Singapore Embassy in Phnom Penh ស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • Singapore Embassy in Phnom Penh ស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញ

Singapore Embassy in Phnom Penh ស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញ Welcome to the official page of the Singapore Embassy in Phnom Penh!

Please give us a "Like" to stay connected with all things Singapore and keep in touch with what we’re doing in Cambodia. 😊

ស្ថានទូតសូមជូនដំណើរដ៏កក់ក្តៅជូន មន្ត្រីទំនាក់ទំនងលោក Daniel Ashokan ក្នុងឱកាសដែលលោកបានបញ្ចប់កម្មវិធីហាត់ការនៅរាជធានីភ្នំ...
06/09/2026

ស្ថានទូតសូមជូនដំណើរដ៏កក់ក្តៅជូន មន្ត្រីទំនាក់ទំនងលោក Daniel Ashokan ក្នុងឱកាសដែលលោកបានបញ្ចប់កម្មវិធីហាត់ការនៅរាជធានីភ្នំពេញ។ 🇸🇬🇰🇭

ក្នុងរយៈពេលមួយខែកន្លងមក លោក Daniel បានក្លាយជាសមាជិកដ៏មានតម្លៃម្នាក់របស់ក្រុមការងារយើង ដោយបានចូលរួមចំណែកក្នុងការងាររបស់ស្ថានទូត ព្រមទាំងនាំមកនូវភាពស្វាហាប់ និងស្នាមញញឹមដល់បេសកកម្មរបស់យើង។

សូមអរគុណលោក Daniel សម្រាប់ការចូលរួមចំណែក និងអនុស្សាវរីយ៍ល្អៗដែលបានចែករំលែកជាមួយពួកយើង។ យើងសូមជូនពរលោកទទួលបានជោគជ័យ និងសុភមង្គលគ្រប់ជំហានក្នុងដំណាក់កាលថ្មីនៃជីវិត!

The Embassy bids a fond farewell to Attachment Officer Mr Daniel Ashokan as he completes his training attachment in Phnom Penh. 🇸🇬🇰🇭

For the past month, Daniel has been a valued member of our team, contributing to the Embassy’s work and bringing his enthusiasm and good humour to the Mission.

Thank you, Daniel, for your contributions and for the memories shared with us. We wish you every success and happiness in your next chapter!





តើអ្នកជាជនជាតិសិង្ហបុរីដែលកំពុងធ្វើដំណើរ ឬរស់នៅក្រៅប្រទេសមែនទេ? 🇸🇬🌏រក្សាទំនាក់ទំនង និងទទួលបានព័ត៌មានសំខាន់ៗនៅពេលអ្នកនៅក្...
05/09/2026

តើអ្នកជាជនជាតិសិង្ហបុរីដែលកំពុងធ្វើដំណើរ ឬរស់នៅក្រៅប្រទេសមែនទេ? 🇸🇬🌏

រក្សាទំនាក់ទំនង និងទទួលបានព័ត៌មានសំខាន់ៗនៅពេលអ្នកនៅក្រៅប្រទេស។ តាមរយៈការចុះឈ្មោះជាមួយក្រសួងការបរទេសសិង្ហបុរី (MFA) តាមប្រព័ន្ធ eRegister អ្នកអាចអនុញ្ញាតឱ្យ MFA ទាក់ទងទៅកាន់អ្នក និងផ្តល់ជំនួយក្នុងករណីមានអាសន្ន។

ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ចាប់ផ្តើមពីអ្នក។

📲 ស្កេន QR code នៅលើផ្ទាំងផ្សព្វផ្សាយ ឬចូលទៅកាន់៖ eregister.mfa.gov.sg

Are you a Singaporean travelling or living overseas? 🇸🇬🌏

Stay connected and informed while you’re abroad. By registering with the Ministry of Foreign Affairs (MFA) through eRegister, you can enable MFA to reach you and provide assistance in the event of an emergency.

Safe travel begins with you.

📲 Scan the QR code on the poster or visit: eregister.mfa.gov.sg

04/09/2026

តើអ្នកដឹងទេថា កម្ពុជា និងសិង្ហបុរី សុទ្ធតែចូលចិត្តស៊ុបគុយទាវដ៏ឈ្ងុយឆ្ងាញ់ ក្តៅៗ? 🍜🇰🇭🇸🇬

នៅកម្ពុជា គុយទាវ គឺជាអាហារពេលព្រឹកដ៏ពេញនិយម ដែលប្រជាជនទទួលទាននៅទូទាំងប្រទេស ខណៈនៅសិង្ហបុរី ស៊ុបគុយទាវ​ មានរសជាតិបែបពិសេសរៀងៗខ្លួន។ ទោះបីជាម្ហូបទាំងពីរមានលក្ខណៈ និងអត្តសញ្ញាណខុសគ្នាក៏ដោយ ម្ហូបទាំងនេះសុទ្ធតែឆ្លុះបញ្ចាំងពីការចូលចិត្តអាហារដ៏សាមញ្ញ និងឆ្ងាញ់ ព្រមទាំងប្រពៃណីម្ហូបអាហារដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។

វប្បធម៌ពីរ ចានគោមពីរ ប៉ុន្តែមានក្តីស្រឡាញ់ចំពោះគុយទាវរួមគ្នាតែមួយ។ ❤️

Did you know that Cambodia and Singapore share a love for comforting noodle soups? 🍜🇰🇭🇸🇬

In Cambodia, Kuy Teav is a much-loved breakfast enjoyed nationwide, while in Singapore, Kway Teow Soup brings its own unique blend of flavours to the table. While each has its own distinct character, both dishes reflect a shared appreciation for simple, satisfying food and culinary traditions passed down through generations.

Two cultures, two bowls, one shared love of noodles. ❤️

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរដ្ឋទូត ស្ទីវិន ផាំង បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត លី ធុច ទេសរដ្ឋ...
03/09/2026

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរដ្ឋទូត ស្ទីវិន ផាំង បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ​(CMAA)។

ជំនួបនេះ បានផ្តល់ឱកាសឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត ផាំង ស្វែងយល់បន្ថែមអំពីការងាររបស់ CMAA ក្នុងការសម្របសម្រួលការបោសសម្អាត និងស្តារឡើងវិញនូវដីដែលរងការបំពុលដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងអំពីកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់កម្ពុជាក្នុងសកម្មភាពកំចាត់មីន រួមទាំងការគាំទ្រដល់សហគមន៍ និងបុគ្គលទាំងឡាយដែលរងផលប៉ះពាល់។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ផាំង និងឯកឧត្តមទេសរដ្ឋមន្ត្រីបណ្ឌិត លី ធុច ក៏បានពិភាក្សាអំពីតួនាទីដ៏សំខាន់របស់ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងផ្នែកសកម្មភាពកំចាត់មីននៅកម្ពុជា និងទូទាំងតំបន់អាស៊ាន។

On 1 September 2026, Ambassador Steven Pang paid a courtesy call on His Excellency Dr Ly Thuch, Senior Minister in charge of Special Missions and First Vice-President of the Cambodian Mine Action and Victim Assistance Authority (CMAA).

The meeting provided an opportunity for Ambassador Pang to learn more about CMAA’s work in facilitating the clearance and recovery of land contaminated by landmines and explosive remnants of war (ERWs), as well as Cambodia’s broader mine action efforts, including support for affected communities and individuals.

Ambassador Pang and Senior Minister Dr Ly Thuch also discussed the important role of the ASEAN Regional Mine Action Center (ARMAC) in promoting regional cooperation and advancing mine action efforts in Cambodia and across ASEAN.

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរដ្ឋទូត ស្ទីវិន ផាំង បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ មជ្ឈមណ្ឌលភស្តុភារកម...
02/09/2026

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរដ្ឋទូត ស្ទីវិន ផាំង បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ មជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មភ្នំពេញ ដែលត្រូវបានគេស្គាល់ថា Cambodia SuperPort នៅខេត្តកំពង់ស្ពឺ។

ពិធីនេះ ត្រូវបានអញ្ជើញជាអធិបតីដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ភ្ញៀវកិត្តិយសផ្សេងទៀត រួមមាន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការវិនិយោគទុនចំនួន ៣០០ លានដុល្លារអាមេរិក ដោយក្រុមហ៊ុន WorldBridge Group របស់កម្ពុជា និងក្រុមហ៊ុន YCH Group របស់សិង្ហបុរី គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងវិស័យភស្តុភារកម្ម និងឧស្សាហកម្មរបស់កម្ពុជា។ គម្រោងនេះ នឹងជួយពង្រឹងការតភ្ជាប់ សម្រួលពាណិជ្ជកម្ម បង្កើតឱកាសការងារ និងគាំទ្រកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងកម្ពុជា សិង្ហបុរី និងតំបន់អាស៊ានទាំងមូល។

សិង្ហបុរី ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយកម្ពុជា និងដៃគូអាស៊ាននានា ដើម្បីជំរុញការតភ្ជាប់ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ 🇸🇬🤝🇰🇭

On 31 August 2026, Ambassador Steven Pang attended the groundbreaking ceremony of the Phnom Penh Logistics and Industrial Complex (PPLC), also known as the Cambodia SuperPort, in Kampong Speu.

The ceremony was presided over by Deputy Prime Minister and Minister of Civil Service Hun Many, and attended by Deputy Prime Minister and First Vice-President of the Council for the Development of Cambodia (CDC) Sun Chanthol, Secretary-General of ASEAN Dr Kao Kim Hourn, and Governor of Kampong Speu Province Cheam Chan Sophorn. Other distinguished guests included Minister of Industry, Science, Technology and Innovation Hem Vanndy and Minister of Public Works and Transport Peng Ponea.

The US$ 300 million investment by Cambodia’s WorldBridge Group and Singapore’s YCH Group marks an important milestone in strengthening Cambodia’s logistics and industrial sectors. The project will enhance connectivity, facilitate trade, create jobs and support Cambodia’s economic growth, while further strengthening links between Cambodia, Singapore and the wider ASEAN region.

Singapore looks forward to continued cooperation with Cambodia and ASEAN partners to advance connectivity, investment and sustainable economic growth. 🇸🇬🤝🇰🇭

Senior Cambodian government officials from 20 ministries and agencies participated in the Strategic Leadership and Publi...
01/09/2026

Senior Cambodian government officials from 20 ministries and agencies participated in the Strategic Leadership and Public Governance Programme (SLPG) in Singapore from 24 to 28 August 2026.

Over five days, participants gained first-hand insights into Singapore’s governance and public sector practices through briefings, discussions and site visits. Singapore’s Minister of State for Foreign Affairs and National Development, Mr Alvin Tan, also engaged the participants over lunch, where they exchanged views on opportunities to deepen Singapore-Cambodia cooperation in areas including renewable energy, food security and the digital economy.

The programme builds on Singapore and Cambodia’s longstanding partnership and reflects Singapore’s continued commitment to supporting public service transformation and leadership development in Cambodia. 🇸🇬🇰🇭

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមកពីក្រសួង និងស្ថាប័នចំនួន២០ បានចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រ និងអភិបាលកិច្ចសាធារណៈ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

ក្នុងរយៈពេល៥ថ្ងៃ អ្នកចូលរួមបានស្វែងយល់ដោយផ្ទាល់អំពីអភិបាលកិច្ច និងការអនុវត្តក្នុងវិស័យសាធារណៈរបស់សិង្ហបុរី តាមរយៈការធ្វើបទបង្ហាញ កិច្ចពិភាក្សា និងការចុះទស្សនកិច្ចសិក្សា។ រដ្ឋមន្ត្រីនៃរដ្ឋសម្រាប់កិច្ចការបរទេស និងការអភិវឌ្ឍជាតិរបស់សិង្ហបុរី លោក Alvin Tan ក៏បានជួបពិភាក្សាជាមួយអ្នកចូលរួមនាពេលអាហារថ្ងៃត្រង់ផងដែរ ដោយបានផ្លាស់ប្តូរទស្សនៈអំពីឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និងកម្ពុជា ក្នុងវិស័យដូចជា ថាមពលកកើតឡើងវិញ សន្តិសុខស្បៀង និងសេដ្ឋកិច្ចឌីជីថល។

កម្មវិធីនេះ បានបន្តពង្រឹងភាពជាដៃគូដ៏យូរអង្វែងរវាងសិង្ហបុរី និងកម្ពុជា និងបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការគាំទ្រការផ្លាស់ប្តូរវិស័យសាធារណៈ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំនៅកម្ពុជា។ 🇸🇬🇰🇭

Singapore Cooperation Programme - SCP

Intellectual Property Office of Singapore (IPOS) welcomed the visit of His Excellency Hem Vanndy, Minister of Industry, ...
31/08/2026

Intellectual Property Office of Singapore (IPOS) welcomed the visit of His Excellency Hem Vanndy, Minister of Industry, Science, Technology & Innovation from 26-27 August to attend the Singapore IP Week 2026. Reaffirming Cambodia’s commitment to international cooperation in intellectual property and innovation, Minister Vanndy participated in the high-level ministerial dialogues.

Minister Vanndy joined Dr Tan See Leng, Singapore's Minister for Trade and Industry (Energy and Industry), in a panel discussion on the growth strategies for navigating a dynamic global landscape. The forum highlighted the role of innovation and human-centric AI in strengthening Cambodia’s innovation economy, supporting enterprises and driving sustainable growth.

Minister Vanndy also met Daren Tang, Director-General of the World Intellectual Property Organization, to explore further cooperation in patent examination, digital IP services and capacity building. 🇸🇬🇰🇭

ការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៦-២៧ ខែសីហា ក្នុងឱកាសចូលរួម សប្តាហ៍កម្មសិទ្ធិបញ្ញាសិង្ហបុរី ឆ្នាំ២០២៦។ ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យកម្មសិទ្ធិបញ្ញា និងនវានុវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី វណ្ណឌី បានចូលរួមក្នុងកិច្ចសន្ទនារដ្ឋមន្ត្រីកម្រិតខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី វណ្ណឌី បានចូលរួមជាមួយ ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (ថាមពល និងឧស្សាហកម្ម) ក្នុងកិច្ចពិភាក្សាជាក្រុមស្តីពីយុទ្ធសាស្ត្រកំណើន ដើម្បីឆ្លើយតបទៅនឹងបរិយាកាសពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ វេទិកានេះបានបង្ហាញពីតួនាទីរបស់នវានុវត្តន៍ និងបញ្ញាសិប្បនិម្មិតដែលផ្តោតលើមនុស្ស ក្នុងការពង្រឹងសេដ្ឋកិច្ចនវានុវត្តន៍របស់កម្ពុជា គាំទ្រសហគ្រាស និងជំរុញកំណើនប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី វណ្ណឌី ក៏បានជួបពិភាក្សាជាមួយ លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមលើការពិនិត្យប៉ាតង់ សេវាកម្មកម្មសិទ្ធិបញ្ញាឌីជីថល និងការកសាងសមត្ថភាព។ 🇸🇬🇰🇭

On 27 August 2026, on behalf of Ambassador Steven Pang, Second Secretary (Political) Emmanuel Tay attended an MPTC works...
30/08/2026

On 27 August 2026, on behalf of Ambassador Steven Pang, Second Secretary (Political) Emmanuel Tay attended an MPTC workshop on three draft Prakas covering radio frequency spectrum, telecommunications equipment standards, and type approval.

The workshop highlighted Cambodia’s efforts to strengthen telecommunications regulation and support digital transformation.

Singapore stands ready to deepen cooperation with Cambodia.

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ តាងនាមឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូត ស្ទីវិន ផាំង លោក Emmanuel Tay លេខាទី២ (នយោបាយ) បានចូលរួមសិក្ខាសាលារបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីសេចក្តីព្រាងប្រកាសចំនួនបី ដែលគ្របដណ្តប់លើវិសាលគមន៍ប្រេកង់វិទ្យុ បទដ្ឋានស្តង់ដារគ្រឿងបរិក្ខារទូរគមនាគមន៍ និងការទទួលស្គាល់ប្រភេទគ្រឿងបរិក្ខារ។

សិក្ខាសាលានេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងការគ្រប់គ្រងវិស័យទូរគមនាគមន៍ និងគាំទ្រការធ្វើបរិវត្តកម្មឌីជីថល។

សិង្ហបុរីត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

The Embassy bids farewell to Executive Officer Mr Elan Sim as he moves on to a new chapter of his life.We wish him every...
29/08/2026

The Embassy bids farewell to Executive Officer Mr Elan Sim as he moves on to a new chapter of his life.

We wish him every success and happiness in his new journey. 🇸🇬🇰🇭

ស្ថានទូតសូមជូនដំណើរ មន្ត្រីប្រតិបត្តិ លោក Elan Sim ខណៈដែលលោកបន្តទៅកាន់ជំពូកថ្មីមួយទៀតនៃជីវិត។

យើងសូមជូនពរលោកទទួលបានជោគជ័យ និងសុភមង្គលគ្រប់ប្រការក្នុងដំណើរថ្មីរបស់លោក។ 🇸🇬🇰🇭





On 28 August 2026, Ambassador Steven Pang welcomed Ms Sang Lee, Regional Director of the World Wildlife Fund (WWF) and h...
28/08/2026

On 28 August 2026, Ambassador Steven Pang welcomed Ms Sang Lee, Regional Director of the World Wildlife Fund (WWF) and her colleagues to the Embassy.

The meeting provided an opportunity to learn more about WWF’s work in Cambodia to support ecosystem conservation and environmental sustainability. They also exchanged views on opportunities to strengthen engagement between Singapore and WWF.

The Embassy looks forward to continued engagement with WWF on the shared priorities.

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរដ្ឋទូត ស្ទីវិន ផាំង បានស្វាគមន៍លោកស្រី Sang Lee នាយកប្រចាំតំបន់នៃមូលនិធិសត្វព្រៃពិភពលោក (WWF) និងសហការី មកកាន់ស្ថានទូត។

ជំនួបនេះ បានផ្តល់ឱកាសឱ្យស្វែងយល់បន្ថែមអំពីការងាររបស់ WWF នៅកម្ពុជា ក្នុងការគាំទ្រការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានប្រកបដោយចីរភាព។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី និង WWF ផងដែរ។

ស្ថានទូត ទន្ទឹងរង់ចាំការបន្តកិច្ចសហការជាមួយ WWF លើអាទិភាពរួមរបស់យើង។

Address

129 Norodom Boulevard
Phnom Penh
120207

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+855 23 221 875

Alerts

Be the first to know and let us send you an email when Singapore Embassy in Phnom Penh ស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Singapore Embassy in Phnom Penh ស្ថានទូតសិង្ហបុរីប្រចាំរាជធានីភ្នំពេញ:

Shortcuts

Share