ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫

  • Home
  • Cambodia
  • Phumi Suong
  • ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫

ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫 សូមនមស្ការ! សូមចម្រើនពរ! សូមស្វាគមន៍!

26/07/2025

ខ្ញុំយល់ថា ការបង្ហោះមួយ របស់លោក Andrew MacGregor Marshall មានភាពមិនប្រក្រតី។ បើមិនទាន់ឃើញច្បាស់ទេ ប្រយ័ត្នដុតភ្លើងឆួលលើសដើម។ ត្រូវគិតពីអ្នកទទួលផលពិតប្រាកដ!

 #ផេកសៀមនេះបំផ្លើសខុសពីការពិត   แพ็คเสียมนี่แปลผิดความจริง   ក្នុងផេកសៀមមួយនេះបានយកលិខិតរបស់ប្រទេសលាវមកបកប្រែខុសពីសេចក្ត...
26/07/2025

#ផេកសៀមនេះបំផ្លើសខុសពីការពិត
แพ็คเสียมนี่แปลผิดความจริง
ក្នុងផេកសៀមមួយនេះបានយកលិខិតរបស់ប្រទេសលាវមកបកប្រែខុសពីសេចក្តីដើម ដោយសរសេរថា «ប្រទេសលាវបើកប្រតិបត្តិការដេញចាប់ក្រុមប្រដាប់អាវុធកម្ពុជាដែលលួចឆ្លងដែនដោយខុសច្បាប់ បណ្តាលឲ្យមានការផ្ទុះអាវុធនៅព្រំដែនឆងមេក ដោយចាប់ខ្លួនបាន១០នាក់ និងដកហូតអាវុធ។» វាជាការបង្ហោះក្លែងខ្លឹមសារទាំងស្រុង។

ខ្ញុំសូមបកប្រែលិខិតរបស់ប្រទេសលាវចេញនេះ ដោយមានសេចក្តីសង្ខេបថា៖

ផ្នែកប្រតិបត្តិការសឹកពិសេសនៃសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ធ្វើសេចក្តីរាយការណ៍ជូនប្រធាននាយកដ្ឋានលេខ៤៩ នៃអគ្គសេនាធិការកិត្តិយសកងទ័ព
កម្មវត្ថុ: រាយការណ៍ពីស្ថានភាពប្រទេសលាវ-ថៃ-កម្ពុជា ស្រុកមូន ខេត្តចំប៉ាសាក់
យោង: តម្រូវការបច្ចុប្បន្នភាព
ដោយថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងកម្ពុជានិងថៃ បានប៉ះទង្គិចគ្នានៅម៉ោង ៩ និង ៤០នាទី គ្រាប់កាំភ្លើងធំចំនួន ១០គ្រាប់ បានធ្លាក់លើទឹកដីប្រទេសលាវ ប៉ុន្តែមិនដឹងថា ភាគីណាជាអ្នកបាញ់(ແຕ່ບໍ່ຮູ້ວ່າເປັນລູກປືນຂອງຝ່າຍໃດ) ដោយធ្លាក់នៅម្ដុំបន្ទាយនិងក្រោយបន្ទាយ០២។
អាស្រ័យហេតុនេះ ខ្ញុំបាទសូមរាយការណ៍ជូនលោកប្រធាននាយកដ្ឋានលេខ៤៩ នៃអគ្គសេនាធិការកិត្តិយសកងទ័ព ដើម្បីទទួលជ្រាប។
ប្រធាន​ផ្នែក​ប្រតិបត្តិការ​ពិសេស​នៃ​យោធា​ខេត្ត​ចំប៉ាសាក់ «ស៊ិងខាំ ផនដេត»
______________________________
ใครมีใจคิดชั่วอยากได้ของที่ไม่ใช่
ของตน ขอให้ประเทศชาติล่มสลาย

[…] សត្រូវបានបង្កើតគណនីបណ្ដាញសង្គមក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ ឲ្យខ្មែរមានភាពច្របូលច្របល់ ជឿលើក...
25/07/2025

[…] សត្រូវបានបង្កើតគណនីបណ្ដាញសង្គមក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ ឲ្យខ្មែរមានភាពច្របូលច្របល់ ជឿលើការឃោសនា បំបាក់កម្លាំងចិត្តទ័ព ដូចយុទ្ធសាស្ត្រឆាវឆាវ បង្កើតសារដាក់ក្នុងបំពង់ឫស្សីបណ្ដែតតាមទន្លេបំភ័យមន្ត្រីនិងរាស្ត្រនៅជាងតុងដូច្នោះដែរ។

ហេតុេនះ ព័ត៌មានដែលយើងអាចទុកចិត្តបានមានដូចជាក្រសួងការពារជាតិ ក្រសួងព័ត៌មាន pageសម្ដេចប្រធានព្រឹទ្ធសភា pageសម្ដេចបវរធិបតី និងអ្នកមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការប្រមូលព័ត៌មានដែលមានប្រភព។ ពេលនេះ គេលេងសង្គ្រាមគ្រប់ផ្លូវហើយ ចូរប្រយ័ត្ន!

25/07/2025

[…] ដួងជតាក្រុងរតនកោសិន្ទ្រនិងផ្កាយចរដល់ឧប្បត្តិភ័យ វិនាស សោយសោក ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៥ (មុនក្រោយគ្នា៧ថ្ងៃ) [ម្រឹត្យុចរ(0)រយៈពេល ៧ឆ្នាំ គឺ២០២២-២០២៩]

[…] អាចខកចិត្តបាន តែកុំអស់សង្ឃឹម        អាចធ្វើខុសបាន តែកុំភ្លេចកែប្រែ       អាចចាញ់បាន តែត្រូវតស៊ូឡើងវិញ       បាត់បង់អ...
17/03/2024

[…] អាចខកចិត្តបាន តែកុំអស់សង្ឃឹម
អាចធ្វើខុសបាន តែកុំភ្លេចកែប្រែ
អាចចាញ់បាន តែត្រូវតស៊ូឡើងវិញ
បាត់បង់អ្វីក៏បាន តែកុំបាត់បង់កម្លាំងចិត្តរបស់ខ្លួនឯង៕

 #ព្រះថេរៈពីរអង្គជាបុត្រនាងកិន្នរី   ព្រះថេរៈ២អង្គជាបុត្ររបស់កុន្តកិន្នរីនិងព្រានព្រៃ។ ព្រះថេរៈច្បងព្រះនាមថា តិស្សៈ, ព្រ...
02/03/2024

#ព្រះថេរៈពីរអង្គជាបុត្រនាងកិន្នរី
ព្រះថេរៈ២អង្គជាបុត្ររបស់កុន្តកិន្នរីនិងព្រានព្រៃ។ ព្រះថេរៈច្បងព្រះនាមថា តិស្សៈ, ព្រះថេរៈប្អូនព្រះនាមសុមិត្ត បានបួសក្នុងសម្នាក់ព្រះមហាវរុណត្ថេរ ហើយបានសម្រេចព្រះអរហត្តនិងអភិញ្ញា៦។ ព្រះថេរៈទាំងពីរអង្គលោកបានធ្វើប្រយោជន៍ដល់សត្វលោក ហើយបានបរិនិព្វានក្នុងឆ្នាំទី៨របស់ព្រះបាទអសោក។
__________________
៙ ឯកសារដើមចម្លងពីលោកគ្រូធម្មានន្ទ https://www.facebook.com/share/p/1H8Q7DnN3RPQYAa5/?mibextid=WC7FNe
៙ ប្រែពីគម្ពីរមហាវង្សភាសាបាលីមកភាសាខ្មែរ ដោយម្ខាងជាភាសាបាលី ម្ខាងជាភាសាខ្មែរ យកគំរូតាមព្រះត្រៃបិដកខ្មែរ

🕉️ យន្ត្រស្រីធនទា      «ឝ្រីធនទាយន្ត្រ» ជាយ័ន្តដែលផ្ដល់នូវទ្រព្យសម្បត្តិ ភាពគង់វង្ស មានបាន សម្បូរសប្បាយ។ និយមប្រើបូជាក្ន...
19/10/2023

🕉️ យន្ត្រស្រីធនទា
«ឝ្រីធនទាយន្ត្រ» ជាយ័ន្តដែលផ្ដល់នូវទ្រព្យសម្បត្តិ ភាពគង់វង្ស មានបាន សម្បូរសប្បាយ។ និយមប្រើបូជាក្នុងពេលទីបាវលី ដើម្បីទទួលព្រះលក្ស្មីនិងព្រះកុវេរៈ។ ឈ្មួញនិងសេដ្ឋីឥណ្ឌាសម័យបុរាណ និយមពាក់ជាប់តាមខ្លួន ដោយចារយ័ន្តដាក់លើកថាមាសតូចៗ ឬផ្ទាំងសម្បកឈើភូជ៌ បន្ទាប់មកមូររុំចងដោយខ្សែក្រហមហើយពាក់វានៅលើដៃស្ដាំ (ស្ត្រីពាក់នៅលើដៃឆ្វេង) ប្រើមន្ត្របូជាព្រះលក្ស្មីឬព្រះកុវេរៈជាមួយផង ឬនឹងប្រើមន្ត្រក្នុងគម្ពីរអថ៌វេទក៏បាន។ គេមានជំនឿតគ្នាថា អំណាចរបស់យន្ត្រនេះ នឹងបណ្ដាលនាំមកនូវទ្រព្យសម្បត្តិអស់កាលជានិច្ចដល់អ្នកពាក់ មិនខ្វះលុយកាក់ មាសប្រាក់ចាយឡើយ៕

👉🏻 បញ្ជាក់: សិក្សាដោយខ្លួនអ្នក យល់ដោយខ្លួនអ្នក មិនបានឱ្យជឿ (ជំនឿត្រូវប្រកបដោយបញ្ញា និងការតាំងមាំ)។៚

- ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫 -

https://t.me/prahvajiramedhi/336

 #សៀវភៅហោរាសាស្ត្ររបស់ជនជាតិឥណ្ឌា   ជន្ម បត្រិកា (जन्म पत्रिका) ជាសៀវភៅក្បួនដួងជតាកំណើត (កម្រិតជន្ម កុណ្ឌលី : जन्म कुंडल...
18/10/2023

#សៀវភៅហោរាសាស្ត្ររបស់ជនជាតិឥណ្ឌា
ជន្ម បត្រិកា (जन्म पत्रिका) ជាសៀវភៅក្បួនដួងជតាកំណើត (កម្រិតជន្ម កុណ្ឌលី : जन्म कुंडली) ដែលចាត់ថា ជាវត្ថុដ៏សំខាន់មួយគ្រប់ក្រុមគ្រួសារនៃប្រជាជនឥណ្ឌា ត្រូវមានការរក្សាទុកក្នុងផ្ទះសម្បែង ជាពិសេសក្នុងក្រុមគ្រួសារអ្នកកាន់សាសនាហិណ្ឌូ ព្រោះចាំបាច់នឹងត្រូវប្រើប្រាស់ពត៌មានដួងជតាតាមគោលហោរាសាស្ត្រ សម្រាប់ប្រកបពិធីកម្មផ្នែកសាសនា ចាប់តាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់។ ឧទាហរណ៍ដូចជា ពិធីបូជាអាទិទេព ព្រាហ្មណ៍អ្នករៀបចំពិធី ត្រូវសួរនាំជាមុនថា តើម្ចាស់ពិធីឈ្មោះ(គោត្រ)អ្វី? ហើយនិងកើតក្នុងជន្មនក្សត្រ(ឫក្សចន្ទ្រកំណើត) ជាមួយនឹងជន្មរាសី(រាសីចន្ទ្រកំណើត)របស់ហ្វូងតារា(តារានិករ)ណា? ដើម្បីនាំទៅសូត្រសែកក្នុងបទសង្កល្បៈជាដើម។

ដូច្នោះ អ្នកដែលកាន់សាសនាហិណ្ឌូក្នុងប្រទេសឥណ្ឌាជាច្រើន ពេលចាប់ផ្ដើមកើត ខាងក្រុមគ្រួសារបានសុំឱ្យពួកព្រាហ្មណ៍គណនាដួងជតាកំណើតហើយកត់ត្រាលម្អិតនៅក្នុងសៀវភៅនេះ ដើម្បីរក្សាពត៌មានទុករហូតអស់មួយជីវិត។

រឿងទាំងនេះ លោកអ្នកអានមើលក្នុងសម័យពុទ្ធកាល កាលព្រះបរមពោធិសត្វប្រសូតមក ព្រះបិតាគឺព្រះបាទសុទ្ធោទនមហារាជ ក៏បានអញ្ជើញពួកព្រាហ្មណ៍មកមើលលក្ខណៈនិងដាក់ព្រះនាមថ្វាយព្រះរាជកុមារជាដើម ព្រោះសម័យកាលនោះ ពួកព្រាហ្មណ៍ជាវណ្ណៈទី២ បន្ទាប់ក្សត្រត្រកូល ដែលមានតួនាទីកាន់ការខាងរឿងអស់នេះ(កំណត់ដឹងតាំងពីថ្ងៃប្រសូតដល់ពេញវ័យជាដើម)៕

- ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫 -

https://t.me/prahvajiramedhi/334

🌞 អរុណសួស្តី! «ពិភពលោកនេះគឺជាទ្រុងមាន់ ដែលមាន់មួយក្បាលៗក្នុងទ្រុងនោះ នឹងចឹកគ្នារាល់ពេលវេលា រហូតទាល់តែស្លាប់។»- ប្រែ: ព្រ...
16/10/2023

🌞 អរុណសួស្តី!
«ពិភពលោកនេះគឺជាទ្រុងមាន់ ដែលមាន់មួយក្បាលៗក្នុងទ្រុងនោះ នឹងចឹកគ្នារាល់ពេលវេលា រហូតទាល់តែស្លាប់។»

- ប្រែ: ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫 -

https://t.me/prahvajiramedhi/333

 #អរុណសួស្តីថ្ងៃចន្ទ […] ក្នុងគម្ពីរប៊ីបឬបាយប៊ល(The Bible) ផ្នែកពន្ធសញ្ញាដើម ច្បាប់ភាសាសំស្ក្រឹត ក្នុងច្បាប់ចៅក្រម ដែលពោ...
16/10/2023

#អរុណសួស្តីថ្ងៃចន្ទ
[…] ក្នុងគម្ពីរប៊ីបឬបាយប៊ល(The Bible) ផ្នែកពន្ធសញ្ញាដើម ច្បាប់ភាសាសំស្ក្រឹត ក្នុងច្បាប់ចៅក្រម ដែលពោលដល់ទឹកដីរបស់ជនជាតិជ្វីហ្វ(យូដា)ជាលើកដំបូងប្រើសព្ទថា «យិហូទាប្រទេឝ» (យិហូទាប្រទេឝេ : ក្នុងទឹកដីនៃយេហូទា)។ ចំណែកជនជាតិជ្វីហ្វ សំស្ក្រឹតប្រើសព្ទពង្រីកថា «យិហូទាយាលោកាះ» (រូបមុនចូលសន្ធិគឺ យិហូទាយាះ លោកាះ : ពួកប្រជាជនយេហូទា)៕

- ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫-
https://t.me/prahvajiramedhi

 #ស្រីមហាលក្ស្មីធនបុស្តិតយ័ន្ត្រ   អស់លោក-អ្នកមួយចំនួន ប្រហែលជាមិនសូវជាបានស្គាល់នូវប្រភេទយ័ន្តមួយចំនួន ដែលដូនតាខ្មែរសម័យ...
15/10/2023

#ស្រីមហាលក្ស្មីធនបុស្តិតយ័ន្ត្រ
អស់លោក-អ្នកមួយចំនួន ប្រហែលជាមិនសូវជាបានស្គាល់នូវប្រភេទយ័ន្តមួយចំនួន ដែលដូនតាខ្មែរសម័យបុរាណដកស្រង់បរិវត្តមកពីគម្ពីរអថ៌វេទជាដើមប៉ុន្មាននោះឡើយ។ ដើម្បីជាចំណេះដឹងមួយចំនួន ខ្ញុំសូមលើកយកនូវ «ឝ្រីមហាលក្ឞ្មីធនបុឞ្ត៊ស្ដិទយន្ត្រះ» មកចែករំលែកដូចតទៅ។

១. សរសេរយន្ត្រនេះនៅលើផ្ទាំងភូជ៌បត្រ។ ប្រសិនបើប្រើភូជ៌បត្រ ឱ្យប្រើប៉ាកកា(ប្រដាប់ចារ)មែកនៃដើមទទឹម ទឹកខ្មៅជាលម្អិតអស្ដគន្ធៈ។ ប៉ុន្តែបើមិនមានភូជ៌បត្រទេ អាចយកផែនលោហៈ ចារជាមួយនឹងដែកចារតូចក៏បាន។ ការចារយន្ត្រនេះ ធ្វើឡើងនៅក្នុងថ្ងៃ ៧កើត ឬក្នុងថ្ងៃមហាទីបាវលីក៏បាន។

២. ពេលចារឬសរសេរយន្ត្រនេះ លោកឱ្យសែកផ្ទាំងទាំងសងខាងនៃយន្ត្រដោយមន្ត្រថា "ឱំ ឝ្រីមហាលក្ឞ្មយៃ នមះ" ចំនួន ១១ ចប់ ក្នុងផ្ទាំងម្ខាងៗ។

៣. នាំយន្ត្រនេះរៀបចំឡើងបញ្ចុះនៅលើបីឋៈ(តាំង; កៅអី)ដែលក្រាលកម្រាលដោយសំពត់ពណ៌លឿងសុទ្ធតែប៉ុណ្ណោះ ហើយត្រូវបែរយន្ត្រនេះទៅទិសខាងកើត។

៤. ប្រសិនបើមានហាង ឬការិយាល័យ ឬធុរកិច្ចណាៗ ឱ្យនាំយន្ត្រនេះមកតាំងទុកក្នុងទីនោះៗ នឹងជួយបន្ថែមភាពរុងរឿងនិងភាពគង់វង្ស សាងប្រាក់លក់ដូរ ដោះបំណុល បណ្ដាលសុភមង្គល។

៥. បូជាដោយលំអងផ្កាឈូកស្រស់ៗថ្មីសុទ្ធ ផ្កាក្រអូប ផ្កាឈើនិងផ្លែឈើតាមរដូវកាល ធូប ប្រទីប ចន្ទន៍ កុំកុមៈ សម្បកខ្យងសមុទ្រ ខ្យងស័ង្ខ។

៦. អ្នកប្រើយន្ត្រនេះ ត្រូវសូត្រមន្ត្រគ្រប់គ្រងសម្រាប់ខ្លួនឯង ដោយសូត្រដាស់យើងអង្វរកព្រះស្រីមហាលក្ស្មីដើម្បីឱ្យលោកមេត្តាថា៖ “ឱំ ឝ្រីម៑ ហ្រីម៑ ឝ្រីម៑ កមលេ កមលាលយេ ប្រសីទះ ប្រសីទះ ឝ្រីម៑ ហ្រីម៑ ឝ្រីម៑។ ឱំ ឝ្រីមហាលក្ឞ្មយៃ នមះ។” (ចំនួន ១១ ចប់)

👉🏻 បញ្ជាក់៖ នាំទៅប្រើនឹងកើតផល យន្ត្រនេះមានអានុភាពច្រើន ហាមប្រើយន្ត្រនេះសម្រាប់កិច្ចការងារខុសច្បាប់គ្រប់ប្រភេទដោយដាច់ខាត ផលដែលបាន នឹងត្រឡប់ទៅកាន់អ្នកប្រើយ៉ាងទាន់ហន់។ ការដែលខ្ញុំនាំយកមកបង្ហាញក្នុងទីនេះ មិនសម្រាប់ឱ្យអស់លោកមកជឿ ឬតាមខ្ញុំឡើយ វាជាសិទ្ធិ ជាជំនឿរបស់អស់លោក៕

- ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫 -
https://t.me/prahvajiramedhi

🌘 ថ្ងៃនេះ មានសូរ្យគ្រាស ប៉ុន្តែមើលមិនឃើញ  (ខ្នាតតូច) តែអាចមើលឃើញចន្ទ្រគ្រាសម្ដងនៅថ្ងៃទី ២៩ ខែតុលា ចាប់ពីម៉ោង 01:01:19  ដ...
15/10/2023

🌘 ថ្ងៃនេះ មានសូរ្យគ្រាស ប៉ុន្តែមើលមិនឃើញ (ខ្នាតតូច) តែអាចមើលឃើញចន្ទ្រគ្រាសម្ដងនៅថ្ងៃទី ២៩ ខែតុលា ចាប់ពីម៉ោង 01:01:19 ដល់ម៉ោង 03:52:50។

- ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫 -
https://t.me/prahvajiramedhi

Address

Phumi Suong

Opening Hours

Monday 19:00 - 21:00
Tuesday 19:00 - 21:00
Wednesday 19:30 - 20:00
Thursday 18:00 - 21:00
Friday 20:00 - 22:00
Saturday 09:00 - 20:00
Sunday 10:00 - 16:00

Website

Alerts

Be the first to know and let us send you an email when ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ព្រះវិមលធម្មធារ៍ -𝐏𝐫𝐚𝐡𝐯𝐢𝐦𝐚𝐥𝐝𝐡𝐚𝐦𝐝𝐡𝐚̄𝐫:

Share

Category