លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង

  • Home
  • Cambodia
  • Prey Vêng
  • លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង ឯករាជ្យ អព្យាក្រឹត្យ សច្ច: យុត្តិធម៌ តម្លាភាព

សកម្មភាពនៃការប្រជុំផ្សព្វផ្សាយណែនាំស្ដីពី ការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការព...
29/08/2026

សកម្មភាពនៃការប្រជុំផ្សព្វផ្សាយណែនាំស្ដីពី ការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ របស់ឃុំ សង្កាត់ទាំង ១១៦ក្នុងខេត្តព្រៃវែង ជូនទៅមេភូមិពាក់ព័ន្ធដើម្បីត្រៀមអនុវត្តការងារតាមប្រតិទិននៅពេលខាងមុខ។

សកម្មភាពនៃការបិទផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះ​បោះឆ្នោត (ក.ច.ប) ជាមន្ត្រីជាប់កិច្ចសន្យារយៈពេ...
28/08/2026

សកម្មភាពនៃការបិទផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះ​បោះឆ្នោត (ក.ច.ប) ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ទាំង១១៦ ក្នុងខេត្តព្រៃវែង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
📍ការចែកពាក្យ និងការទទួលពាក្យ មានទីតាំងនៅតាមសាលាឃុំ សង្កាត់
👉ការចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ (វេលាម៉ោង ៧:០០នាទី)
👉ការឈប់ទទួលពាក្យ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ (វេលាម៉ោង ១៧:៣០ នាទី)
👉ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ ទាំង៨ ក្នុងខេត្តប៉ៃលិន
👉ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ ប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន។

សេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ឱ្យបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនៅតា...
27/08/2026

សេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ឱ្យបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនៅតាមឃុំ សង្កាត់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
--------------------------
សាធារណជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងជ្រើសរើស សូមអញ្ជើញមកទំនាក់ទំនងទទួល និងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមសាលាឃុំ សង្កាត់ ។

-ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ( វេលាម៉ោង ៧:០០ នាទីព្រឹក )
- ការឈប់ទទួលពាក្យ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)
-ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់
- ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមមណ្ឌលប្រមូលផ្តុំ ក្រុង ស្រុក ។

ពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។ បេក្ខជនអាចទាញយកពាក្យសុំប្រឡងចូលបម្រើ ការងារតាមរយអាសយដ្ឋានវេបរបស់ គ.ជ.ប (www.nec.gov.kh) ឬស្ពន QR-Code ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។

លទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារនៅ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង សម្រ...
24/08/2026

លទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារនៅ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក  វង្ស សោភ័ណប្រធាន ល.ខ.ប ព្រៃែវង ព្រមទាំងប្រធានផ្នែកអប់រំ ព័ត៌មាននិងទំនាក់ទំនងសាធារណ...
24/08/2026

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក វង្ស សោភ័ណប្រធាន ល.ខ.ប ព្រៃែវង ព្រមទាំងប្រធានផ្នែកអប់រំ ព័ត៌មាននិងទំនាក់ទំនងសាធារណៈ និង អ្នកបច្ចេកទេសកុំព្យូទ័រ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី« ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» នៅទីស្ដីការ គ.ជ.ប។

សកម្មភាពនៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង សម្រ...
16/08/2026

សកម្មភាពនៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក  ថំ បណ្តូល អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាល គ.ជ.ប បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌ...
15/08/2026

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក ថំ បណ្តូល អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាល គ.ជ.ប បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលប្រលង ដើម្បីត្រៀមដំណើរការប្រលងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

សេចក្តីណែនាំ និងប្រតិទិនស្តីពីការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ...
13/08/2026

សេចក្តីណែនាំ និងប្រតិទិនស្តីពី
ការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

 #សេចក្ដីជូនដំណឹង---------------       បេក្ខជនដែលបានដាក់ពាក្យសុំប្រឡងចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម...
10/08/2026

#សេចក្ដីជូនដំណឹង
---------------
បេក្ខជនដែលបានដាក់ពាក្យសុំប្រឡងចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានរៀបចំកាេបោះឆ្នោត ខេត្តព្រៃវែង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដូចមានរាយនាមខាងក្រោម ត្រូវមកប្រឡងសរសេរ-QCM QCMក្នុងប្រព័ន្ធកុំព្យូទ័រ ធ្វើតេស្តកុំព្យូទ័រ និងសម្ភាសន៍ នៅ វិទ្យាល័យ ព្រះអង្គឌួង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក។
-------------
👉 បញ្ជាក់: បេក្ខជនត្រូវភ្ជាប់មកជាមួយនូវសលាកបត្រឯកត្តជននៅថ្ងៃប្រឡងដើម្បីផ្ទៀងផ្ទាត់មុនចូលប្រឡង

ទីតាំងមណ្ឌលប្រឡង : https://maps.app.goo.gl/MNrKAjLjoHYRXSJG7?g_st=ic

ការពិនិត្យពាក្យ និងសម្រាំងបញ្ជីបេក្ខជន----------------------------------សកម្មភាពអនុគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រ...
10/08/2026

ការពិនិត្យពាក្យ និងសម្រាំងបញ្ជីបេក្ខជន
----------------------------------

សកម្មភាពអនុគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង អនុវត្តភារកិច្ចពិនិត្យផ្ទៀងផ្ទាត់សំណុំឯកសាររបស់បេក្ខជន និងសម្រាំងរៀបចំបញ្ជីបេក្ខជនដែលបានដាក់ពាក្យតាមមុខតំណែងនីមួយៗ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង នាថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ ។

Address

Prey Vêng
141303

Opening Hours

Monday 07:00 - 17:30
Tuesday 07:00 - 17:30
Wednesday 07:00 - 17:30
Thursday 07:00 - 17:30
Friday 07:00 - 17:30
Saturday 07:00 - 17:30
Sunday 07:00 - 17:30

Telephone

+85512996889

Alerts

Be the first to know and let us send you an email when លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង:

Shortcuts

Share