ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

  • Home
  • Cambodia
  • Prey Vêng
  • ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
(3)

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែ កក្កដា សីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦ ខេត្តព្រៃវែង...
04/09/2026

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែ កក្កដា សីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកក្កដា សីហា និងលើកទិសដៅខែកញ្ញាឆ្នាំ២០២៦ ដើម្បីអនុវត្តបន្ត ។

ក្នុងពិធីនេះ ក៏បានទទួលការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ លោក-លោកស្រីវរសេនីយ៍ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ ៦០៧ លោកអធិការ អធិការរងសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង០៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ។

រួមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានធ្វើការក្រើនរំលឹកដាស់តឿនដល់មន្ត្រីនគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពន្លឿន ពង្រឹងប្រសិទ្ធភាពការងារក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានរហ័សនិងទាន់ពេលវេលា។ ជាពិសេសអនុវត្តឲ្យបាន១០០%នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់បញ្ហាក្មេងទំនើង បង្ការទប់ស្កាត់បង្ក្រាបបញ្ហាគ្រឿងញៀន ប្រជុំធ្វើវេទិកាផ្សព្វផ្សាយអប់រំ និងវេទិកាសាធារណៈ ក្ដាប់និងកំណត់រាល់មុខសញ្ញាឲ្យបានច្បាស់លាស់ក្នុងមូលដ្ឋាន ជៀសវាងក្រុមទាំងនេះបង្កបាតុភាពផ្សេងៗដែលកើតឡើងជាយថាហេតុ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោក-លោកស្រី ស្នងការរង ចុះមុខព្រួញ លោកនាយការិយាល័យជំនាញ លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីនគរបាលយើងទាំងអស់ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ ប្រកបដោយវិជ្ជាជីវៈ និងភាពទទួលខុសត្រូវខ្ពស់ ជាពិសេសការអភិវឌ្ឃន៍ កសាងអង្គភាព អានាម័យ សម្អាត បរិស្ថាន ជុំវិញកន្លែងធ្វើការបានយ៉ាងល្អ ។

ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ទទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត...
03/09/2026

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

ខេត្តព្រៃវែង÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាតំបន់ប្រតិបត្តិការសិករងខេត្ត លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ពិធីនេះដែរធ្វើឡើងនៅសាលប្រជុំ «C» សាលាខេត្តព្រៃវែង។

នគរបាលខេត្តព្រៃវែង ចុះធ្វើវេទិកាអប់រំសាធារណៈអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តព្រៃវែង ...
03/09/2026

នគរបាលខេត្តព្រៃវែង ចុះធ្វើវេទិកាអប់រំសាធារណៈអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ខេត្តព្រៃវែង ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមបណ្ដាអធិការដ្ឋានទូទាំងខេត្តព្រៃវែងបន្តចុះធ្វើ វេទិការផ្សព្វផ្សាយអប់រំ ដើម្បីផ្សព្វផ្សាយអំពី គោលនយោបាយ ភូមិ -ឃុំ មានសុវត្ថិភាពដល់​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់បន្ថែមទៀត ក្នុងនោះដែរមន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានសំណូមពរដល់​បងប្អូនប្រជាពលរដ្ឋចូលរួមស្តាប់ និងផ្តល់នូវមតិយោបល់អំពីបញ្ហាប្រឈមនានា ដែលជួបប្រទះកន្លងមកហើយនគរបាលមិនបានដឹង ដើម្បីឱ្យសមត្ថកិច្ចមូលដ្ឋានដោះស្រាយទាន់ពេលវេលា ។

លើសពីនេះទៅទៀត នគរបាលខេត្តព្រៃវែងបានណែនាំ នឹងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋអោយធ្វើការអប់រំណែនាំដល់កូនចៅរបស់ពួកគាត់ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃ គ្រឿងញៀន បញ្ហាក្មេងទំនើង ដែលជាហេតុនាំឲ្យខូចនៅ អនាគតរបស់ពួកគេ ក៏ដូចជាបំផ្លាញដល់គ្រួសារ និងសង្គមជាតិផងដែរ ។ បន្ថែមពីនេះទៀត កម្លាំងនគរបាលខេត្តព្រៃវែង របស់យើងក៏បានក្រើនរំលឹក នឹងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាជៀសវាងការកើតឡើងនៅគ្រោះថ្នាក់ជាយថាហេតុ ៕

លោក ឈឿន ប៊ុនឆន អញ្ជើញចូលរួមជាសហអធិបតីក្នុងវេទិកាសាធារណៈជួបជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀងខេត្...
02/09/2026

លោក ឈឿន ប៊ុនឆន អញ្ជើញចូលរួមជាសហអធិបតីក្នុងវេទិកាសាធារណៈជួបជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង

ខេត្តព្រៃវែង÷ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈឿន ប៊ុនឆន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានអញ្ជើញសហជាអធិបតីក្នុងពិធីវេទិកាសាធារណៈ និងសំណេះសំណាលជួបជាមួយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋរដ្ឋក្នុងភូមិព្រៃខ្លា ឃុំព្រៃ កណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ក្នុងពិធីនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក កែវ ពិសី អភិបាល នៃគណៈអភិបាលស្រុកពាមរក៍ លោកប្រធាន-អនុប្រធានក្រុមការងារចុះជួយភូមិទាំង៧ លោក-លោកស្រីប្រធានការិយាល័យជុំវិញស្រុក លោកប្រធានក្រុមប្រឹក្សាឃុំ លោកលោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាពឃុំ និងលោកនាយកសាលាទាំងប្រាំ៨ ទូទាំងឃុំព្រៃកណ្ដៀងផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារក៏បានដោះស្រាយរាល់សំណូមពរដែលជាតម្រូវការចាំបាច់មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយដោយធ្វើការដោះស្រាយតាមដំណាក់កាលនីមួយៗជាអាទិភាព និងបានបញ្ចុះគ្រឿងចក្រថវិកាផ្ទាល់ខ្លួនមួយចំនួនដើម្បីស្ដារកាយប្រឡាយទឹក និងស្ថាបនាជួសជុលផ្លូវលំដែលរងការខូចខាតជាច្រើនខ្សែផងដែរ។ ។

ពិធីនេះធ្វើឡើងនៅ បរិវេណ ភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ៕

នគរបាលខេត្តព្រៃវែង​ បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋខេត្តព្រៃវែង ៖ ដោយអនុវត...
02/09/2026

នគរបាលខេត្តព្រៃវែង​ បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ

ខេត្តព្រៃវែង ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីធានាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពល្អ ជូនដល់ប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់ន បញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន នគរបាលទូទាំងខេត្តព្រៃវែង ជាពិសេសកម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង ១៣ ក៍ដូចជាកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តអនុវត្តការងារល្បាតចល័តទាំងយប់ទាំងថ្ងៃនៅទីប្រជុំជនលក់ដូរផ្សារហើយចង់ដឹងអំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ដោយមានការជំរុញណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ នគរបាលត្រូវតែយកចិត្តទុកដាក់បម្រើសេវាសាធារណ: និងរក្សាឱ្យបាន សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋជាពិសេសធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន ៕

នគរបាលខេត្តព្រៃវែង បន្តចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តព្រៃវែង ៖ ដោយ...
01/09/2026

នគរបាលខេត្តព្រៃវែង បន្តចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តព្រៃវែង ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែងពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយបានចុះធ្វើនិងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅគ្រួសារប្រភេទ(ក២)និង(ក៤)ដែលបានធ្វើរួចរាល់ទៅប្រគល់ជូនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនិងនាំយកជូនដល់ខ្នងផ្ទះផងដែរ ព្រមទាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋានដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបនូវរាល់សំណូមពរ តម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមន្ត្រីនគរបាលខេត្តព្រៃវែងក៏បានចុះអនុវត្តការងារនគរបាល និងសហគមន៍សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះផ្សព្វផ្សាយ ជំរុញបន្ថែមដល់ពលរដ្ឋដែលមានកូនចៅគ្រប់អាយុ និងអ្នកដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឲ្យបានគ្រប់ៗគ្នា៕

លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះស្នងការដ្...
31/08/2026

លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៍ខ្ពង់ខ្ពស់ពីរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន
ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ត្រូវបន្តចុះពង្រឹងពន្លឿនប្រសិទ្ធភាពការងារ និងតួនាទីភារកិច្ចនគរបាល នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង ក្នុងការគាំទ្រអនុវត្តការងារបម្រើសេវាសាធាណៈ និងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អជូនប្រជាពល អោយទទួលបានប្រសិទ្ធភាពកាន់តែល្អប្រសើ ។

លើសពីនេះទៅទៀត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគាំទ្រលើសកម្មភាពនគរបាល និងជួយសហការផ្តល់ព័ត៍មាន នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ដើម្បីជួយ និងត្រៀមបង្ការ បង្រ្កាបរាល់សកម្មភាព ដែលបង្ករចលាចល អសន្តិសុខ នៅតាមមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ អោយទាន់ពេលវេលា ៕

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន  ដឹកនាំលោក លោកស្រីស្នងការរង និងមន្ត្រីក្រោមឱវាទទាំងអស់ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព...
31/08/2026

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំលោក លោកស្រីស្នងការរង និងមន្ត្រីក្រោមឱវាទទាំងអស់ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ព្រៃវែង៖នៅព្រឹក ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

លោកឧត្តមសេនីយ៍ ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំ លោក លោកស្រីស្នងការរង លោកនាយ-នាយរងការិយាល័យ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ៕

នគរបាលខេត្តព្រៃវែង ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស...
29/08/2026

នគរបាលខេត្តព្រៃវែង ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ចំនួន ១ខ្នង មាន ១២បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក ស្ថិតក្នុងភូមិព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង ។

ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦

នគរបាលខេត្តព្រៃវែង ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ ក្នុងពិធីចំរើនព្រះបរិត្តប្រោះព្រំបួងស...
29/08/2026

នគរបាលខេត្តព្រៃវែង ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ ក្នុងពិធីចំរើនព្រះបរិត្តប្រោះព្រំបួងសួងសុំសេចក្តីសុខ នៃការសាងសង់ “មជ្ឈមណ្ឌល ស សុខា ស៊ីធរកណ្តាល” នៅភូមិព្រៃដើមថ្លឹងទី២ ឃុំព្រៃដើមថ្លឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង ។

ព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦

Address

National Road 11, Kampong Leav
Prey Vêng
14701

Alerts

Be the first to know and let us send you an email when ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category