សាលាអនុគណក្រុងសួង

សាលាអនុគណក្រុងសួង ផ្សព្វផ្សាយពុទ្ធសាសនាក្នុងក្រុងសួ?

20/12/2025
20/12/2025

ព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ ប្រជាពលរដ្ឋ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនអង្គ/នាក់ បានប្រារព្ធពិធីចម្រើនព្រះបរិត្ត​ ប្រកាសសច្ចកិរិយា​ និងផ្សាយមេត្តា​ចិត្ដ​ ដើម្បីសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា​ ស្ថិត​នៅបរិវេណវត្ដវិហាទន្ទឹម​ សង្កាត់សួង​ ក្រុងសួង​ ខេត្ដត្បូងឃ្មុំ​ កាលពីថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៥។

ប្រភព៖ រដ្ឋបាលខេត្ដត្បូងឃ្មុំ

 #សាមគ្គីជាតិ   សាលាអនុគណក្រុងសួង ដែលដឹកនាំដោយព្រះសោមវេទី អុឹម សុភក្តិ ជាព្រះអនុគណក្រុងសួង បានចូលរួមជាមួយរដ្ឋបាលសាលាក្រុ...
28/07/2025

#សាមគ្គីជាតិ
សាលាអនុគណក្រុងសួង ដែលដឹកនាំដោយព្រះសោមវេទី អុឹម សុភក្តិ ជាព្រះអនុគណក្រុងសួង បានចូលរួមជាមួយរដ្ឋបាលសាលាក្រុងសួង ដែលដឹកនាំដោយលោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលក្រុងសួង មួយអន្លើដោយព្រះមន្ត្រីសង្ឃ អាជ្ញាធរដែនដី យកនូវអំណោយរបស់សប្បុរជននានាក្នុងក្រុងសួងតាមរយៈសាលាក្រុងសួង ឧបត្ថម្ភដល់ជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ ចំនួន ២កន្លែង។
សូមឲ្យប្រជាជាតិបានសុខសប្បាយ ប្រាសចាកទុក្ខ ឈ្នះមារសត្រូវតរៀងទៅ៕

⌚️ ថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ - July 28, 2025

 #ប្រកាសតែងតាំង   វេលាម៉ោង ៨ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សាលាអនុគណក្រុងសួង បានចូលរួមប្រកាសតែងតាំងព្រះមន្ត្រីសង្ឃស្ត...
19/07/2025

#ប្រកាសតែងតាំង
វេលាម៉ោង ៨ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សាលាអនុគណក្រុងសួង បានចូលរួមប្រកាសតែងតាំងព្រះមន្ត្រីសង្ឃស្តីទីអនុគណក្រុងសួង និងប្រកាសតែងតាំងព្រះគ្រូសូត្រនៃវត្តសារពេជ្រពណ្ណរាយ រួមមាន៖
- ព្រះគ្រូបញ្ញាសរណមុនី ហ៊ាលតុលា ព្រះគ្រូចៅអធិការវត្តពណ្ណរាយឲ្យឡើងទីជា ព្រះលេខាធិការអនុគណស្តីទីក្រុងសួង
- ភិក្ខុជាតធម្មោ ម៉ន ម៉ុន ឲ្យជាព្រះគ្រូសូត្រស្ដាំ
- ភិក្ខុញាណធរោ ចាន់ ព្រីម ឲ្យជាព្រះគ្រូសូត្រឆ្វេង
ក្រោមអធិបតី ព្រះសោមវេទី អ៊ឹម សុភក្តិ ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូសិរីធម្មធានី ព្រះអនុគណក្រុងសួង និងអធិបតីភាព លោក គាត ហុង ប្រធានក្រុមប្រឹក្សាក្រុងសួង លោក ស្វាយ សុទ្ធា អភិបាលរង តំណាងលោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលក្រុងសួង ដោយមានការចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការតាមបណ្ដាវត្ត ពុទ្ធបរិស័ទនានា។

⌚️ ថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ - July 19, 2025

 #ចូលរួមរំលែកមរណទុក្ខ   វេលាម៉ោង ៤ល្ងាច រាជធានីភ្នំពេញ: ព្រះសោមវេទីបណ្ឌិត អុឹម សុភក្តិ (សុវណ្ណប្បញ្ញោ) ព្រះរាជាគណៈកិត្តិ...
19/07/2025

#ចូលរួមរំលែកមរណទុក្ខ
វេលាម៉ោង ៤ល្ងាច រាជធានីភ្នំពេញ: ព្រះសោមវេទីបណ្ឌិត អុឹម សុភក្តិ (សុវណ្ណប្បញ្ញោ) ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូសិរីធម្មធានី ព្រះអនុគណក្រុងសួង បានដឹកនាំព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការទាំង ៦វត្តក្នុងក្រុងសួង ចូលរួមរំលែកមរណទុក្ខជាមួយនឹងឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានបាត់នូវលោកឪពុកក្មេកគឺ ឧបាសក ហ៊ាង សុខអេង កាលពីកន្លងទៅ។

⌚️ ថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ - July 19, 2025

 #កិច្ចយកវត្តព្រះអនុគណក្រុង   វេលាម៉ោង៦ល្ងាច ថ្ងៃ១រោច ខែអាសាឍ ព្រះគ្រូចៅអធិការទាំង ៦វត្ត ក្នុងក្រុងសួង បានដឹកនាំព្រះសង្ឃ...
12/07/2025

#កិច្ចយកវត្តព្រះអនុគណក្រុង
វេលាម៉ោង៦ល្ងាច ថ្ងៃ១រោច ខែអាសាឍ ព្រះគ្រូចៅអធិការទាំង ៦វត្ត ក្នុងក្រុងសួង បានដឹកនាំព្រះសង្ឃសហការីវត្ត មកយកវត្តចំពោះព្រះសោមវេទី បណ្ឌិត អុឹម សុភក្តិ (សុវណ្ណប្បញ្ញោ) ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូសិរីធម្មធានី ព្រះអនុគណក្រុងសួង ខេត្តត្បូងឃ្មុំ តាមទំនៀមនៃព្រះពុទ្ធសាសនា នៅលើរោងឧបោសថវត្តវិហារទន្ទឹម។

⌚️ ថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ - July 12, 2025

 #ចូលរួមកិច្ចការងារសង្គមជាតិ    ព្រះគ្រូបរិសុទ្ធសីលោ ប៊ាន ប៊ុនលី ព្រះគ្រូធម្មធរអនុគណក្រុងសួងនិងជាព្រះគ្រូចៅអធិការវត្តភ្ន...
01/07/2025

#ចូលរួមកិច្ចការងារសង្គមជាតិ
ព្រះគ្រូបរិសុទ្ធសីលោ ប៊ាន ប៊ុនលី ព្រះគ្រូធម្មធរអនុគណក្រុងសួងនិងជាព្រះគ្រូចៅអធិការវត្តភ្នំចន្ទន៍ ជាមួយព្រះគ្រូបញ្ញាសរណមុនី ហ៊ាល តុលា ព្រះគ្រូលេខាធិការស្តីទីអនុគណក្រុងសួង និងជាព្រះគ្រូចៅអធិការវត្តសារពេជ្រពណ្ណរាយ បាននិមន្តចូលរួមជាមួយឧកញ៉ាអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ នៅ គន់ និងលោកជំទាវ ព្រមទាំងលោកជំទាវ គឹង ចាន់ឌី គន់គីម រួមជាមួយព្រះមន្ត្រីសង្ឃ ព្រះចៅអធិការជាច្រើនវត្តក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋមកពីតាមបណ្តាស្រុកក្នុងខេត្ដត្បូងឃ្មុំ បាននាំយកថវិកា និងគ្រឿង ឧបភោគ-បរិភោគ ជួបសំណេះសំណាលសួរសុខទុក្ខ ដល់បងប្អូនកងទ័ព ឈរជេីងនៅច្រកមុំបី ក្នុងខេត្តព្រះវិហារ។

គ្រឿងឧបភោគ-បរិភោគ នាំយកទៅប្រគល់ជូន រួមមាន ៖
-អង្ករ ៣តោន
-ទឹកសុីអ៉ីវ ១០០យូរ
-ទឹកសុទ្ធវីតាល់ ៦០កេស
-ទឹកសុទ្ធវីដេលី ៥០០យួរ
-មី ១៥០កេស
-កាហ្វេ ២កេសធំ
-ប្រឡុង ៩ឈុត
-ថ្នាំពេទ្យ ២កេស
-ថ្នាំមូស ៥កេស
-ធូបមូស ១កេស
-ប្រេងកូឡា ម៉ម ពន្លៃ១០០ដប
-ត្រីខ ៤កេសធំ
និងថវិកាសរុបចំនួន ២០,១០០,០០០៛ ។

#ខេត្តព្រះវិហារ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

 #ប្រជុំកិច្ចការសាសនានិងសង្គម   សាលាអនុគណក្រុងសួង បានដឹកនាំប្រជុំទាក់ទងនឹងការរៀបចំស្ថិតិព្រះសង្ឃមុនចូលព្រះវស្សាក្នុងក្រុ...
28/06/2025

#ប្រជុំកិច្ចការសាសនានិងសង្គម
សាលាអនុគណក្រុងសួង បានដឹកនាំប្រជុំទាក់ទងនឹងការរៀបចំស្ថិតិព្រះសង្ឃមុនចូលព្រះវស្សាក្នុងក្រុងសួង និងការរៀបចំធ្វើអត្តសញ្ញាណបណ្ណ ព្រមទាំងការបរិច្ចាគឈាមដល់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដែលដឹកនាំអង្គប្រជុំដោយព្រះសោមវេទីបណ្ឌិត អុឹម សុភក្តិ ជាព្រះគ្រូសិរីធម្មធានី ព្រះអនុគណក្រុងសួង ដោយមានការចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ និងលោកប្រធានការិយាល័យសង្គមកិច្ចក្រុងសួង។

⏰ ថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ - June 28, 2025

 #ប្រជុំកិច្ចការសង្គម   គណៈកម្មការកែលម្អសាលាបឋមសិក្សាប្រជាកុមារសួង បានប្រជុំនិងធ្វើរបាយការណ៍ចំណូលចំណាលលើការកែលម្អសាលាបឋម...
12/06/2025

#ប្រជុំកិច្ចការសង្គម
គណៈកម្មការកែលម្អសាលាបឋមសិក្សាប្រជាកុមារសួង បានប្រជុំនិងធ្វើរបាយការណ៍ចំណូលចំណាលលើការកែលម្អសាលាបឋមសិក្សាប្រជាកុមារសួង ក្រោមព្រះអធិបតីភាពនិងអធិបតីភាពព្រះសោមវេទី បណ្ឌិត អុឹម សុភក្តិ ព្រះអនុគណក្រុងសួង និងជាព្រះប្រធានកិត្តិយស, លោក គាត ហុង ប្រធានក្រុមប្រឹក្សាក្រុងសួង, លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលក្រុងសួង និងជាប្រធានគណៈកម្មការកែលម្អសាលាបឋមសិក្សាប្រជាកុមារសួង ដោយមានការចូលរួមពីសំណាក់ព្រះគ្រូចៅអធិការទាំង ៦វត្ត និងលោក-លោកស្រីអភិបាលរងក្រុងសួង អាជ្ញាធរដែនដី លោកនាយករង អាណាព្យាបាលសិស្ស នៅបរិវេណសាលាបឋមសិក្សាប្រជាកុមារសួង ស្ថិតក្នុងភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

៙ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ - June 12, 2025

ទិវា​ពិភព​លោក​ប្រឆាំង​ពលកម្ម​កុមារ ខួបលើកទី២៤ (Happy World Day Against Child Labour)

 #កម្មវិធីសំណេះសំណាល   ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨ព្រឹក សាលាអនុគណក្រុងសួង ចូលរួមក្នុងការសំណេះសំណាលជាមួយគណៈគ្រប...
06/06/2025

#កម្មវិធីសំណេះសំណាល
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨ព្រឹក សាលាអនុគណក្រុងសួង ចូលរួមក្នុងការសំណេះសំណាលជាមួយគណៈគ្រប់គ្រងនិងសមណសិស្ស សិស្សនៃពុទ្ធិកបឋមសិក្សាវត្តរមណីយវ័ន (ព្រៃធុតង្គ) ក្រោមព្រះអធិបតីភាពព្រះសោមវេទី បណ្ឌិត អុឹម សុភក្តិ ជាព្រះគ្រូសិរីធម្មធានី ព្រះអនុគណក្រុងសួង នៅក្នុងបរិវេណវត្តរមណីយវ័ន(ព្រៃធុតង្គ) ភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ក្នុងនោះ សាលាអនុគណក្រុងសួង ក៏បានចូលរួមនូវថវិកាមួយចំនួន សម្រាប់ទ្រទ្រង់ដល់ពុទ្ធិកបឋមសិក្សានេះផងដែរ៕

⏰ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ - June 6, 2025

 #ញត្តិគាំទ្រ    ចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្...
05/06/2025

#ញត្តិគាំទ្រ
ចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្រំដែនជាមួយប្រទេសថៃ

🏛️ សាលាអនុគណក្រុងសួង ខេត្តត្បូងឃ្មុំ
⏰ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ - June 5, 2025

ទិវា​បរិ​ស្ថាន​ជាតិ និង​បរិ​ស្ថាន​ពិភព​លោក ខួបលើកទី២៩ (National and World Environment Day)

 #កិច្ចការមនុស្សធម៌    វេលាម៉ោង ១រសៀល សាលាអនុគណក្រុងសួង ដឹកនាំដោយព្រះវិមលធម្មធារ៍ ស៊ូ តារា ព្រះវិន័យធរក្រុងសួង តំណាងព្រះ...
01/06/2025

#កិច្ចការមនុស្សធម៌
វេលាម៉ោង ១រសៀល សាលាអនុគណក្រុងសួង ដឹកនាំដោយព្រះវិមលធម្មធារ៍ ស៊ូ តារា ព្រះវិន័យធរក្រុងសួង តំណាងព្រះអនុគណក្រុងសួង មួយអន្លើដោយព្រះមន្ត្រីសង្ឃក្រុងសួង បានដឹកនាំយកនូវបច្ច័យនិងសម្ភារៈឧបភោគ បរិភោគមួយចំនួន ដែលបានពីការឧបត្ថម្ភរបស់វត្តទាំង ៧ក្នុងក្រុងសួង ផ្ដល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ​ ដើម្បីកិច្ចការមនុស្សធម៌ផ្សេងៗក្នុងខេត្តត្បូងឃ្មុំទាំងមូល។

ពិធីនេះ ដឹកនាំដោយសាលាគណខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើនៅសាខាកាកក្របាទក្រហមកម្ពុជា​ ខេត្ត​ត្បូង​ឃ្មុំ​ ស្ថិតនៅឃុំស្រឡប់​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។

⏰ ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥

Address

7 National
Phum Soung

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Website

Alerts

Be the first to know and let us send you an email when សាលាអនុគណក្រុងសួង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category