02/09/2026
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិបានរៀបចំពិធីបើកវគ្គបណ្តុះ បណ្តាលស្តីពី «ជំនាញការទូត និងទំនាក់ទំនងអន្តរជាតិ» សម្រាប់មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផែនការ សរុបចំនួន២៥រូប។
កម្មវិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថាន ជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងមានការចូលរួមពីលោក យូ ទី នាយករងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ស្រី ដា អគ្គលេខាធិការរង នៃក្រសួងផែនការ ព្រមទំាងមានការចូលរួមពីថ្នាក់ដឹកនំា និងមន្រ្តីវិទ្យាស្ថាន។
ថ្លែងក្នុងពិធីបើក ឯកឧត្តមប្រធានវិទ្យាស្ថាន បានគូសបញ្ជាក់ថា ការផ្តល់ការបណ្តុះបណ្តាលជូនមន្រ្តីរាជការនៃក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល បានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញ និងអនុវត្តគោលនយោបាយការបរទេសឱ្យមានប្រសិទ្ធភាពស្របតាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទីមួយ» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា និងបានលើកទឹកចិត្តសិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីទទួលបាននូវចំណេះដឹង ជំនាញ និង បទពិសោធន៍ ដែលជាទុនដ៏មានតម្លៃសម្រាប់ការបំពេញការងារនាពេលអនាគត។
On the morning of 2 September 2026, the National Institute of Diplomacy and International Relations (NIDIR) held the opening ceremony of a training course on Diplomatic skills and international relations for 25 officials from Ministry of Economy and finance and Ministry of Planning.
The ceremony was presided over by His Excellency Cheuy Vichet, Director General of NIDIR, accompanied by Mr. Yu Ty, Deputy Director of the Institute of Economics and Finance of the Ministry of Economy and Finance, Mr. Srey Da, General Secretariat of Ministry of planning, along with NIDIR’s managers and officials.
In his remark, His Excellency Cheuy Vichet, Director General of NIDIR underscored that providing training to officials of relevant ministries and institutions of the Royal Government plays a vital role in advancing and effectively implementing Cambodian’s foreign policy which in line with Phase I of the Pentagonal Strategy of the Royal Government of Cambodia under the 7th legislature of the National Assembly. He further encouraged the participants to study diligently in order to acquiring fresh knowledge, new skills and experiences that will serve as valuable assets in carrying out their future assignments.