នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, Government Organization, មហាវិថីព្រះនរោត្តម លេខ២២៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, Phnom Penh.

ពង្រឹងអភិបាលកិច្ច ធានាតម្លាភាព និងគណនេយ្យភាព ក្នុងកិច្ចការពារ និងអភិរក្សកេរដំណែលវប្បធម៌ជាតិ។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការក្នុងការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីប្រសិទ្ធភាពការងារ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិ...
10/09/2026

ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី “សវនកម្មលើគម្រោងហិរញ្ញបទ្បទានពីដៃគូអភិវឌ្ឍន៍”

នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី “សវនកម្មលើគម្រោងហិរញ្ញបទ្បទានពីដៃគូអភិវឌ្ឍន៍” នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គភាពពាក់ព័ន្ធ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត។
សិក្ខាសាលានេះ រៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសហការជាមួយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពីមុខងារ តួនាទី និងការរៀបចំនីតិវិធីក្នុងការអនុវត្តសវនកម្មផ្ទៃក្នុងលើគម្រោង ដោយពង្រឹងអនុលោមភាពនៃការអនុវត្តគម្រោងស្របតាមបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចព្រមព្រៀងឥណទានរបស់ដៃគូអភិវឌ្ឍន៍។ ទន្ទឹមនឹងកាលានុវត្តភាពទាំងនេះ ការពង្រឹងអភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រង និងការប្រើប្រាស់ថវិកា គឺជាកាតព្វកិច្ចចម្បងដែលមិនអាចខ្វះបាន។
ជាមួយគ្នានេះដែរ ការងារសវនកម្ម គឺជាឧបករណ៍គន្លឹះក្នុងការធានាថា រាល់ធនធានហិរញ្ញវត្ថុត្រូវបានប្រើប្រាស់ស្របតាមកិច្ចព្រមព្រៀង គោលការណ៍ណែនាំស្តង់ដា និងចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

កម្មវិធីសិក្ខាសាលានេះ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរ ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការបំពាក់បំប៉នមន្ត្រីជំនាញសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈឱ្យកាន់តែមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង និងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុក្នុងស្ថាប័នដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍៕

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស ២០២៦ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្...
13/04/2026

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស ២០២៦

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ​កុំបីឃ្លៀងឃ្លាតឡើយ៕

14/03/2026
24/02/2026

Address

មហាវិថីព្រះនរោត្តម លេខ២២៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
Phnom Penh
12301

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Alerts

Be the first to know and let us send you an email when នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share