H.E. DY PANHA-Deputy Secretary General

H.E. DY PANHA-Deputy Secretary General Deputy Secretary General of Senate

នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦......។==========ឯកឧត្...
04/09/2026

នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦......។
==========
ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ទៅក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
២-កំណត់កាលបរិច្ឆេទ និងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
៣-ផ្សេងៗ។

បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកព្រឹកថ្ងៃដដែលវេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា ដើម្បីបើកកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈចំនួន២ មានជាអាទិ៍៖
១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។
២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់។

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦...។=======ឯកឧត្តម...
03/09/2026

នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦...។
=======
ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដំណើរការវាយតម្លៃបន្តកិច្ចសន្យាដល់បុគ្គលិកជាប់កិច្ចសន្យា ចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

វិមានសាមគ្គីភាព, ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៥ នា...
28/08/2026

វិមានសាមគ្គីភាព, ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៥ នាទីព្រឹក

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អែនឌ្រូ​ អាសៀម៉ា អាមួកូ Andrew Asiamah Amoako, អនុប្រធានទី២ សភានៃសាធារណរដ្ឋហ្គាណា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia and President of the 2nd Inter-Parliamentary Speakers' Conference (ISC-2), received a courtesy call by and held a bilateral meeting with His Excellency Andrew Asiamah Amoako, 2nd Deputy Speaker of the Parliament of the Republic of Ghana, while he is attending the ISC-2 hosted by Cambodia.

Solidarity Palace, August 28, 2026


-2

វិមានសាមគ្គីភាព,  ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នា...
28/08/2026

វិមានសាមគ្គីភាព, ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា Abdul Raheem Abdulla, ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia and President of the 2nd Inter-Parliamentary Speakers' Conference (ISC-2), received a courtesy call by and held a bilateral meeting with His Excellency Abdul Raheem Abdulla, Speaker of the People’s Majlis of the Republic of Maldives, while he is attending the ISC-2 hosted by Cambodia.

Solidarity Palace, August 28, 2026


-2

វិមានសាមគ្គីភាព, ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥ នា...
28/08/2026

វិមានសាមគ្គីភាព, ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥ នាទីព្រឹក

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ង្វៀន ធី ថាញ់ NGUYEN THI THANH អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែល លោកជំទាវ អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia and President of the 2nd Inter-Parliamentary Speakers' Conference (ISC-2), received a courtesy call by and held a bilateral meeting with Her Excellency NGUYEN THI THANH, Vice Chairman of the National Assembly of Socialist Republic of Vietnam, while she is attending the ISC-2 hosted by Cambodia.

Solidarity Palace, August 28, 2026


-2

27/08/2026

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលប្រារព្ធឡើងនៅសាលសន្និសីទ អគារអគ្គនាយកដ្ឋានពន្ធដារ។

នាឱកាសនេះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះបណ្ដាថ្នាក់ដឹកនាំប្រធានសភា ព្រឹទ្ធសភា និងអង្គការអន្តរជាតិនានាទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ និងសូមស្វាគមន៍ថ្នាក់ដឹកនាំ អន្តរជាតិទាំងអស់ប្រកបដោយភាពកក់ក្តៅ។

នៅក្នុងឱកាស នៃពិធីបើកនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នេះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនៈ និងអនុសាសន៍ជាធាតុចូល ចំនួន៤ រួមមាន៖

ទី១- ដើម្បីតតាំងនឹងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឱ្យបង្កជាភាពវឹកវរ បណ្ដាញតំបន់របស់យើងត្រូវតែដើរតួឈានមុខក្នុងការស្ដារឡើងវិញនូវគោលការណ៍គ្រឹះអន្តរជាតិដែលបានកកើតចេញពីផេះផង់និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកពីរលើកជាប់ៗគ្នា យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏ពិសិដ្ឋ នៃអធិបតេយ្យរបស់រដ្ឋបូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៍សភាដូចជាធម្មនុញ្ញសន្តិភាពសកល(Universal PeaceCharter) ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។ លើសពីនេះយើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នា តាមព្រំដែនខ្នាតតូចមិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។

ទី២- ដើម្បីឈានផុតពីការទូតបែបអកម្មយើងអាចពិចារណាលើការបង្កើតបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភាប្រមូលផ្តុំនូវសមាជិកសភាលេចធ្លោនានាដែលអាចជំរុញការសម្រុះសម្រួលឱ្យមានសន្តិភាពដោយសកម្ម។ ប្រធានអង្គនីតិប្បញ្ញត្តិទាំងអស់សុទ្ធសឹងជាឥស្សរជននយោបាយដែលមានបទពិសោធខ្ពស់មានបណ្តាញទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ និងមានកិត្យានុភាពដែលបានកសាងជាយូរមកហើយ។បណ្តាញសម្រុះសម្រួលឯកទេសនេះត្រូវតែឈានជើងឱ្យផុតពីភាពរឹងត្អឹងនៃមនោគមវិជ្ជាហើយអាចធ្វើសកម្មភាពដោយភាពរហ័សរហួនដើម្បីសម្រុះសម្រួលផ្ទាល់ជាមួយភាគីជម្លោះមុនពេលដែលការប៉ះទង្គិចគ្នាបន្តិចបន្តួចអាចផ្ទុះឡើងបង្កជាសង្គ្រាមទ្រង់ទ្រាយធំ។ ជារចនាសម្ព័ន្ធបណ្តាញអ្នកសម្រុះសម្រួលឆ្នើមទាំងនេះ គួរតែមានសេរីភាពប្រតិបត្តិការក្រោមអាណត្តិបត់បែនមួយចាកឆ្ងាយពីភាពរសើបការដាក់កំហិតនយោបាយ និងពិធីការ ដ៏រឹងត្អឹងនៃការទូតបែបប្រពៃណីរវាងរដ្ឋ និងរដ្ឋដែលប្រើដោយអំណាចនីតិប្រតិបត្តិ។

ទី៣- ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវច្បាប់ព្រៃ«អ្នកខ្លាំងឈ្នះ» ដោយគណនេយ្យភាពស្ថាប័នពិតប្រាកដស្ថាប័ននីតិប្បញ្ញត្តិរបស់យើងត្រូវតែបន្តចេញសេចក្តីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករេ។ យើងត្រូវតែឈរជារណសិរ្សជួរមុខរួមគ្នាក្នុងការតស៊ូមតិដើម្បីការពារច្បាប់អន្តរជាតិការទូតការសន្ទនាបើកចំហនិងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់។តាមរយៈការចងក្រងបណ្ដាញពហុភាគីនិយមឱ្យកាន់តែរឹងមាំ សំឡេងរួមរបស់យើងត្រូវតែមានកម្លាំងខ្លាំងក្លាដើម្បីប្រឆាំងនិងទប់ស្កាត់ដោយសកម្មចំពោះការប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងនៅលើឆាកអន្តរជាតិ។
សម្តេចមានទស្សនៈថាសហគមន៍ដែលគោរពច្បាប់របស់យើងគប្បីខិតខំស្វែងរកផ្លូវច្បាប់ដើម្បីទប់ស្កាត់ល្បិចកលពណ៌ប្រផេះ(grey-zonetactics)ដែលចង់ពង្រីកមហិច្ឆតាទឹកដីនិងការត្រួតត្រាលើអធិបតេយ្យប្រទេសដទៃដោយបង្ខំដែលផ្ទុយនឹងច្បាប់អន្តរជាតិ។

ទី៤- ដើម្បីការពារសេដ្ឋកិច្ចរបស់យើងពីផលប៉ះពាល់អវិជ្ជមាននឥទ្ធិពលខាងក្រៅបណ្តាញប្រធានសភាត្រូវផ្ដល់អាទិភាពដល់ការអនុម័តនិងការអនុវត្តសន្ធិសញ្ញាសេដ្ឋកិច្ចពហុភាគីដែលគ្មានការរើសអើងដោយទាញយកផលប្រយោជន៍យ៉ាង
សកម្មពីក្របខ័ណ្ឌពាណិជ្ជកម្មតំបន់ដែលមានស្រាប់ដើម្បីទប់ស្កាត់មហាអំណាចមិនឱ្យចាត់ទុកប្រទេសតូចតាចជាកូនអុកដែលអាចទាត់ចោល។
លើសពីនេះ យើងត្រូវកៀរគរសំឡេងរួមរបស់យើងដើម្បីប្រឆាំងយ៉ាងខ្លាំងក្លាចំពោះនយោបាយគាំពារនិយមពាណិជ្ជកម្មដែលត្រូវបានរុញច្រានដោយរបៀបវារៈនយោបាយលាក់កំបាំងការយកលេសបរិស្ថាន និងការអនុវត្តស្តង់ដារពីរលើបញ្ហាសិទ្ធិមនុស្សដើម្បីយករឿងទាំងនេះធ្វើជាអាវុធក្នុងទំនាក់ទំនងសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋដែលទន់ខ្សោយជាង។ ក្រៅពីការតស៊ូមតិនេះយើងត្រូវពង្រឹងបណ្ដាញនិងរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់យើងឱ្យរឹងមាំដើម្បីបង្កើតជាខែលការពារដ៏រឹងមាំប្រកបដោយភាពធន់ដោយធានាថាយើងអាចការពារទីផ្សារក្នុងស្រុករបស់យើងបានយ៉ាងសកម្មទប់ស្កាត់ការរំខានដ៏ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងធានាបាននូវការងារសមរម្យនិងមានស្ថិរភាពសម្រាប់ប្រជាជនរបស់យើង។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី...
27/08/2026

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន ក្នុងឱកាសដែល លោកជំទាវ អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អគារអគ្គនាយកដ្ឋានពន្ធដារ, រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦

Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia and President of the 2nd Inter-Parliamentary Speakers' Conference (ISC-2), received a courtesy call by and held a bilateral meeting with Her Excellency DIN BELL ARMANDE, Vice-President of the Senate of the Republic of Cameroon, while she is attending the ISC-2 hosted by Cambodia.

General Department of Taxation (GDT) Building, Phnom Penh, 27 August 2026



សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី...
27/08/2026

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អគារអគ្គនាយកដ្ឋានពន្ធដារ, រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦

Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia and President of the 2nd Inter-Parliamentary Speakers' Conference (ISC-2), received a courtesy call by and held a bilateral meeting with His Excellency Konstantin Kosachev, Deputy-Speaker of Federation Council of the Federal Assembly of the Russian Federation, while he is attending the ISC-2 hosted by Cambodia.

General Department of Taxation (GDT) Building, Phnom Penh, 27 August 2026


-2

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី...
27/08/2026

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Narayan Prasad Dahal ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អគារអគ្គនាយកដ្ឋានពន្ធដារ, រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦

Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate of the Kingdom of Cambodia and President of the 2nd Inter-Parliamentary Speakers' Conference (ISC-2), received a courtesy call by and held a bilateral meeting with His Excellency Narayan Prasad Dahal, Chairperson of National Assembly of the Federal Democratic Republic of Nepal, while he is attending the ISC-2 hosted by Cambodia.

General Department of Taxation (GDT) Building, Phnom Penh, 27 August 2026


-2

Address

Vimeanrath Chamcar Mon, Preah Norodom Boulevard
Phnom Penh
120110

Alerts

Be the first to know and let us send you an email when H.E. DY PANHA-Deputy Secretary General posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share