Cambodia Wildlife Care

Cambodia Wildlife Care Cambodia Wildlife Care (CWC), established in 2026, is a Conservation Organisation founded with the aim to help protect Cambodia’s wildlife.
(2)

More information contact : +855 93 40 40 09
Website : https://www.cambodiawildlifecare.org/

 #សេចក្តីជូនដំណឹងខ្ញុំបាទ ទ្រី ស៊ីថេង ជាប្រធានប្រតិបត្តិអង្គការគាំពារសត្វព្រៃកម្ពុជា (CEO)CWC សូមជំរាបជូនលោក លោកស្រី បងប...
08/09/2026

#សេចក្តីជូនដំណឹង
ខ្ញុំបាទ ទ្រី ស៊ីថេង ជាប្រធានប្រតិបត្តិអង្គការគាំពារសត្វព្រៃកម្ពុជា (CEO)CWC សូមជំរាបជូនលោក លោកស្រី បងប្អូនសាធារណៈជនទាំងក្នុង និងក្រៅប្រទេសមេត្តាជ្រាបថា ខ្ញុំបាទសូមលាលែងពីតំណែងជាប្រធានប្រតិបត្តិ និងឈប់ពីការងារពីCWC ក្នុងបំណាច់ខែកញ្ញាខាងមុខនេះហើយ។
#មូលហេតុ
១) អសមត្ថភាពក្នុងការដឹកនាំក្រុមការងារ
២) មិនមានសមត្ថភាពរកជំនួយជួយដល់សត្វព្រៃបាន
៣) អសមត្ថភាពក្នុងជួយសង្គ្រោះសត្វព្រៃដែលរងគ្រោះសព្វថ្ងៃដោយការជួញដូរ (ជួញដូរតាមបណ្តាញសង្គម)
អាស្រ័យដូចបានជំរាបជូនសាធារណៈជនខាងលើ សូមលោក លោកស្រីមេត្តាជ្រាបជាដំណឹង សូមអរគុណ!

#សូមបញ្ជាក់ ការងារអង្គការCWC នៅតែបន្តដំណើរការជាធម្មតា ដោយលោក អ៊ួង ចិន្តា ប្រធានស្តីទីជាអ្នកដឹកនាំក្រុមការងារប្រតិបត្តិជំនួស រងចាំការជ្រើសរើសប្រធានប្រតិ
បត្តិថ្មី។
ខ្ញុំបាទ ទ្រី ស៊ីថេង សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះបងប្អូនសាធារណៈជនតែងតែគាំទ្រខ្ញុំបាទ តែបែជាខកបំណងដោយសារអសមត្ថភាពក្នុងការបំរើអង្គការនេះអោយបានរលូនល្អទៅមុខ។

NOTICE

I, Try Sitheng, Chief Executive Officer (CEO) of the Cambodia Wildlife Care (CWC), would like to inform all respected members of the public, both in Cambodia and abroad, that I have decided to resign from my position as Chief Executive Officer and leave my employment with CWC at the end of September this year.

REASONS

1. I am unable to effectively lead the working team.
2. I have been unable to secure sufficient assistance and support for wildlife conservation.
3. I have been unable to effectively help rescue wildlife that is currently suffering from illegal wildlife trafficking, particularly wildlife being traded through social media platforms.

In light of the above, I would like to respectfully inform the public of my decision. Thank you very much for your understanding.

IMPORTANT NOTICE

Please be informed that the work and operations of CWC will continue as normal. Mr. Oung Chenda, Acting President, will lead the executive team on an interim basis while the organization awaits the selection of a new Chief Executive Officer.

I, Try Sitheng, would like to express my deepest gratitude to all members of the public who have always supported me. Unfortunately, I have been unable to meet your expectations due to my limitations in effectively serving the organization and helping it move forward smoothly and successfully.

06/09/2026

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រតិបត្តិការCWCចុះសង្គ្រោះសត្វឈ្លូស១ក្បាលលោកគ្រូ ក្លាហាន នៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានប្រាប់មកCWCថាមានសត្វឈ្លូស១ក្បាលបានរត់ចូលមកអាស្រមរបស់គាត់ ដោយមានរបួសផ្នែកខាងលើច្រមុះ

05/09/2026

ការខ្វះខាតទឹកសម្រាប់សត្វថែរក្សាក្នុងសហគមន៍ប្រាំបីមុម
សព្វថ្ងៃអង្គការCWCមានសត្វជាច្រើនប្រភេទបានកំពុងថែរក្សានៅសហគមន៍ប្រាំបីមុម ត្រូវការទឹកដើម្បីប្រើប្រាស់ និងសម្រាប់សត្វ តែដោយសារខ្វះថវិកាបំពាក់សូឡាបូមទឹក យើងត្រូវទិញទឹកឡានពីអ្នកភូមិមកប្រើប្រាស

05/09/2026

ការចុះល្បាតផ្ទាល់ និងដាក់កាមេរ៉ាតាមដានសុវត្ថិភាពសត្វព្រៃ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ជាំពេជ្រ ខេត្តស្ទឹងត្រែង

04/09/2026

.បន្ទាប់ពីទទួលបានពត៌មាន
~មានស្វាក្តាម១ក្បាលដែលមានជាប់ខ្សែអន្ទាក់នៅកដៃ ប្រជាជនទៅកំសាន្តនៅ រម្មណីយដ្ឋានប្រាសាទបាសាក់ ឃុំបាសាក់ ខេត្តស្វាយរៀងបានផ្តល់ដំណឹងមកCWC ដើម្បីចុះទៅសង្គ្រោះ ។

02/09/2026

បន្ទាប់ពីបានទទួលពត៌មាន
ព្រះសង្ឃគង់នៅវត្តស្លាបកែតបានប្រគល់សត្វ ឈ្លូស ចំនួន4ក្បាលមកcwc ក្នុងនោះមានសត្វឈ្លូស1ក្បាលរបួសធ្ងន់ផ្នែកមាត់ និងធ្មេញ ពេលនេះគ្រូពេទ្យប្រចាំcwcកំពុងព្យាបាល
លេខទំនាក់ទំនងសង្គ្រោះសត្វព្រៃបន្ទាន់ និងបទល្មើសសត្វព្រៃ 093404009

ថ្ងៃនេះទី២៧ ខែសីហា ឆ្នាំ២០២៦ អង្គការគាំពារសត្វព្រៃកម្ពុជា និងសមាគមយុវជនស្រឡាញ់ធម្មជាតិ បានរៀបចំកិច្ចប្រជុំជាមួយតំណាងសហគម...
27/08/2026

ថ្ងៃនេះទី២៧ ខែសីហា ឆ្នាំ២០២៦ អង្គការគាំពារសត្វព្រៃកម្ពុជា និងសមាគមយុវជនស្រឡាញ់ធម្មជាតិ បានរៀបចំកិច្ចប្រជុំជាមួយតំណាងសហគមន៍ក្នុងតំបន់ឱរ៉ាល់ ដើម្បីពិភាក្សា និងរៀបចំ កម្លាំងសហគមន៍ចម្រុះ សម្រាប់ចុះល្បាត តាមដាន និងចូលរួមការពារព្រៃឈើ និងសត្វព្រៃ។

គោលបំណងរបស់យើង គឺមិនមែនជំនួសសហគមន៍ដែលមានស្រាប់ ឬជំនួសមន្ត្រីជំនាញទេ ប៉ុន្តែចង់ រួមកម្លាំងគ្នា ចែករំលែកព័ត៌មាន ពង្រឹងសុវត្ថិភាព និងសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីឱ្យការការពារធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព។

អរគុណបងប្អូនសហគមន៍ទាំងអស់ ដែលបានចូលរួម និងចែករំលែកក្តីស្រឡាញ់ចំពោះធម្មជាតិ។

21/08/2026

ក្រុមការងារ CWC បានចុះពិនិត្យសន្ថានភាពព្រៃឈើក្នុងតំបន់សមាគមទូកមាសកង្រី តើតំបន់នេះមានសុវត្ថិភាព ជីវសាស្ត្រ និងទីជម្រកសត្វព្រៃ ដើម្បីរៀបចំសត្វដែលអាចដោះលែងក្នុងតំបន់នេះបាន

 #ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាង អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេស...
20/08/2026

#ពិធីចុះហត្ថលេខា
អនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាង អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការគាំពារសត្វព្រៃកម្ពុជា ។
ចុះនៅទុតិយាសាឍ-ស្រាពណ៍ ឆ្នាំមមី ព.ស.២៥៧០ ថ្ងៃព្រហស្បត៌ ទី20 ខែសីហា ឆ្នាំ2026

Memorandum of Understanding (MOU) between the Forestry and Wildlife Administration of the Ministry of Agriculture, Forestry and Fisheries and CWC - Cambodia Wildlife Care. Signed on Thursday, the 20th of August, 2026

18/08/2026

សត្វទន្សោង នៅព្រៃសហគមន៍ប្រាំបីមុម
Bantengs in Prambei Mom Community

Address

Street 496
Phnom Penh
120109

Website

Alerts

Be the first to know and let us send you an email when Cambodia Wildlife Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share