ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

  • Home
  • Cambodia
  • Pursat
  • ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ផ្តល់ពត៏មានអំពីសុវត្តិភាពប្រចាំថ្ងៃ

05/09/2026
🚔ក្រុមប្រចាំបញ្ជាវេនទី៣🚔របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រចាំការ ដើម្បីតាមដាន និងទ្រសភាពការណ៍សន្តិសុខ សុវត្ថិភាពក្ន...
05/09/2026

🚔ក្រុមប្រចាំបញ្ជាវេនទី៣🚔របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រចាំការ ដើម្បីតាមដាន និងទ្រសភាពការណ៍សន្តិសុខ សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខាងក្រោម👉👉ជាលេខទូរ​ស័ព្ទ​ប្រចាំបញ្ជា២៤ម៉ោងលេី២៤ម៉ោង ☎️ របស់ស្នងការដ្ឋាន និងអធិការក្រុង/ស្រុកទាំង៧👮ថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៦ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅទំនាក់ទំនងពាក់ព័ន្ធការងារសន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលទូទាំងខេត្តពោធិ៍សាត់

🚔ក្រុមប្រចាំបញ្ជាវេនទី២🚔របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រចាំការ ដើម្បីតាមដាន និងទ្រសភាពការណ៍សន្តិសុខ សុវត្ថិភាពក្ន...
04/09/2026

🚔ក្រុមប្រចាំបញ្ជាវេនទី២🚔របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រចាំការ ដើម្បីតាមដាន និងទ្រសភាពការណ៍សន្តិសុខ សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខាងក្រោម👉👉ជាលេខទូរ​ស័ព្ទ​ប្រចាំបញ្ជា២៤ម៉ោងលេី២៤ម៉ោង ☎️ របស់ស្នងការដ្ឋាន និងអធិការក្រុង/ស្រុកទាំង៧👮ថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៦ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅទំនាក់ទំនងពាក់ព័ន្ធការងារសន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលទូទាំងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះតាមដាន ត្រួតព...
03/09/2026

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យ ណែនាំតម្រង់ទិស និងពង្រឹងរបៀបរបបការងារ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ។

‎ក្នុងឱកាសនោះ លោកស្នងការបានណែនាំដល់កម្លាំងនគរបាលប៉ុស្តិ៍ឱ្យយកចិត្តទុកដាក់ពង្រឹងការងារផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងប្រជាពលរដ្ឋ ដោយផ្តោតលើផលប៉ះពាល់នៃគ្រឿងញៀន ល្បែងស៊ីសង ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ព្រមទាំងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ‌‎ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បាននាំយកប្រសាសន៍ណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មកផ្សព្វផ្សាយ និងជំរុញការអនុវត្តជូនដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល។ ទន្ទឹមនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងការគ្រោងឯកសណ្ឋានបំពេញតួនាទីភារកិច្ច ឱ្យបានត្រឹមត្រូវគ្រប់គ្រាប់ជាប្រចាំ។

‎រៀបចំផែនការសកម្មភាពការងារប្រចាំថ្ងៃ ដើម្បីឱ្យកម្លាំងមានទិសដៅការងារច្បាស់លាស់។ ថែរក្សាអនាម័យ បរិស្ថាន និងបន្ទប់ទឹកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យស្អាត មានសណ្តាប់ធ្នាប់ និងបរិយាកាសល្អ យកចិត្តទុកដាក់ចុះត្រួតពិនិត្យតាមដាន ធ្វើបច្ចុប្បន្នភាព ស្ថិតិប្រជាពលរដ្ឋចំណូល-ចំណាកស្រុក និងបញ្ជីគ្រប់គ្រងមុខសញ្ញាប្រព្រឹត្តិបទល្មើស។ ជំរុញការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចកាប់ទន្ទានព្រៃឈើក្នុងសហគមន៍ សកម្មភាពក្មេងទំនើង និងបទល្មើសផ្សេងៗ។ សិក្សាស្វែងយល់ពីឥរិយាបថ និងអត្តចរិតរបស់ជនល្មើស បទល្មើសនិងករណីផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាប។ ធ្វើការត្រួតពិនិត្យឯកសារបញ្ជាក់អត្តសញ្ញាណ និងគ្រប់គ្រងស្ថិតិជនបរទេស អន្តោប្រវេសន៍ ឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ និងបង្ការបទល្មើស Scam Online។ អនុវត្តការងារដោយប្រកាន់ខ្ជាប់នូវតម្លាភាព សុចរិតភាព យុត្តិធម៌ និងមិនលំអៀង។ ពង្រឹងការកសាងបណ្តាញកម្លាំងសម្ងាត់ និងប្រជាពលរដ្ឋល្អ ដើម្បីទទួលបានព័ត៌មានសម្រាប់បម្រើដល់ការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

‎ក្នុងឱកាសនោះផងដែរ លោកស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងជាការលើកទឹកចិត្តដល់កម្លាំងនគរបាលឱ្យបន្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរង ទទួលផែនការងារធនធានមនុស្ស នៃស្នងការ...
03/09/2026

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត ស្នងការរង ទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៦ ចំនួន១៣៥នាក់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកនាយការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ លោកអធិការនគរបាលក្រុង-ស្រុកទាំង៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ-សង្កាត់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត បានផ្សព្វផ្សាយ និងណែនាំអំពីដំណើរការ ព្រមទាំងចំណុចសំខាន់ៗពាក់ព័ន្ធនឹងការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស សម្រាប់ឆ្នាំ២០២៦ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធបានយល់ដឹងច្បាស់លាស់ និងអាចផ្សព្វផ្សាយបន្តជូនដល់បេក្ខជនដែលមានបំណងចូលរួមប្រឡង។

លោកស្នងការរង ក៏បានណែនាំឱ្យអង្គភាព និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងអនុវត្តតាមសេចក្តីជូនដំណឹង និងគោលការណ៍ដែលបានកំណត់ ដើម្បីធានាឱ្យដំណើរការជ្រើសរើសប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្រ្ត បានជំរុញឱ្យកម្លាំងនគរបាលពាក់ព័ន្ធបន្តផ្សព្វផ្សាយព័ត៌មានទៅដល់សាធារណជន និងយុវជនដែលមានចំណាប់អារម្មណ៍ ដើម្បីឱ្យពួកគេបានទទួលព័ត៌មានគ្រប់គ្រាន់ និងអាចត្រៀមលក្ខណៈចូលរួមការប្រឡងប្រជែងតាមនីតិវិធីដែលបានកំណត់។

គួរបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស គឺជាដំណើរការជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយអនុវត្តតាមលក្ខខណ្ឌ និងនីតិវិធីដែលក្រសួងមហាផ្ទៃបានកំណត់។

🚔ក្រុមប្រចាំបញ្ជាវេនទី១🚔របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រចាំការ ដើម្បីតាមដាន និងទ្រសភាពការណ៍សន្តិសុខ សុវត្ថិភាពក្ន...
03/09/2026

🚔ក្រុមប្រចាំបញ្ជាវេនទី១🚔របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រចាំការ ដើម្បីតាមដាន និងទ្រសភាពការណ៍សន្តិសុខ សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខាងក្រោម👉👉ជាលេខទូរ​ស័ព្ទ​ប្រចាំបញ្ជា២៤ម៉ោងលេី២៤ម៉ោង ☎️ របស់ស្នងការដ្ឋាន និងអធិការក្រុង/ស្រុកទាំង៧👮ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៦ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅទំនាក់ទំនងពាក់ព័ន្ធការងារសន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលទូទាំងខេត្តពោធិ៍សាត់

🚔ក្រុមប្រចាំបញ្ជាវេនទី៨🚔របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រចាំការ ដើម្បីតាមដាន និងទ្រសភាពការណ៍សន្តិសុខ សុវត្ថិភាពក្ន...
02/09/2026

🚔ក្រុមប្រចាំបញ្ជាវេនទី៨🚔របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រចាំការ ដើម្បីតាមដាន និងទ្រសភាពការណ៍សន្តិសុខ សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខាងក្រោម👉👉ជាលេខទូរ​ស័ព្ទ​ប្រចាំបញ្ជា២៤ម៉ោងលេី២៤ម៉ោង ☎️ របស់ស្នងការដ្ឋាន និងអធិការក្រុង/ស្រុកទាំង៧👮ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៦ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅទំនាក់ទំនងពាក់ព័ន្ធការងារសន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលទូទាំងខេត្តពោធិ៍សាត់

Address

ភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
Pursat

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share