21/05/2026
តើរដ្ឋបាលស្រុក និងសាលាស្រុកមានភាពខុសគ្នា ឬតែមួយ?
រដ្ឋបាលស្រុក (ស្ថាប័នរដ្ឋបាល ឬនីតិបុគ្គលនៃនីតិសាធារណៈ)៖ គឺជារដ្ឋបាលថ្នាក់ក្រោមជាតិដែលមានស្វ័យភាពក្នុងការដឹកនាំ មានក្រុមប្រឹក្សាស្រុកដែលជ្រើសរើសដោយការបោះឆ្នោត(តួអង្គវិមជ្ឈការ) និងមានគណៈអភិបាលស្រុកជាអ្នកអនុវត្តការងារ(តួអង្គវិសហមជ្ឈការ) បញ្ជូលគ្នាតែមួយហៅថាសហត្ថិភាពរវាងវិមជ្ឈការនិងវិសហមជ្ឈការ ឬហៅម៉្យាងទៀតថា រដ្ឋបាលឯកភាព។ រដ្ឋបាលស្រុកមានសិទ្ធិអំណាចក្នុងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន ការគ្រប់គ្រងថវិកា និងការសម្រេចសេចក្តីផ្សេងៗ។
សាលាស្រុក (ទីកន្លែងបំពេញការងារ)៖ គឺជាទីកន្លែងដែលក្រុមប្រឹក្សា និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកប្រចាំការ។ កន្លែងនេះដើរតួជាមជ្ឈមណ្ឌលផ្តល់សេវាសាធារណៈ (ដូចជាការបញ្ជាក់លិខិតស្នាម ការដោះស្រាយវិវាទថ្នាក់មូលដ្ឋាន និងទំនាក់ទំនងសាធារណៈ) និងជាកន្លែងដែលក្រុមប្រឹក្សាស្រុកធ្វើសេចក្ដីបញ្ញត្តិតាមរយៈការដាក់ចេញដីកា និងធ្វើសេចក្ដីប្រតិបត្តតាមរយៈការប្រជុំក្រុមប្រឹក្សា។
សរុបជារួម រដ្ឋបាលស្រុកជាឈ្មោះស្ថាប័ន រីឯសាលាស្រុកជាកន្លែងធ្វើការ។