សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តព្រៃវែង

  • Home
  • Cambodia
  • Prey Vêng
  • សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តព្រៃវែង

សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តព្រៃវែង Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តព្រៃវែង, Prey Vêng.

លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ។
03/09/2026

លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ។

លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ។
03/09/2026

លិខិតជូនដំណឹងអំពីការបញ្ជូនដីកាកោះតាមការផ្សាយជាសាធារណៈ។

ការបញ្ចប់វិវាទរដ្ឋប្បវេណីករណីទាមទារប្រាក់ តាមរយៈការផ្សះផ្សាសម្រុះសម្រួលដោយចៅក្រមសាលាដំបូងខេត្តព្រៃវែង ស្របតាមមូលដ្ឋានគ្រ...
01/09/2026

ការបញ្ចប់វិវាទរដ្ឋប្បវេណីករណីទាមទារប្រាក់ តាមរយៈការផ្សះផ្សាសម្រុះសម្រួលដោយចៅក្រមសាលាដំបូងខេត្តព្រៃវែង ស្របតាមមូលដ្ឋានគ្រឹះនៅក្នុងនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រសាសន៍ណែនាំរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រោមការដឹកនាំរបស់ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តព្រៃវែង។
នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋតស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩ និង ០០នាទីព្រឹក លោក ឈីវ សុខហុង ចៅក្រមសាលាដំបូងខេត្តព្រៃវែង អមដោយលោក ជុំ គីរី ក្រឡាបញ្ជីសាលាដំបូងខេត្តព្រៃវែង បានធ្វើការផ្សះផ្សាសម្រុះសម្រួលបញ្ចប់វិវាទរដ្ឋប្បវេណីរវាងដើមចោទ និងចុងចម្លើយ នៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ៣៣៧ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ របស់សាលាដំបូងខេត្តព្រៃវែង ករណីប្តឹងទាមទារប្រាក់ ជាលទ្ធផលគូភាគីបានយល់ព្រមទទួលយកការផ្សះផ្សាបញ្ចប់វិវាទតាមរយៈការសះជានៅចំពោះមុខចៅក្រមសាលាដំបូងខេត្តព្រៃវែង។

ការប្រកាសជាសាធារណៈអំពីពេលចុងក្រោយសម្រាប់ការទាមទារឲ្យចែកចំណែក និងលិខិតដាស់តឿនអំពីពេលចុងក្រោយសម្រាប់ការទាមទារឲ្យចែកចំណែក ។
31/08/2026

ការប្រកាសជាសាធារណៈអំពីពេលចុងក្រោយសម្រាប់ការទាមទារឲ្យចែកចំណែក និងលិខិតដាស់តឿនអំពីពេលចុងក្រោយសម្រាប់ការទាមទារឲ្យចែកចំណែក ។

លិខិតជូនដំណឹងអំពីការផ្សាយជាសាធារណៈ។
28/08/2026

លិខិតជូនដំណឹងអំពីការផ្សាយជាសាធារណៈ។

ការបញ្ចប់វិវាទរដ្ឋប្បវេណីករណីទាមទារដីកេរ តាមរយៈការផ្សះផ្សាសម្រុះសម្រួលដោយចៅក្រមសាលាដំបូងខេត្តព្រៃវែង ស្របតាមមូលដ្ឋានគ្រឹ...
28/08/2026

ការបញ្ចប់វិវាទរដ្ឋប្បវេណីករណីទាមទារដីកេរ តាមរយៈការផ្សះផ្សាសម្រុះសម្រួលដោយចៅក្រមសាលាដំបូងខេត្តព្រៃវែង ស្របតាមមូលដ្ឋានគ្រឹះនៅក្នុងនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រសាសន៍ណែនាំរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រោមការដឹកនាំរបស់ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តព្រៃវែង។
នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៣ និង ០០នាទីរសៀល លោក ឈីវ សុខហុង ចៅក្រមសាលាដំបូងខេត្តព្រៃវែង អមដោយលោក ជុំ គីរី ក្រឡាបញ្ជីសាលាដំបូងខេត្តព្រៃវែង បានធ្វើការផ្សះផ្សាសម្រុះសម្រួលបញ្ចប់វិវាទរដ្ឋប្បវេណីរវាងដើមចោទ និងចុងចម្លើយ នៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ១៥១ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តព្រៃវែង ករណីប្តឹងទាមទារដីដែលជាកេរឪពុកម្តាយ ហើយមានវិវាទជាមួយគ្នាអស់រយៈពេល ១៦ឆ្នាំហើយ ជាលទ្ធផលគូភាគីបាន យល់ព្រមទទួលយកការផ្សះផ្សាបញ្ចប់វិវាទតាមរយៈការសះជានៅចំពោះមុខចៅក្រមសាលាដំបូងខេត្តព្រៃវែង។

នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលាដំបូង និងអយ្យការអមសាល...
26/08/2026

នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំដែលមានរបៀបវារៈដូចខាងក្រោម
១/ ផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
២/ ពន្លឿនចំណាត់ការសំណុំរឿងកកស្ទះ និងសំណុំរឿងអាទិភាព
៣/ កំណត់ធាតុចូលដើម្បីត្រៀមសម្រាប់កិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌
៤/ បញ្ហាប្រឈមនានាពាក់ពន្ធ័ការងាររដ្ឋបាល
ក្រោមអធិបតីភាព ឯកឧត្តម សួស ឡា ប្រធានសាលាដំបូង និងឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអនុប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារង លោក លោកស្រី ចៅក្រម លោកស្រីប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក លោកស្រី ក្រឡាបញ្ជី លោក លោកស្រីអនុប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធានការិយាល័យ សរុប ចំនួន ៥០នាក់ ។

នាព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្...
25/08/2026

នាព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង
21/08/2026

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង

Address

Prey Vêng

Website

Alerts

Be the first to know and let us send you an email when សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តព្រៃវែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share