គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា

  • Home
  • Cambodia
  • Phnom Penh
  • គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នេះគឺជាទំព័រហ្វេសប៊ុកផ្លូវការរបស់ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា

បញ្ជីរាយនាមបេក្ខជន «ប្រឡងជាប់» សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា (STAK) សម័យប្រឡង ៖ ១៥ ធ្នូ ២០២៥
22/01/2026

បញ្ជីរាយនាមបេក្ខជន «ប្រឡងជាប់» សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា (STAK)
សម័យប្រឡង ៖ ១៥ ធ្នូ ២០២៥

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានបញ្ជូននិស្សិតចំនួន០២នាក់ ទៅបន្តការសិក្សាថ្នាក់បរិញ...
15/01/2026

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានបញ្ជូននិស្សិតចំនួន០២នាក់ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Al-Azhar សាធារណៈរដ្ឋអារ៉ាប់អេហ្ស៊ីប។

05/01/2026

ជំនួបពិភាក្សាការងាររវាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាមួយឯកឧត្តម អគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទទួលជួបភិភាក្សាការងារជ...
05/01/2026

លោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទទួលជួបភិភាក្សាការងារជាមួយឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។

ជំនួបពិភាក្សាការងារនេះធ្វើឡើងនារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅការិយាល័យគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ប្រគល់ថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈផ្សេងៗដែលទទួលបានពីសាសនិកឥស្លាម តាមរយៈគណៈអ...
05/01/2026

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ប្រគល់ថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈផ្សេងៗដែលទទួលបានពីសាសនិកឥស្លាម តាមរយៈគណៈអ៉ីម៊ាំរាជធានី ខេត្តនានា ជូនក្រសួងធម្មការនិងសាសនា ដើម្បីរៀបចំចែកជូនវីរៈកងទ័ព និងពលរដ្ឋភៀសសឹក។
———————-
ព្រឹកថ្ងៃចន្ទទី១៥ ខែរ៉ាជាប់ ឆ្នាំ១៤៤៧ ម.ស.
ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦

ភ្នំពេញ ៖ ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា អមដោយ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីអប់រំ យុវជន និងកីឡា...
15/12/2025

ភ្នំពេញ ៖ ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា អមដោយ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ តួនៗជាភូឈួយ និងសមាជិកអចិន្ត្រៃយ៍នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា SIJIL TINGGI AGAMA ISLAM KEMBOJA ( STAK) នៅមណ្ឌលប្រឡងវិទ្យាស្ថានអាន់នៀកម៉ះ អាល់ឥស្លាមីយ៉ះភ្នំពេញ។

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា SIJIL TINGGI AGAMA ISL...
14/12/2025

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា SIJIL TINGGI AGAMA ISLAM KEMBOJA ( STAK) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ។

ការប្រឡងនេះ នឹងប្រព្រឹត្តទៅនៅមណ្ឌលប្រឡងវិទ្យាស្ថានអាន់នៀកម៉ះអាល់ឥស្លាមីយ៉ះភ្នំពេញ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពទ...
14/12/2025

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា!

13/12/2025

🇰🇭 សាសនិកឥស្លាមគ្រប់រូបគោរពគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងការឈ្លានពានដ៏គឃ្លើនរបស់ថៃមកលើមាតុភូមិកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ បួងសួង សូមព្រះអល់ឡោះជាម្ចាស់ ថែរក្សាការពារវីរៈកងទ័ព និងពលរដ្ឋកម្ពុជាគ្រប់រូប៕

11/12/2025

សូមព្រះអល់ឡោះជាម្ចាស់ ឃុំគ្រងថែរក្សា ការពារទឹកដី ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងវីរៈកងទ័ពជាតិកម្ពុជា ឲ្យឈ្នះសត្រូវឈ្លានពាន! អាម៉ីន !🤲🤲🤲

🇰🇭ក្នុងស្មារតីស្នេហាជាតិមាតុភូមិ សហគមន៍ឥស្លាមកម្ពុជា កំពុងចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព ទាំងការសូត្រធម៌បួងសួង បរិច្ចាគឈាម...
10/12/2025

🇰🇭ក្នុងស្មារតីស្នេហាជាតិមាតុភូមិ សហគមន៍ឥស្លាមកម្ពុជា កំពុងចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព ទាំងការសូត្រធម៌បួងសួង បរិច្ចាគឈាម បរិច្ចាគថវិកា និងស្បៀងអាហារជូនវីរៈកងទ័ព និងពលរដ្ឋភៀសសឹកជាដើម ដើម្បីជាការរួមចំណែកការពារជាតិមាតុភូមិនៃយើង។

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពទ...
10/12/2025

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា!

Address

Office : No144E, Road No5. Phum1. Sangkat Chrang Chamres1. Khan Russey Keo. Phnom Penh.
Phnom Penh
12100

Alerts

Be the first to know and let us send you an email when គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា:

Share