រដ្ឋបាលស្រុកកំពង់ត្របែក ខេត្ដព្រៃវែង

  • Home
  • Cambodia
  • Prey Vêng
  • រដ្ឋបាលស្រុកកំពង់ត្របែក ខេត្ដព្រៃវែង

រដ្ឋបាលស្រុកកំពង់ត្របែក ខេត្ដព្រៃវែង រីករាយបម្រើនូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ

ព្រឹកថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០២៦លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ស្បោង សា...
04/09/2026

ព្រឹកថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០២៦

លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ចុះពិនិត្យស្ថានភាពផ្លូវ ៣១២B (ទិសដៅពីផ្សារកអណ្ដើក ទៅច្រកទ្វារតំបន់ស្វាយអាង៉ោង)។

🌐|Facebook https://www.facebook.com/share/169kKQJZCs/
🌐|Telegram https://t.me/ktbdistricthall

ថ្ងៃអាទិត្យ​ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្ដម ហាស់ សារ៉េត ប្រធានក្រុមក...
30/08/2026

ថ្ងៃអាទិត្យ​ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

​ ឯកឧត្ដម ហាស់ សារ៉េត ប្រធានក្រុមការងារស្រុក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំកូនឈើប្រណិតចំនួន ៣ ០០០ដើម ស្ថិតក្នុងបរិវេណវត្ដសិរីឧត្ដម ឃុំចាម ដោយបានការនិមន្ដ និងអញ្ជើញចូលរួមពី សម្ដេចព្រះមហាអរិវង្ស យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ ពុទ្ធិកសិក្សាសហីនុរាជ ព្រះមន្រ្ដីសង្ឃស្រុក ឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារស្រុក ឯកឧត្ដម ប្រធានក្រុមការងារឃុំចាម លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុក លោក ភុន សម្ផស្ស អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំ ក្រុមប្រឹក្សាឃុំចាម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទសរុបប្រមាណ ៣០០នាក់។

🌐|Facebook
🌐|Telegram

នារសៀលថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៦លោក​ ភុន​ សម្ផស្ស​ អភិបាល​ នៃគណៈអភិបាលស្រុក​ បានអញ្ជេីញអមដំណរ​សម្តេចមហាមន្ត្រី គុយ សុផល...
28/08/2026

នារសៀលថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០២៦

លោក​ ភុន​ សម្ផស្ស​ អភិបាល​ នៃគណៈអភិបាលស្រុក​ បានអញ្ជេីញអមដំណរ​សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ បានអញ្ជើញចុះពិនិត្យសកម្មភាពការងារមន្រ្តីក្រុមសម្តេចឪ កំពុងបូមទឹកស្រោចស្រពស្រែវស្សាជូនប្រជាពលរដ្ឋ ស្ថិតនៅឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជាព្រះរាជទានដ៏ថ្លៃថ្លា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ។

🌐|Facebook
🌐|Telegram

កិច្ចប្រជុំសាមញ្ញលេីកទី២៦​  អាណត្តិទី៤​ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក​ ព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស...
28/08/2026

កិច្ចប្រជុំសាមញ្ញលេីកទី២៦​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក

​ ព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយលោក ភុន សម្ជស្ស អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ដ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក​ លោកស្រី នាយករងរដ្ឋបាល លោកអធិការ មេបញ្ជការកងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពទាំង១៣ ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ​ ប្រធានមន្ទីរពេទ្យបង្អែក និងនាយកវិទ្យាល័យទាំង៤ សរុប ៥៤នាក់ ស្រី ៦នាក់។

🌐|Facebook
🌐|Telegram

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែងព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត...
22/08/2026

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០២៦

លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជការឯកភាព បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលស្រុក ប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត។
សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន៖​ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាល លោកអធិការ មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពទាំង១៣ នៃរដ្ឋបាលស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក មេឃុំ នាយប៉ុស្ដិ៍ ស្មៀនឃុំ នាយកវិទ្យាល័យ -អនុវិទ្យាល័យ ប្រធានកម្រងបឋមសិក្សា ប្រធានមណ្ឌលសុខភាព មន្រ្តីកសិកម្មឃុំ សរុបចំនួន ១២៣នាក់។

🌐|Facebook https://www.facebook.com/share/169kKQJZCs/
🌐|Telegram https://t.me/ktbdistricthall

ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥០០ ០០០រៀល រប...
18/08/2026

ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦

លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥០០ ០០០រៀល របស់ ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក និងលោកជំទាវ ជូនលោកប្រធានក្រុមប្រឹក្សាស្រុក ដែលមានបញ្ហាសុខភាព កំពុងសម្រាកព្យបាលនៅគេហដ្ឋាន។

🌐|Facebook https://www.facebook.com/share/169kKQJZCs/
🌐|Telegram https://t.me/ktbdistricthall

នារសៀលថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ឯកឧត្ដម ហាស់ សារ៉េត ប្រធានក្រុម...
15/08/2026

នារសៀលថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ឯកឧត្ដម ហាស់ សារ៉េត ប្រធានក្រុមការងារស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលើកទិសដៅបន្ដដែលត្រូវអនុវត្ដចំពោះមុខ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក នៅសាលប្រជុំសាលាស្រុកកំពង់ត្របែក ដោយបានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុប្រធានក្រុមការងារស្រុក ឯកឧត្ដម ប្រធាន អនុប្រធានទី១ ក្រុមការងារឃុំទាំង១៣ លោក ភុន សម្ផស្ស អភិបាលស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក អធិការ មេបញ្ជាការកម្លាំងទាំង៣ ប្រធាន អនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក លោក លោកស្រី មេឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព មន្ដ្រីកសិកម្មឃុំ នាយក នាយិកាវិទ្យាល័យ អនុវិទ្យាល័យ នាយប៉ុស្ដិ៍នគរបាលការពារព្រំដែន សរុបចំនួន ១៦៣នាក់។

🌐|Facebook https://www.facebook.com/share/169kKQJZCs/
🌐|Telegram https://t.me/ktbdistricthall

ព្រឹកថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិលបាល នៃគណៈអភ...
15/08/2026

ព្រឹកថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

លោក ភុន សម្ផស្ស អភិលបាល នៃគណៈអភិបាលស្រុក បានអញ្ជើញអមដំណើរថ្នាក់ដឹកនាំ ចូលរួមក្នុងពិធីប្រគល់ផ្ទះចំនួន ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្ភារៈ ជូនដល់គ្រួសារយុទ្ធជនពលី ស្ថិតក្នុងឃុំគោខ្ចក និងឃុំប្រាសាទ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

🌐|Facebook https://www.facebook.com/share/169kKQJZCs/
🌐|Telegram https://t.me/ktbdistricthall

ពិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំអន្សោង ចំនួន១២០០នាក់ព្រឹកថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស...
15/08/2026

ពិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំអន្សោង ចំនួន១២០០នាក់

ព្រឹកថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន១២០០នាក់ក្នុងឃុំអន្សោងឧបត្ថម្ភដោយ សមាគមសប្បុរសធម៌ ប៉ាយ សួយ ឡាវ យិន ។

ក្នុងពិធីនេះបានការអញ្ជើញចូលរួមពី÷
- ឯកឧត្តមអនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំ
- ក្រុមប្រឹក្សាស្រុក គណៈអភីបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យ អង្គភាពទាំង១៣ និងការិយាល័យ អង្គភាពជុំិវញស្រុក
- លោកគ្រូអ្នកគ្រូពេទ្យ សមាគមសប្បុរស ធម៌ ប៉ាយ សួយ ឡាវ យិន
- លោកស្រី អស់លោក សមាជិកក្រុមប្រឹក្សាឃុំ
- ជំនួយការដ្ឋបាលឃុំ និង ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ
- មណ្ឌលសុខភាព
- ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ
- លោក លោកស្រី នាយក នាយករង លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគ្រើលថ្មី
- លោក លោកស្រី មេភូមិ អនុ ជំនួយការភូមិទាំង ៨
- ប្រជាពលរដ្ឋក្នុងឃុំ អញ្ជើញចូលរួមសរុប ១៤៤៥ នាក់ ស្រី ៩៧៥ នាក់ ។

🌐|Facebook
🌐|Telegram

ពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នងសាលាបឋមសិក្សាវត្តប្រាសាទព្រឹកថ្ងៃសុក្រ១កើត ខែស្រាពណ៍ ឆ្នាំមមី សប្តស័ក ព.ស...
14/08/2026

ពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នងសាលាបឋមសិក្សាវត្តប្រាសាទ

ព្រឹកថ្ងៃសុក្រ១កើត ខែស្រាពណ៍ ឆ្នាំមមី សប្តស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី
សម្ពោធអគារសិក្សា១ខ្នង មាន៤បន្ទប់ និងសមិទ្ធផលនានាស្ថិតនៅសាលាបឋមសិក្សាវត្តប្រាសាទ ឃុំប្រាសាទ។

ក្នុងពិធីនេះបានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យអង្គភាព នៃរដ្ឋបាលស្រុក អង្គភាពជុំវិញស្រុក មេឃុំទាំង១៣ លោកនាយក នាយិកាសាលាក្នុងស្រុក សមាជិកក្រុមប្រឹក្សាឃុំប្រាសាទ ជំនួយការរដ្ឋបាល ថ្នាក់ដឹកនាំភូមិទាំង៩ភូមិ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាវត្តប្រាសាទ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបអ្នកចូលរួមចំនួន១,១៨២នាក់ ស្រី៦៧៥នាក់ ។

🌐|Facebook https://www.facebook.com/share/169kKQJZCs/
🌐|Telegram https://t.me/ktbdistricthall

Address

National Road 1
Prey Vêng
855

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកកំពង់ត្របែក ខេត្ដព្រៃវែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលស្រុកកំពង់ត្របែក ខេត្ដព្រៃវែង:

Shortcuts

Share