19/05/2024
ពាក្យថា «ម៉ែ» 🥺❤️ ជាពាក្យដែលមានអត្ថន័យសំខាន់ណាស់ ជាពាក្យដែលពីរោះ សើមជ្រួតជ្រាបចូលក្នុងចិត្តរបស់កូនគ្រប់គ្នា ព្រោះម៉ែជាអ្នកមានព្រះគុណដ៏យ៉ាងធំក្រៃលែង គឺជាអ្នកឲ្យនូវជីវិត ឲ្យសេចក្តីស្រឡាញ់ ឲ្យទ្រព្យសម្បត្តិ ឲ្យបានទទួលការសិក្សា។ ម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូន ហើយពាក្យ «ម៉ែ» គឺជាពាក្យដែលមនុស្សយើងនិយាយបានមុនពាក្យដទៃទៀតនៅក្នុងជីវិតនេះ។