19/05/2026
មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៃវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ចូលរួមដំណើរការចុះធ្វើជំរឿនមន្ត្រីរាជការស៊ីវិលជាក់ស្តែង នៅទីស្តីការក្រសួងពាណិជ្ជកម្ម..
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យារបស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម បានចូលរួមដំណើរការចុះធ្វើជំរឿនមន្ត្រីរាជការស៊ីវិលជាក់ស្តែង នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
យុទ្ធនាការនេះត្រូវបានរៀបចំ និងអនុវត្តយ៉ាងយកចិត្តទុកដាក់ដោយ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ។ ការចុះធ្វើជំរឿននេះ គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីធានាបាននូវ ភាពសុក្រឹត តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមន្ត្រីរាជការ ដែលស្របតាមអភិក្រមនៃការកែទម្រង់រដ្ឋបាលសាធារណ:យ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាល។