អគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម

  • Home
  • Cambodia
  • Pochentong
  • អគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម

អគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម អគ្គាធិការដ្ឋាន ទទួលពាក្បបណ្តឹង ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម

សារជូនពរលោកជំទាវប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ...
11/04/2025

សារជូនពរលោកជំទាវប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨
ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាជាអគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន និងសហការីទាំងអស់នៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោកជំទាវ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គាធិការ និងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ សុខសុភមង្គល កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំអគ្គាធិការដ្ឋានឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតជូនក្រសួងពាណិជ្ជកម្ម។

សារលិខិតគោរពជូនពរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម   ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្ស...
11/04/2025

សារលិខិតគោរពជូនពរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនៅក្នុងលោក សូមតាមបីបាច់ថែរក្សា លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំក្រសួងពាណិជ្ជកម្មឲ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល។

04/04/2025

កិច្ចសម្ភាសន៍ពិសេសជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ចំពោះការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក លើទំនិញនាំចូលពីកម្ពុជា

សេចក្ដីជូនដំណឹងស្ដីពី៖ ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកាកាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ...
04/04/2025

សេចក្ដីជូនដំណឹងស្ដីពី៖ ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកាកាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន
- - -
ANNOUNCEMENT: The Participation of the Kingdom of Cambodia in The Expo2025 Osaka, Kansai from 13 April to 13 October 2025 in Osaka, Kansai, Japan.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក ឃឹម រ៉ូស្សាត អគ្គាធិការរង បានដឹកនាំមន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្មចុះបំពេញបេសកកម...
27/03/2025

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោក ឃឹម រ៉ូស្សាត អគ្គាធិការរង បានដឹកនាំមន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្មចុះបំពេញបេសកកម្មនៅមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី។

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ឃឹម រ៉ូស្សាត អគ្គាធិការរង បានដឹកនាំមន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្មចុះបំពេញបេសកកម...
27/03/2025

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក ឃឹម រ៉ូស្សាត អគ្គាធិការរង បានដឹកនាំមន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្មចុះបំពេញបេសកកម្មនៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តរតនគិរី។

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ តាំងសុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គាធិការបានដឹកនាំមន្ត្រីនៃអគ្...
27/03/2025

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ តាំងសុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គាធិការបានដឹកនាំមន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្មចុះបំពេញបេសកកម្មនៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តមណ្ឌលគិរី

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ តាំងសុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គាធិការបានដឹកនាំមន្ត្រីនៃអគ្...
27/03/2025

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ តាំងសុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គាធិការបានដឹកនាំមន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្មចុះបំពេញបេសកកម្មនៅមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី។

យើងខ្ញុំទាំងអស់គ្នាជាអគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់នៃអគ្គាធិការដ្ឋាន...
30/12/2024

យើងខ្ញុំទាំងអស់គ្នាជាអគ្គាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់នៃអគ្គាធិការដ្ឋាន សូមគោរពបួងសួងជូនលោកជំទាវប្រតិភូ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ សូមលោកជំទាវទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពាលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នាងខ្ញុំ និងសហការីនៃអគ្គាធិការដ្ឋានសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន...
30/12/2024

នាងខ្ញុំ និងសហការីនៃអគ្គាធិការដ្ឋានសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ សូមលោកជំទាវរដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារទទួលបាននូវសុខភាពល្អ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រសួងពាណិជ្ជកម្មឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល។
សូមគោរពជូនពរពីនាងខ្ញុំ តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ និងសហការីនៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម៕

ញត្តិគាំទ្រយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង...
17/08/2024

ញត្តិគាំទ្រ
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)»៕

09/08/2024

កិច្ចសម្ភាសន៍ពិសេស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយទូរទស្សន៍ជាតិកម្ពុជា ស្ដីពី “កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)"

Address

No. 19-61, Russian Federation Boulevard (110), Phum ToekThla, Sangkat ToekThla, Khand Sen Sok
Pochentong
12102អគ្គាទី២​ជាន់ទី៤​នៃទីស្តីការក្រសួងពាណិជ្ជកម្ម។

Alerts

Be the first to know and let us send you an email when អគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម:

Share