រដ្ឋបាលស្រុកសង្គមថ្មី-Sangkum Thmei District Administration

រដ្ឋបាលស្រុកសង្គមថ្មី-Sangkum Thmei District Administration សូមស្វាគមន៍មកកាន់ page ផ្លូវការតែមួយគត់ របស់រដ្ឋបាលស្រុកសង្គមថ្មី ។

29/05/2026

#រដ្ឋបាលស្រុកសង្គមថ្មី #ស្រុកសង្គមថ្មី #ខេត្តព្រះវិហារ #កម្ពុជា

 #រដ្ឋបាលស្រុកសង្គមថ្មី មានកិត្តិយសសូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកន...
27/05/2026

#រដ្ឋបាលស្រុកសង្គមថ្មី

មានកិត្តិយសសូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំស្រុក ការិយាល័យ អង្គភាព ចំណុះ ជំនាញ ជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ អាជ្ញាធរឃុំ ភូមិ លោក លោកស្រី បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ផលិតកម្ម សិប្បកម្ម សេវាកម្ម អាជីវករ ពានិជ្ជករ អង្គការ សមាគមន៍ សហគមន៍នានា និងសាធារណៈជន ជិតឆ្ងាយ មេត្តាជ្រាបថា៖ ថ្នាក់ដឹកនាំនៃរដ្ឋបាលស្រុកសង្គមថ្មី នឹងនាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគ ទៅសួរសុខទុក្ខវីរៈកងទ័ព នៅសមរភូមិមុខ នាពេលខាងមុខឆាប់ៗ។
ជាមួយគ្នានេះ រដ្ឋបាលស្រុកសង្គមថ្មី សូមអំពាវនាវដល់ និងសាធារណៈជន ជិតឆ្ងាយ ចូលរួមជួយឧបត្ថម្ភគាំទ្រទាំង ស្មារតី ថវិកា និងសម្ភារៈ ជាគ្រឿងឧបភោគបរិភោគ តាមលទ្ធភាពដោយស្ម័គ្រចិត្ត ដែលជាការរួមចំណែកចែករំ ឡែកក្តីស្រឡាញ់ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាដឹងគុណចំពោះ វីរៈកងទ័ពជួរមុខរបស់យើង ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរតែមួយ រក្សាសុខសន្តិភាព និង អធិបតេយ្យភាព។
(ទីកន្លែងទទួលនៅសាលាស្រុកសង្គមថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៦)
☎️លេខទូរស័ព្ទក្រុមការងារ ៖ 0975755765

២៧/ឧសភា/២០២៦
#រដ្ឋបាលស្រុកសង្គមថ្មី #ស្រុកសង្គមថ្មី #ខេត្តព្រះវិហារ #កម្ពុជា

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្គមថ្មីសូមជូនដំណឹងដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់​ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។  ...
24/05/2026

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្គមថ្មី

សូមជូនដំណឹងដល់ម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់​ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល​ (១,០០០ដុល្លារ) ឫលេីសពីនេះទៅតាមស្ថានភាពល្មេីស (ច្បាប់ក៍បានអនុវត្ត​ ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។

ប្រសិន​បើរកឃើញមានការសហការបើក​ Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។

កុំដេីម្បីប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និង ជាតិខ្លួនឯង អាជ្ញាធរ​ មានសមត្ថកិច្ចនឹងស្រោវជ្រាវ​ អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលេីកលែង។

គណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់​នៃខេត្តព្រះវិហារ បានសច្ចាធានាជូនសម្តេចធិបតី​ នាយករដ្ឋមន្ត្រីរួចហើយ​ ហេីយប្តេជ្ញា​ បោសសំអាត​ Scam online អោយអស់ពីមូលដ្ឋាន​ ស្រុក​ ក្រុង​ និងខេត្ត​ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។

សូមជូនជ្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដេីម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំបន្ថែមទៀត។​

( សូមបងប្អូន​ ទំនាក់ទំនងផ្តល់ពត៍មាន តាមរយ:លេខទូរស័ព្ទ​ :​ 097 7035557 - 0715566938 )

លោក វ៉ា សេដ្ឋា ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ាប កែវជីវ៉ា អភិបាលស្រុក លោកស្រី ឌួង ម៉ាណេត អភិបាលរងស្រុក បានចូលរួមពិធី អបអ...
21/05/2026

លោក វ៉ា សេដ្ឋា ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ាប កែវជីវ៉ា អភិបាលស្រុក លោកស្រី ឌួង ម៉ាណេត អភិបាលរងស្រុក បានចូលរួមពិធី អបអរសាទរ ខួបលេីកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ "បន្តរួមកម្លាំងគ្នា ដេីម្បីមនុស្សធម៌" ក្រោមអធិបតីភាព ឯឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមកាងាររាជរដ្ធាភិបាលចុះមូលដ្ធានខេត្តព្រះវិហា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលខេត្តជនទី៣ ។

២១/ឧសភា/២០២៦
#រដ្ឋបាលស្រុកសង្គមថ្មី #ស្រុកសង្គមថ្មី #ខេត្តព្រះវិហារ #កម្ពុជា

20/05/2026

ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ាប កែវជីវ៉ា អភិបាល និងជាប្រធានគណ:បញ្ជាការឯកភាព អញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ សេន ឈៀក មន្រ្តី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ ដែលមានជំងឺទឹកនោមផ្អែម កំពុងសម្រាកព្យាបាលនៅផ្ទះ ។
#រដ្ឋបាលស្រុកសង្គមថ្មី #ស្រុកសង្គមថ្មី #ខេត្តព្រះវិហារ #កម្ពុជា

ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលស្រុក កងកម្លាំង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេសយុវជន នៃឃុំទាំង៥ បានចូលរួមក្នុងវេទ...
16/05/2026

ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលស្រុក កងកម្លាំង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេសយុវជន នៃឃុំទាំង៥ បានចូលរួមក្នុងវេទិកាការងារសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សមាសភាពចូលរួមសរុប ចំនួន៦០០នាក់។ ទីកន្លែង៖ នៅក្នុងបរិវេណសាលាស្រុកសង្គមថ្មី។

១៦/ឧសភា/២០២៦
#រដ្ឋបាលស្រុកសង្គមថ្មី #ស្រុកសង្គមថ្មី #ខេត្តព្រះវិហារ #កម្ពុជា

លោក ស៊ាប  កែវជីវ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាស្រុក ព្រមទាំងលោក លោកស្រី ដែល...
06/05/2026

លោក ស៊ាប កែវជីវ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាស្រុក ព្រមទាំងលោក លោកស្រី ដែលជាអនុប្រធាន សមាជិក គណៈកម្មាធិការ បានចូលរួមអបអរសាទរខួបលើកទី១៩ ទិវាអតីតយុវជន និងនិវត្តជនកម្ពុជា ១២ ឧសភា ២០២៦ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការសមាគមអតីតយុវជន និងនិវត្តិជនកម្ពុជា ខេត្តព្រះវិហារ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុវជននិង និវត្តជនកម្ពុជា ។

៦/ឧសភា/២០២៦
#រដ្ឋបាលស្រុកសង្គមថ្មី #ស្រុកសង្គមថ្មី #ខេត្តព្រះវិហារ #កម្ពុជា

លោក វ៉ា សេដ្ឋា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ាប កែវជីវ៉ា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ...
30/04/2026

លោក វ៉ា សេដ្ឋា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ាប កែវជីវ៉ា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តមប្រាក់សុវណ្ណ និងឯកឧត្តមគីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ នៅអាគាររដ្ឋបាលសាលាខេត្តជាន់ទី៣។

៣០/មេសា/២០២៦
#រដ្ឋបាលស្រុកសង្គមថ្មី #ស្រុកសង្គមថ្មី #ខេត្តព្រះវិហារ #កម្ពុជា

Address

Street
Phnom Tbeng Meanchey
130601

Opening Hours

Monday 07:30 - 11:30
14:00 - 05:30
Tuesday 07:30 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:30 - 11:30
14:00 - 05:30

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកសង្គមថ្មី-Sangkum Thmei District Administration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share