ម៉ក់ រាត្រី Mork Reatrey

ម៉ក់ រាត្រី Mork Reatrey ទីក្រុងគួរឱ្យចង់រស់នៅ

រាំវង់ក្រុងពោធិ៍សាត់សែនមនោរម្យ(ចង្វាក់៖ រាំវង់)(I) មកដល់ហើយបង នេះក្រុងពោធិ៍សាត់សម្លេងសើចកក្អាយ លាន់ឮកាត់មាត់ទីក្រុងស្អាត...
06/04/2026

រាំវង់ក្រុងពោធិ៍សាត់សែនមនោរម្យ
(ចង្វាក់៖ រាំវង់)

(I) មកដល់ហើយបង នេះក្រុងពោធិ៍សាត់
សម្លេងសើចកក្អាយ លាន់ឮកាត់មាត់
ទីក្រុងស្អាតល្អ សណ្តាប់ធ្នាប់មធ្យត
កេរ្តិ៍ឈ្មោះរន្ទឺ មិនដែលបាត់ឡើយ។

(II) មើលចុះមាត់ស្ទឹង ទេសភាពស្រស់ខ្ចី
សួនច្បារប្រណីត គួរជាទីមេត្រី
ភ្លើងសូឡាភ្លឺច្បាស់ ដូចចន្ទពេញបូណ៌មី
បំព្រងទីក្រុង លម្អភពផែនដី។
(បន្ទរ)
រាំអើយរាំវង់ រាំឱ្យសប្បាយ
ខ្មែរស្រឡាញ់ខ្មែរ ជិតដិតមិនឆ្ងាយ
អភិវឌ្ឍន៍ទីក្រុង ឱ្យឈ្មោះសុសសាយ
ពោធិ៍សាត់សប្បាយ កើនសិរីសួស្តី។

(III) សូមអស់ទេវតា និងលោកតាឃ្លាំងមឿង
ជួយថែអ្នកក្រុង ឱ្យរស់នៅរុងរឿង
ស្មារតីសាមគ្គី ដូចកសាងជញ្ជាំង
ពោធិ៍សាត់ថ្កុំថ្កើង មោទនភាពកូនខ្មែរ។

(ច្រៀងបន្ទរឡើងវិញ រួចបញ្ជប់)

 #បេសកកម្ម
01/04/2026

#បេសកកម្ម

 #ស្តង់ដារសាលារៀនគំរូ
01/04/2026

#ស្តង់ដារសាលារៀនគំរូ

សេចក្តីជូនដំណឹងស្តីពីគម្រោងសាងសង់ផ្លូវកៅស៊ូ និងរៀបចំសោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងពោធិ៍សាត់ នៅផ្លូ...
19/03/2026

សេចក្តីជូនដំណឹង

ស្តីពីគម្រោងសាងសង់ផ្លូវកៅស៊ូ និងរៀបចំសោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងពោធិ៍សាត់ នៅផ្លូវលេខ៣០១ ចាប់ពីស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ដល់ស្ពានថ្មថ្មីមុខសាលាខេត្ត

ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦🌱ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញ...
18/03/2026

ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

🌱ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនអាជីវករ នៅបរិវេណផ្សារថ្មីពោធិ៍សាត់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

👉ក្នុងនោះផងដែរ ឯកឧត្ដមបានធ្វេីការណែនាំដល់អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង មិនត្រូវយកថ្លៃភាស៊ី លើសសៀវភៅបន្ទុក និងចេះយោគយល់អធ្យាស្រ័យ ចំពោះប្រជាពលរដ្ឋដែលមានវ័យចំណាស់ ឬក្មេងតូច ដែលដាក់លក់បន្លែបង្កា ក្តាម ខ្យង តាមកញ្ច្រែងល្អីបន្តិចបន្តួច ដោយត្រូវធ្វើយ៉ាងណាសម្រួលទីតាំងឱ្យពួកគាត់លក់ដូរបានល្អប្រសើរផងដែរ៕

(ក្រុងពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក ម៉ក់ រាត្រី ប្រធានស្តីទីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្...
11/03/2026

(ក្រុងពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក ម៉ក់ រាត្រី ប្រធានស្តីទីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការងារចុះតាមតំបន់ប្រចាំសប្តាហ៍ទី២ ខែមីនា ដើម្បីពង្រឹងយន្តការចែកចាយវិក្កយបត្រ និងការអប់រំផ្សព្វផ្សាយការងារបរិស្ថានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះ លោក ម៉ក់ រាត្រី បានធ្វើការវាយតម្លៃខ្ពស់ និងបានដាក់ចេញនូវទិសដៅសំខាន់ៗចំនួន ៣ ដើម្បីបន្ស៊ីទៅនឹងទស្សនវិស័យរបស់ថ្នាក់ដឹកនាំខេត្ត និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព រួមមាន៖

១. ការពង្រឹងការអប់រំផ្សព្វផ្សាយ៖ លោកប្រធានបានណែនាំដល់ភ្នាក់ងារចែកចាយទាំងអស់ មិនត្រូវផ្តោតតែលើការចែកវិក្កយបត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវដើរតួជា "អ្នកនាំសារបរិស្ថាន" ដោយត្រូវញញឹម រួសរាយ រាក់ទាក់ និងណែនាំពលរដ្ឋឱ្យយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
២. ការរាយការណ៍ចំណុចអសកម្ម៖ ភ្នាក់ងារត្រូវម្ចាស់ការក្នុងការពិនិត្យមើលតាមដងផ្លូវ និងទីប្រជុំជន។ ប្រសិនបើជួបប្រទះការដក់សំរាម ឬចំណុចមិនសមស្របណាមួយ ត្រូវរាយការណ៍ដើម្បីឱ្យអន្តរាគមន៍សម្អាតឱ្យទាន់ពេលវេលា។
៣. យុទ្ធនាការញែកសំរាម (រឹង-រាវ)៖ បន្តផ្សព្វផ្សាយឱ្យចេះបែងចែកសំណល់រឹង (ដូចជាដបជ័រ ក្រដាស) និងសំណល់សើម (សំណល់អាហារ) ដើម្បីងាយស្រួលក្នុងការប្រមូល និងកែច្នៃ។

27/02/2026

ក្រុងស្អាត គ្មានការបង្ហូរទឹកកខ្វក់លើផ្លូវ

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស...
27/02/2026

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយ ដើម្បីផ្តល់ឱកាសឱ្យតំណាងសហគមន៍លើកឡើងពីបញ្ហា និងតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ម៉ក់ រាត្រី Mork Reatrey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share