M'lup Russey Organization

M'lup Russey Organization Family based care is the best option for children. There is nothing more natural or beautiful than a family.

03/09/2026

[English below]
នៅវេលារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៦
ដោយសារមានអគ្គិភ័យកើតមានឡើង ឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ ប្រព័ន្ធបណ្ដាញអគ្គិសនី នៅក្បែរការិយាល័យម្លប់ឫស្សីភ្នំពេញ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី និងសេវាអ៊ីនធឺណិត។ ដូច្នេះអង្គការម្លប់ឫស្សី ការិយាល័យភ្នំពេញ សូមជូនដំណឹង និងអនុញ្ញាតឱ្យបុគ្គលិកបំពេញការងារពីផ្ទះជាបណ្ដោះអាសន្ន។
ការជូនដំណឹងនេះ នឹងជួយធានាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកយើង និងរក្សាការងារនៅតែបន្ត ព្រមទាំងធានាថាកាតព្វកិច្ច និងការគាំទ្ររបស់យើងចំពោះក្រុមការងារ និងដៃគូពាក់ព័ន្ធនានានៅតែបន្តដោយរលូន។
ក្រុមការងាររបស់យើងនៅតែប្ដេជ្ញាចិត្តរក្សាទំនាក់ទំនង ត្រៀមខ្លួនក្នុងម៉ោងធ្វើការធម្មតា និងបន្តផ្ដល់ការងារ និងសេវាកម្មរបស់យើងឱ្យបានគ្រប់ជ្រុងជ្រោយ។
---------------------------------------------------
On the afternoon of September 3, 2026,
Due to a fire that broke out near the M’lup Russey Organization (MRO) Phnom Penh Office, which destroyed residents’ homes and damaged the electricity network, the incident has affected the supply of electricity and internet services in the area.
Therefore, M’lup Russey Organization – Phnom Penh Office would like to inform all staff that they are temporarily permitted to work from home.
This temporary arrangement will help ensure the safety and well-being of our staff while allowing our work to continue. It will also ensure that our responsibilities and support to our team and relevant partners continue smoothly without interruption.
Our team remains committed to staying connected, being available during normal working hours, and continuing to carry out our work and provide our services to the fullest extent possible.

[English below]ការឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បុគ្គលិក MRO ២០២៦ | រឹងមាំជាមួយគ្នា 🤝កាលពីថ្ងៃទី ២៥-២៧ ខែសីហា ឆ្នាំ២០២៦ អង្...
31/08/2026

[English below]
ការឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បុគ្គលិក MRO ២០២៦ | រឹងមាំជាមួយគ្នា 🤝
កាលពីថ្ងៃទី ២៥-២៧ ខែសីហា ឆ្នាំ២០២៦ អង្គការម្លប់ឫស្សី (MRO) បានរៀបចំសកម្មភាព ការឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បុគ្គលិក នៅខេត្តកោះកុង ក្រោមប្រធានបទ «រឹងមាំជាមួយគ្នា» Strong Together ។
សកម្មភាពរយៈពេលបីថ្ងៃនេះ បានផ្តល់ឱកាសដ៏មានអត្ថន័យសម្រាប់បុគ្គលិក MRO ទាំងអស់ ក្នុងការឈប់សម្រាកមួយភ្លែតពីការងារប្រចាំថ្ងៃ ដើម្បីឆ្លុះបញ្ចាំងលើដំណើរការការងារ សមិទ្ធផល បញ្ហាប្រឈម បទពិសោធន៍ដែលទទួលបានតាមរយៈការងារ និងទិសដៅសម្រាប់គុណភាពនៃការងាររបស់បុគ្គលិកសម្រាប់អនាគតធ្វើអោយកាន់តែប្រសើរឡើងទៀត ។
តាមរយៈការពិភាក្សា សកម្មភាពជាក្រុម ការចែករំលែកបទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមក បុគ្គលិកបានពង្រឹងទំនាក់ទំនង ការយល់ចិត្តគ្នា និងស្មារតីជាក្រុម ដោយបញ្ជាក់យ៉ាងច្បាស់ថា ការងារដែលមានន័យ និងការផ្លាស់ប្តូរដែលប្រកបដោយចីរភាព កើតចេញពីការធ្វើការរួមគ្នារបស់យើង។
អង្គការម្លប់ឫស្សី សូមថ្លែងអំណរគុណដល់ បុគ្គលិកគ្រប់រូប ចំពោះការប្តេជ្ញាចិត្ត ការចូលរួមយ៉ាងសកម្ម និងការរួមចំណែកក្នុងការធ្វើឱ្យកម្មវិធីនេះក្លាយជាវេទិកាដ៏មានអត្ថន័យសម្រាប់ការរៀនសូត្រពីការឆ្លុះបព្ជាំង និងការរីកចម្រើនរួមគ្នា។
ជាពិសេស យើងសូមថ្លែងអំណរគុណដល់ ម្ចាស់ជំនួយ ERIKS Development Partner - Asia Region , Felm Cambodia និង Tearfund សម្រាប់ការគាំទ្រ និងការរួមចំណែកដ៏មានតម្លៃ ដែលបានជួយឱ្យសកម្មភាពនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ ដោយមានការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់ក្រុមការងារ MRO។ ជាមួយគ្នា យើងនឹងបន្ត រៀនសូត្រដើម្បី ការរីកចម្រើន និងធ្វើការផ្លាស់ប្តូរជាវិជ្ជមានបន្តទៀត សម្រាប់កុមារ គ្រួសារ និងសហគមន៍កម្ពុជា។
ក្រុមតែមួយ • គោលដៅតែមួយ • រឹងមាំជាមួយគ្នា
---------------------------------------------------
MRO Staff Annual Reflection 2026 | Strong Together 🤝
From August 25–27, 2026, M'lup Russey Organization (MRO) held its Staff Annual Reflection program in Koh Kong province, under the theme "Strong Together."
This three-day program offered a meaningful opportunity for all MRO staff to step away from their daily work and reflect on their work processes, achievements, challenges, and lessons learned, as well as to set a direction for further improving the quality of their work going forward.
Through discussions, group activities, sharing of experiences, and learning from one another, staff strengthened their connections, mutual understanding, and team spirit — making clear that meaningful work and lasting change grow out of working together.
M'lup Russey Organization would like to thank all staff members for their commitment, active participation, and contribution in making this program a meaningful platform for reflection, learning, and shared growth.
We would also like to thanks to our donors, ERIKS, FELM, and Tearfund, for their valuable support and contribution, which helped make this program a success and supported the capacity development of the MRO team. Together, we will continue to learn, grow, and drive positive change for children, families, and communities.
One team • One purpose • Strong together
#រួមគ្នាឱ្យកាន់តែរឹងមាំ

🌱 ក្រុមជំនុំ និងសហគមន៍រួមគ្នាត្រៀមខ្លួនឆ្លើយតបនឹងគ្រោះមហន្តរាយនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ អង្គការម្លប់ឫស្សី  បានរៀបចំ...
03/08/2026

🌱 ក្រុមជំនុំ និងសហគមន៍រួមគ្នាត្រៀមខ្លួនឆ្លើយតបនឹងគ្រោះមហន្តរាយ
នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ អង្គការម្លប់ឫស្សី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ក្រុមជំនុំ និងសហគមន៍ត្រៀមខ្លួនឆ្លើយតប និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ-CCAP(Church& Community And Prepareness" នៅក្រុងបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី អ្នកដឹកនាំក្រុមជំនុំ និងក្រុមគាំទ្រសហគមន៍ចំនួន ១២ ក្រុម និង ក្រុមកុមារ និងយុវជនចាកចេញពីមណ្ឌលថែទាំចំនួន ២ ក្រុម ដែលបានសិក្សា និងចែករំលែកអំពីការវាយតម្លៃហានិភ័យ ការរៀបចំផែនការត្រៀមខ្លួន ការបង្ការ បញ្ជីធនធានរបស់ខ្លួន និងការឆ្លើយតបនៅពេលមានគ្រោះមហន្តរាយ។
💚 ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាសមត្ថកិច្ចរបស់មនុស្សគ្រប់គ្នា។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងជឿថា ព្រះមានអធិបតេយ្យភាពលើអ្វីៗទាំងអស់ ប៉ុន្តែព្រះក៏បានប្រទានប្រាជ្ញា ជំនាញ និងសមត្ថភាពដល់មនុស្ស ដើម្បីត្រៀមខ្លួន កាត់បន្ថយហានិភ័យ និងការពារជីវិត មុនពេលគ្រោះមហន្តរាយកើតឡើង។
🤝 យើងក៏ជឿជាក់ថា ក្រុមជំនុំ និងសហគមន៍ មានធនធាន ចំណេះដឹង និងបទពិសោធន៍ ដែលអាចរួមគ្នាក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងកសាងសហគមន៍ដែលមានភាពធន់ និងសុវត្ថិភាពជាងមុន។
🙏សូមអរគុណដល់អ្នកចូលរួមទាំងអស់ដែលបានប្តេជ្ញាចិត្តយកចំណេះដឹងនេះទៅអនុវត្ត និងផ្សព្វផ្សាយបន្តនៅក្នុងក្រុមជំនុំ គ្រួសារ និងសហគមន៍របស់ខ្លួន ដើម្បីរួមគ្នាការពារកុមារ គ្រួសារ និងសហគមន៍ឱ្យមានសុវត្ថិភាព។



វេទិកាបុគ្គលិកលើកទី២ នាថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៦ នៅការិយាល័យអង្គការម្លប់ឫស្សី រាជធានីភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ព...
29/07/2026

វេទិកាបុគ្គលិកលើកទី២ នាថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៦ នៅការិយាល័យអង្គការម្លប់ឫស្សី រាជធានីភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកស្រី ទឹត ស៊ីណា មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ (Financial Officer) អញ្ជើញមកពីម្ចាស់ជំនួយ ERIKS Development Partner - Asia Region ដែលជាម្ចាស់ជំនួយរបស់អង្គការម្លប់ឫស្សី បានធ្វើបទបង្ហាញស្តីពី គោលនយោបាយប្រឆាំងអំពើពុករលួយ។ វគ្គនេះមានអ្នកចូលរួមចំនួន ២៤ នាក់ រួមទាំងបុគ្គលិក អ្នកស្ម័គ្រចិត្ត និងអ្នកចូលរួមពីអ្នកហាត់ការងារ ដែលក្នុងនោះមានស្ត្រី ១៣ នាក់។
ក្នុងបទបង្ហាញនោះ លោកស្រីបានលើកឡើងថា អំពើពុករលួយគឺជាកត្តាដែលគំរាមកំហែងដល់អភិបាលកិច្ចល្អ ការអភិវឌ្ឍប្រកបដោយចីរភាព ដំណើរការប្រជាធិបតេយ្យ និងការអនុវត្តធុរកិច្ចប្រកបដោយសមធម៌។ អង្គការម្លប់ឫស្សី (MRO) ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ (មូលនិធិ) ពីម្ចាស់ជំនួយជាច្រើន និងប្តេជ្ញាធានាថា មូលនិធិទាំងអស់ត្រូវបានប្រើប្រាស់ឱ្យស្របតាមគោលបំណង ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

2nd Staff Forum on 27-28 July 2026, at the M'lup Russey Organization (MRO) Phnom Penh Office, Mrs. Sina Tith, Financial Officer (FO) from ERIKS Development Partner, one of MRO's donors, delivered a presentation on the Anti-Corruption Policy.
The session was attended by 24 participants, including staff, volunteers, and work-experience participants, of whom 13 were female.
During the presentation, Mrs. Sina highlighted that corruption threatens good governance, sustainable development, democratic processes, and fair business practices. As an organization entrusted with financial support from a variety of donors, MRO is committed to ensuring that all donor funds are managed responsibly, used for their intended purposes, and spent transparently and accountably.

[English below]អង្គការម្លប់ឫស្សីបានគាំទ្រ ដល់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ ក្នុងកិច្ចសហការ...
28/07/2026

[English below]
អង្គការម្លប់ឫស្សីបានគាំទ្រ ដល់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត រៀបចំវគ្គបណ្តុះបណ្តាល សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ នៅរដ្ឋបាលក្រុង ស្រុក ដល់មន្ត្រីបង្គោល ក្រុង ស្រុក ទាំង ៧ ទូទាំងខេត្តពោធិ៍សាត់ កាលពីថ្ងៃ ទី២៣ - ២៤ ខែកក្កដា ឆ្នាំ២០២៦។ ក្រោមអធិបតីយភាព របស់លោកជំទាវអភិបាលរងខេត្ត និងលោកស្រី ប្រធានគកសកខេត្ត មន្ត្រីបង្គោល សរុបចំនួន ៣៧នាក់ ក្នុងនោះមានស្ត្រី២៩នាក់ មានតួនាទី ជាអភិបាលរងស្រុក ប្រធាន គកសក ស្រុក និងប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងមន្ត្រីពាក់មួយចំនួនទៀត ដែលទទួលបានការបណ្តុះបណ្តាល ដោយគ្រូបង្គោលថ្នាក់ខេត្ត ដែលមានស្រាប់ ក្នុងទិសដៅ លើកកម្ពស់ការយល់ដឹង និងជម្រុញប្រសិទ្ធិភាពនៃការអនុវត្តន៍ វិស័យកិច្ចការពារកុមារ ជាប្រព័ន្ធនៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ ឆ្លើយតប រាល់ការរំលោភបំពានកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយពុំចាំបាច់។
===============================
Mlup Russey supported the Department of Social Affairs, Veterans and Youth Rehabilitation of Pursat Province in collaboration with the provincial administration to organize a training course on the Standard Operation Procedures on child protection (SOP) in the municipal and district administrations for focal officers in all 7 municipalities and districts throughout Pursat province on July 23-24, 2026. Under the leadership of the Deputy Provincial Governor and the Provincial Director of the Provincial Social Welfare Office, a total of 37 focal officers, including 29 women, held the positions of Deputy District Governor, WCCC, and Head of the Social Welfare and Social Welfare Office, as well as several other officials who received training from existing provincial trainers with the aim of raising awareness and promoting the effectiveness of implementing child protection in a systematic manner at the local level to prevent and respond to all child abuse and unnecessary separation of children from their families.

📱 What if the biggest threat to a child isn't on the street—but behind a screen?Online exploitation doesn't always start...
07/07/2026

📱 What if the biggest threat to a child isn't on the street—but behind a screen?

Online exploitation doesn't always start with obvious danger. It can begin with a friend request, a promise of a better future, or someone pretending to care.

Through years of working with children, young people, and care leavers, M'lup Russey has witnessed how online grooming, scams, cyberbullying, and sexual exploitation continue to put vulnerable youth at risk.

That's why we provide online safety training, helping children, young people, caregivers, and communities recognize warning signs, protect their privacy, and know how to report abuse.

💙 Every child deserves to feel safe—both offline and online.

📖 Read the full story and learn how together we can create a safer digital world for every child.


Child Safeguarding Through Online Safety Training June 11, 2026 Education By laurie_chhin Updated: Jun 11, 2026 1 image Click to view full size 1 of 1 Anyone of any gender, age and background can experience abuse and with the rise of technology and the internet came a new threat: Online exploitation...

💰 ពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីគ្រួសាររឹងមាំ និងអនាគតកុមារប្រកបដោយសុវត្ថិភាព 💙នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦...
04/07/2026

💰 ពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីគ្រួសាររឹងមាំ និងអនាគតកុមារប្រកបដោយសុវត្ថិភាព 💙
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ អង្គការម្លប់ឫស្សី (MRO) បានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ (ចំណូល-ចំណាយ) ជូនដល់ ក្រុមគាំទ្រសហគមន៍ (KCP) រួមទាំងតំណាងក្រុមជំនុំ យុវជន និងកុមារ នៅខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អ្នកចូលរួម ដើម្បីអាចផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រួសារនៅក្នុងសហគមន៍ ឱ្យចេះរៀបចំផែនការហិរញ្ញវត្ថុ ប្រើប្រាស់ប្រាក់ដោយការទទួលខុសត្រូវ និងកាត់បន្ថយហានិភ័យនៃវិបត្តិហិរញ្ញវត្ថុ។ ជាពិសេស គឺការធានាថាគ្រួសារអាចផ្តល់ការថែទាំ និងការអប់រំដ៏ល្អសម្រាប់កូនៗ។
✨ សមិទ្ធផលដែលទទួលបាន
អ្នកចូលរួមបានបង្ហាញការភ្ញាក់ផ្អើល និងយល់ដឹងកាន់តែច្បាស់អំពីវិធីសាស្រ្តគណនាចំណូល-ចំណាយ និងការរៀបចំថវិកាគ្រួសារប្រកបដោយប្រសិទ្ធភាព។ ពួកគេបានរំលឹកពីគោលការណ៍សំខាន់ៗដូចជា៖
✅ ចំណាយតិចជាងចំណូល
✅ បង្កើតទម្លាប់ចាយវាយប្រកបដោយទំនួលខុសត្រូវ
✅ សន្សំ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត
✅ ផ្តល់អាទិភាពដល់ការថែទាំ សុខភាព និងការអប់រំរបស់កូនៗ
អង្គការម្លប់ឫស្សីជឿជាក់ថា គ្រួសារដែលមានការគ្រប់គ្រងហិរញ្ញវត្ថុល្អ នឹងមានស្ថិរភាពជីវភាព កាត់បន្ថយភាពងាយរងគ្រោះ និងអាចរក្សាកុមារឱ្យរស់នៅក្នុងគ្រួសារ និងសហគមន៍ប្រកបដោយសុវត្ថិភាព និងក្តីសង្ឃឹម។

[English below]អង្គការម្លប់ឫស្សីបានគាំទ្រ ដល់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តតាកែវ ក្នុងកិច្ចសហការជាមួ...
02/07/2026

[English below]
អង្គការម្លប់ឫស្សីបានគាំទ្រ ដល់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តតាកែវ ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត រៀបចំវគ្គបណ្តុះបណ្តាល សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ នៅរដ្ឋបាលក្រុង ស្រុក ដល់មន្ត្រីបង្គោល ក្រុង ស្រុក ទាំង ១០ ទូទាំងខេត្តតាកែវ កាលពីថ្ងៃ ទី២៩ - ៣០ ខែមិថុនា ឆ្នាំ២០២៦។ ក្រោមអធិបតីយភាព របស់លោកស្រី អភិបាលរងខេត្ត និងលោកជំទាវ ប្រធានគកសកខេត្ត មន្ត្រីបង្គោល សរុបចំនួន ៤៧នាក់ ក្នុងនោះមានស្ត្រី២៥នាក់ មានតួនាទី ជាអភិបាលរងស្រុក ប្រធានគកសកស្រុក និងប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលទទួលបានការបណ្តុះបណ្តាល ដោយគ្រូបង្គោលថ្នាក់ខេត្ត ដែលមានស្រាប់ ក្នុងទិសដៅ លើកកម្ពស់ការយល់ដឹង និងជម្រុញប្រសិទ្ធិភាពនៃការអនុវត្ត វិស័យកិច្ចការពារកុមារ ជាប្រព័ន្ធនៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ ឆ្លើយតប រាល់ការរំលោភបំពានកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយពុំចាំបាច់។
===============================
M’lup Russey supported the Department of Social Affairs, Veterans Affairs and Youth Rehabilitation of Takeo Province in collaboration with the provincial administration to organize a training of trainers on the Standard Operation Procedures (SOP) for child protection in municipal and district administrations for focal officers in 10 municipalities and districts throughout Takeo Province from June 29 to 30, 2026. Under the patronage of the Deputy Provincial Governor and the President of the Provincial Social Welfare Office, a total of 47 focal officers, including 25 women, held the positions of Deputy District Governor, President of the Provincial Social Welfare Office, and Head of the Social Welfare and Social Welfare Office, as well as several other officials who received training from existing provincial trainers with the aim of raising awareness and promoting the effectiveness of implementing child protection in a systematic manner at the local level to prevent and response to all forms of child abuse and unnecessary separation of children from their families.

នៅពេលក្មេងស្រីទទួលបានឱកាសដឹកនាំថ្ងៃនេះ ពួគគេអាចបង្កើតឱកាសផ្លាស់ប្តូរនៅថ្ងៃអនាគតសោម សាវ៉ាវតី គឺជាយុវតីម្នាក់ដែលធ្លាប់រស់ន...
02/07/2026

នៅពេលក្មេងស្រីទទួលបានឱកាសដឹកនាំថ្ងៃនេះ ពួគគេអាចបង្កើតឱកាសផ្លាស់ប្តូរនៅថ្ងៃអនាគត
សោម សាវ៉ាវតី គឺជាយុវតីម្នាក់ដែលធ្លាប់រស់នៅក្នុងមណ្ឌលថែទាំជំនួសមួយនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នជាសមាជិកសកម្មនៃបណ្តាញយុវជនចាកចេញពីមណ្ឌលថែទាំជំនួស (Careleaver Network)។ តាមរយៈការគាំទ្រ និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ សាវ៉ាវតីទទួលបានឱកាសអភិវឌ្ឍជំនាញ ចំណេះដឹង និងបទពិសោធន៍ការងារ ដោយកំពុងហ្វឹកហាត់ការងារជាមួយអង្គការម្លប់ឫស្សី។
សាវ៉ាវតីបានបង្ហាញឱ្យឃើញពីការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ ក្នុងនាមជាយុវតីម្នាក់ដែលមានទំនុកចិត្ត ក្លាហាន និងមានសមត្ថភាពដឹកនាំ។ ពីការចាប់ផ្តើមជាអ្នកចូលរួមក្នុងសកម្មភាពយុវជន សាវ៉ាវតីបានបោះជំហានទៅមុខក្លាយជាអ្នកដឹកនាំក្រុមកុមារ និងយុវជន ដោយផ្តោតលើការលើកកម្ពស់ការចូលរួមរបស់ក្មេងស្រីក្នុងសកម្មភាពផ្សព្វផ្សាយ ការការពារ និងការទប់ស្កាត់ហានិភ័យផ្សេងៗ ព្រមទាំងការគាំទ្រតាមរយៈវិធីសាស្រ្ត “មិត្តអប់រំមិត្ត” (Peer-to-Peer Support)។
ជាពិសេស សាវ៉ាវតីបានចូលរួមរៀបចំ និងសម្របសម្រួលសកម្មភាពជាច្រើននៅក្នុងក្លឹបកុមារ និងយុវជន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ តាមរយៈការផ្លាស់ប្រែនេះ សាវ៉ាវតីបានបង្ហាញពីសមត្ថភាពក្នុងការរៀបចំមេរៀន សម្របសម្រួលកិច្ចពិភាក្សា ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងបណ្តុះបណ្តាលជំនាញជីវិតដល់កុមារ និងយុវជនដទៃទៀតតាមក្លឹបនានាក្នុងមណ្ឌលថែទាំជំនួស។ ការចូលរួមរបស់ សាវ៉ាវតី បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនភាពជាអ្នកដឹកនាំ និងការចូលរួមយ៉ាងសកម្មរបស់ក្មេងស្រីនៅក្នុងសហគមន៍។
ក្នុងនាមជាយុវតីដែលកំពុងដើរតួនាទីជាអ្នកដឹកនាំ សាវ៉ាវតីបានបង្ហាញថា ក្មេងស្រីក៏មានសមត្ថភាពក្នុងការដឹកនាំ ធ្វើការសម្រេចចិត្ត និងបង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គមដូចគ្នា។សាវ៉ាវតី មិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាគំរូល្អ និងជាប្រភពនៃការលើកទឹកចិត្តសម្រាប់កុមារនិងយុវតីដទៃទៀត ឱ្យមានភាពក្លាហានក្នុងការបញ្ចេញមតិ ទទួលខុសត្រូវ និងចូលរួមក្នុងការដឹកនាំសកម្មភាពនានានៅសាលារៀន និងសហគមន៍របស់ខ្លួន។
លើសពីនេះ សាវ៉ាវតីក៏បានជំរុញ និងលើកទឹកចិត្តក្មេងស្រីឱ្យបន្តការសិក្សា អភិវឌ្ឍជំនាញជីវិត និងជំនាញភាពជាអ្នកដឹកនាំ ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ សាវ៉ាវតី ជឿជាក់ថា នៅពេលក្មេងស្រីទទួលបានឱកាសស្មើគ្នា និងការគាំទ្រដែលសមស្រប ពួកគេអាចក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពល និងជាអ្នកផ្លាស់ប្តូរដ៏មានឥទ្ធិពលនៅក្នុងគ្រួសារ សហគមន៍ និងសង្គមទាំងមូល។
ជាផ្នែកមួយនៃចក្ខុវិស័យរួមក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់កុមារ និងយុវជន សាវ៉ាវតីបានរួមចំណែកក្នុងការពង្រឹងការតភ្ជាប់រវាងក្លឹបកុមារ និងយុវជន ជាមួយបណ្តាញយុវជនចាកចេញពីមណ្ឌលថែទាំជំនួស (Careleavers) ផ្សេងៗ។ កិច្ចសហការនេះបានជួយបង្កើតបរិយាកាសបរិយាបន្ន និងលើកកម្ពស់ឱកាសស្មើភាពគ្នាសម្រាប់កុមារ និងយុវជនគ្រប់រូប ជាពិសេសក្មេងស្រី ឱ្យអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួន បំពេញក្តីសុបិន និងក្លាយជាអ្នកដឹកនាំដែលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងសង្គមប្រកបដោយនិរន្តរភាព។

ផ្លូវចិត្តល្អ ចាប់ផ្តើមពីកន្លែងសុវត្ថិភាពនៅពេលកុមារ និងយុវជនមានឱកាសនិយាយ ស្តាប់ និងចែករំលែកដោយសុវត្ថិភាព ពួកគេនឹងមានសុខុ...
30/06/2026

ផ្លូវចិត្តល្អ ចាប់ផ្តើមពីកន្លែងសុវត្ថិភាព
នៅពេលកុមារ និងយុវជនមានឱកាសនិយាយ ស្តាប់ និងចែករំលែកដោយសុវត្ថិភាព ពួកគេនឹងមានសុខុមាលភាពល្អប្រសើរ កាន់តែមានទំនុកចិត្ត និងមានសមត្ថភាពប្រឈមមុខនឹងបញ្ហានានាក្នុងជីវិត។
ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2026 អង្គការម្លប់ឬស្សី បានរៀបចំសិក្ខាសាលាមួយស្តីពី សុខុមាលភាព (Wellbeing), សម្រាប់សមាជិកក្លឹបកុមារ និងយុវជនមួយនៅខេត្តសៀមរាប។
ប្រធានបទសំខាន់ៗនៃសិក្ខាសាលា
- ការយល់ដឹងអំពីអារម្មណ៍ និងសុខុមាលភាពផ្លូវចិត្ត’
- វិធីសាស្ត្របង្ហាញ និងគ្រប់គ្រងអារម្មណ៍ដោយសុវត្ថិភាព
- ជំនាញទំនាក់ទំនង និងការស្វែងរកជំនួយពីមនុស្សដែលអាចទុកចិត្តបាន
- ការរាយការណ៍បញ្ហា និងការការពារខ្លួនដោយសុវត្ថិភាព
- ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្រុម និងការអភិវឌ្ឍទំនុកចិត្តលើខ្លួនឯង
ក្រោយបញ្ចប់សិក្ខាសាលា កុមារ និងយុវជនអាចកំណត់អត្តសញ្ញាណមនុស្សដែលពួកគេអាចទុកចិត្ត និងស្វែងរកការគាំទ្រនៅពេលជួបបញ្ហា។
សិក្ខាសាលាបានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានការចូលរួមយ៉ាងសកម្មពីកុមារ និងយុវជន។ កុមារនិងយុវជនទទួលបានចំណេះដឹង និងជំនាញថ្មីៗក្នុងការយល់ដឹងពីអារម្មណ៍ ការប្រាស្រ័យទាក់ទង និងវិធីសាស្ត្រសុវត្ថិភាពក្នុងការស្វែងរកជំនួយ។
លទ្ធផលសំខាន់ៗ៖
•កុមារ និងយុវជនមានទំនុកចិត្តកាន់តែខ្លាំងក្នុងការបញ្ចេញមតិ។
•កុមារនិងយុវជនយល់ថា អារម្មណ៍គ្រប់ប្រភេទសុទ្ធតែមានតម្លៃ និងអាចទទួលយកបាន។
•កុមារនិងយុវជនបានសិក្សាពីវិធីសាស្ត្រសុវត្ថិភាពក្នុងការបង្ហាញអារម្មណ៍។
•កុមារនិងយុវជនពួកគេមានការយល់ដឹងកាន់តែច្បាស់អំពីការការពារខ្លួន និងការស្វែងរកជំនួយនៅពេលចាំបាច់។

Address

#1278, Plov Lum, Prek Toal, Stueng Mean Chey 1, Meanchey
Phnom Penh
120611

Alerts

Be the first to know and let us send you an email when M'lup Russey Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to M'lup Russey Organization:

Shortcuts

Share