អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត

  • Home
  • Cambodia
  • Poipet
  • អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត

អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត 097 778 0164 លេខទូរស័ព្ទប្រចាំបញ្ជាផ្ទាល់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែតគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ...
07/09/2026

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែតគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
==========

ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ ដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែត គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

06/09/2026

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបករណីកាប់យកម៉ូតូ និងឃាត់ខ្លួនបានជនសង្ស័យកាប់យ៉ាងសកម្មចំនួន០១នាក់ ភេទប្រុស ដកហូតម៉ូតូបានចំនួន០៣គ្រឿង ។
==========
ក្រុងប៉ោយប៉ែត: ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់ ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល ដឹកនាំដោយផ្ទាល់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនមុខសញ្ញាកាប់យកម៉ូតូយ៉ាងសកម្មក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត បានចំនួន០១នាក់ និងបានដកហូតម៉ូតូចំនួន០៣គ្រឿង ជាបន្តបន្ទាប់ ត្រង់ចំណុចដីឡូសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញបាននាំយកជនសង្ស័យមកធ្វើការសួរនាំ និងបានឆ្លើយសារភាពថាខ្លួនជាក្រុមក្មេងទំនើងដែលមានឈ្មោះ OSL(អូរឬស្សីលើ) ហើយពិតជាធ្លាប់បានធ្វើសកម្មភាពកាប់យកម៉ូតូ និងប្រើប្រាស់ហិង្សាលើជនរងគ្រោះពិតប្រាកដមែន មានដូចខាងក្រោម:
-សកម្មភាពទី១ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២១ និង៣០នាទី នៅចំណុចម្តុំចំការស្វាយ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (បង្កហិង្សាយកមួកវាយក្បាលជនរងគ្រោះ) ។
-សកម្មភាពទី២ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០និង០០នាទី ត្រង់ចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (កាប់យកម៉ូតូមិនបានសម្រេច) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។
ដោយឡែកបក្ខពួកដទៃទៀតកំពុងរត់គេចខ្លួន កម្លាំងជំនាញបន្តស្រាវជ្រាវដើម្បីយកផន្ទាទោសតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ជនសង្ស័យនិងបក្ខពួកខាងលើ ជាក្រុមកាប់ប្លន់យកម៉ូតូ យ៉ាងសកម្មក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបករណីកាប់យកម៉ូតូ និងឃាត់ខ្លួនបានជនសង្ស័យកាប់យ៉ាងសកម្មចំនួន០១នាក់ ភេទប្រុស ដកហូតម៉ូ...

លោកវរសេនីយ៍ទោ ញ៉ាណ អ៊ុយអ៊ាង អធិការងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុង...
31/08/2026

លោកវរសេនីយ៍ទោ ញ៉ាណ អ៊ុយអ៊ាង អធិការងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែតគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
==========

ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ លោកវរសេនីយ៍ទោ ឈឿង ប៊ុនថា អធិការងដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែត គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

🛑អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យប់ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្...
28/08/2026

🛑អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
យប់ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
យោងតាមបទបញ្ជារបស់លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចាត់កម្លាំងនៃអធិការដ្ឋាននិងតាមបណ្តាប៉ុស្ត៍នគរបាលរដ្ឋាបាលទាំង៥សង្កាត់ ចុះល្បាតមេីលក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតដេីម្បីការពារ និងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ២៤/២៤ម៉ោង។

097 778 0164 លេខទូរស័ព្ទប្រចាំបញ្ជាផ្ទាល់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត  ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រ...
28/08/2026

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាល​ នៃ​អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
==========
ក្រុងប៉ោយប៉ែត: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ។

លោកវរសេនីយ៍ទោអធិការ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ នគរបាលប៉ុស្តិ៍រដ្ឋបាលទាំង០៥សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ពង្រឹងទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស, ពង្រឹងការទប់ស្កាត់ online Scams រួមទាំងការប្រមូលផ្តុំជនអន្តោប្រវេសន៍ អោយខានតែបាននិងមុឺងមាត់បំផុត, ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ដើម្បីឲ្យភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពពិតប្រាកដ៕។

លោកវរសេនីយ៍ទោ ឈឿង ប៊ុនថា អធិការងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែតគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ===...
24/08/2026

លោកវរសេនីយ៍ទោ ឈឿង ប៊ុនថា អធិការងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែតគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
==========

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ លោកវរសេនីយ៍ទោ ឈឿង ប៊ុនថា អធិការងដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែត គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

🛑អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២២ ខែសីហា  ឆ្នាំ២០២៦ វេលាម៉ោង០៨និង០០នាទី មានកម្មវិធីពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរ...
22/08/2026

🛑អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង០០នាទី មានកម្មវិធីពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន ជូនសមាជិក សមាជិការ សសយក និងសិស្សានុសិស្ស
ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
ដោយមានការចូលរួមៈ
-លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត
-លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត
-លោក គ្រុយ គឹមលន ប្រធាន ស.ស.យ.ក ក្រុងប៉ោយប៉ែត
-ព្រះចៅអធិការវត្ត ស្រះត្រាច
-លោកវរសេនីយ៍ទោ កែវ ដូល តំណាងឱ្យលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត
-លោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
-លោកមេបញ្ជាការរង សឹករងក្រុងប៉ោយប៉ែត
-លោកវរសេនីយ៍ត្រី សុិន ដូនី នាយផ្នែកសណ្តាប់ធ្នាប់សាធារណៈ និងសហការី
-លោក បូ ងឿន ក្រុមប្រឹក្សាសង្កាត់អូរជ្រៅ
-លោកវរសេនីយ៍ត្រី ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ
-ក្រុមការងារសង្កាត់អូរជ្រៅ និងមេភូមិក្បាលស្ពាន១
-សមាជិក ស ស យ ក ចំនួន៦០នាក់
-សមាជិក ក អ យ ចំនួន៤០នាក់
-លោកគ្រូ-អ្នកគ្រូ ចំនួន៣០នាក់
កម្មវិធីប្រារព្ធធ្វើនៅក្នុងបរិវេនវត្តស្រះត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្នុងនោះមានសិស្សានុសិស្សចូលរួមសរុបចំនួន ៣៥៥នាក់ ស្រី ១១៥នាក់ និងបានចែកមួកសុវត្ថិភាពចំនួន ៣០មួក ដល់សិក្សានុសិស្សដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែតគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ...
17/08/2026

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែតគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
==========

ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ ដឹកនាំកម្លាំង នៃអធិការដ្ឋានក្រុងប៉ោយប៉ែត គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

🛑អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា...
11/08/2026

🛑អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
រសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពកម្លាំងតាមបណ្តាលប៉ុស្តិ៍ចេញជួយសម្រួលចរាចរណ៍ពេលសិស្សានុសិស្សចេញពីសាលារៀន និងជួយសម្រួល និងដោះស្រាយការកកស្ទះចរាចរណ៍ ជូនប្រជាពលរដ្ឋឱ្យធ្វើដំណើរបានសុខសុវត្ថិភាព។

#អធិការដ្ឋាននគរបាល #ក្រុងប៉ោយប៉ែត
#កម្លាំងតាមបណ្តាលប៉ុស្តិ៍ចុះសម្រួលចរាចរណ៍

Address

Https://maps. App. Goo. Gl/4HGsSkX37a2gETfn 8
Poipet
01407

Website

Alerts

Be the first to know and let us send you an email when អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category