03/06/2026
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធ ពន្ធនាគារឆ្លាតវៃ (Smart prison) និងផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យាឌីជីថល នៅទីក្រុងណាននីង
ចិន ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញបំពេញ ទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍លើការ អនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យពន្ធនាគារនៅទីស្នាក់ការក្រុមហ៊ុន China-ASEAN Information Harbor នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន China-ASEAN Information Harbor ដោយផ្តោតលើឱកាសក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការពង្រឹងការងារសន្តិសុខ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងពន្ធនាគារ ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។