យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

  • Home
  • Cambodia
  • Prey Vêng
  • យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង Youth of Cambodian People's Party Youth action for peace and development

ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោកជំទាវ បានអ...
25/07/2026

ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៥៤វត្ត នៃក្រុង ស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ ញ៉ែម សាខន ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក ស ប៊ិត មហាឧបាសិកា ម៉ក់ សែម មហាឧបាសក ញ៉េប អីម មហាឧបាសិកា ញ៉ែម អ៊ុន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម មហាឧបាសក ស ទិត្យ មហាឧបាសិកា ផូ ភួង ឯកឧត្តម ស ថេង ឧបាសក ស បាន និងឧបាសិកា ស ស៊ន់ ព្រមទាំងញាតិកាទាំងប្រាំពីរសន្តានទាំងសងខាងដែលបានចែកឋានទៅកាន់លោកខាងមុខ។

ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់៖ ព្រះមន្ត្រីសង្ឃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ឯកឧត្តម លោកជំទាវ ប្រតិភូអម ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាគទី៦ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ ថ្នាក់ដឹកនាំ និងសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធាន និងអនុប្រធានក្រុមការងារចលនាគ្រូពេទ្យ ប្រធានអនុប្រធានក្រុមការងារចលនាគ្រូបង្រៀន ប្រធានគណៈកម្មការគណបក្សមូលដ្ឋាន សាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានគណៈកម្មការ គ.២៧ និង គ.២៦ ប្រធាន និងអនុប្រធានគណៈកម្មការ ខ.១៨ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងសមាជិក សមាជិកាគណបក្ស សរុបចំនួន ៦៦៨អង្គ/រូប៕

ព្រៃវែង, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ឯកឧត្តម ហ៊ី ធួក អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត រួមជាមួយ...
19/07/2026

ឯកឧត្តម ហ៊ី ធួក អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត រួមជាមួយថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត និងថ្នាក់ដឹកនាំយុវជនគណបក្សស្រុក បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក នួន ថន ត្រូវជាឪពុកបង្កើត លោក ថន ថេង អនុប្រធានយុវជនគណបក្សខេត្ត ដែលបានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ នៅភូមិសាម៉ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ក្នុងនាមថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំយុវជនគណបក្សស្រុក សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ ឧបាសក នួន ថន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦

18/07/2026
ឯកឧត្តម ហ៊ី ធួក អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត និងលោកស្...
18/07/2026

ឯកឧត្តម ហ៊ី ធួក អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត និងលោកស្រី សេង គន្ធា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គអប់រំនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់មន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្ស អង្គភាពជុំវិញស្រុកព្រះស្តេច នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន÷ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោកប្រធានសកម្មជនយុវជនសាខាបក្សមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានយុវជនគណបក្សស្រុក មន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្ស អង្គភាពជុំវិញស្រុក ព្រមទាំងសមាជិក សមាជិកាបក្សស្រុក សរុបចំនួនប្រមាណ ៦៦០រូប៕

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦

🙏សូមអរគុណសន្តិភាព🙏🙏សូមអរគុណគណបក្សប្រជាជនកម្ពុជា🙏🙏ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំម...
08/07/2026

🙏សូមអរគុណសន្តិភាព🙏
🙏សូមអរគុណគណបក្សប្រជាជនកម្ពុជា🙏
🙏ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ🙏

យើងខ្ញុំ ជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា............................................................

នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកពាមរក៍ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលបានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនគណបក្សប្រជាជនកម្ពុជាស្រុក ចំនួន ២១៥នាក់ ស្រី បានឆ្ពោះទៅ៖

១-មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា
២-សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង
៣-វិមានឈ្នះឈ្នះ

ដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្រ្ត
ថ្មីៗរបស់កម្ពុជាគឺ៖
-បានយល់ដឹងកាន់តែច្បាស់ អំពីសក្ខីកម្មនៃអំពើប្រល័យពូជសាសន៍ របស់របប ប៉ុល ពត យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបប៉ុលពតពិតជាមានការកាប់សម្លាប់ប្រជាជនដោយឥតញញើតដៃតាមគ្រប់រូបភាពអស់រាប់លាននាក់ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។
-បានយល់ដឹងកាន់តែច្បាស់ អំពីវីរភាពការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដោយបានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសជាតិរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ ព្រមទាំងទទួលបាននូវទស្សនៈមួយគឺស្អប់ខ្ពើមសង្គ្រាម ហើយស្រឡាញ់សន្តិភាព។
-បានស្ដាប់ការពន្យល់យ៉ាងក្បោះក្បាយ និងទស្សនាអំពីប្រវត្តិនៃការអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិទទួលបានសន្តិភាពមកដល់សព្វថ្ងៃនេះ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្ដេចទាំងបី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង ឯកឧត្ដមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានផ្ដល់ឱកាសដល់យើងខ្ញុំបានស្គាល់ទីតាំងប្រវត្តិសាស្ត្រទាំងនេះ និងសូមប្ដេជ្ញាចិត្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងមិនឱ្យរបបដ៏យង់ឃ្នងនេះ វិលមកវិញសារជាថ្មីលើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងឡើយ៕

04/07/2026
ឯកឧត្តម ហ៊ី ធួក អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត បានអញ្ជើ...
04/07/2026

ឯកឧត្តម ហ៊ី ធួក អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គអប់រំនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់មន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្ស អង្គភាពជុំវិញស្រុកស្វាយអន្ទរ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន÷ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានយុវជនគណបក្សស្រុក មន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្ស អង្គភាពជុំវិញស្រុក ព្រមទាំងសមាជិក សមាជិកាបក្សស្រុក សរុបចំនួនប្រមាណ ៣២៨រូប៕

ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦

🙏សូមអរគុណសន្តិភាព🙏🙏សូមអរគុណគណបក្សប្រជាជនកម្ពុជា🙏🙏ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំម...
01/07/2026

🙏សូមអរគុណសន្តិភាព🙏
🙏សូមអរគុណគណបក្សប្រជាជនកម្ពុជា🙏
🙏ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ🙏

យើងខ្ញុំ ជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា............................................................

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកពាមជរ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលបានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនគណបក្សប្រជាជនកម្ពុជាស្រុក ចំនួន ២២៣នាក់ ស្រី ១០១នាក់ បានឆ្ពោះទៅ៖

១-មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា
២-សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង
៣-វិមានឈ្នះឈ្នះ

ដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្រ្ត
ថ្មីៗរបស់កម្ពុជាគឺ៖
-បានយល់ដឹងកាន់តែច្បាស់ អំពីសក្ខីកម្មនៃអំពើប្រល័យពូជសាសន៍ របស់របប ប៉ុល ពត យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបប៉ុលពតពិតជាមានការកាប់សម្លាប់ប្រជាជនដោយឥតញញើតដៃតាមគ្រប់រូបភាពអស់រាប់លាននាក់ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។
-បានយល់ដឹងកាន់តែច្បាស់ អំពីវីរភាពការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដោយបានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសជាតិរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ ព្រមទាំងទទួលបាននូវទស្សនៈមួយគឺស្អប់ខ្ពើមសង្គ្រាម ហើយស្រឡាញ់សន្តិភាព។
-បានស្ដាប់ការពន្យល់យ៉ាងក្បោះក្បាយ និងទស្សនាអំពីប្រវត្តិនៃការអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិទទួលបានសន្តិភាពមកដល់សព្វថ្ងៃនេះ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្ដេចទាំងបី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង ឯកឧត្ដមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានផ្ដល់ឱកាសដល់យើងខ្ញុំបានស្គាល់ទីតាំងប្រវត្តិសាស្ត្រទាំងនេះ និងសូមប្ដេជ្ញាចិត្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងមិនឱ្យរបបដ៏យង់ឃ្នងនេះ វិលមកវិញសារជាថ្មីលើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងឡើយ ៕

Address

11
Prey Vêng

Telephone

015787915

Alerts

Be the first to know and let us send you an email when យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង:

Shortcuts

Share