CASIC Cambodia

CASIC Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CASIC Cambodia, Public & Government Service, Ministry of Agriculture, Forestry and Fisheries's Headquarter: 200 Preah Norodom Boulevard (41), Khan Chamkarmon, Phnom Penh, Phnum Pénh.

Conservation Agriculture and Sustainable Intensification Consortium (CASIC) is a platform with a vast network of organizations that are working on Conservation Agriculture and Sustainable Intensification in Cambodia.

រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី ២២ ខែកក្កដា ឆ្នាំ២០២៦ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក) ប...
24/07/2026

រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី ២២ ខែកក្កដា ឆ្នាំ២០២៦ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក) បានរៀបចំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសកាស៊ីកលើកទី១ ឆ្នាំ២០២៦ របស់សម្ព័ន្ធកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តភាពកម្ពុជា (កាស៊ីក) ដែលរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណ:កម្មាធិការតម្រង់ទិសកាស៊ីក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណ:កម្មការប្រតិបត្តិកាស៊ី និងសមាជិកគណៈកម្មការតម្រង់ទិស សមាជិកគណៈកម្មការប្រតិបត្តិ ក្រុមការងារស្នូលកាស៊ីក ក្រុមការងារលេខាធិការនៃលេខាធិការដ្ឋានកាស៊ីក ដែលមានអ្នកចូលរួមសរុបចំនួន ២៦នាក់ (ស្ត្រី ៥ នាក់)
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖
១.ពិនិត្យ និងវាយតម្លៃលើរបាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ និងអនុម័តលើផែនការសកម្មភាព សម្រាប់អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៦ របស់សម្ព័ន្ធកាស៊ីក
២.កិច្ចពិភាក្សា និងប្រមូលធាតុចូលលើការរៀបចំទិវាការផ្សាភ្ជាប់ទំនាក់ទំនងកសិអេកូឡូស៊ីរបស់កាស៊ីក ឆ្នាំ២០២៦ រួមគ្នាជាមួយកម្មវិធីពិព័រណ៍ ឬវេទិកាកសិកម្មអភិរក្ស (CAFE26)។

Phnom Penh, 22 July 2026 The Cambodian Conservation Agriculture and Sustainable Intensification Consortium (CASIC) convened its First Steering Committee Meeting of 2026 at the Ministry of Agriculture, Forestry and Fisheries (MAFF), chair by H.E. Om Kimsir, Secretary of State of MAFF and Chair of the CASIC Steering Committee and was attended by H.E. Chan Saruth, Under Secretary of State of MAFF and Chair of the CASIC Executive Committee, together with distinguished members of the CASIC Steering Committee, Executive Committee, The core team members and the CASIC Secretariat. The meeting brought together a total of 26 participants, including 5 women.
The meeting was organized with the following key objectives:
Review and assess the progress made during the first semester in 2026 and approve the action plan for implementation in the second semester in 2026.
Discuss and gather inputs for the organization of the CASIC Connect Day 26, to be held alongside the Conservation Agriculture Forum and Exhibition (CAFE26).
សូមអរគុណ!
Thank You!

នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) បានរៀបចំកិច្ច...
02/07/2026

នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំព្រឹត្តិការណ៍ The CASIC Connect Day 2026 ក្នុងក្របខ័ណ្ឌ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (The CAFÉ 26)។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ហូ ពុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត និងជាប្រធានក្រុមការងារស្នូល CASIC ដោយមានការចូលរួមពីសមាជិកក្រុមការងារស្នូល CASIC (The CASIC Core Team) តំណាងអង្គការ FAO និងក្រុមការងារលេខាធិការដ្ឋាន CASIC សរុបចំនួន ២០នាក់ ក្នុងនោះស្ត្រី ៥នាក់។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ ព្រមទាំងការសម្របសម្រួល និងការផ្សារភ្ជាប់សកម្មភាពរបស់ The CASIC Connect Day 2026 ជាមួយ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (The CAFÉ 26) ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (The CAFÉ 26) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ និងទី២៤ ខែតុលា ឆ្នាំ២០២៦។ អង្គប្រជុំបានឯកភាពកំណត់យកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ជាថ្ងៃរៀបចំព្រឹត្តិការណ៍ The CASIC Connect Day 2026។
អង្គការ FAO នឹងសម្របសម្រួលការរៀបចំទីតាំង ដោយអនុញ្ញាតឱ្យ CASIC ប្រើប្រាស់ Main Stage សម្រាប់រៀបចំព្រឹត្តិការណ៍ ដែលមានសមត្ថភាពទទួលអ្នកចូលរួមប្រមាណជាង ២០០នាក់។
ចំពោះការជួលស្តង់ពិព័រណ៍ (Booths) តម្លៃជួលគឺ ៦០០ ដុល្លារអាមេរិកក្នុងមួយស្តង់។ ការរៀបចំ និងការគ្រប់គ្រងការជួលស្តង់ ត្រូវបានប្រគល់ជូនក្រុមហ៊ុន The One Event Planner ខណៈដែលអង្គការ FAO នឹងបន្តជួយសម្របសម្រួលជាមួយ CASIC តាមការចាំបាច់។
ជំហានបន្ទាប់
ក្រុមការងារលេខាធិការដ្ឋាន CASIC នឹងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលមានចំណាប់អារម្មណ៍ជួលស្តង់ពិព័រណ៍ (Booths) ដោយមានការចូលរួមគាំទ្រពីអង្គការ FAO។
ក្រុមការងារលេខាធិការដ្ឋាន CASIC នឹងរៀបចំឯកសារទស្សនៈទាន និងកម្មវិធីលម្អិតសម្រាប់ព្រឹត្តិការណ៍ The CASIC Connect Day 2026 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
ក្រុមការងារលេខាធិការដ្ឋាន CASIC នឹងរៀបចំផែនការថវិកាចំណាយសម្រាប់ការរៀបចំព្រឹត្តិការណ៍ The CASIC Connect Day 2026។

នៅរាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊...
19/05/2026

នៅរាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក) បានរៀបចំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារពិសោធន៍ ស្តីពីការអនុវត្តកសិអេកូឡូស៊ី នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ក្សេត្រសាស្រ្តកម្ពុជា (កាឌី) ក្រោមអធិបតីភាព ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសកាស៊ីក។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម ចាន់ សារុទ្ធ ប្រធានគណៈកម្មការប្រតិបត្តិកាស៊ីក លោក ហូ ពុទ្ធា អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ព្រមទាំងក្រុមការងារបច្ចេកទេសកាឌី ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងធនធាន និងជីកសិកម្ម និងក្រុមការងារលេខាធិការនៃលេខាធិការដ្ឋានកាស៊ីក សរុបចំនួន ១២នាក់ ក្នុងនោះស្រី ០១នាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពិនិត្យលើវឌ្ឍនភាពការងារ ព្រមទាំងការគាំទ្រដល់ការរៀបចំការងារពិសោធន៍លើកទី៤ ស្តីពីការអនុវត្តកសិអេកូឡូស៊ី ដើម្បីជំរុញការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងបរិស្ថាននៅកម្ពុជា។
Phnom Penh: On the morning of Tuesday, 19 May 2026, the Cambodia Conservation Agriculture and Sustainable Intensification Consortium (CASIC) organized a meeting to discuss the progress of experimental activities on the implementation of agroecology at the Cambodian Agricultural Research and Development Institute (CARDI). The meeting was presided over by H.E. Om Kimsir, Secretary of State of the Ministry of Agriculture, Forestry and Fisheries and Chair of the CASIC Steering Committee.
The meeting was attended by H.E. Chan Saruth, Chair of the CASIC Executive Committee; Mr. Ho Puthea, Deputy Director General of the General Directorate of Agriculture; technical working groups from CARDI; technical officers from the Department of Agricultural Land Resource and Fertilizer Management; and members of the CASIC Secretariat. A total of 12 participants attended the meeting, including one female participant.
The meeting aimed to discuss and review the progress of ongoing activities, as well as to provide support for the preparation and implementation of the fourth agroecology field experiment, with the objective of promoting sustainable and environmentally responsible agricultural development in Cambodia.

[English Below]ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស...
14/01/2026

[English Below]

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក) បានរៀបចំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី២ និងគណៈកម្មការប្រតិបត្តិលើកទី២៥ ក្រោមប្រធានបទស្តីពី «វឌ្ឍនភាពកសិអេកូឡូស៊ី និងកសិកម្មកកើតឡើងវិញនៅកម្ពុជា ឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសនៃកាស៊ីក។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការតម្រង់ទិសនៃកាស៊ីក ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកគណៈកម្មការតម្រង់ទិស គណៈកម្មការប្រតិបត្តិ ក្រុមការងារលេខាធិការដ្ឋានកាស៊ីក ដៃគូអភិវឌ្ឍន៍ គម្រោង អង្គការ និងសហភាពសហគមន៍កសិកម្មប្រចាំខេត្តបាត់ដំបង និងព្រះវិហារ ព្រមទាំងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តគោលដៅចំនួន ១១ ដែលជាសមាជិកនៃកាស៊ីក សរុបអ្នកចូលរួមចំនួន ៤៧ នាក់ (ស្ត្រី ១០ នាក់)។
គោលបំណងនៃកិច្ចប្រជុំ មានដូចជា៖
១. ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តការងាររបស់កាស៊ីក ក្នុងឆ្នាំ២០២៥
២. ពិភាក្សា និងឯកភាពលើផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦
៣. ពិភាក្សារួមលើបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធក្នុងការអនុវត្តការងារ
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការតម្រង់ទិស គណៈកម្មការប្រតិបត្តិ និងអ្នកពាក់ព័ន្ធទាំងអស់ បានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖
•ឯកភាពលើលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២៥ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦
•ឯកភាពក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអនុគណៈកម្មការទាំង៣ របស់កាស៊ីក ដោយបង្កើតឱ្យមាន ក្រុមការងារស្នូល (CASIC Core Team) ដើម្បីគាំទ្រការអនុវត្តសកម្មភាពសំខាន់ៗក្នុងឆ្នាំ២០២៦
•ឯកភាពលើគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍ ផ្ទាំងព័ត៌មានអេឡិចត្រូនិចស្តីពីការអនុវត្តកសិអេកូឡូស៊ីនៅកម្ពុជា (AE Dashboard in Cambodia) ដើម្បីបង្កើនប្រសិទ្ធភាពការតាមដាន វាយតម្លៃ និងចែករំលែកព័ត៌មាន។

Phnom Penh: On Tuesday, 13 January 2026, the Cambodia Conservation Agriculture and Sustainable Intensification Consortium (CASIC) convened its Second Steering Committee Meeting and 25th Executive Board Meeting under the theme “Progress of Agroecology and Regenerative Agriculture in Cambodia, 2025.” The meeting was held at the Ministry of Agriculture, Forestry and Fisheries and was chaired by H.E. Om Kimsean, Secretary of State of the Ministry of Agriculture, Forestry and Fisheries and Chair of the CASIC Steering Committee.

The meeting was also attended by H.E. Yoeu Asikin, Under Secretary of State of the Ministry of Agriculture, Forestry and Fisheries and Vice Chair of the CASIC Steering Committee, along with Excellencies, Ladies and Gentlemen who are members of the Steering Committee and Executive Committee, CASIC Secretariat, development partners, projects, organizations, Union of Agricultural Cooperatives from Battambang and Preah Vihear provinces, as well as representatives from Provincial Departments of Agriculture, Forestry and Fisheries from 11 target provinces that are CASIC members. A total of 47 participants attended the meeting, including 10 women.

The objectives of the meeting were to:
1. Review and assess CASIC’s implementation progress in 2025;
2. Discuss and endorse the action plan for 2026; and
3. Jointly discuss challenges and related solutions in implementation.

As a result of the meeting, the Steering Committee, Executive Committee, and all relevant stakeholders reached consensus on the following key points:
1. Endorsement of the 2025 achievements and the 2026 action plan;
2. Agreement to update the structure of CASIC’s three sub-committees by establishing a CASIC Core Team to support the implementation of key activities in 2026;
3. Agreement on the initiative to develop an Agroecology Electronic Dashboard in Cambodia (AE Dashboard in Cambodia) to enhance monitoring, evaluation, and information sharing.

[English Below]សាធារណរដ្ឋប្រជាមានិតឡាវ៖ នាថ្ងៃចន្ទ ទី២៤ ដល់ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ព័ន្ធកសិកម្មអភិរ...
10/01/2026

[English Below]

សាធារណរដ្ឋប្រជាមានិតឡាវ៖ នាថ្ងៃចន្ទ ទី២៤ ដល់ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ព័ន្ធកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក) បានចូលរួមសហការជាមួយ គំនិតផ្តួចផ្តើមសម្របសម្រួលដោយឡាវស្តីពីកសិកម្មអេកូឡូស៊ីសម្រាប់អាស៊ាន (LICA) និងនាយកដ្ឋានរដ្ឋបាល និង គ្រប់គ្រងដីធ្លី (DLAM) នៃក្រសួងកសិកម្ម និងបរិស្ថាន (MAE) សាធារណរដ្ឋប្រជាមានិតឡាវ ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ហៅថា TARASA25 “លើប្រធានបទស្តីពីការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារតាមរយៈ កសិអេកូឡូស៊ី និង កសិកម្មបង្កើតឡើងវិញ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត Saynakhone Inthavong អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន, លោកជំទាវ Benedicte Deschamps ឯកអគ្គរដ្ឋទូតបារាំង ប្រចាំសាធារណរដ្ឋប្រជាមានិតឡាវ, ឯកឧត្តម Mark Gallagher ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំសាធារណរដ្ឋប្រជាមានិតឡាវ និង លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណកម្មការតម្រង់ទិសសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) អមដោយថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារកាស៊ីក សាកលវិទ្យាល័យភូមិន្ទកសិកម្ម អង្គការស្វីសខាន់ថាក់ ALiSEA និង CIRAD ប្រចាំកម្ពុជា ចំនួនប្រមាណ ១៧នាក់ (ស្រី ៧នាក់) បានចូលរួមសិក្ខាសាលាអន្តរជាតិនេះ។

សិក្ខាសាលាអន្តរជាតិនេះមានការចូលរួមពីអង្គភាពស្រាវជ្រាវ ដៃគូរអភិវឌ្ឍន៍ កសិករ អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ អ្នកដឹកនាំយុវជន មន្ត្រីរាជការ និងវិស័យឯកជន សរុបចំនួនជាង ២៣០ នាក់ មកពី ២០ ប្រទេស ទូទាំងអាស៊ីប៉ាស៊ីហ្វិក ដែលមានគោលបំណងសំខាន់ៗ៖
១ ចែករំលែកមេរៀន បទពិសោធន៍ និងបញ្ហាប្រឈមទាក់ទងនឹងកសិកម្មអេកូឡូស៊ី និងកសិកម្មស្តារឡើងវិញ។
២ ពង្រឹងការយល់ដឹងអំពីគោលការណ៍ណែនាំ និងគោលនយោបាយកសិអេកូឡូស៊ីសម្រាប់អាស៊ាន។
៣ ពិនិត្យវឌ្ឍនភាព និងស្វែងយល់អំពីឱកាសសហការរដ្ឋ–ឯកជន និងដៃគូអភិវឌ្ឍន៍។
៤ កំណត់មធ្យោបាយរួមគ្នាដើម្បីបង្កើនកិច្ចសហការតំបន់សម្រាប់ការផ្លាស់ប្តូរកសិកម្ម និងប្រព័ន្ធអាហារ។

សូមអរគុណ!

Lao PDR: From Monday, 24 to Thursday, 27 November 2025, the Cambodia Conservation Agriculture and Sustainable Intensification Consortium (CASIC) co-organized with the Lao Initiative on Agroecology for ASEAN (LICA) and the Department of Land Administration and Management (DLAM) of the Ministry of Agriculture and Environment (MAE) of the Lao PDR to organize an international conference, on the theme "Transitioning Towards Agroecology and Regenerative Agriculture: A Contribution to Food Systems Transformation", TARASA25.

The conference was held under prisided His Excellency Dr. Saynakhone Inthavong, Deputy Minister of Agriculture and Environment; Her Excellency Benedicte Deschamps, Ambassador of France to the Lao PDR; His Excellency Mark Gallagher, Ambassador of the European Union to the Lao PDR; and His Excellency Yoeu Asikin, Under Secretary of State of the Ministry of Agriculture, Forestry and Fisheries of Cambodia and Vice Chair of the Steering Committee of CASIC.

The event was attended by leaders and officials from the General Directorate of Agriculture, the CASIC team, the Royal University of Agriculture, Swisscontact, ALiSEA, and CIRAD in Cambodia. A Cambodian delegation of 17 participants (7 women) took part in this international conference.

The conference brought together representatives from research institutions, development partners, farmers, researchers, policymakers, youth leaders, civil servants, and the private sector, over 230 participants from 20 countries across the Asia–Pacific region, with the following key objectives:

1. To share lessons learned, experiences, and challenges related to agroecology and regenerative agriculture.
2. To strengthen understanding of agroecology guidelines and policies for ASEAN.
3. To review progress and explore opportunities for public–private partnerships and collaboration with development partners.
4. To identify collective approaches to enhance regional cooperation for transforming agriculture and food systems.

Thank you!

07/12/2025

Address

Ministry Of Agriculture, Forestry And Fisheries's Headquarter: 200 Preah Norodom Boulevard (41), Khan Chamkarmon, Phnom Penh
Phnum Pénh

Alerts

Be the first to know and let us send you an email when CASIC Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CASIC Cambodia:

Shortcuts

Share