ឃុំចាន់សែន ខេត្តកំពង់ស្ពឺ CPP

ឃុំចាន់សែន ខេត្តកំពង់ស្ពឺ CPP គណបក្សប្រជាជនកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ
អព្យាក្រឹត និងវឌ្ឍនភាពសង្គម

ថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម ឡុង ឆេង អនុប្រធានក្រុម...
18/06/2024

ថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤

ឯកឧត្តម ឡុង ឆេង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចាន់សែន និងសហការី បានចូលរួមពិធីបុណ្យ៧ថ្ងៃ របស់លោកពូ ភួង ចឹម សមាជិកក្រុមប្រឹក្សាឃុំ ចាន់ សែន ដែលទទួលមរណៈភាព និងបានចូលបច្ច័យបុណ្យមួយចំនួននៅឯគេហដ្ឋាននៃសព។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ឡុង ឆេង ក៏បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកតាមប្រព័ន្ធចែកចាយទឹក ឃើញថាអាចរងផលប៉ះពាល់ នឹងជួបបញ្ហាប្រឈមដល់ដំណាំស្រូវ និងចំការរបស់ប្រជាពលរដ្ឋក្នុងរយៈពេល៣ខែខាងមុខ៕

31/12/2023

រីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៤

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ បានជួបតែសេចក្តីសុខចម្រើន និងទទួលបាននូវ សុខសុវត្ថិភាព សប្បាយរីករាយក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤

#ហ៊ុនម៉ាណែត #កម្ពុជា

ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក នៅស្នាក់ការគណប...
18/08/2023

ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក នៅស្នាក់ការគណបក្សឃុំ ឯកឧត្តម ឡុង ឆេង ប្រធានក្រុមការងារចុះជួយឃុំចាន់សែន រួមទាំងក្រុមការងារ តំណាងគណបក្សស្រុក និងលោកប្រធានគណបក្សឃុំ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំដែលមានរបៀបវារៈដូចខាងក្រោម ៖
១.បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កន្លងមក
២.ការប្រកាសផ្តល់ជូននូវប្រាក់ឧបត្ថម្ភជ័យលាភីចំណាត់ថ្នាក់តាមភូមិ លេខ១ លេខ២ និងលេខ៣។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណបក្សឃុំ ក៏ដូចជាបងប្អូនសមាជិកបក្សគ្រប់ភូមិទាំងអស់ ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា និងទទួលបានលទ្ធផលជាទីប្រសើរ ។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារក៏បានបន្ត ចុះពិនិត្យការសាងសង់អគារមត្តេយ្យសិក្សាមួយកន្លែងនៅក្នុងភូមិប៉ាលហាលដែលបានសាងសង់រួចរាល់ និងត្រៀមបំពាក់សម្ភារៈបរិក្ខាសម្រាប់ការរៀន និងបង្រៀនក្នុងពេលខាងមុខ ព្រមទាំងរៀបចំស្នើសុំគោលការណ៍ថ្នាក់ដឹកនាំសម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ ។

នាព្រឹកថ្ងៃសុក្រ ៤ កើត  ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣   គណបក្សប្រជាជនកម្ពុជា...
21/07/2023

នាព្រឹកថ្ងៃសុក្រ ៤ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានឃុំចាន់សែន ដឹកនាំដោយ ឯកឧត្ដម ឡុង ឆេង ប្រធានក្រុមការងារ រួមជាមួយគណបក្សឃុំ ដឹកនាំដោយលោក ជួប សុវណ្ណ ប្រធានគណបក្សឃុំ និងសមាជិកសមាជិកាគណបក្សទាំង ១៥ ភូមិ នៃឃុំចាន់សែន សរុបចំនួន ២៥០ នាក់ (មានរថយន្ត និងម៉ូតូ ចូលរួមហែរ សរុប ៥១ គ្រឿង) ។

បន្ទាប់ពីធ្វើការហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរួចរាល់ជុំវិញភូមិទាំង ១៥ នៃឃុំចាន់សែន ក្រុមការងារចុះជួយឃុំ គណបក្សឃុំ និងសមាជិកសមាជិកាចូលរួមដង្ហែរទាំងអស់បានចូលរួមទទួលទានអាហារសាមគ្គី ដើម្បីអបអរសាទរដល់ភាពជោគជ័យក្នុងការហែរបិទយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣នេះ ។ ក្នុងឱកាដនោះផងដែរក្នុងនាមគណបក្សឃុំ និងក្រុមការងារគណបក្សចុះជួយឃុំ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សទាំង១៥ភូមិ ដែលបានតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារៀងរាល់អាណត្តិកន្លងមក ។ ឯកឧត្ដមប្រធានក្រុមការងារក៏បានអំពាវនាវដល់សមាជិកសមាជិកាទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៣រសៀល ដោយគោរពតាមគោលការណ៍គណបក្ស «សមាជិកម្នាក់ សន្លឹកឆ្នោតបានការមួយសន្លឹក » និងត្រូវភ្ជាប់ទៅជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯ.អ ដើម្បីអាចបោះឆ្នោតបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ព្រឹកថ្ងៃពុធ ២ កើត  ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ឡុង ឆេង ប្រធានក្រុមក...
19/07/2023

ព្រឹកថ្ងៃពុធ ២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ឡុង ឆេង ប្រធានក្រុមការងារចុះជួយឃុំចាន់សែន លោក លោកស្រីអនុប្រធានក្រុមការងារចុះជួយឃុំ ព្រមទាំងលោក ជួប សុវណ្ណ ប្រធានគណបក្សឃុំ បានចូលរួម ពិធី «ប្រកាសក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ » ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ ។

- វេលារសៀលថ្ងៃខែឆ្នាំដដែល ប្រធានក្រុមការងារចុះជួយឃុំចាន់សែន រួមជាមួយលោក លោកស្រីអនុប្រធានក្រុមការងារចុះជួយឃុំ ព្រមទាំងលោក ជួប សុវណ្ណ ប្រធានគណបក្សឃុំ បានចុះសំណេះសំណាលជាមួយសមាជិកគណបក្ស នៅតាមខ្នងផ្ទះ ស្ថិតនៅភូមិ ត្រពាំងអន្ទង់ ដែលមានសមាជិកសមាជិកាចូលរួមសរុបចំនួន ៨៧ នាក់ (ស្រី ៥០ នាក់) ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមប្រធាន ក្រុមការងារ និងគណបក្សឃុំ បានធ្វើការផ្សព្វផ្សាយពី៖
- គោលនយោបាយ ៦ ចំនុច របស់គណបក្ស
- កឹបខិតប័ណ្ណ បង្ហាញខិតប័ណ្ណ សន្លឹកឆ្នោត និងបង្រៀនគូសឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គជប និងគូសសញ្ញាធីកក្នុងប្រអប់តូច ជូនគណបក្សប្រជាជនកម្ពុជា
- រំលឹកប្រជាពលរដ្ឋ និងសមាជិកបក្សឱ្យថែរក្សាប័ណ្ណព័ត៌មានបោះឆ្នោត អត្តសញ្ញាណប័ណ្ណ ក្នុងករណីបាត់បង់ត្រូវរាយការណ៍មកគណបក្សឃុំ ដើម្បីចេញ ឯ.អ ជូន
- ជម្រាប និងអញ្ជើញបងប្អូន ប្រជាពលរដ្ឋ និងសមាជិក សមាជិកា និងប្រជាពលរដ្ឋគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី ១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ។

នៅថ្ងៃអាទិត្យ ១៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ឡុង ឆេង ប្រធានក្រុមកា...
16/07/2023

នៅថ្ងៃអាទិត្យ ១៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ឡុង ឆេង ប្រធានក្រុមការងារចុះជួយឃុំចាន់សែន លោកអនុប្រធានក្រុមការងារចុះជួយឃុំ និងសហការី រួមជាមួយគណៈកម្មាធិការគណបក្សឃុំ ដឹកនាំដោយលោក ជួប សុវណ្ណ ប្រធានគណបក្សឃុំ បានចុះសំណេះសំណាលជាមួយសមាជិកគណបក្ស នៅតាមខ្នងផ្ទះ និងកន្លែងបង្កបង្កើនផលស្រូវ ចំនួន ២ ភូមិ រួមមាន ៖
១- ភូមិថ្មីទន្លាប់
២- ភូមិទួលវិហារ
ដែលមានសមាជិកសមាជិកាចូលរួមសរុបចំនួន ៩៣៩ នាក់ (ស្រី ៦១៧ នាក់) ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមប្រធាន ក្រុមការងារ និងគណបក្សឃុំ បានធ្វើការផ្សព្វផ្សាយពី៖
- គោលនយោបាយ ៦ ចំនុច របស់គណបក្ស
- បង្ហាញខិតប័ណ្ណ សន្លឹកឆ្នោត និងបង្រៀនគូសឲឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គជប និងគូសសញ្ញាធីកក្នុងប្រអប់តូច ជូនគណបក្សប្រជាជនកម្ពុជា
- រំលឹកប្រជាពលរដ្ឋ និងសមាជិកបក្សឱ្យថែរក្សាប័ណ្ណព័ត៌មានបោះឆ្នោត អត្តសញ្ញាណប័ណ្ណ ក្នុងករណីបាត់បង់ត្រូវរាយការណ៍មកគណបក្សឃុំ ដើម្បីចេញ ឯ.អ ជូន
- ជម្រាប និងអញ្ជើញបងប្អូន ប្រជាពលរដ្ឋ និងសមាជិក សមាជិកា និងប្រជាពលរដ្ឋគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី ១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ អោយបានគ្រប់គ្នា ។

ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣នៅស្នាក់ការ នៅគណះកម្មាធិការបក្សឃុំ ចាន់ សែន បានជួបសំណេះសំណាលជាមួយភ្នាក់ងារ អ្នកសង្កេតការ...
15/07/2023

ថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣
នៅស្នាក់ការ នៅគណះកម្មាធិការបក្សឃុំ ចាន់ សែន បានជួបសំណេះសំណាលជាមួយភ្នាក់ងារ អ្នកសង្កេតការណ៍បោះឆ្នោតចំនួន ៣០ នាក់ ក្នុងនោះមានការចូលរួមពី សាខាបក្សភូមិ គណបក្សឃុំ តំណាងគណបក្សស្រុកក្រោមការដឹកនាំ ឯកឧត្តម ទ្បុង ឆេង អនុប្រធាន ក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំ ចាន់ សែន ។ ក្រុមការងារបានក្រើនរំលឹកពីភារកិច្ចរបស់ភ្ងាក់ងារសង្កេតការណ៏ ដែលបានចូលរួមបណ្តុះបណ្តាលវគ្គជាច្រើនដងនៅស្នាក់ការបក្សស្រុក ខេត្ត និងជាពិសេសទទួលការណែនាំផ្ទាល់ពីអ្នកតំណាងរាស្ត្រ ជាពិសេស ឯកឧត្តម ហ៌ុន ម៉ានី អនុប្រធានទី១ ចុះជួយខេត្តកំពង់ស្ពឺ ក្នុងការសម្របសម្រួលតាមបណ្តាការិយាល័យបោះឆ្នោត ជាពិសេសការពារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដែលបានបោះជូគណបក្សប្រជាជនកម្ពុជា។
-ក្រុមការងារក៏បានវាយតម្លៃខ្ពស់ក្នុងការចុះបង្រៀនគូសសន្លឹកឆ្នោត ដោយបានសហការគ្នាយ៉ាងល្អរវាង សាខាបក្សភូមិ គណបក្សឃុំ និងក្រុមការងារ និងត្រៀមហែរបិទយុទ្ធនាការបោះឆ្នោត នាថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៣
- បន្ទាប់ពីកម្មវិធី ឯកឧត្តម និងក្រុមការងារបានចូលបច្ច័យបុណ្យខួប១០០ ថ្ងៃ សពអតីតចៅអធិការវត្តចន្ទណារាមផងដែរ។

នៅថ្ងៃសុក្រ ១២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៣ លោកក្រូច វណ្ណឌី និងលោក គាំ សុវណ...
15/07/2023

នៅថ្ងៃសុក្រ ១២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៣ លោកក្រូច វណ្ណឌី និងលោក គាំ សុវណ្ណថា អនុប្រធានក្រុមការងារចុះជួយឃុំ តំណាង ឯកឧត្តម ឡុង ឆេង ប្រធានក្រុមការងារចុះជួយឃុំចាន់សែន និងសហការី រួមជាមួយគណៈកម្មាធិការគណបក្សឃុំ ដឹកនាំដោយលោក ជួប សុវណ្ណ ប្រធានគណបក្សឃុំ បានចុះសំណេះសំណាលជាមួយសមាជិកគណបក្ស ចំនួន ២ ភូមិ រួមមាន ៖
១- ភូមិស្ដុកតោលចាស់
២- ភូមិស្ដុកតោលថ្មី
ដែលមានសមាជិកសមាជិកាចូលរួមសរុបចំនួន ២១១ នាក់ (ស្រី ៩៥ នាក់) ។
ក្នុងឱកាសនោះផងដែរ ក្រុមការងារ និងគណបក្សឃុំ បានធ្វើការផ្សព្វផ្សាយពី៖
- គោលនយោបាយ ៦ ចំនុច របស់គណបក្ស
- បង្ហាញខិតប័ណ្ណ សន្លឹកឆ្នោត និងបង្រៀនគូសឲឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គជប និងគូសសញ្ញាធីកក្នុងប្រអប់តូច ជូនគណបក្សប្រជាជនកម្ពុជា
- រំលឹកប្រជាពលរដ្ឋ និងសមាជិកបក្សឱ្យថែរក្សាប័ណ្ណព័ត៌មានបោះឆ្នោត អត្តសញ្ញាណប័ណ្ណ ក្នុងករណីបាត់បង់ត្រូវរាយការណ៍មកគណបក្សឃុំ ដើម្បីចេញ ឯ.អ ជូន
- ជម្រាប និងអញ្ជើញបងប្អូន ប្រជាពលរដ្ឋ និងសមាជិក សមាជិកា ឱ្យទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី ១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ។

នៅថ្ងៃពុធ ១០ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឡុង ឆេង ប្រធានក្រុមការងារ...
15/07/2023

នៅថ្ងៃពុធ ១០ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឡុង ឆេង ប្រធានក្រុមការងារចុះជួយឃុំចាន់សែននិងសហការី រួមជាមួយគណៈកម្មាធិការគណបក្សឃុំ ដឹកនាំដោយលោក ជួប សុវណ្ណ ប្រធានគណបក្សឃុំ បានចុះសំណេះសំណាលជាមួយសមាជិកគណបក្ស ចំនួន ២ ភូមិ រួមមាន ៖
១- ភូមិអំពិលទឹក
២- ភូមិត្រពាំងអន្ទង់
ដែលមានសមាជិកសមាជិកាចូលរួមសរុបចំនួន ១៥៤ នាក់ (ស្រី ៨៨នាក់) ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រធានក្រុមការងារ និងគណបក្សឃុំ បានធ្វើការផ្សព្វផ្សាយពី៖
- គោលនយោបាយ ៦ ចំនុច របស់គណបក្ស
- បង្ហាញខិតប័ណ្ណ សន្លឹកឆ្នោត និងបង្រៀនគូសឲឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គជប និងគូសសញ្ញាធីកក្នុងប្រអប់តូច ជូនគណបក្សប្រជាជនកម្ពុជា
- រំលឹកប្រជាពលរដ្ឋ និងសមាជិកបក្សឱ្យថែរក្សាប័ណ្ណព័ត៌មានបោះឆ្នោត អត្តសញ្ញាណប័ណ្ណ ក្នុងករណីបាត់បង់ត្រូវរាយការណ៍មកគណបក្សឃុំ ដើម្បីចេញ ឯ.អ ជូន
- ជម្រាប និងអញ្ជើញបងប្អូន ប្រជាពលរដ្ឋ និងសមាជិក សមាជិកា ឱ្យទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី ១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ។

នៅព្រឹកថ្ងៃអង្គារ ៩ រោច ខែបឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១១ ខែកក្កដា ឆ្នាំ ២០២៣ លោក អឿន អ៊ីន អនុប្រធានក្...
15/07/2023

នៅព្រឹកថ្ងៃអង្គារ ៩ រោច ខែបឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ១១ ខែកក្កដា ឆ្នាំ ២០២៣ លោក អឿន អ៊ីន អនុប្រធានក្រុមការងារ តំណាង ឯកឧត្តម ឡុង ឆេង ប្រធានក្រុមការងារចុះជួយឃុំចាន់សែន រួមជាមួយ លោក ហ៊ីង ពៅ តំណាងគណៈកម្មាធិការគណបក្សឃុំ បានចុះសំណេះសំណាលជាមួយសមាជិកគណបក្ស នៅតាមខ្នងផ្ទះ និងដល់ទីកន្លែងដែលបងប្អូនប្រជាពលរដ្ឋកំពុងរៀបចំដកស្ទូង សរុបចំនួន ៦០ នាក់ (ស្រី ២៩ នាក់) ដើម្បីផ្សព្វផ្សាយពី៖
1- ផ្សព្វផ្សាយគោលនយោបាយ ៦ ចំនុច
2- បង្ហាញខិតប័ណ្ណ សន្លឹកឆ្នោត និងបង្រៀនគូសឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ គជប និងគូសធីកក្នុងប្រអប់តូច ជូនគណបក្សប្រជាជនកម្ពុជា
3- រំលឹកប្រជាពលរដ្ឋ និងសមាជិកបក្សឲ្យថែរក្សាប័ណ្ណពត៏មាន អត្តសញ្ញាណប័ណ្ណ ក្នុងករណីបាត់បង់ត្រូវរាយការណ៏មកគណបក្សឃុំ ដើម្បីចេញ ឯ.អ ជូន
4- ជម្រាបនិងអញ្ជើញបងប្អូន ប្រជាពលរដ្ឋ និងសមាជិក សមាជិកា ឲ្យទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ។

នៅព្រឹកថ្ងៃអាទិត្យ ៧ រោច ខែបឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ៩ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ឡុង ឆេង និង ក្រ...
15/07/2023

នៅព្រឹកថ្ងៃអាទិត្យ ៧ រោច ខែបឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ៩ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ឡុង ឆេង និង ក្រុមការងារចុះមូលដ្ឋានឃុំចាន់សែន រួមជាមួយគណៈកម្មាធិការគណបក្សឃុំ ដែលដឹកនាំដោយលោក ជួប សុវណ្ណ ជាប្រធានគណបក្សឃុំ និងលោក ហ៊ីង ពៅ បានចុះសំណេះសំណាលជាមួយសមាជិកគណបក្ស ចំនួន ៦ ភូមិ រួមមាន ៖
១- ភូមិ ប៉ាហាល
២- ភូមិអំពិលទឹក
៣- ភូមិព្រៃទាន់
៤- ភូមិស្ដុកអក
៥- ភូមិទំនប់ទឹក
៦- ភូមិត្រពាំងអន្ទង់
ដែលមានសមាជិកសមាជិកាចូលរួមសរុបចំនួន ៥៦៧ នាក់ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានផ្សព្វផ្សាយពី៖
- គោលនយោបាយជាអាទិភាពរបស់គណបក្ស
- ក្រើនរំលឹកជូនប្រជាពលរដ្ឋអោយត្រៀមឯកសារពាក់ព័ន្ធសម្រាប់ការបោះឆ្នោត
- បង្រៀនប្រជាពលរដ្ឋអំពីការគូសសន្លឹកឆ្នោត ឱ្យចំក្នុងប្រអប់ ដែលមានលេខរៀងទី ១៨
- រៀបចំកម្លាំងដើម្បីដឹកជញ្ជូនសមាជិកគណបក្សទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។

នៅថ្ងៃសៅរ៍ ៦ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ លោក ស៊ិន សិទ្ធិ អនុប្រធានក្រុមកា...
15/07/2023

នៅថ្ងៃសៅរ៍ ៦ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ លោក ស៊ិន សិទ្ធិ អនុប្រធានក្រុមការងារ តំណាង ឯកឧត្ដម ឡុង ឆេង ប្រធានក្រុមការងារចុះជួយឃុំចាន់សែន រួមជាមួយនឹងក្រុមការងារគណបក្សឃុំ ដែលមានលោក ជួប សុវណ្ណ ប្រធានគណបក្សឃុំ និងលោក ហ៊ីង ពៅ បានធ្វើការចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ និងជួបជុំតាមក្រុមគ្រួសារបក្ស ចំនួន ២ ភូមិគឺ ៖
១- ភូមិថ្មីទួលវិហារ
២- ភូមិក្រាំងទំនប់
សរុបអ្នកចូលរួមចំនួន ២៦៨ នាក់ (ស្រី ១៦៩ នាក់)
ដើម្បីធ្វើការផ្សព្វផ្សាយពី ៖
- គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា
- ធ្វើការបង្រៀនពីការគូសសន្លឹកឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារចុះជួយឃុំចាន់សែន ក៏ដូចជាលោកប្រធានគណបក្សឃុំ បានក្រើនរំលឹកដល់សមាជិកសមាជិកាទាំងអស់ ៖
- ត្រូវត្រៀមខ្លួន និងត្រៀមឯកសារសម្រាប់ចូលរួមបោះឆ្នោត ក្នុងករណីមិនមានឯកសារគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមរួសរាន់នាំគ្នាទៅបញ្ជាក់ឯកសារបញ្ជាក់អត្តសញ្ញាណ ( ឯ.អ) ឱ្យបានគ្រប់ៗគ្នា និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជាធ្វើដំណើរទៅមុខឆ្ពោះទៅរកការអភិវឌ្ឍ និងភាពរុងរឿង ។
- ផ្សព្វផ្សាយនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិកាទាំងអស់នាំគ្នាប្រុងប្រយ័ត្នចំពោះជនខិលខូច ដែលក្លែងបន្លំធ្វើជាសកម្មជនគណបក្សប្រជាជនកម្ពុជា ដោយប្រើប្រាស់រូបភាពចុះបង្រៀនប្រជាជនគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នូវចំនួនគំនូសដ៏ច្រើនទៅតាមចំណូលចិត្តរបស់ខ្លួនដែលស្រលាញ់គណបក្សប្រជាជន ការណ៍នេះដែរក្រុមការងារក៏បានបញ្ជាក់ថា ការគូសនេះមិនមែនជាការគូសត្រឹមត្រូវនោះទេ ផ្ទុយទៅវិញក្រុមខិលខូចនោះមានបំណងចង់បំផ្លាញនូវសន្លឹកឆ្នោតរបស់គណបក្សប្រជាជនទៅវិញទេ ដែលនេះជាទង្វើខុសច្បាប់ ។ ទន្ទឹមនឹងនេះអាជ្ញាធរមានសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនជនក្លែងបន្លំទាំងនោះ អញ្ចឹងសូមបងប្អូន គូស និងបោះឆ្នោតជូនគណបក្សប្រជាជនដូចដែលក្រុមការងារបានបង្ហាត់បង្ហាញ ។

Address

Pochentong

Telephone

+85512411777

Website

Alerts

Be the first to know and let us send you an email when ឃុំចាន់សែន ខេត្តកំពង់ស្ពឺ CPP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share