្រប់គ្នាជួបតែសេចក្តីសុខ និងសេចក្តីចម្រើន។ សាធុ! សាធ! សាធុ!... 🙏

សីល៨ ឬហៅថា អាជីវដ្ឋមកសីល" (សីលមានអាជីវៈជាគម្រប់ ៨)។ សីលប្រភេទនេះខុសពី ឧបោសថសីល (សីល ៨ ដែលយើងរក្សានៅថ្ងៃសីល) ត្រង់ថាវាផ្ត...
18/08/2026

សីល៨ ឬហៅថា អាជីវដ្ឋមកសីល" (សីលមានអាជីវៈជាគម្រប់ ៨)។ សីលប្រភេទនេះខុសពី ឧបោសថសីល (សីល ៨ ដែលយើងរក្សានៅថ្ងៃសីល) ត្រង់ថាវាផ្តោតសំខាន់ទៅលើការសម្អាត កាយ វាចា និងការចិញ្ចឹមជីវិតឱ្យបរិសុទ្ធជាប្រចាំថ្ងៃ។
ខាងក្រោមនេះគឺជាសេចក្តីលម្អិតនៃសីលទាំង ៨ នោះ៖
១. វៀរចាកកាយកម្ម ៣ (អំពើអាក្រក់តាមកាយ)
• បាណាតិបាតា៖ ការវៀរចាកការសម្លាប់សត្វ ។
• អទិន្នាទានា៖ ការវៀរចាកការលួចឆក់ប្លន់ ឬកាន់យកទ្រព្យដែលគេមិនបានឱ្យ។
• កាមេសុមិច្ឆាចារា៖ ការវៀរចាកការខុសក្នុងកាម (ការប្រព្រឹត្តខុសប្រពៃណី ឬស្មោះត្រង់នឹងគូស្រករ)។
២. វៀរចាកវចីកម្ម ៤ (អំពើអាក្រក់តាមវាចា)
• មុសាវាទា៖ ការវៀរចាកការនិយាយកុហក ភូតភរ មិនពិត។
• បិសុណាវាចា៖ ការវៀរចាកការនិយាយញុះញង់ បំបែកបំបាក់សាមគ្គី។
• ផរុសវាចា៖ ការវៀរចាកការនិយាយពាក្យទ្រគោះបោះបោក ជេរប្រមាថ ឬពាក្យអសុរោះ។
• សម្ផប្បលាបា៖ ការវៀរចាកការនិយាយពាក្យរោយរាយ ឥតប្រយោជន៍ ឬរឿងរ៉ាវដែលគ្មានខ្លឹមសារ។
៣. វៀរចាកមិច្ឆាជីវៈ ១ (ការចិញ្ចឹមជីវិតខុស)
• មិច្ឆាជីវៈ៖ ការវៀរចាកការចិញ្ចឹមជីវិតក្នុងផ្លូវខុស (ដូចជាការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរសត្វសម្រាប់សម្លាប់ ជួញដូរគ្រឿងស្រវឹង និងជួញដូរថ្នាំពិស)។ បុគ្គលត្រូវស្វែងរកទ្រព្យដោយធម៌ និងសុចរិត។

🗣️លោកយាយ លោកតាមានសទ្ធាចម្រើនសមាធិថ្ងៃឧបោសថសីលhttps://t.me/PursatVp
13/08/2026

🗣️លោកយាយ លោកតាមានសទ្ធាចម្រើនសមាធិថ្ងៃឧបោសថសីល
https://t.me/PursatVp

🗣️ បច្ឆិមវាចារបស់ព្រះសម្មាសម្ពុទ្ធ ហន្ទទានិ ភិក្ខវេ អាមន្តយាមិ វោ វយធម្មា សង្ខារា អប្បមាទេន សម្បាទេថ ។  ​គ្រានោះ​ ​ព្រះម...
10/08/2026

🗣️ បច្ឆិមវាចារបស់ព្រះសម្មាសម្ពុទ្ធ
ហន្ទទានិ ភិក្ខវេ អាមន្តយាមិ វោ វយធម្មា សង្ខារា អប្បមាទេន សម្បាទេថ ។
​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ណ្ហើយចុះ​ ​ឥឡូវនេះ​ ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ឲ្យបាន​ដឹង​ ​សង្ខារ​ទាំងឡាយ​ ​មាន​សេចក្តី​សាបសូន្យ​ជា​ធម្មតា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ញុំាង​កិច្ច​ទាំងពួង​ឲ្យ​សម្រេច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ចុះ​។​ ​នេះ​ជា​បច្ឆិម​វាចា​ ​របស់​ព្រះ​តថាគត​។

មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តពោធិ៍សាត់ សូមប្រគេន-ជម្រាបជូនដំណឹងដល់ព្រះថេរានុត្ថេរៈ សីលវន្ត សីលវតី ឧបាសក ឧបាសិកា  និងពុទ្ធបរ...
09/08/2026

មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តពោធិ៍សាត់ សូមប្រគេន-ជម្រាបជូនដំណឹងដល់ព្រះថេរានុត្ថេរៈ សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបថា មជ្ឈមណ្ឌលវិបស្សនាធុរៈ មានបើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លីរយៈពេល៣ថ្ងៃ លើកទី៨ ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៧កើត ដល់ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ បើ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទគ្រប់រូបមានបំណងបដិបត្តិអប់រំផ្លូវចិត្តតាមបែបសមថវិបស្សនាកម្មដ្ឋាន រយៈពេលខ្លី ឬជួយឧបត្ថម្ភកម្មវិធីបដិបត្តិវិបស្សនាវគ្គខ្លីនេះ សូមស្វាគមន៍ដោយសោមនស្សរីករាយ។
កម្មវិធីបដិបត្តិសមថ-វិបស្សនាកម្មដ្ឋានតម្រូវឲ្យសិក្ខាកាមគ្រប់ រូបអាចចូលរួមបដិបត្តិព្រះធម៌បាន ត្រូវចុះឈ្មោះចាប់ពីថ្ងៃប្រគេន-ជូនដំណឹងនេះរហូតដល់ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក
ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
សូមបញ្ជាក់ប្រគេន-ជូនជ្រាបថាៈ សិក្ខាកាមដែលបានចុះឈ្មោះបដិបត្តិព្រះធម៌រួចហើយសូមនិមន្តអញ្ជើញមកកាន់មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តពោធិ៍សាត់ នៅមុនថ្ងៃកំណត់បើកវគ្គមួយថ្ងៃ ចាប់ពីម៉ោង
៧:០០ នាទីព្រឹក ដល់ម៉ោង៥:០០ នាទីល្ងាចជាកំហិត។
https://t.me/PursatVp
[email protected]

09/08/2026

🗣️មានបញ្ញាទើបអាចពិចារណាសង្ខារធម៌បាន...។

Address

05
Pursat
005

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលវិបស្សនា ខេត្តពោធិសាត់ ភ្នំទ្រព្យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category