CPP Win Win

CPP Win Win សូមlikeដើម្បីទទួលបានចំណេះដឹង ការផ្សព្វផ្សាយ

ចូលរួមវគ្គបណ្តុះបណ្តាល​ កម្មវិធី«កសាងគ្រូឧទ្ទេស​ គ្រូជំនួយថ្នាក់រាជធានីខេត្ត»យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល======...
25/02/2023

ចូលរួមវគ្គបណ្តុះបណ្តាល​ កម្មវិធី«កសាងគ្រូឧទ្ទេស​ គ្រូជំនួយថ្នាក់រាជធានីខេត្ត»យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
==============
រាជធានីភ្នំពេញ៖​ ក្រោមការចាត់តាំងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម​ លោក​ សួន​ ឌី​ ប្រធានគណៈឃោសនាអប់រំ​ បានដឹកនាំសិក្ខាកាមត្រៀមកសាងគ្រូឧទ្ទេស-គ្រូជំនួយ​ រាជធានី.ខេត្ត​ ចំនួន​ ១៩​ នាក់​ ចេញពីខេត្តកំពង់ចាម​ ដេីម្បីទៅចូលរួមវគ្គបណ្តុះបណ្តាលជុំទី១​ របស់ផ្នែកបណ្តុះបណ្តាលនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល​ ដែលប្រព្រឹត្តិទៅថ្ងៃទី២៥-២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅស្នាក់ការមន្ទីរគណបក្សរាជធានីភ្នំពេញ៕

ុណសន្តិភាព🇰🇭
👉ទទួលបានព័ត៌មានថ្មីៗពីខេត្តកំពង់ចាម សូមចុច​ Link នេះ៖​ https://t.me/KCYouths
👉 ចូលឆានែល​ សម្តេចតេជោ​ តាមរយៈLink: https://t.me/spmhunsen
👉សូមចុចភ្ជាប់រដ្ឋបាលខេត្តកំពង់ចាម​៖
https://t.me/kpcadmin

អង្គការ FATF ចេញប្រកាសជាផ្លូវការ ដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ !(ភ្នំពេញ)៖ អង្គ...
24/02/2023

អង្គការ FATF ចេញប្រកាសជាផ្លូវការ ដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ !

(ភ្នំពេញ)៖ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។

ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង នឹងការលាងលុយ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយអាវុធនុយក្លេអ៊ែរ។ ប្រទេស​ថ្មីៗ​ដែលស្ថិតនៅក្រោមកម្មវត្ថុ នៃការ​បង្កើន​ការ​ត្រួត​ពិនិត្យ​ រួមមានអាហ្វ្រិក​ខាង​ត្បូង និង​នីហ្សេរីយ៉ា។ ប្រទេស​ម៉ារ៉ុក និង​កម្ពុជា ​លែង​ជា​កម្មវត្ថុ​នៃ​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​ដោយ FATF ទៀតហើយ»។

ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុង មហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានរៀបចំសន្និសីទកាសែត ប្រកាសជាផ្លូវការ នៅម៉ោង១០យប់ ម៉ោងនៅប្រទេសកម្ពុជា។

ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមាន សេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។ ផ្ទុយទៅវិញកម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ ​រួមមានស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦ទៀត ដូចជា៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។

កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពី វិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ធ្លាប់បានអំពាវនាវទៅកាន់កម្លាំងសមត្ថកិច្ច អាជ្ញាធរទាំងថ្នាក់ជាតិនិងមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកអាណាចក្រ និងសាសនាសូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ ជួញដូរមនុស្ស និងបទល្មើសផ្សេងៗ៕

ញត្តិថ្កោលទោស របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម​ ចំពោះជនក្បត់ជាតិ​ ៣ជំនាន់​ សម​ រង្សី​ ដែលបានប្រមាថម...
23/02/2023

ញត្តិថ្កោលទោស របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម​ ចំពោះជនក្បត់ជាតិ​ ៣ជំនាន់​ សម​ រង្សី​ ដែលបានប្រមាថម្តងហេីយម្តងទៀត​ ដល់អង្គព្រះមហាក្សត្រនៃកម្ពុជា​យ៉ាងធ្ងន់ធ្ងរបំផុត!

ុណសន្តិភាព🇰🇭
👉ទទួលបានព័ត៌មានថ្មីៗពីខេត្តកំពង់ចាម សូមចុច​ Link នេះ៖​ https://t.me/KCYouths
👉 ចូលឆានែល​ សម្តេចតេជោ​ តាមរយៈLink: https://t.me/spmhunsen

12/02/2023
15/01/2023
សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិល...
03/01/2023

សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ជា៤គន្លង នៅថ្ងៃទី០៨-០៩ ខែមករា ឆ្នាំ២០២៣។
💗❤️ KCY

សូមគោរពជូនពរ និងអបអរសាទរដ៏ខ្ពង់ខ្ពស់បំផុត និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្...
19/12/2022

សូមគោរពជូនពរ និងអបអរសាទរដ៏ខ្ពង់ខ្ពស់បំផុត និងដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ពីក្រុមការងារយុវជនគណបក្សប្រជានកម្ពុជាខេត្តកំពង់ចាម៕

ុណសន្តិភាព🇰🇭

តបតាមការអញ្ជើញរបស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ...
07/12/2022

តបតាមការអញ្ជើញរបស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរ​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ អញ្ជើញចុះពិនិត្យវ​ឌ្ឍនភាព​គម្រោង​រេដបូក​ ស្ថិត​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ និងការអនុវត្ដស្រូវស្រយង់ (IBIS) ស្ថិត​នៅ​ឃុំព្រីងធំ​ ស្រុក​ជាំក្សាន្ដ​ ខេត្ដព្រះវិហារ។

សូមជូនពរប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ទទួលប...
05/12/2022

សូមជូនពរប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ទទួលបានជោគជ័យល្អទាំងអស់គ្នា។ សូមជូនពរឱ្យដំណើរការប្រលងប្រព្រឹត្តទៅបានដោយរលូន និងសម្រេចបានលទ្ធផលគាប់ប្រសើរ។ ❤️️

ុណសន្តិភាព🇰🇭
👉ទទួលបានព័ត៌មានថ្មីៗពីខេត្តកំពង់ចាម សូមចុច​ Link នេះ៖​ https://t.me/KCYouths

13/11/2022
13/11/2022

Address

នរោត្តម
Phum Kompong Cham

Telephone

+85586212573

Website

Alerts

Be the first to know and let us send you an email when CPP Win Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CPP Win Win:

Share