03/09/2026
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគណបក្សឃុំរោងដំរី បានឧបត្ថម្ភថវិកាជួសជុលបង្អួចសាលាបឋមសិក្សាក្រាំងស្លា ដែលមានការខូចខាត។ និងផ្ដល់ថវិកាជួសជុលផ្លូវលំក្នុងភូមិរវាំងជុំ។ និងបានឧបត្ថម្ភថវិកាជូនលោកតា ព្រីង ញេះ មានអាយុ៦៧ឆ្នាំ នៅភូមិពងពស់ ក្នុងការជួសជុលផ្ទះដែលមានសភាពខូចខាត៕