នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip

នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip Welcome to Cambodia Intellectual property official page!

សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យសិរីសួស្តី វិបុលសុខ មហាប្រសើរ ជូនលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រស...
18/05/2026

សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ
សិរីសួស្តី វិបុលសុខ មហាប្រសើរ ជូន
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​

ក្នុងឱកាសខួបកំណើត របស់លោកជំទាវរដ្ឋមន្ត្រី

សូម លោកជំទាវរដ្ឋមន្រ្តី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន
ប្រាជ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មីៗថែមទៀត
ក្នុងបេសកកម្មដ៏ឧត្តុងឧត្តម សម្រាប់ក្រសួង និងប្រទេសជាតិ។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា
លោកជំទាវ និងក្រុមគ្រួសារ
ជួបតែសុភមង្គល វិបុលសុខ ព្រមទាំងពុទ្ធពរ ៤ប្រការ គឺ
អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

14/05/2026

វីដេអូសង្ខេបព្រឹត្តិការណ៍អមទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញបើកសិក្ខាសាលាស្តីអំពី “ធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌” ដែលប្រព្រឹត្តទៅនៅសាលប្រជុំអង្គរវត្ត ដែលមានអ្នកចូលរួម ពីតំណាងគម្រោងពាណិជ្ជកម្មថ្នាក់តំបន់សម្រាប់ការអភិវឌ្ឍ(RT4D) មន្ទីរពាណិជ្ជកម្មខេត្ត សមាជិករបស់សមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព សមាជិក សមាជិកានៃលេខាធិការដ្ឋាននៃ (គ.ក.ប) ជាច្រើនរូប។
#ថ្ងៃអង្គារទី២៨ខែមេសាឆ្នាំ២០២៦
#ទីស្តីការក្រសួងពាណិជ្ជកម្ម

11/05/2026

វីដេអូសង្ខេបស្ដីពី៖ ពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង មានការអញ្ជើញចូលរួមពី បណ្ដាអង្គទូត ស្ថាប័នពាក់ព័ន្ធ និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានិងលេខាធិការដ្ឋាននៃ គ.ក.ប. ព្រមទាំងគ្រូបង្វឹកកីឡា អត្តពលិក សិស្សនិស្សិត ជាច្រើនរូប។

#ថ្ងៃអង្គារទី២៨ខែមេសាឆ្នាំ២០២៦
#ទីស្តីការក្រសួងពាណិជ្ជកម្ម

កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បា...
11/05/2026

កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមថ្លែងមតិចំណាប់អារម្មណ៍ក្នុងកម្មវិធីបិទសិក្ខាសាលាស្តីពី “ការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញកំណើនអាជីវកម្មនិងសាកលភាវូបនីយកម្មនៃគម្រោងគ្លីនិកគ្រប់គ្រងកម្មសិទ្ធិបញ្ញា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក សហគ្រិន សរុបចំនួន ៥០រូប។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួន វិជ្ជា បានថ្លែងអំណរគុណជូនចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលតែងតែជួយគាំទ្រផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញាជូនដល់ប្រទេសកម្ពុជា យ៉ាងច្រើន ហើយសិក្ខាសាលាខាងលើនេះក៏ជាផ្នែកនៃទំនាក់ទំនងដ៏ល្អរវាងនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មនិងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកផងដែរ។ ឯកឧត្តម ក៏បានលើកឡើងពី ការធ្វើទំនើបកម្មលើប​្រព័ន្ធឌីជីថលកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងការស្វែងរកព័ត៌មានម៉ាក ការដាក់ពាក្យម៉ាក ការតាមដានអំពីព័ត៌មានចុះបញ្ជីម៉ាក ផងដែរ ដែលប្រព័ន្ធនេះនឹងជួយសម្រួលដល់សាធារណជនឱ្យទទួលបានព័ត៌មានពីការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកដោយខ្លួនឯង។

ជាទីបញ្ចប់ ឯកឧត្តម បានលើកទឹកចិត្តឱ្យសហគ្រិនទាំងអស់បានឆ្លងកាត់់វគ្គបណ្តុះបណ្តាលខាងលើ យកនូវចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅប្រើប្រាស់នៅក្នុងអាជីវកម្មរបស់ខ្លួន និងបន្តសហការជាមួយគ្រូបង្វឹកផ្នែកកម្មសិទ្ធិបញ្ញារបស់គម្រោង ដែលនឹងផ្តល់ការបង្វឹកជូនសហគ្រិនយើងសម្រាប់រយៈពេលចំនួន៤ខែបន្តទៀត លើការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងទ្រព្យកម្មសិទ្ធិបញ្ញា និងការរៀនសូត្រពីនីតិវិធីនានាពាក់ព័ន្ធនឹងកិច្ចការម៉ាកពាណិជ្ជកម្មនៅតំបន់អាស៊ាននិងអន្តរជាតិផងដែរ។

ជំនួបពិភាក្សាការងារអំពីកញ្ចប់ជំនួយបច្ចេកទេសរបស់WIPO សម្រាប់ការត្រៀមចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា…………...
09/05/2026

ជំនួបពិភាក្សាការងារអំពីកញ្ចប់ជំនួយបច្ចេកទេសរបស់WIPO សម្រាប់ការត្រៀមចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា
…………………………………………………
(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖​ នារសៀលថ្ងៃទី​ ៧​ ខែឧសភា​ ឆ្នាំ​ ២០២៧​ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា និង​ ឯកឧត្តម សួន​ វិជ្ជា​ ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានជួបពិភាក្សាការងារជាមួយលោក​ Steve Thom និងលោក Purevdorj Vaanchig មកពីការិយាល័យទទួលបន្ទុកការិយាល័យក្រៅប្រទេស​ និងប្រទេសមានការអភិវឌ្ឍន៍តិចតួច និងប្រទេសគ្មានព្រំដែនសមុទ្រ​នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើកញ្ចប់ជំនួយបច្ចេកទេស របស់WIPOដើម្បីជួយដល់ប្រទេសមានការអភិវឌ្ឍន៍តិចតួច ក្នុងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ការលើកកម្ពស់ការច្នៃប្រឌិត និងការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ការគាំទ្រសហគ្រាសធុនតូច និងមធ្យម ស្ត្រី និងយុវជន ការលើកកម្ពស់សមត្ថភាពស្ថាប័នកម្មសិទ្ធិបញ្ញា និងកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងអំឡុងពេលដំណើរការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច។

ឯកឧត្តម សួន​ វិជ្ជា ចូលរួមក្នុងកិច្ចប្រជុំលេីកទី៣៦​ នៃគណៈកម្មការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោ...
08/05/2026

ឯកឧត្តម សួន​ វិជ្ជា ចូលរួមក្នុងកិច្ចប្រជុំលេីកទី៣៦​ នៃគណៈកម្មការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក....................................................................
(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ ឯកឧត្តម សួន​ វិជ្ជា​ ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម​បានចូលរួមក្នុងកិច្ចប្រជុំលេីកទី៣៦​ នៃគណៈកម្មការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៦ ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីតួនាទីនៃកម្មសិទ្ធិបញ្ញាក្នុងការគាំទ្រការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការច្នៃប្រឌិត​ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានការអភិវឌ្ឍន៍តិចតួច។ ការពិភាក្សាគ្របដណ្តប់លើការអនុវត្តរបៀបវារៈនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់WIPO ការវាយតម្លៃគម្រោងដែលបញ្ចប់ និងការពិភាក្សាលើគម្រោងអភិវឌ្ឍន៍ថ្មីៗ។​ ក្នុងឱកាសនោះ​ ឯកឧត្តម​ក៏ចូលរួមបទអន្តរាគមន៍បង្ហាញពីចំណាប់អារម្មណ៍របស់កម្ពុជានៅក្នុងការចូលរួមក្នុងគម្រោងដែលគាំទ្រដោយគណៈកម្មការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកផងដែរ។

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីអមទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦  ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រស...
05/05/2026

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីអមទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញបើកសិក្ខាសាលាស្តីអំពី “ធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌” ដែលប្រព្រឹត្តទៅនៅសាលប្រជុំអង្គរវត្ត ដែលមានអ្នកចូលរួម ពីតំណាងគម្រោងពាណិជ្ជកម្មថ្នាក់តំបន់សម្រាប់ការអភិវឌ្ឍ(RT4D) មន្ទីរពាណិជ្ជកម្មខេត្ត សមាជិករបស់សមាគមម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព សមាជិក សមាជិកានៃលេខាធិការដ្ឋាននៃ (គ.ក.ប) សរុបប្រមាណ​ ១៥០រូប។

​គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងថ្មីៗ ឧត្តរមានុវត្តន៍នៃ ការកសាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៃប្រទេសឥណ្ឌូនេស៊ី (ផលិតផល BATIK) ព្រមទាំងវិធីសាស្ត្រគ្រប់គ្រងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់សមាគម ការគ្រប់គ្រងនិង ត្រួតពិនិត្យគុណភាព និងការពិភាក្សាលើធាតុចូលសម្រាប់កសាងផែនការយុទ្ធសាស្ត្រធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ផងដែរ។

សិក្ខាសាលាខាងលើនេះក៏មានកិច្ចពិភាក្សាក្រុមដើម្បីស្វែងរកដំណោះស្រាយនិងបញ្ហាប្រឈមរបស់សមាគម និងស្វែងយល់ពីការអភិវឌ្ឍផលិតផលថ្មីៗ បន្ថែមពី ផលិតផល ដែលមានស្រាប់នៅក្នុងសៀវភៅបន្ទុកផងដែរ៕

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម...
30/04/2026

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឺះក្នុងសិក្ខាសាលាស្តីពី “ការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញកំណើនអាជីវកម្មនិងសាកលភាវូបនីយកម្មនៃគម្រោងគ្លីនិកគ្រប់គ្រងកម្មសិទ្ធិបញ្ញា” ដែលជាកិច្ចសហការរវាង នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលក្នុងនោះមានការអញ្ជើញចូលរួមពី លោក Pessach GUY ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច ផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក តំណាង Impact Hub និងសហគ្រិន សរុបចំនួន ៥០រូប។ សិក្ខាសាលានេះ គឺជាកម្មវិធីអម របស់ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទស្តីពី “កម្មសិទ្ធិបញ្ញានិងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត”។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្តល់ការបណ្តុះបណ្តាលពីមូលដ្ឋានកម្មសិទ្ធិបញ្ញាជាពិសេស ការយល់ដឹងពីម៉ាកពាណិជ្ជកម្ម នីតិវិធីនៃការចុះបញ្ជីម៉ាក និងប្រភេទនៃកម្មសិទ្ធិបញ្ញាផ្សេងៗទៀត ព្រមទាំងផ្តល់ការបង្វឹកផ្នែកកម្មសិទ្ធិបញ្ញាដល់សហគ្រិនដែលត្រូវបានជ្រើសរើសដោយគម្រោងគ្លីនិកគ្រប់គ្រងកម្មសិទ្ធិបញ្ញា។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួន វិជ្ជា បានថ្លែងអំណរគុណចំពោះអង្គការកម្មសិទ្ធិបញ្ញាដែលតែងតែបានជួយគាំទ្រផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងការអនុវត្តគម្រោងកម្មសិទ្ធិបញ្ញានិងការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញាជូនមន្ត្រីរាជការពាក់ព័ន្ធ វិស័យឯកជន សិស្សនិស្សិតជាដើម។ ឯកឧត្តម ក៏បានជម្រាបជូនពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា តាមរយៈយន្តការគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមានក្រសួងពាណិជ្ជកម្មជាប្រធានគណៈកម្មាធិការជាតិ និងការចូលរួមអនុវត្តនូវគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ផងដែរ។

ឯកឧត្តម សួន វិជ្ជា ក៏បានលើកទឹកចិត្តឱ្យសហគ្រិនដែលត្រូវបានជ្រើសរើសចូលរួមនិងបង្វឹកក្នុងសិក្ខាសាលានេះ ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះដឹងនិងដកស្រង់យកបទពិសោធន៍ពីសហគ្រិនជោគជ័យ ដែលបានចែករំលែកបទពិសោធន៍ និងគន្លឹះល្អៗ ពីគ្រូបង្វឹកកម្មសិទ្ធិបញ្ញា យកទៅអនុវត្តក្នុងដំណើរការ អាជីវកម្មរបស់ខ្លួនឱ្យទទួលបានជោគជ័យនាពេលខាងមុខ។ មួយវិញទៀត ឯកឧត្តម ស្នើសុំឱ្យសហគ្រិន ទាំងអស់ចូលរួមប្រើប្រាស់កម្មសិទ្ធិបញ្ញានៅក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីអាចឱ្យសហគ្រាសទទួលបានអត្ថប្រយោជន៍ក្នុងការអភិវឌ្ឍនិងបង្កើតផលិតផលថ្មីៗនិងស្វែងរកការចុះបញ្ជីកម្មសិទ្ធិបញ្ញា ដើម្បីការពារពីការបំពាន និងក្លែងបន្លំកម្មសិទ្ធិបញ្ញា នៅក្នុងទីផ្សារផងដែរ។

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិ...
29/04/2026

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទស្តីអំពី “កម្មសិទ្ធិបញ្ញា និងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត (IP and Sports: Ready, Set, Innovate)” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី

…..

អបអរសាទរ ទិវាកម្មសិទ្ធិបញ្ញាពិភពលោកក្រោមមូលបទ "កម្មសិទ្ធិបញ្ញា និងកីឡា”២៦ មេសា ២០២៦- - -WORLD INTELLECTUAL PROPERTY DAY ...
26/04/2026

អបអរសាទរ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក
ក្រោមមូលបទ "កម្មសិទ្ធិបញ្ញា និងកីឡា”
២៦ មេសា ២០២៦
- - -
WORLD INTELLECTUAL PROPERTY DAY 2026
IP and Sports: Ready, Set, Innovate
26 April 2026

Address

Lot 19-61, Russian Federation Boulevard, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Kingdom Of CAMBODIA
Phnom Penh
12102

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523866114

Alerts

Be the first to know and let us send you an email when នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip:

Share