Khmer United Party

Khmer United Party បណ្ឌិត គុជ លី ស្ថាបនិក
និងជាប្រធានគណបក្ស។ មាតុភូមិកម្ពុជា គឺជាផ្ទះរបស់យើង!

27/08/2026

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ទៅកាន់ថ្នាក់ដឹកនាំសភាពីបណ្ដាប្រទេសនានាដែលបានមកចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភា (ISC) ពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយខុសច្បាប់ក្រោមលេសចោទថាទីតាំងទាំងនោះពាក់ព័ន្ធនឹងឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ប្រតិភូគណបក្សខ្មែរតែមួយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានទទួលសំណើស្នើសុំដើម្បីចូលរៀនវគ...
26/08/2026

ប្រតិភូគណបក្សខ្មែរតែមួយ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី
បានទទួលសំណើស្នើសុំដើម្បីចូលរៀនវគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល។

ទិវាទចងចាំនៃការឈ្លានពានទឹកដីខ្មែរពីពួកថៃ  #២៤កក្កដា២០២៥ដល់២៤កក្កដា២០២៦។++++++++++++++++++++++++++ផ្អែកលើព្រឹត្តិការណ៍ជាប...
24/07/2026

ទិវាទចងចាំនៃការឈ្លានពានទឹកដីខ្មែរពីពួកថៃ #២៤កក្កដា២០២៥ដល់២៤កក្កដា២០២៦។
++++++++++++++++++++++++++
ផ្អែកលើព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងស្ថានភាពភូមិសាស្ត្រនយោបាយជាក់ស្តែងនៅកម្ពុជា ឆ្លងកាត់បទពិសោធន៍នៃការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ (ជាពិសេសមេរៀនពីជម្លោះព្រំដែនខួបមួយឆ្នាំនៃការឈ្លានពានទឹកដីខ្មែរពីពួកយោធាថៃនាថ្ងៃទី២៤ កក្កដា ២០២៥ ដល់ ២៤ កក្កដា ២០២៦) កម្ពុជាបានទាញយក និងបង្កើតនូវឧត្តមគតិ ក៏ដូចជាយុទ្ធសាស្ត្រគន្លឹះៗជាច្រើនក្នុងការការពារជាតិ។
យើងបានកត់សម្គាល់ឃើញថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំពុងប្រើប្រាស់ #យុទ្ធសាស្ត្រការពារជាតិបែបពហុវិមាត្រ គឺជាការប្រើប្រាស់ឧបករណ៍ និងយន្តការគ្រប់ទម្រង់ដែល មិនមែនពឹងផ្អែកតែលើកម្លាំងទ័ព និងអាវុធតែមួយមុខនោះទេ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ។ សម្រាប់កម្ពុជាបានកំពុងប្រើយុទ្ធសាស្ត្រការពារជាតិបែបពហុវិមាត្រនេះ ត្រូវបានដាក់ចេញដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកដោយបែងចែកជាប្រាំវិមាត្រចម្បងៗ៖
១🔶. វិមាត្រយោធាជា គ្រឹះផ្ទាល់នៃការការពារខ្លួនដែលកម្ពុជាបានប្តូរពីយុទ្ធសាស្ត្រការពារបែបបុរាណ មកជា៖
➡️ការកសាងកម្លាំងកម្រិតរារាំង៖ ការបំពាក់អាវុធទំនើបៗ និងប្រព័ន្ធការពារដែលធ្វើឱ្យគូប្រជែងត្រូវគិតគូរឡើងវិញពីតម្លៃសង្រ្គាម ប្រសិនបើហ៊ានឈ្លានពានសារជាថ្មី។
➡️យុទ្ធសាស្ត្រការពារស៊ីជម្រៅ៖ ការត្រៀមលក្ខណៈកងទ័ពជួរមុខ និងការបង្កើតបណ្តាញភស្តុភារ (ស្បៀង គ្រាប់រំសេវ ថ្នាំសង្កូវ) តាមព្រំដែន ដែលអាចឱ្យកងទ័ពឈរជើងបានយូរអង្វែងដោយមិនបាក់ទឹកចិត្តកងទ័ព។
២ 🔶. វិមាត្រច្បាប់ និងការទូត ជាអាវុធគតិយុត្ត៖ ទោះបីមានទ័ពខ្លាំងក៏មិនអាចខ្វះច្បាប់អន្តរជាតិបានឡើយ។ វិមាត្រនេះប្រើប្រាស់ដើម្បីទប់ទល់នឹងប្រទេសសត្រូវដែលមានភូមិសាស្ត្រ ឬកម្លាំងធំជាង៖
➡️ការទូតការពារ៖ ការប្រើប្រាស់វេទិកាតំបន់ (ដូចជា អាស៊ាន និងអង្គការ សហប្រជាជាតិ) ដើម្បីបង្ហាញពីភាពស្របច្បាប់របស់ខ្លួន និងដាក់សម្ពាធអន្តរជាតិទៅលើប្រទេសឈ្លានពាន។
➡️សង្គ្រាមផែនទី និងសន្ធិសញ្ញា៖ ការប្រើប្រាស់ឯកសារបច្ចេកទេស និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិធ្វើជាភស្តុតាងរឹងមាំ ដោយមិនប្រើប្រាស់តែការទាមទារដោយសម្តីទទេៗនោះទេ។
៣ 🔶. វិមាត្រសេដ្ឋកិច្ច និងប្រជាសាស្ត្រ ជាខ្សែការពាររស់៖ វិមាត្រនេះសំខាន់បំផុតសម្រាប់និរន្តរភាពយូរអង្វែងនៃការអូសបន្លាយនៃសង្គ្រាម៖
➡️ការបង្កើតខ្សែក្រវាត់សេដ្ឋកិច្ចព្រំដែន៖ ការកសាងផ្លូវក្រវាត់ព្រំដែន ការបង្កើតភូមិអភិវឌ្ឍន៍ និងការផ្តល់ដីធ្លីជូនប្រជាពលរដ្ឋ និងគ្រួសារទ័ពទៅរស់នៅ។ កាលណាមានប្រជាជនរស់នៅ និងធ្វើស្រែចម្ការ ទីនោះក្លាយជាបង្គោលព្រំដែនរស់ដ៏រឹងមាំបំផុត។
➡️ការពឹងផ្អែកគ្នាផ្នែកសេដ្ឋកិច្ច៖ ការជំរុញពាណិជ្ជកម្មព្រំដែន និងការវិនិយោគរួមគ្នា។ នៅពេលប្រទេសជិតខាងមានផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងជាមួយកម្ពុជា ពួកគេនឹងត្រូវពិចារណាយ៉ាងខ្លាំង ព្រោះការបង្កសង្គ្រាមនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់គេខូចខាតដូចគ្នា។
៤ 🔶. វិមាត្រព័ត៌មាន និងចិត្តសាស្ត្រ ជាសង្គ្រាមផ្ទៃក្នុងចិត្ត៖ ក្នុងសម័យទំនើបអេអាយ គឺជាការឈ្នះចិត្តសាស្ត្រ និងព័ត៌មានដើម្បីបំបែកបំបាក់ផ្ទៃក្នុង ៖
➡️ការគ្រប់គ្រងណារ៉ាទីវ (Narrative)៖ ការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់ពិភពលោក និងប្រជាជនខ្លួនឯងឱ្យបានលឿន ដើម្បីកុំឱ្យបរទេសប្រើប្រាស់ព័ត៌មានក្លែងក្លាយ មកបំបែកបំបាក់ ឬធ្វើឱ្យកងទ័ព និងប្រជាពលរដ្ឋស្លន់ស្លោ។
➡️ការកសាងស្មារតីស្នេហាជាតិ៖ ការពង្រឹងមនសិការជាតិនិយមខាងក្នុង ដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបក្លាយជាភ្នែកច្រមុះ និងជាកម្លាំងគាំទ្រដល់សមរភូមិមុខ។
៥ 🔶. វិមាត្រសន្តិសុខផ្ទៃក្នុងជាផ្ទះរឹងមាំទើបធន់នឹងខ្យល់ព្យុះ៖ សត្រូវខាងក្រៅមិនអាចធ្វើអ្វីយើងបានឡើយ បើផ្ទៃក្នុងរបស់យើងរឹងមាំ៖
➡️ការរក្សាស្ថិរភាពនយោបាយ៖ ការពារដាច់ខាតមិនឱ្យមានភាពចលាចល ឬការបែកបាក់ផ្ទៃក្នុង ដែលអាចបើកឱកាសឱ្យបរទេសលូកដៃ ឬជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងបាន។
➡️ការប្រឆាំងអំពើវិច្ឆេទកម្ម៖ ការពារការលួចជ្រៀតចូល ឬការបង្កើតចលនាបង្កប់ពីសំណាក់ភ្នាក់ងារបរទេស។
សរុបមក៖ យុទ្ធសាស្ត្រការពារជាតិបែបពហុវិមាត្រ គឺដូចជា #របងប្រាំជាន់ របស់កម្ពុជា។ បើទោះជាសត្រូវអាចបំបែករបងយោធាក៏នៅទើសរបងច្បាប់អន្តរជាតិ បើឆ្លងផុតរបងច្បាប់ក៏ត្រូវប្រឈមមុខនឹងខ្សែការពារប្រជាជន និងសេដ្ឋកិច្ចព្រំដែន ដែលធ្វើឱ្យការប៉ុនប៉ងឈ្លានពានណាមួយត្រូវទទួលបរាជ័យរយៈពេលវែង។
Kuch Ly @គុជ លី
២៤ កក្កដា ២០២៦

បណ្ឌិតនិយាយការពិត=ជាអ្នកខ្សែប្រយុទ្ធ រីឯបណ្ឌិតនិយាយការពារ=ជាអ្នកខ្សែញាក់==========================ទស្សនៈនេះបានកំពុងឆ្លុះ...
19/07/2026

បណ្ឌិតនិយាយការពិត=ជាអ្នកខ្សែប្រយុទ្ធ
រីឯបណ្ឌិតនិយាយការពារ=ជាអ្នកខ្សែញាក់
==========================
ទស្សនៈនេះបានកំពុងឆ្លុះបញ្ចាំងពីតម្លៃនៃសេរីភាពក្នុងការបញ្ចេញមតិ តួនាទីពិតប្រាកដរបស់អ្នកចេះយល់ដឹងហៅថាបញ្ញវន្ត និងឥទ្ធិពលនៃភាពស្មោះត្រង់ចំពោះការអភិវឌ្ឍសង្គមជាតិ។ ដើម្បីយល់ឱ្យកាន់តែច្បាស់យើងអាចធ្វើការវិភាគលើទស្សនៈនេះជាពីរជ្រុងធំៗដូចខាងក្រោម៖
១🔷តម្លៃនៃបណ្ឌិតនិយាយការពិត=ជាអ្នកខ្សែប្រយុទ្ធ៖ បណ្ឌិតប្រភេទនេះ គឺជាអ្នកដែលប្រើប្រាស់ចំណេះដឹង ជំនាញ និងការស្រាវជ្រាវរបស់ខ្លួនដើម្បីមើលឃើញពីតថភាពសង្គមទាំងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន (ដូចជា អំពើពុករលួយ អយុត្តិធម៌សង្គម ប្រព័ន្ធអប់រំ ឬសេដ្ឋកិច្ចមានចន្លោះប្រហោង) រួចហ៊ាននិយាយ ឬរិះគន់ក្នុងន័យស្ថាបនា។
➡️ជាកញ្ចក់ឆ្លុះការពិត៖បណ្ឌិតហ៊ានចង្អុលបង្ហាញពីជំងឺរបស់សង្គមដោយមិនលាក់លៀម។ ការនិយាយការពិត ជួយឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដឹងខ្លួននិងមើលឃើញបញ្ហាពិតប្រាកដ។
➡️ជំរុញឱ្យមានការកែទម្រង់ និងអភិវឌ្ឍ៖ បើគ្មានការរិះគន់ និងវិភាគរកឫសគល់នៃបញ្ហាទេ សង្គមនឹងមិនអាចរកដំណោះស្រាយត្រឹមត្រូវឡើយ។ ដូច្នេះ ពួកគាត់គឺជាកាតាលីករ (អ្នកជម្រុញ) ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។
➡️ជាបង្អែកផ្លូវចិត្តរបស់រាស្ត្រ៖ ក្នុងសង្គមមួយ តែងតែមានប្រជាពលរដ្ឋទន់ខ្សោយដែលគ្មានសំឡេង។ បណ្ឌិតហ៊ាននិយាយការពិត គឺជាអ្នកតំណាងឱ្យសំឡេង និងផលប្រយោជន៍រួមរបស់សង្គមជាតិ។
២🔷តម្លៃនៃបណ្ឌិតនិយាយការពារ=ជាអ្នកខ្សែញាក់៖ បណ្ឌិតប្រភេទនេះ ជារឿយៗជាអ្នកចេះដឹងដែលប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីការពារផលប្រយោជន៍បុគ្គល ក្រុមបក្សពួក ឬការពារតែភាពវិជ្ជមានខាងក្រៅ (ទោះបីជាដឹងថាខាងក្នុងមានបញ្ហាក៏ដោយ)។
➡️បង្កើតភាពគរថ្លង់សង្គម៖ ការនិយាយការពារគ្រប់រឿង ឬការបិទបាំងការពិត ដោយលើកឡើងតែចំណុចល្អៗ (ការលាបពណ៌ផ្កាឈូកឱ្យសង្គម) ធ្វើឱ្យថ្នាក់ដឹកនាំ ឬសង្គមទាំងមូលមើលមិនឃើញបញ្ហាពិតប្រាកដ។
➡️ធ្វើឱ្យសង្គមដើរថយក្រោយ៖ នៅពេលដែលបញ្ហាមិនត្រូវបានវះកាត់ ឬដោះស្រាយ វានឹងរាលដាលកាន់តែធំ។ ការនិយាយការពារដើម្បីតែលាភសក្ការៈ ឬមុខមាត់ផ្ទាល់ខ្លួន គឺជាការសម្លាប់
ឱកាសកែលម្អសង្គម។
➡️បាត់បង់តម្លៃជាបណ្ឌិត៖ ពាក្យថាបណ្ឌិត មិនមែនមានន័យត្រឹមតែមានសញ្ញាបត្រខ្ពស់នោះទេ ប៉ុន្តែវាសំដៅលើអ្នកដែលមានសីលធម៌ និងគុណធម៌ខ្ពស់ក្នុងការប្រើប្រាស់ចំណេះដឹង។ ការនិយាយការពារការពិតមិនត្រឹមត្រូវ ធ្វើឱ្យតម្លៃដឹងខ្លួនឯង និងតម្លៃក្នុងសង្គមត្រូវធ្លាក់ចុះ។
#ជារួម សង្គមមួយត្រូវការអ្នកហ៊ាននិយាយការពិត និងវិភាគដោយវិទ្យាសាស្ត្រ ជាជាងអ្នកនិយាយការពារដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ យ៉ាងណាមិញ ការវិភាគការពិតត្រូវធ្វើឡើងដោយផ្អែកលើការស្រាវជ្រាវ គ្មានចេតនាទុច្ចរិតចេញពីបេះដូងស្នេហាជាតិ និងមានលក្ខណៈស្ថាបនា ទើបញ៉ាំងឱ្យសង្គមជាតិទទួលបានផ្លែផ្កាក្រោមម្លប់សន្តិភាពពិតប្រាកដ។
Kuch Ly @ គុជ លី
១៩ កក្កដា ២០២៦

28/06/2026

អាថ៌កំបាំងនៃទឹកដីស្នាមញញឹមក្លែងក្លាយរបស់ថៃ
+++++++++++++++++++++++++++
ដោយបណ្ឌិត គុជ លី
សម្របសម្រួលដោយ លោក យ៉ែម បូរិន
២៨ មិថុនា ២០២៦

បណ្ឌិត គុជ លី÷ អាថ៌កំបាំងនៃទឹកដីស្នាមញញឹមក្លែងក្លាយរបស់ថៃ។+++++++++++++++++++++++++++​ប្រទេសថៃត្រូវបានគេស្គាល់ជាអន្តរជាត...
24/06/2026

បណ្ឌិត គុជ លី÷ អាថ៌កំបាំងនៃទឹកដីស្នាមញញឹមក្លែងក្លាយរបស់ថៃ។
+++++++++++++++++++++++++++
​ប្រទេសថៃត្រូវបានគេស្គាល់ជាអន្តរជាតិថាជា"ទឹកដីនៃស្នាមញញឹម"ប៉ុន្តែនៅក្នុងន័យ នរវិទ្យា និងសង្គមវិទ្យាស្នាមញញឹម គឺមានភាពអាថ៌កំបាំងជាច្រើនតាមរយះភាពសប្បាយរីករាយ៖
១​⚧️ឧបករណ៍សម្របសម្រួលសង្គមវប្បធម៌ថៃគឺការបង្ហាញអារម្មណ៍ខឹង លាក់បាំងការមិនពេញចិត្ត ឬការប្រឈមមុខគ្នាដោយផ្ទាល់ត្រូវបានចាត់ទុកថាជាមារយាទមិនអាក្រក់។ ដូច្នេះ ពួកគេប្រើប្រាស់ស្នាមញញឹមដើម្បីសម្រាលស្ថានការណ៍តានតឹង លាក់បាំងការអៀនខ្មាស ឬដើម្បីរក្សាមុខមាត់។
​សម្រាប់ជនជាតិផ្សេង៖ នៅពេលដែលមនុស្សមកពីវប្បធម៌ផ្សេងមកឃើញការញញឹមក្នុងស្ថានភាពមិនសមស្រប ពួកគេអាចនឹងមានអារម្មណ៍ថា ស្នាមញញឹមនោះមានលក្ខណៈមិនពិតប្រាកដឬ ជាការក្លែងក្លាយ។
​២⚧️ការកែច្នៃវប្បធម៌÷"វប្បធម៌ក្លែងក្លាយ"ឬការបង្កើតអត្តសញ្ញាណវប្បធម៌ឡើងវិញភាគច្រើនកើតចេញពីយុទ្ធសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ នៅអំឡុងសតវត្សទី២០ (ជាពិសេសក្នុងសម័យលោកសេនាប្រមុខ ប្លែក ភិប៊ុលសង្គ្រាម) រដ្ឋាភិបាលថៃបានធ្វើការកែទម្រង់វប្បធម៌ទ្រង់ទ្រាយធំ ដើម្បីបង្កើតអត្តសញ្ញាណជាតិមួយដ៏រឹងមាំសម្រាប់បង្ហាញទៅកាន់លោកខាងលិច។ ពួកគេបានយកធាតុផ្សំវប្បធម៌ផ្សេងៗ (ខ្លះជារបស់ជនជាតិភាគតិច ខ្លះមានប្រភពរួមគ្នាក្នុងតំបន់ដូចជាខ្មែរ មន លាវ) មកកែច្នៃ ចងក្រងជាស្តង់ដារ រួចផ្សព្វផ្សាយជាវប្បធម៌ផ្លូវការរបស់ខ្លួន។
៣⚧️ពាណិជ្ជកម្ម និងទេសចរណ៍៖ ពួកថៃបានជោគជ័យយ៉ាងខ្លាំងក្នុងការយកវប្បធម៌ក្លែងក្លាយទាំងនោះមកធ្វើជា «ទំនិញទេសចរណ៍»។ ការរៀបចំកម្មវិធីសម្តែង ការតុបតែងខ្លួន និងការបង្ហាញវប្បធម៌ឱ្យមើលទៅល្អឥតខ្ចោះនៅលើឆាកអន្តរជាតិ ជារឿយៗធ្វើឱ្យវាមើលទៅដូចជាការ «សម្តែង» ជាងការរស់នៅជាក់ស្តែងរបស់ប្រជាជនសៀម។
​➡️ជារួម÷ អ្វីដែលពិភពលោកមើលឃើញ គឺជាលទ្ធផលនៃការវេចខ្ចប់វប្បធម៌យ៉ាងមានប្រសិទ្ធភាព ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងអំណាចទន់ (Soft Power) របស់ពួកសៀម។ ដោយសារតែតំបន់អាស៊ីអាគ្នេយ៍ដីគោកមានប្រវត្តិសាស្ត្រវប្បធម៌ជាន់គ្នា និងជះឥទ្ធិពលឱ្យគ្នាទៅវិញទៅមកយ៉ាងជ្រៅ ហើយការយកវប្បធម៌រួម ឬវប្បធម៌ដែលស្រដៀងគ្នាមកប្រកាសជាកម្មសិទ្ធិផ្តាច់មុខ តែងតែបង្កើតឱ្យមានការមិនពេញចិត្តពីប្រទេសជិតខាង។

 #ជ្រុងមួយនៃទស្សនៈ៖ ប្រធានបទ "វប្បធម៌អន្តរាគមន៍" និង"វប្បធម៌បក្ខពួកនិយម” នៅថ្នាក់ឃុំសង្កាត់។×××××××××××××××××××××××××××➡...
21/06/2026

#ជ្រុងមួយនៃទស្សនៈ៖ ប្រធានបទ "វប្បធម៌អន្តរាគមន៍" និង"វប្បធម៌បក្ខពួកនិយម” នៅថ្នាក់ឃុំសង្កាត់។
×××××××××××××××××××××××××××
➡️អស់រយៈពេលជាច្រើនឆ្នាំយូរមកហើយដែលទង្វើអាក្រក់ជ្រកក្រោម “វប្បធម៌អន្តរាគមន៍ និងវប្បធម៌បក្ខពួកនិយម” ជាឧបសគ្គដែលរារាំងដល់ការធ្វើទំនើបកម្ម និងការបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋបាលឃុំ-សង្កាត់ គឺពិតជាការឆ្លុះបញ្ចាំងដ៏ត្រឹមត្រូវ និងស៊ីជម្រៅទៅលើតថភាពសង្គម និងរដ្ឋបាលសាធារណៈនៅថ្នាក់មូលដ្ឋាន។
➡️នៅពេលដែលខ្សែរយៈទទ្ទឹង និងបណ្តាយ ជាខ្នងបង្អែក ឬនិន្នាការបក្ខពួក ត្រូវបានយកមកប្រើប្រាស់លើសពីគោលការណ៍ច្បាប់ និងសមត្ថភាព វានឹងធ្វើឱ្យយន្តការរដ្ឋបាលបាត់បង់តុល្យភាព ភាពស្មោះត្រង់ និងតម្លាភាព។ យើងអាចធ្វើការវិភាគអំពី បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីលុបបំបាត់វប្បធម៌អវិជ្ជមានទាំងនេះ ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មរដ្ឋបាលឃុំ-សង្កាត់ឱ្យមានប្រសិទ្ធភាពដូចខាតក្រោមនេះ៖
១📛 វប្បធម៌ទាំងពីរនេះបង្កើតជាផលវិបាកជាប្រព័ន្ធ (Systemic Issues) ដែលជាបញ្ហាប្រឈមដល់រដ្ឋបាលឃុំ-សង្កាត់ ដូចជា៖ ការធ្លាក់ចុះគុណភាព និងសមត្ថភាពមន្ត្រី ហើយនៅពេលដែលការតែងតាំង ការដំឡើងតួនាទី ឬការបែងចែកការងារផ្អែកលើ “បក្ខពួក” ជាជាង “សមត្ថភាពពិតប្រាកដ” វានឹងធ្វើឱ្យរដ្ឋបាលមូលដ្ឋានខ្វះខាតមន្ត្រីដែលមានជំនាញ និងនវានុវត្តន៍។ មន្ត្រីមានសមត្ថភាពជារឿយៗត្រូវបានផាត់ចេញ ដែលធ្វើឱ្យដំណើរការធ្វើទំនើបកម្ម (ដូចជាការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល) មានភាពយឺតយ៉ាវ។
ការបំផ្លាញការអនុវត្តច្បាប់ និងនីតិរដ្ឋដោយសារវប្បធម៌អន្តរាគមន៍ពីអ្នកមានអំណាច ឬខ្សែរយៈខាងលើ ធ្វើឱ្យការសម្រេចចិត្តរបស់រដ្ឋបាលឃុំ-សង្កាត់ រំលងនីតិវិធីច្បាប់ ឬធ្វើឡើងក្នុងស្តង់ដារពីរ។ ឧទា៖ ការចេញលិខិតស្នាម ការដោះស្រាយវិវាទដីធ្លី ឬការផ្តល់សេវាសាធារណៈមិនស្មើភាពគ្នា។
ការបាត់បង់ទំនុកចិត្តពីពលរដ្ឋនៅពេលដែលពលរដ្ឋខ្លួនចេះមើលឃើញថាគេមានរដ្ឋបាល “ខ្នងនិងខ្សែ ទើបរត់ការការងារបានលឿន ដែលធ្វើបាត់បង់ជំនឿចិត្តលើប្រព័ន្ធរដ្ឋបាលសាធារណៈ។ ការខ្វះគណនេយ្យភាព និងអំពើពុករលួយ ដោយសារមន្ត្រីដែលឡើងកាន់តំណែងដោយសារបក្ខពួកនិយម តែងតែមានគណនេយ្យភាពចំពោះ “មេកើយ ឬអ្នកមានគុណ” របស់ពួកគេ ជាជាងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
២.🟢 ដើម្បីជម្នះឧបសគ្គទាំងនេះ និងឈានទៅរកការធ្វើទំនើបកម្មរដ្ឋបាលថ្នាក់ក្រោមជាតិ ពិតប្រាកដ យុទ្ធសាស្ត្រគន្លឹះមួយចំនួនត្រូវតែអនុវត្ត៖
☑️ក) ពង្រឹងប្រព័ន្ធគុណាធិបតេយ្យដោយការជ្រើសរើស និងតែងតាំងផ្អែកលើសមត្ថភាព៖ ត្រូវរៀបចំឱ្យមានការប្រឡងប្រជែង ឬវាយតម្លៃសមត្ថភាពមន្ត្រីឃុំ-សង្កាត់ (រួមទាំងស្មៀន និងមន្ត្រីជំនាញ) ដោយតម្លាភាព។ គ្មានការយោគយល់ ឬអន្តរាគមន៍ពីខាងក្រៅ។ ការវាយតម្លៃលទ្ធផលការងារត្រូវដាក់ចេញនូវសូចនាករវាស់វែងលទ្ធផលការងារច្បាស់លាស់សម្រាប់មន្ត្រីម្នាក់ៗ។ ការឡើងតំណែង ឬប្រាក់លើកទឹកចិត្ត ត្រូវផ្អែកលើទិន្នន័យការងារជាក់ស្តែង មិនមែនលើទំនាក់ទំនងបុគ្គល។
☑️ខ) ការធ្វើបរិវត្តកម្មឌីជីថល ដើម្បីកាត់បន្ថយការជួបផ្ទាល់រវាងមន្ត្រី និងពលរដ្ឋ៖ ជម្រុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការផ្តល់សេវាសាធារណៈ (ឧទាហរណ៍៖ ការស្នើសុំលិខិតស្នាម ឬការបង់ថ្លៃសេវាតាម Online ឬច្រកចេញចូលតែមួយ)។ រីឯផលចំណេញ៖ នៅពេលដែលប្រព័ន្ធត្រូវបានធ្វើជារូបវន្ត ឬឌីជីថល «វប្បធម៌អន្តរាគមន៍» នឹងត្រូវកាត់ផ្ដាច់ដោយស្វ័យប្រវត្តិ ព្រោះប្រព័ន្ធកុំព្យូទ័ររត់តាមលំដាប់លំដោយ (First In, First Out) និងមិនស្គាល់ខ្សែរយៈឡើយ។
☑️គ) ពង្រឹងយន្តការត្រួតពិនិត្យ និងគណនេយ្យភាព ដើម្បីបង្កើនអំណាចក្រុមប្រឹក្សាឃុំ-សង្កាត់៖ ពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការតាមដាន និងត្រួតពិនិត្យការងាររបស់គណៈកម្មាធិការប្រតិបត្តិ និងស្មៀន ដើម្បីធានាថាគ្មានការសម្រេចចិត្តលំអៀង។ រីឯប្រព័ន្ធទទួលបណ្តឹងឯករាជ្យ ត្រូវបន្ត ពង្រឹងយន្តការ “ប្រអប់សំបុត្រសាកសួរព័ត៌មាន និងបណ្តឹង” ឬការិយាល័យប្រជាពលរដ្ឋ ដែលមានលក្ខណៈសម្ងាត់ និងមានប្រសិទ្ធភាព ដើម្បីឱ្យពលរដ្ឋអាចរាយការណ៍អំពីភាពមិនប្រក្រតី ឬការរើសអើងដោយសារបក្ខពួកនិយម។
☑️ឃ) ការផ្លាស់ប្តូរផ្នត់គំនិត និងវប្បធម៌ស្ថាប័ន គឺត្រូវរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំអំពី “ក្រមសីលធម៌វិជ្ជាជីវៈ” និង “មនសិការស្នេហាជាតិបំរើពលរដ្ឋ” ដូចជាទស្សនតែងតែលើកឡើងថាមន្ត្រីត្រូវយល់ច្បាស់ថាខ្លួនជា “អ្នកបម្រើរាស្ត្រ” មិនមែនជា “ចៅហ្វាយរាស្ត្រ”។ ការដាក់ទណ្ឌកម្មវិន័យតឹងរ៉ឹងក្នុង អនុវត្តច្បាប់រដ្ឋបាល និងច្បាប់ប្រឆាំងអំពើពុករលួយឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីណាដែលប្រើប្រាស់អំណាចអន្តរាគមន៍ខុសច្បាប់ ឬបង្កើតបក្ខពួកបំផ្លាញផលប្រយោជន៍សាធារណៈ ដើម្បីធ្វើជាគំរូ។
✅️ជារួម ការធ្វើទំនើបកម្មរដ្ឋបាលឃុំ-សង្កាត់ មិនមែនមានន័យត្រឹមតែការទិញកុំព្យូទ័រថ្មី ឬការសង់អគារទំនើបនោះទេ ប៉ុន្តែវាគឺជា “ការធ្វើទំនើបកម្មផ្នត់គំនិត និងរបៀបរបបការងារ”។ ការលុបបំបាត់វប្បធម៌អន្តរាគមន៍ និងបក្ខពួកនិយម គឺជាគន្លឹះដោះសោរចេញពីបុគ្គលមានអំណាចពិតប្រាកដ ដើម្បីធានារដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបាននូវសមធម៌សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
+++++++++++++++++++++++++
រៀបរៀងដោយ បណ្ឌិត គុជ លី
២១ មិថុនា ២០២៦

13/06/2026

តើពួកសៀមឈ្លានពានមានការព្រួយបារម្ភឬក៏ភ័យខ្លាចកម្ពុជា ក្នុងការធ្វើទំនើបកម្មវិស័យយោធាក្នុងឆ្នាំ២០២៦ នេះមែនទេ?
==========================
រៀបរៀងដោយ បណ្ឌិត គុជ លី
សម្របសម្រួលដោយ លោក យ៉ែម បូរិន
ដោយ÷ #កម្មវិធីកំណប់កម្ពុជា
១៣ មិថុនា ២០២៦

សូមគាំទ្រសម្តេចធិបតីនាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យប...
04/06/2026

សូមគាំទ្រសម្តេចធិបតីនាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា។
++++++++++
អនុក្រឹត្យនេះមានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។

ច្បាប់ស្តីពីកាតព្វកិច្ចយោធាគឺជា÷១-សន្តិភាពជាកម្លាំង២-ត្រៀមបង្ការជាយកថាហេតុ៣-យុវជនជំនាន់ក្រោយជាទំពាំងឫស្សីពិត៤-សត្រូវជិតខ...
25/05/2026

ច្បាប់ស្តីពីកាតព្វកិច្ចយោធា
គឺជា÷
១-សន្តិភាពជាកម្លាំង
២-ត្រៀមបង្ការជាយកថាហេតុ
៣-យុវជនជំនាន់ក្រោយជាទំពាំងឫស្សីពិត
៤-សត្រូវជិតខាងគិតសារជាថ្មី។ល។

Address

#DA2, Kbal Domrei 2 Village, Kakab 2 Commune, Porsen Chey District, Phnom Penh
Pochentong
120913

Alerts

Be the first to know and let us send you an email when Khmer United Party posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share