អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សម្រាប់ចែករំលែកព័ត៌មាន និងច្បាប់សម្រាប់អ្នកសារព័ត៌មាន

[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ...
06/09/2026

[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

Press Release on the Situation of Displaced Persons and Impact on Civilian Areas as of the Morning of 6 September 2026.

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦៖-ករណីឆ្ល...
06/09/2026

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦៖
-ករណីឆ្លងថ្មី ០នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការ...
06/09/2026

ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ទាត់ចោលទាំងស្រុងនូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ។

The Chairman of the Commission on Foreign Affairs, International Cooperation, and Information of the Senate of the Kingdom of Cambodia issues a statement rejecting in its entirety the baseless accusations made by the Chairman of the Foreign Affairs Advisory Commission of the Senate of Thailand.

06/09/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

ផែនការណែនាំ ស្តីពីការរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦
06/09/2026

ផែនការណែនាំ ស្តីពីការរៀបចំទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តសៀមរា...
06/09/2026

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តសៀមរាប និងបាត់ដំបង

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីមាត់ពាមចុងឃ្នៀស សង្កាត់ចុង​ឃ្នៀស ក្រុងសៀមរាប រហូតដល់ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីលោក ភួង ទីណា ប្រធាននាយកដ្ឋាន​អធិការ​កិច្ច​ជលផល លោក មិត្រ សុខសុភក្ត្រ័ នាយអធិការដ្ឋានរដ្ឋបាលជល​ផលខាងត្បូងបឹងទន្លេសាប និងក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​ជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប។ លោក ធិន នីសុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាលជលផលចុ​ឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម សហគមន៍នេសាទចុងឃ្នៀស ព្រម​ទាំង​កម្លាំងកងទ័ពយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ រដ្ឋបាលក្រុងសៀម​រាប និងរដ្ឋបាលស្រុកពួក។

ចំណែកនៅឯខេត្តបាត់ដំបង ប្រតិបត្តិការនេះមានការចូលរួមពីកម្លាំងខណ្ឌ​រដ្ឋបាល​ជលផលបាត់ដំបង ផ្នែករដ្ឋបាលជលផលព្រែកទាល់ សង្កាត់​រដ្ឋបាល​ជលផលកំពង់ប្រហុក ដឹកនាំដោយលោក ជួង សុភា នាយខណ្ឌរដ្ឋ​បាលជល​ផលបាត់ដំបង និងរដ្ឋបាលស្រុកឯកភ្នំ។

ជាលទ្ធផល ក្រុមការងារបានបង្ក្រាបចំនួន ២ករណី ដោយបានរុះរើ និងបំផ្លាញ​ចោលឧបករណ៍នេសាទស្បៃមុង រួមមាន៖ លូស្បៃមុង ៧ខ្សែ របាំងស្បៃមុង​ប្រវែង ៣៥០ម៉ែត្រ ក្បាលលូ ៧គ្រឿង និងបង្គោលចំរឹង ២០០ដើម ព្រមទាំង​ចាក់លែងត្រីចម្រុះចំនួន ១០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។ ចំពោះការ​ត្រួតពិនិត្យការនេសាទដោយឧបករណ៍លបណរ ឬរ៉ាវ ចំនួន ៧០របាំង ឃើញថា ប្រជានេសាទបានអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីជលផល។

នាជំនួប​សំណេះ​សំណាល​ជាមួយក្រុមការងារពាក់ព័ន្ធទាំងអស់ ឯកឧត្តមអនុរដ្ឋ​លេខាធិការ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង​របស់មន្ត្រី​ជលផល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ក្នុងការការពារ និងអភិរក្សធនធានជលផល។ ឯកឧត្តមក៏បានណែនាំឱ្យបន្ត​ពង្រឹង​កិច្ចសហការរវាងសមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន ដើម្បី​ទប់​ស្កាត់​បទល្មើសជលផល និងធានានិរន្តរភាពធនធានជលផលសម្រាប់ជំនាន់​បច្ចុប្បន្ន និងអនាគត៕

ជនជាតិចិន ៨៦នាក់ ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា​ន...
06/09/2026

ជនជាតិចិន ៨៦នាក់ ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា

​នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម សរុបចំនួន ៨៦នាក់ (ស្រី២៨នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង (ខេត្តត្បូងឃ្ញុំ)។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបាន...
06/09/2026

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម សណ្តែកកួរចំនួន ៥៨០គីឡូក្រាម ស៊ុតទាចំនួន ១០០០គ្រាប់ និងត្រីក្រាញ់ ចំនួន៤០គីឡូក្រាមជូនដល់ពលរដ្ឋភៀសសឹក សិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែនទិសខេត្តឧត្តរមានជ័យ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ការប្រមូលផលបានចំនួន ៤៤លើក សរុបចំនួន ៥៤ ៣៩៩គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ៣២ ១៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ១២ ៦០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ត្រសក់ទ្រើងចំនួន ៦៥គីឡូក្រាម សណ្តែកកួរចំនួន ១ ៧៧៤គីឡូក្រាម ពោតចំនួន ៥៥២ផ្លែ ស៊ុតទាចំនួន ៣៨ ៣៩០គ្រាប់ ត្រីអណ្តែងចំនួន ៨៣៥គីឡូក្រាម ត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម ត្រីក្រាញ់ចំនួន ៤០គីឡូក្រាម៕

ឱកាសអាហារូបករណ៍សម្រាប់សិស្ស-និស្សិតទូទាំងប្រទេស! 🎓អាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូន អាហារូបករណ៍ថ្នាក់...
06/09/2026

ឱកាសអាហារូបករណ៍សម្រាប់សិស្ស-និស្សិតទូទាំងប្រទេស! 🎓
អាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូន អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន ៤៥កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាបន្តការសិក្សា នៅ សាកលវិទ្យាល័យធនធានមនុស្ស។

សម្តេចធិបតី​ ចុះពិនិត្យ​ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការបង្ក្រាបបទល្មេីសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ នៅខេត្តកោះកុង...
06/09/2026

សម្តេចធិបតី​ ចុះពិនិត្យ​ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការបង្ក្រាបបទល្មេីសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ នៅខេត្តកោះកុង

កាលពីព្រឹក ថ្ងៃសៅរ៍​ ទី៥​ ខែកញ្ញា​ ឆ្នាំ២០២៦​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញចុះពិនិត្យ​ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការបង្ក្រាបបទល្មេីសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Scam Online) នៅខេត្តកោះកុង។


Address

អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ខដូនពេញ រាជធានីភ្នំពេញ៚
Phnom Penh

Telephone

+855973131313

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍:

Shortcuts

Share