31/08/2024
នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈុន វណ្ណា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងការធ្វើបច្ចុប្បន្នភាព ទិន្នន័យសមាជិកបក្ស គ្រួសារបក្ស និងក្រុមបក្ស នៅទីស្នាក់ការបក្សឃុំពោធិ៍ទី ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋានឃុំពោធិ៍ទី ព្រមទាំងលោក លោកស្រី ប្រធានបក្សភូមិក្នុងឃុំពោធិ៍ទីផងដែរ ។