ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត

  • Home
  • Cambodia
  • Poipet
  • ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត

ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត សូមស្វាគមន៍មកកាន់ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត!

15/08/2024

ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ,រសៀលថ្ងៃទី១៥​ខែសីហា ឆ្នាំ២០២៤ ៖ យេីងខ្ញុំទាំងអស់គ្នា​សមាជិក​ សមាជិកា សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត​ សាខាខេត្តបន្ទាយមានជ័យ​ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម​ (CLV-DTA) ដែលផ្តួចផ្តេីមគម្រោងដោយសម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងដឹកនាំបន្តដោយសម្តេចបវធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ។ និងសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលបានញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់៕

ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​,​ ព្រឹកថ្ងៃអាទិត្យ ៨រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្ន...
28/07/2024

ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​,​ ព្រឹកថ្ងៃអាទិត្យ ៨រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការណែនាំរបស់លោក​ ចៅ​ ជីអាន​ ប្រធានចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ សាខាខេត្តបន្ទាយមានជ័យ​ លោក​ ស៊ន​ មុន្នីសីហា​ ប្រធានរដ្ឋបាលសមាគម​ តំណាងលោក​ គង់​ រិទ្ធា​ ប្រធានចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ក្រុងប៉ោយប៉ែត​ បានដឹកនាំក្រុមការងារ​ រៀបចំដង្ហែរទានព្រះវស្សា​ ទេយ្យទាន​ និងបច្ច័យ​ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស​ វត្តសិរីមង្គលសទ្ធារាម​ (ស្ទឹងបត់)​ ស្ថិតភូមិស្ទឹងបត់​ សង្កាត់ផ្សាកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ។
ទេយ្យទានដែលប្រគេនដល់ព្រះសង្ឃរួមមាន៖
០១-អង្ករចំនួន​ ៥០គ.ក​ ចំនួន​ ០៣ការ៉ុង
០២-ទានវស្សាចំនួន​ ០២ដេីម
​០៣-ស្លាដកចំនួន​ ០១
០៤-ត្រីខចំនួន​ ០១កេសធំ​ (ស្មេីរ១០០កំប៉ុង​)
​០៥-មីចំនួន​ ០៤កេស
​០៦-ទឹកត្រីចំនួន​ ០២យួរ
០៧-ទឹកសុីអុីវ​ចំនួន​ ០២យួរ
​០៨-ទឹកបរិសុទ្ធចំនួន​ 10យួរ
០៩-ស្ករសចំនួន​ ០១កញ្ចប់
​១០-អំបិលចំនួន​ ០១កញ្ចប់
១១-ប៊ីចេងចំនួន​ ៦កញ្ចប់
១២-បច្ច័យបួនចំនួន​ ៨០០,០០០រៀល​ +​ ៣០០បាត
១៣-បច្ច័យកសាងចំនួន​ ៤០៤,០០០រៀល​ +​ ១,៤៩០បាត។
​ ក្នុងនោះឯកឧត្តមចៅ​ ជីអាន​ ប្រធានចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ សាខាខេត្តបន្ទាយមានជ័យ​ បានចូលរួម៖​
-អង្ករចំនួន​ ៥០​គ.ក
​-ទានវស្សាចំនួន​ ០២ដេីម
​-ស្លាដកចំនួន​ ០១
​-មីចំនួន​ ០១កេស
​-ទឹកត្រីចំនួន​ ០២យួរ
​-ទឹកសុីអុីវ​ចំនួន​ ០២យួរ
​-ទឹកបរិសុទ្ធចំនួន​ ១០យួរ
-ស្ករសចំនួន​ ០១កញ្ចប់
​-អំបិលចំនួន​ ០១កញ្ចប់
-ប៊ីចេងចំនួន​ ០១កញ្ចប់​ ។

ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ,រសៀលថ្ងៃច័ន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧​ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២...
22/01/2024

ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ,រសៀលថ្ងៃច័ន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧​ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​ ដោយមានការណែនាំរបស់លោក​ ចៅ​ ជីអាន​ ប្រធានចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ សាខាខេត្តបន្ទាយមានជ័យ​ លោក​ តៃ​ សង្វាពេជ្រ​ អនុប្រធាន តំណាងលោក​ គង់​ រិទ្ធា​ ប្រធានចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ក្រុងប៉ោយប៉ែត​ បានដឹកនាំក្រុមការងារ​ ចុះសាកសួរសុខទុក្ខ​ និងចែកអំណោយជូនលោកយាយ​ លោកតា​ ចាស់ជរា​ ដែលមានជីវភាពខ្វះខាត​ ចំនួន២គ្រួសារ​ ស្ថិតនៅភូមិទួលប្រសាទ​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ។
ដែលអំណោយក្នុងមួយគ្រួសារទទួលបាន​ ៖
១-អង្ករ៥០គីឡូក្រាម​ ចំនួន​ ០១បាវ
២-មីម៉ាៗ​ ចំនួន​ ០១កេសតូច
៣-ត្រីខ​ ចំនួន​ ០១យួរ​ (១០កំប៉ុង)
៤-ទឹកត្រីចំនួន​ ០១យួរ​
៥-ទឹកសុីអុីវ​ ចំនួន​ ០១យួរ​
៦-ប្រេងឆាដបកណ្តាល​ ចំនួន​ ០១ដប​
៧-សាប៊ូរចំនួន​ ០១ថង់
៨-ស្ករស​ ចំនួន​ ០១គីឡូក្រាម
៩-អំបិលចំនួន​ ០១គីឡូក្រាម
១០-ប៊ីចេង​ ចំនួន​ ០១ថង់
១១-ទឹកបរិសុទ្ធចំនួន​ ៥យួរ
១២-ថវិកាចំនួន​ ៥០,០០០៛​ ។
ដោយឡែកក្រុមការងារបានទទួលដំណឹងភ្លាមៗពីរក្រុមការងារភូមិ​ មានអ៊ុំស្រីម្នាក់ពិការជេីងទាំងពីរ​ និងដៃកំរេីកមិនរួចមួយចំហៀង​ ដោយឃេីញជីវភាពពិបាក​ ភ្លាមៗក្រុមការការបានរៃលុយគ្នាជូនគាត់បានចំនួន១១០,០០០រៀល​ និងសន្យានាំគ្រឿងឧបភោគបរិភោគ​ជូនគាត់នៅចុងខែនេះ​ ។

ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ,ព្រឹកថ្ងៃច័ន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧​ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២...
18/12/2023

ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ,ព្រឹកថ្ងៃច័ន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧​ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣​ ដោយមានការណែនាំរបស់លោក​ ចៅ​ ជីអាន​ ប្រធានចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ សាខាខេត្តបន្ទាយមានជ័យ​ លោក​ ស៊ន​ មុន្នីសីហា​ ប្រធានរដ្ឋបាលសមាគមក្រុង​ តំណាងលោក​ គង់​ រិទ្ធា​ ប្រធានចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ក្រុងប៉ោយប៉ែត​ បានដឹកនាំយុវជន​ ទៅចូលរួមកម្មពិធីសម្ភោធដាក់អោយដំណេីរការមណ្ឌលសំចត​ និងស្តារនីតិសម្បទាជនរងគ្រោះ​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ តំណាង​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ មានទីតាំងនៅភូមិប្រជាធម្មខាងកេីត​ សង្កាត់អូរឫស្សី​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ។

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧​ ត្រូវនឹងថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៣​ ដោយមានការណែនាំពីរលោកចៅ​ ជីអា...
01/09/2023

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧​ ត្រូវនឹងថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៣​

ដោយមានការណែនាំពីរលោកចៅ​ ជីអាន​ ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ សាខាខេត្តបន្ទាយមានជ័យ​ លោកតៃ​ សង្វាពេជ្រ​ អនុប្រធាន​​ តំណាងលោកគង់​ រិទ្ធា​ ប្រធានចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ក្រុងប៉ោយប៉ែត​ សាខាខេត្តបន្ទាយមានជ័យ​ បានដឹកនាំសមាជិក​ សមាជិកា​ ចុះសាកសួរសុខទុក្ខ​ និងចែកអំណោយ​ជូនលោកតា​ លោកយាយ​ ចាស់ជរា​ ពិការ​ ចំនួន​ ៤គ្រួសារ​ ស្ថិតនៅភូមិអូរជ្រៅ​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត​ ចំនួន​ ២គ្រួសារ​ និងភូមិក្បាលស្ពាន១ចំនួន២គ្រួសារ​ ដោយមានការចូលរួមពីអជ្ញាធរមូលដ្ឋាន​ និងក្រុមការងារភូមិអូរជ្រៅ​ និងភូមិក្បាលស្ពាន១​ ។
អំណោយក្នុងមួយគ្រួសារទទួលបាន៖​
១-អង្ករ៥០គីឡូក្រាម​ ចំនួន១បាវ
២-មីថៃចំនួន​ ១កេស
៣-ត្រីខចំនួន​ ១យួរ​ (ស្មេីរ១០កំប៉ុង)
៤-ទឹកត្រីចំនួន​ ១យួរ
៥-ទឹកសុីអុីវចំនួន​ ១យួរ
៦-ស្ករសចំនួន​ ១គីឡូក្រាម
៧-អំបិលចំនួន​ ១គីឡូក្រាម
៨-ប៊ីចេងចំនួន​ ១គីឡូក្រាម
៩-សាប៊ូ​ ១កញ្ចប់​
១០-ប្រេងឆាចំនួ​ន​ ១ដប
១១-ទឹកបរិសុទ្ធចំនួន​ ៥យួរ
១២-ថវិកាចំនួន​ ៥០,០០០រៀល​ ។

ក្រុងប៉ោយប៉ែត,ថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការណែនាំពីរលោកច...
25/03/2023

ក្រុងប៉ោយប៉ែត,ថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការណែនាំពីរលោកចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ លោកស៊ន មុន្នីសីហា ប្រធានរដ្ឋបាលសមាគម តំណាងលោកគង់ រិទ្ធា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានរៀបចំកម្មវិធីចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនលោកយាយចាស់ជរា និងពិការ ដែលមានជីវភាពខ្វះខាត ចំនួន០៤គ្រួសារ ស្ថិតនៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អំណោយក្នុងមួយគ្រួសារទទួលបាន៖
១-អង្ករផ្កាខ្ញីចំនួន ៥០គីឡូក្រាម
២-មីថៃចំនួន ០១កេសតូច
៣-ត្រីខចំនួន ០១យួរ (ស្មើរ១០កំប៉ុង)
៤-ទឹកត្រី ០១យួរ
៥-ទឹកសុីអុីវចំនួន ០១យួរ
៦-ប្រេងឆា(១លីត្រ)ចំនួន ០១ដប
៧-សាប៊ូបោកខោអាវ (១,០០០ក្រាម) ចំនួន០១កញ្ចប់
៨-ស្ករ(១គីឡូក្រាម)ចំនួន ០១កញ្ចប់
៩-អំបិល(១គីឡូក្រាម)ចំនួន ១កញ្ចប់
១០-ប៊ីចេង(៥០០ក្រាម) ចំនួន ១កញ្ចប់
១១-ទឹកបរិសុទ្ធចំនួន ៥យួរ
១២-សារ៉ុងចំនួន២
១៣-ថវិកាចំនួន ៥០,០០០រៀល ។
ក្នុងនោះក្រុមការងារបានជូនថវិកា លេខាភូមិ និងប្រជាការពារភូមិចំនួន៣នាក់ ក្នុងម្នាក់ទទួលបាន សារ៉ុងចំនួន ២ និងថវិកាចំនួន២០,០០០រៀល ។

៣០-១២-២០២២ លោកស៊ន មុន្នីសីហា ប្រធានរដ្ឋបាលសមាគម និង លោកតាំងលីហេង ប្រធានផ្នែកអន្តរាគមន៍ តំណាងលោកគង់ រិទ្ធា ប្រធាន បានទទួល...
30/12/2022

៣០-១២-២០២២

លោកស៊ន មុន្នីសីហា ប្រធានរដ្ឋបាលសមាគម និង លោកតាំងលីហេង ប្រធានផ្នែកអន្តរាគមន៍ តំណាងលោកគង់ រិទ្ធា ប្រធាន បានទទួលក្តារមឈូសពីរសប្បុរសជនថៃ ឈ្មោះលោកស្រីខេត ឆា បានឧបត្ថមក្តាមឈូសចំនួន ១២ ដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត មឈូសតម្កល់ទុកនៅវត្តឃោសត្ថារាម(ស្រះត្រាច) សូមជូនពរលោកស្រីនិងក្រុមគ្រួសារជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ។

13/12/2022

យុវជន១៥៧ ក្រុងប៉ោយប៉ែត បានចែកអំណោយជូនលោកយាយចាស់ជរា មានជំងឺប្រចាំកាយ និងពិការ ចំនួន០៤គ្រួសារ ស្ថិតនៅភូមិទំនប់កប្រាំ ចំនួន០២គ្រួសារ និងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ចំនួន០២គ្រួសារ ។

12/12/2022

លោកយាយ សុខ យ៉ាន ព្រះជន្ម ១១០ វស្សា ស្ថិតនៅភូមិទំនប់កប្រាំ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

 #ចុះសំណេះសំណាលសាកសួរសុខទុក្ខនិងចែកអំណោយលោកយាយចាស់ជរានិងពិការចំនួន០៤គ្រួសារ ក្រុងប៉ោយប៉ែត,ព្រឹកថ្ងៃអាទិត្យ ៣រោច ខែមិគសិរ...
11/12/2022

#ចុះសំណេះសំណាលសាកសួរសុខទុក្ខនិងចែកអំណោយលោកយាយចាស់ជរានិងពិការចំនួន០៤គ្រួសារ

ក្រុងប៉ោយប៉ែត,ព្រឹកថ្ងៃអាទិត្យ ៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ លោកគង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ តំណាងលោកចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកា ចំនួន ១២នាក់ ចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនលោកយាយចាស់ជរា និងពិការ ដែលមានជីវភាពខ្វះខាតចំនួន ០៤គ្រួសារ ។
-ទី១ លោកយាយ សុខ យ៉ាន ព្រះជន្ម ១១០ឆ្នាំ
-ទី២ លោកយាយ ព្រំ រឿន ព្រះជន្ម ៧៦ឆ្នាំ
ដែលមានទីលំនៅស្ថិតនៅភូមិ ទំនប់កប្រាំ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
-ទី៣ អ៊ុំស្រី ដុង ភឿន អាយុ ៦២ឆ្នាំ ។
-ទី៤ អ៊ុំស្រី ខៀវ វណ្ណា អាយុ ៦៣ឆ្នាំ ។
ដែលមានទីលំនៅស្ថិតនៅ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដែលអំណោយក្នុងមួយគ្រួសារទទួលបាន ៖
១-អង្ករ៥០គីឡូក្រាម ចំនួន ០១ការ៉ុង
២-មីម៉ាម៉ា ចំនួន ០១កេស
៣-ទឹកត្រី ចំនួន ០១យួរ
៤-ទឹកសុីអុីវ ចំនួន ០១យួរ
៥-ប្រេងឆា ចំនួន ១ដប
៦-សាប៊ូបោកខោអាវ ចំនួន ១កញ្ចប់
៧-ត្រីខ ចំនួន ០១យួរ (ស្មើរ១០កំប៉ុង)
៨-ប៊ីចេង ចំនួន ០១កញ្ចប់
៩-អំបិល ចំនួន ០១គីឡូក្រាម
១០-ស្ករស ចំនួន ០១គីឡូក្រាម
១១-ទឹកបរិសុទ្ធចំនួន ៥យួរ
១២-ថវិកាចំនួន ៥០,០០០រៀល ។

មានការចូលរួមពីរព្រះតេជគុណ ពេជ្រ ចាន់សីហាព្រះគូចៅអធិការវត្តស្រះត្រាច ទឹកបរិសុទ្ធចំនួន ២០យួរ និងសប្បរសជនលោកស្រី ធី សុខងីម អង្ករ១០០គីឡូក្រាម ថវិកា២០០,០០០៛ ។

ក្រុងប៉ោយប៉ែត,ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ----------------------------------សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត...
11/12/2022

ក្រុងប៉ោយប៉ែត,ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២
----------------------------------
សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី ធី សុខងីម និងស្វាមី តំណាងអោយសមាគមអ្នកម្តាយ របស់អ្នកស្រីថេង សុផារី ដែលបានចូលរួមឧបត្ថមជាអង្ករចំនួន ១០០គីឡូក្រាម និងថវិកាចំនួន ២០០,០០០រៀល ក្នុងការរួមចំណែកជាមួយសមាគមយើងខ្ញុំក្នុងការចុះសាកសួរសុខទុក្ខ និងចែកអំណោយ ដល់លោកយាយចាស់ជរា និងពិការ ដែលកំពុងមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត ចំនួន០៤គ្រួសារ ស្ថិតនៅភូមិ ទំនប់កប្រាំ សង្កាត់ប៉ោយប៉ែត ២គ្រួសារ និងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ចំនួន០២គ្រួសារ សូមជូនពរលោកស្រី និងស្វាមី និងសមាគមអ្នកម្តាយ ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ និងប្រកបការងារជោគជ័យគ្រប់ភារកិច្ច ។

Address

ទីតាំង ៖ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Poipet
010901

Alerts

Be the first to know and let us send you an email when ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត:

Share