09/04/2026
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៦៩ សូមគោរពបួងសួងដល់វត្ថុស័ក្តសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវ សុខភាពល្អបរិបូរ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តរួមចំណែកអភិវឌ្ឍជាតិ និងជាម្លប់ដ៏ត្រជាក់របស់មន្រ្តីក្រោមឪវាទ ជាទីស្រលាញ់ទាំងអស់ និងសូមបានសមប្រកបនូវពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។