Keat Hol/គាត ហ៊ុល

Keat Hol/គាត ហ៊ុល អភិវឌ្ឍទីក្រុងប៉ោយប៉ែត

ខ្ញុំបាទបាន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដើម្បីក្តាប់របាយការណ៍ និងដោះស្រាយបញ្ហាប្រឈមនានា និងការគ្រប់គ្រ...
04/12/2025

ខ្ញុំបាទបាន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដើម្បីក្តាប់របាយការណ៍ និងដោះស្រាយបញ្ហាប្រឈមនានា និងការគ្រប់គ្រងសភាពការណ៍បច្ចុប្បន្ននៅក្នុងមូលដ្ឋាន
កិច្ចប្រជ្រុំ នេះ ប្រារព្ធ ឡើង នៅសាលប្រជុំ ក្រុងប៉ោយប៉ែត ដោយមាន ការអញ្ជើញចូលរួម ពី លោក លោកស្រីអភិបាលរងក្រុង ថ្នាក់ដឹកនាំ ប្រធានការិយាល័យ កងកម្លាំង មន្ត្រីជំនាញ ពាក់ព័ន្ធ ជុំវិញក្រុង ៕

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩
ត្រូវនឹងថ្ងៃទី04 ខែធ្នូ ឆ្នាំ2025 ។

🎊 រីករាយពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ 🎊🛶🛶🛶សូមជូនពរពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្ដីសុខសំណាងល្អ ធ្វើដំណើរទៅណាមកណាប្រ...
04/11/2025

🎊 រីករាយពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ 🎊
🛶🛶🛶
សូមជូនពរពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្ដីសុខសំណាងល្អ ធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាព🙏🥰

សូមក្រាបបង្គំ អបអរសាទរ ព្រះរាជពិធីខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ...
29/10/2025

សូមក្រាបបង្គំ អបអរសាទរ ព្រះរាជពិធីខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ

២៩ តុលា ២០០៤ - ២៩ តុលា ២០២៥

សមាជិក សមាជិការ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងក្នុងនាមខ្ញុំបាទផ្ទាល់ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ...
28/10/2025

សមាជិក សមាជិការ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងក្នុងនាមខ្ញុំបាទផ្ទាល់ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាមានមោទនភាព និងសូមគោរពអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមពល នាំមកវិញបាននូវសន្តិភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនជាតិ និងប្រជាជនកម្ពុជា 🙏 🙏 🙏

ក្រុងប៉ោយប៉ែត ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥

ខ្ញុំបាទ អមដំណើរ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមកាងាចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ចុះពិនិត្យក្រុមកាងារ ដែរកំពុងស្ថាបនាផ្...
26/10/2025

ខ្ញុំបាទ អមដំណើរ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមកាងាចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ចុះពិនិត្យក្រុមកាងារ ដែរកំពុងស្ថាបនាផ្លូវចាក់ថ្មមិច១ខ្សែរដែរមានប្រវែង ជាង ៤០០ម៉ែត្រ ដែរបានឈូសឆាយកៀកិនជើងក្រោមរួចរាល់កាលថ្មីៗនេះ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ថ្ងៃអាទិត្យ ៥ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩
ត្រូវនឹងថ្ងៃទី26 ខែតុលា ឆ្នាំ2025 ។

ក្រោយរដូវវស្សាកន្លងផុតទៅ ផ្លូវដែលរងកាខូចខាតគ្រប់ផ្លូវទាំងអស់ក្នុងក្រុងប៉ោយប៉ែតត្រូវស្ថាបនាឡើងវិញជូនពលរដ្ឋ នៅរសៀលថ្ងៃសុក្...
24/10/2025

ក្រោយរដូវវស្សាកន្លងផុតទៅ ផ្លូវដែលរងកាខូចខាតគ្រប់ផ្លូវទាំងអស់ក្នុងក្រុងប៉ោយប៉ែតត្រូវស្ថាបនាឡើងវិញជូនពលរដ្ឋ

នៅរសៀលថ្ងៃសុក្រ ៣ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ត្រូវនឹងថ្ងៃទី24 ខែតុលា ឆ្នាំ2025នេះ ខ្ញុំបាទ បានដឹកនាំក្រុមកាងារនិងគ្រឿងចក្រជួសជុលឡើងវិញផ្លូវ១ខ្សែមានប្រវែង៤៥០ម៉ែត្រដែររងកាខូចខាត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត។
ក្នុងជំហ៊ានដំបូងចាក់ដីបំពេញបន្ថែមគៀកិន និងត្រៀមចាក់ថ្មមិចសម្រួលក្នុងកាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗ សិស្សសាលាដែរធ្វើដំណើរទៅមក

អង្ករចំនួន ១០តោន ជាលើកទី ៣ តាងនាមរដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងនាមរូបខ្ញុំបាទសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមហ៊ុន...
13/10/2025

អង្ករចំនួន ១០តោន ជាលើកទី ៣ តាងនាមរដ្ឋបាលក្រុងប៉ោយប៉ែត ក្នុងនាមរូបខ្ញុំបាទសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្រុមហ៊ុន បុរី ដឹផាកស៊ីធី ប៉ោយប៉ែត (The Park City Poipet) ដែលបានឧបត្ថម្ភ : អង្ករ ចំនួន១០តោន សម្រាប់ចូលរួមចំណែកជាមួយរដ្ឋបាលក្រុង ក្នុងការធ្វើជំនួយសប្បុរសធម៍នានា និងជាពិសេសសម្រាប់រដ្ឋបាលក្រុងយកមកប្រើប្រាស់ក្នុងការចែកជូនដល់កងទ័ពជួរមុខដែលឈរជើងការពារព្រំដែន។
សូមប្រសិទ្ធិពរជ័យសិរីមង្គលមហាថ្លៃថ្លាជូនដល់ អ្នកឧកញ៉ា ព្រមទាំងក្រុមការងារទាំងអស់ឱ្យជួបតែសេចក្ដីសុខសេចក្ដីចម្រើនប្រកបទទួលទានមានបាន និង ជួបប្រទះតែពុទ្ធិពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភិណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃច័ន្ទ ៦ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩
ត្រូវនឹងថ្ងៃទី13 ខែតុលា ឆ្នាំ2025។

ខ្ញុំបាទដឹកនាំក្រុមកាងារ និងគ្រឿងចក្រផ្ទាល់មកជួសជុលផ្លវបេតុងមួយខ្សែ ដែររងកាខូចខាត ស្ថិតក្នុងភូមិ ទួលពង្រ សង្កាត់អូរឫស្សី...
12/10/2025

ខ្ញុំបាទដឹកនាំក្រុមកាងារ និងគ្រឿងចក្រផ្ទាល់មកជួសជុលផ្លវបេតុងមួយខ្សែ ដែររងកាខូចខាត ស្ថិតក្នុងភូមិ ទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
និងបានបន្ដដឹកនាំបក្រុមការងារចុះត្រួតពិនិត្យ និងកាយប្រឡាយបង្ហូរទឹក អមសងខាងផ្លូវ ដើម្បីកុំឲ្យជន់លិចលើផ្លូវបេតុងពេលដែលមានភ្លៀងធ្លាក់។

ថ្ងៃអាទិត្យ ៥ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩
ត្រូវនឹងថ្ងៃទី12 ខែតុលា ឆ្នាំ2025

ខ្ញុំបាទដឹកនាំក្រុមការងារ និងគ្រឿងចក្រចុះស្ថាបនាផ្លូវលំ១ខ្សែឡើងវិញ ស្ថិតនៅចំណុចភូមិអូរឬស្សីសង្កាត់អូរឬស្សី ចាប់ពីផ្លូវជា...
07/10/2025

ខ្ញុំបាទដឹកនាំក្រុមការងារ និងគ្រឿងចក្រចុះស្ថាបនាផ្លូវលំ១ខ្សែឡើងវិញ ស្ថិតនៅចំណុចភូមិអូរឬស្សីសង្កាត់អូរឬស្សី ចាប់ពីផ្លូវជាតិលេខ58 ចូលទៅដល់ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ដែលមានប្រវែង2000ម៉ែត្រ ។

ប៉ោយប៉ែត, ថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥

នៅព្រឹកថ្ងៃសុក្រ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនិងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥  ដោយមានការយកចិត្តទុកដ...
03/10/2025

នៅព្រឹកថ្ងៃសុក្រ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនិងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់លើបញ្ហាសុខភាពអនាម័យបរិស្ថានលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអោយក្រុមការងារការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុង ដឹកនាំដោយលោកជុំ វណ្ណា អនុប្រធានការិយាល័យ បានសហការ ជាមួយ ក្រុមប្រឹក្សាសង្កាត់អូរជ្រៅ និងក្រុមហ៑ុនសុិនទ្រី ប្រមូលសម្រាមអានាធិបតេយ្យ នៅភូមិសាមគ្គីជ័យ សង្កាត់អូជ្រៅ ប្រមាន១៥តោន។

ខ្ញុំបាទបានដឹកនាំគណៈអភិបាលក្រុងចូលរួម កិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤ ប៉ោយប៉ែត, ថ្ងៃអ...
30/09/2025

ខ្ញុំបាទបានដឹកនាំគណៈអភិបាលក្រុងចូលរួម កិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត អាណត្តិទី៤
ប៉ោយប៉ែត, ថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

០៦.០៩.២០២៥ខ្ញុំបាទបានយកគ្រឿងចក្រឈូសឆាយសម្រួលផ្លូវមួយខ្សែក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ជូនបងប្អូនសម្រាប់ខែមន្ត...
06/09/2025

០៦.០៩.២០២៥
ខ្ញុំបាទបានយកគ្រឿងចក្រឈូសឆាយសម្រួលផ្លូវមួយខ្សែក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ជូនបងប្អូនសម្រាប់ខែមន្តសន្តរដូវកាលភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅនៅថ្ងៃ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ។

Address

K4 Phsar Kandal Village Sangkat Phsar Kandal Poipet City Banteaymeanchey Province.
Poipet
12000

Telephone

+85512983856

Website

Alerts

Be the first to know and let us send you an email when Keat Hol/គាត ហ៊ុល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Keat Hol/គាត ហ៊ុល:

Share