រដ្ឋបាលស្រុកពោធិ៍រៀង ខេត្តព្រៃវែង

  • Home
  • Cambodia
  • Prey Vêng
  • រដ្ឋបាលស្រុកពោធិ៍រៀង ខេត្តព្រៃវែង

រដ្ឋបាលស្រុកពោធិ៍រៀង ខេត្តព្រៃវែង រដ្ឋបាលស្រុកពោធិ៍រៀង(Official Page!)

អបអរសាទរ យុវតី វាន់ សុធី មកថ្នាក់ទី១២ខ (វិទ្យាសាស្ត្រសង្គម) នៃវិទ្យាល័យហ៊ុនសែន ពោធិ៍រៀង ទទួលបាននិទ្ទេស 🅰️ ក្នុងការប្រឡងស...
02/09/2026

អបអរសាទរ យុវតី វាន់ សុធី មកថ្នាក់ទី១២ខ (វិទ្យាសាស្ត្រសង្គម) នៃវិទ្យាល័យហ៊ុនសែន ពោធិ៍រៀង ទទួលបាននិទ្ទេស 🅰️ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

Credit:

សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)និងមោឃភាពនៃប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស...
28/08/2026

សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)និងមោឃភាពនៃប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ព័ត៌មានលម្អិតមានក្នុងលិខិត

លោក វ៉ា ធីម ប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងជាអភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីក...
28/08/2026

លោក វ៉ា ធីម ប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងជាអភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបការងារប្រចាំខែសីហា និងការជ្រើសរើសគម្រោងសម្រាប់ប្រើប្រាស់ថវិកាកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩) របស់ក្រុមការងារកសាងផែនការស្រុក។

២៨ សីហា ២០២៦

ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកពោធិ៍រៀងគោរពទង់ជាតិ🙏🏻
17/08/2026

ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកពោធិ៍រៀងគោរពទង់ជាតិ🙏🏻

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្ការស្មីសាមគ្គី នៅវត្តជ្រោយឧត្តម ភូមិ...
16/08/2026

ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្ការស្មីសាមគ្គី នៅវត្តជ្រោយឧត្តម ភូមិព្រែកឈ្មោះ ឃុំព្រែកតាសរដើម្បីប្រមូលបច្ច័យ ជួសជុលនិងកែលម្អ អាគាសិក្សា អនុវិទ្យាល័យព្រែកតាសរ ដើម្បីពង្រីកទៅជាវិទ្យាល័យ ព្រែកតាសរ ក្នុងនោះផងដែរឯកឧត្តមអភិបាលខេត្តបានចូលរួមបច្ច័យចំនួន: ១០,០០០,០០០រៀល។

ដោយមានការចូលរួមពីលោកអភិបាលស្រុកពោធិ៍រៀង សមាជិកក្រុមប្រឹក្សាស្រុក លោកអធិការនគរបាលស្រុក លោក លោកស្រី ប្រធាន និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ប្រធានការិយាល័យគ្រប់គ្រងធនធាន មនុស្ស ព្រមទាំងអាជ្ញាធរភូមិ-ឃុំព្រែកតាសរ និងលោក នាយក លោកស្រីនាយិកា លោកគ្រូអ្នកគ្រូក្នុងឃុំព្រែកតាសរ

រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពោធិ៍រៀង  បាននាំយកថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចូលរួមរំលែកទុក្ខ ដល់គ្រួសារស្លាប...
15/08/2026

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពោធិ៍រៀង បាននាំយកថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចូលរួមរំលែកទុក្ខ ដល់គ្រួសារស្លាប់ដោយសារលង់ទឹកចំនួន ០១ គ្រួសារ ភូមិកំពង់ឫស្សីត្បូង ឃុំកំពង់ឫស្សី ស្រុកពៅធិ៍រៀង ខេត្តព្រៃវែង ...!!!
អនុសាខា កក្រក ពោធិ៍រៀង៖ នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៦ លោក វ៉ា ធីម ប្រធានគណៈកម្មាធិការអនុសាខាស្រុកពោធិ៍រៀង ព្រមទាំងសហការី បាននាំយកសម្ភារៈនិងថវិកាអនុសាខាកក្រកស្រុក រួមជាមួយនឹងសាខាកក្រកខេត្តព្រៃវែង រួចូលរួមបុណ្យគម្រប់៧ថ្ងៃជូនកុមារា សិត ផានិត (ស្លាប់ដោយសារលង់ទឹក ) នៅ ភូមិកំពង់ឫស្សីត្បូង ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សម្ភារៈ និងថវិកា ៖ ថវិកាចំនួន ៦០០,០០០ រៀល (ថវិការបស់សាខាកក្រកខេត្តចំនួន ៤០០,០០០រៀល និង ថវិកាអនុសាខាចំនួន ២០០,០០០រៀល ទឹកក្រូច ១ កេស ទឹកសុទ្ធ ១ កេស មី១ កេស )។

លោក វ៉ា ធីម អភិបាលនៃគណៈអភិបាលស្រុកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ពិនិត្យវាយតម្លៃ និងទូទាត់គម្រោងមូលនិធិឃុំពោធិ៍រៀងឆ្ន...
14/08/2026

លោក វ៉ា ធីម អភិបាលនៃគណៈអភិបាលស្រុកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ពិនិត្យវាយតម្លៃ និងទូទាត់គម្រោងមូលនិធិឃុំពោធិ៍រៀងឆ្នាំ២០២៦ ជំហានទី១ និងជំហានទី២ (៩០%)។ គម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែងសរុប ៨៨១ម៉ែត្រ៖ ប្រវែង ២១៥ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ប្រវែង ២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ប្រវែង ២២១ម៉ែត្រ ទទឹង ៥.២ម៉ែត្រ និងប្រវែង ២៤៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្មើនឹងកម្រាស់បេតុង បំពេញដីចិញ្ចើមសងខាងផ្លូវ ឱ្យស្មើកម្រាស់បេតុង ដាក់លូជ័រអង្កាញ់កាត់ផ្លូវ មុខកាត់ ០,៤០ម៉ែត្រ ប្រវែង ៨ម៉ែត្រ ចំនួន ២កន្លែង ដាំបង្គោលការពារផ្លូវ ដាក់លូមុខកាត់០,៣០ម៉ែត្រ ២កង់ និងដាក់ស្លាកសញ្ញាគម្រោង១កន្លែង ស្ថិតនៅភូមិវាលព្រៅ និងភូមិពោធិ៍រៀងត្បូង អនុវត្តដោយក្រុមហ៊ុន ស្រូយ កុកឃាង។
🚧🛻🛻🛻🚧
រសៀលថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៦

ពិធីសំណេះសំណាលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជាមួយក្រុមប្រឹក្សាឃុំ នៃស្រុកពោធិ៍រៀង(ឃុំព្រែកអន្ទះ ព្រែកជ្រៃ និ...
13/08/2026

ពិធីសំណេះសំណាលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជាមួយក្រុមប្រឹក្សាឃុំ នៃស្រុកពោធិ៍រៀង(ឃុំព្រែកអន្ទះ ព្រែកជ្រៃ និងព្រែកតាសរ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ឯកឧត្តម ឈួន ឡេង លេខាធិការសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ ឯកឧត្តម អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅសាលប្រជុំសាលាស្រុកពោធិ៍រៀង
🌿🌿🌿📝📝📝
ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៦

លោកវេជ្ជបណ្ឌិត ឡេង ពីនី អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង និងលោក ឌី គឹមឡេង អភិបាលរងស្រុកបានអញ្ជើញជាគណ:អធិបតីក្នុងពិធី...
10/08/2026

លោកវេជ្ជបណ្ឌិត ឡេង ពីនី អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង និងលោក ឌី គឹមឡេង អភិបាលរងស្រុកបានអញ្ជើញជាគណ:អធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយបញ្ចប់អេដស៍ និងចីរភាព លើការឆ្លើយតប និងមេរោគអេដស៍ឆ្នាំ២០២៣-២០២៨
នៅសាលប្រជុំសាលាស្រុកពោធិ៍រៀង
🌿🌿📝📝📝📝🌿
១០ សីហា ២០២៦

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកពោធិ៍រៀងគោរពទង់ជាតិ
10/08/2026

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកពោធិ៍រៀងគោរពទង់ជាតិ

Address

Unnamed Road
Prey Vêng
14554

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Telephone

+85515617136

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកពោធិ៍រៀង ខេត្តព្រៃវែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share