ប្រជុំនានាជាតក

ប្រជុំនានាជាតក I want all people around the world know clearly the dhammar. It is my purpose.

សូមអបអរសាទរ គុណម្ចាស់ទទួលបាននិទ្ទេសA
31/10/2024

សូមអបអរសាទរ គុណម្ចាស់ទទួលបាននិទ្ទេសA

👉 ល្បិចខូច ៦ យ៉ាងគឺ🔺១ ធ្វើសុភាពរាបសាដើម្បីឱ្យគេជឿជាក់🔺២ ចូលចិត្តអួតអាងថាខ្លួនត្រឹមត្រូវអស្ចារ្យ🔺៣ បង្កើតក្រុមឱ្យដើរឃោសនា...
27/07/2024

👉 ល្បិចខូច ៦ យ៉ាងគឺ
🔺១ ធ្វើសុភាពរាបសាដើម្បីឱ្យគេជឿជាក់
🔺២ ចូលចិត្តអួតអាងថាខ្លួនត្រឹមត្រូវអស្ចារ្យ
🔺៣ បង្កើតក្រុមឱ្យដើរឃោសនាសរសើរខ្លួន
🔺៤ ចូលចិត្តអែបអបចំពោះអ្នកដែលមានឥទ្ធិពល
🔺៥ ចូលចិត្តនាំឱ្យគេវង្វេងក្នុងគំនិតរបស់ខ្លួនឯង
🔺៦ បង្កើតភាពស្រមើរស្រមៃដើម្បីឱ្យគេជឿតាម។
👉គុណវិបត្តិ ៤ យ៉ាង
១ ឱ្យតែស្ងាត់បានឱកាសប្រព្រឹត្តអាក្រក់
២ បង្កើតបក្សពួកក្រុមប្រព្រឹត្តតែអាក្រក់
៣ មានលុយចាយតែនៅក្នុងផ្លូវអាក្រក់
៤ ស្អប់អ្នកល្អចូលចិត្តតែអ្នកអាក្រក់ដូចគ្នា។

🔺ទាស់គ្នាព្រោះតែហួងហែងបរិស័ទ🔺ទាស់គ្នាព្រោះតែប្រជែងឋានៈតួនាទី🔺ទាស់គ្នាព្រោះតែវិវាទនៃការប្រតិបត្តិ 🔺ទាស់គ្នាព្រោះតែដណ្តើមល...
23/04/2024

🔺ទាស់គ្នាព្រោះតែហួងហែងបរិស័ទ
🔺ទាស់គ្នាព្រោះតែប្រជែងឋានៈតួនាទី
🔺ទាស់គ្នាព្រោះតែវិវាទនៃការប្រតិបត្តិ
🔺ទាស់គ្នាព្រោះតែដណ្តើមលាភសក្ការៈ
🔺ទាស់គ្នាព្រោះតែការប្រកាន់តាមបក្សពួក
🔺ទាស់គ្នាព្រោះតែការយល់ឃើញមិនស្របគ្នា។
👉 ផលអាក្រក់ដែលនាំមកពីការទាស់គ្នាមាន១០យ៉ាងគឺ
១ បាត់បង់តម្លៃភាពជាអ្នកបួស
២ ធ្វើឱ្យបរិស័ទលែងមានជំនឿ
៣ នាំមកការនូវក្តៅក្រហាយផ្លូវចិត្ត
៤ នាំឱ្យបរិស័ទតាំងនូវក្នុងអគតិធម៌
៥ ធ្វើឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា
៦ ចូលរួមបំផ្លាញទឹកចិត្តវិរសមណជំនាន់មុន
៧ ត្រូវបានអ្នកដទៃថ្កោលទោសដៀលប្រមាថ
៨ នាំឱ្យអ្នកដទៃគេមើលងាយប្រព័ន្ធអប់រំក្នុងវត្ត
៩ សីល សមាធិ បញ្ញា មិនបានរីកចម្រើនឡើង
១០ មិនបានជួយសង្គម បែជាបន្ទុកដល់សង្គមវិញ។
👉 ជជែកគ្នាក្នុងភាពត្រឹមត្រូវ គួរតែធ្វើឡើងឱ្យបានរឿយៗ ដើម្បីបោះជំហានទៅរកភាពរីកចម្រើន។

🙏🌹ព្រះសារីរិកធាតុ និង កេសធាតុរបស់ព្រះសម្មាសម្ពុទ្ធ🌹🌹        🙏🌹ធាតុចេតិយនមក្ការគាថា🌹🙏   មហាគោតមសម្ពុទ្ធ   កុសិនារាយ និព្វ...
29/11/2023

🙏🌹ព្រះសារីរិកធាតុ និង កេសធាតុរបស់ព្រះសម្មាសម្ពុទ្ធ🌹🌹
🙏🌹ធាតុចេតិយនមក្ការគាថា🌹🙏
មហាគោតមសម្ពុទ្ធ កុសិនារាយ និព្វុតោ
ធាតុវិត្ថារកំ កត្វ តេសុ តេសុ វិសេសតោ
ព្រះគោតមបរមសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គបរិនិព្វានហើយ ជិតក្រុង
កុសិនារា ធ្វើនូវកិរិយាផ្សាយព្រះសារីរិកធាតុ ក្នុងទីទាំងឡាយនោះ ៗ
ដោយផ្សេង ៗ គ្នា ។
ឧណ្ហីសំ ចតស្បោ ទាឋា អក្ខកា ទ្វេ ច សត្តមា
អសម្ភិន្នា វ តា សត្ត សេសា ភិន្នា វ ធាតុយោ
ព្រះសារីរិកធាតុទាំងឡាយនោះ ដែលមិនបែកចេញមាន ៧ អង្គគឺ
ព្រះឧណ្ហីសៈធាតុ(ឆ្អឹងថ្ងាស) ១, ព្រះទាឋធាតុ(ព្រះចង្កូមកែវ) ៤, ព្រះអក្ខកធាតុ(ឆ្អឹងដងកាំបិត) ២, ព្រះសារីរិកធាតុដ៏សេសក្រៅពីនោះ សុទ្ធតែបែកចេញ ( ជាបំណែកតូច ៗ ) ។
មហន្តា បញ្ច នាឡី ច មជ្ឈិមា ច ឆ នាឡិយោ
ខុទ្ទកា បញ្ច នាឡី ច សម្ភិន្នា តិវិធា មតា
ព្រះបរមធាតុទាំងឡាយដែលបែកចេញ លោកពោលថាមាន ៣

យ៉ាងគឺ ព្រះធាតុខ្នាតធំ វាល់បានចំនួន ៥ នាឡិ, ព្រះធាតុខ្នាតកណ្តាល
វាល់បានចំនួន ៦ នាឡិ, ព្រះធាតុខ្នាតតូច វាល់បានចំនួន ៥ នាឡិ ។
មហន្តា ភិន្នមុគ្គា ច មជ្ឈិមា ភិន្នតណ្ឌុលា
ខុទ្ទកា សាសបមត្តា ឯវំ ធាតុប្បមាណិកា
ព្រះបរមធាតុទាំងឡាយ មានប្រមាណយ៉ាងនេះ គឺព្រះធាតុខ្នាត
ធំ មានទំហំប៉ុនកំណាត់គ្រាប់សណ្ដែកបាយ, ព្រះធាតុខ្នាតកណ្តាល មានទំហំប៉ុនកំណាត់គ្រាប់អង្ករ, ព្រះធាតុខ្នាតតូច មានទំហំប៉ុនគ្រាប់ស្ពៃ ។
មហន្តា សុវណ្ណវណ្ណា មជ្ឈិមា ផលិកប្បភា(១)
ខុទ្ទកា ពកុលវណ្ណា តាបិ វន្ទាមិ ធាតុយោ
ព្រះបរមធាតុទាំងឡាយ ( មានពណ៌ផ្សេងគ្នាយ៉ាងនេះ) គឺ ព្រះធាតុ ខ្នាតធំ មានពណ៌ដូចមាស, ព្រះធាតុខ្នាតកណ្ដាល មានពណ៌ដូចកែវ ផលិក, ព្រះធាតុខ្នាតតូច មានពណ៌ដូចផ្កាថ្កុល, ខ្ញុំព្រះករុណាសូមក្រាប ថ្វាយបង្គំនូវព្រះបរមធាតុទាំងឡាយនោះ ។
[១ បាលីថា មុត្តិកប្បភា មានពណ៌ដូចកែវមុក្ដា ដូច្នេះក៏មាន ]
ឯកោ ថូបោ រាជគ្គហេ ឯកោ វេសាលិយា អហុ
ឯកោ កបិលវត្ថុស្មឹ ឯកោ ច អលកប្បកេ
ឯកោ ច រាមគាមស្មឹ ឯកោ ច វេដ្ឋទីបកេ
ឯកោ បាវេយ្យាកេ មល្លេ ឯកោ ច កុសិនារកេ
ព្រះស្តូប ១ ប្រតិស្ឋាននៅក្នុងក្រុងរាជគ្រឹះ, ព្រះស្តូប ១ ប្រតិស្ឋាននៅក្នុងក្រុងវេសាលី, ព្រះស្ថូប ១ ប្រតិស្ឋាននៅក្នុងក្រុងកបិលព័ស្តុ, ព្រះ ស្តូប ១ ប្រតិស្ឋាននៅក្នុងក្រុងអលកប្បកៈ, ព្រះស្តូប ១ ប្រតិស្ឋាននៅ រាមគ្រាម, ព្រះស្តូប ១ ប្រតិស្ឋាននៅក្នុងក្រុងវេដ្ឋទីបកៈ, ព្រះស្តូប ១ ប្រតិស្ឋាននៅ ក្នុងក្រុងបាវេយ្យកៈ ក្នុងមល្លរដ្ឋជនបទ, ព្រះស្តូប ១ ប្រតិស្ឋាននៅក្នុងក្រុងកុសិនារា ។
ឯតេ សារីរិកា ថូបា ជម្ពូទីបេ បតិដ្ឋិតា
បូជិតា នរទេវេហិ អហំ វន្ទាមិ ធាតុយោ
ព្រះស្តូប(ទាំង ៨) នុ៎ះ ជាព្រះស្តូបបញ្ចុះព្រះបរមសារីរិកធាតុ ប្រតិស្ឋាននៅក្នុងជម្ពូទ្វីប ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះបរមធាតុទាំងឡាយ(ក្នុងព្រះស្តូបទាំង ៨ នោះ) ដែលទេវតានិងមនុស្ស
ទាំងឡាយ តែងបូជា ។
ឯកា ទាឋា តិទសបុរេ ឯកា នាគបុរេ អហុ
ឯកា គន្ធារវិសយេ ឯកា សីហឡទីបកេ
ព្រះទាឋធាតុអង្គ ១ ប្រតិស្ឋាននៅក្នុងឋានត្រៃត្រិង្ស, ព្រះទាឋ-
ធាតុអង្គ ១ ប្រតិស្ឋាននៅក្នុងពិភពនាគ, ព្រះទាឋធាតុអង្គ ១ ប្រតិស្ឋាន នៅក្នុងគន្ធាររដ្ឋ, ព្រះទាឋធាតុអង្គ ប្រតិស្ឋាននៅក្នុងសីហឡទ្វីប ។
ឥមា ចតូសុ ឋានេសុ សត្ថុ ទាឋា បតិដ្ឋិតា
បូជិតា នរទវហិ អហំ វន្ទាមិ ធាតុយោ
ព្រះទាឋធាតុទាំងឡាយនេះ របស់ព្រះបរមសាស្តា ប្រតិស្ឋាននៅ ក្នុងទីទាំងឡាយ ៤ កន្លែង ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះធាតុ ទាំងឡាយ ដែលទេវតានិងមនុស្សទាំងឡាយ តែងបូជា ។
ឧទ្ធំ ទក្ខិណទាឋា ច តាវត្តឹសេ បតិដ្ឋិតា
អធោ ទក្ខិណទាឋា ច សីហឡទីបេ បតិដ្ឋិតា
វាមទាឋា ច ឧទ្ធម្បិ គន្ធាររដ្ឋេ បតិដ្ឋិតា
វាមទាឋា ច អធោបិ នាគលោកេ បតិដ្ឋិតា
បូជិតា នរទេវេហិ អហំ វន្ទាមិ ធាតុយោ ។
ព្រះទាឋធាតុស្តាំខាងលើ ប្រតិស្ឋាននៅក្នុងឋានតាវត្តិង្ស, ព្រះ ទាឋធាតុស្តាំខាងក្រោម ប្រតិស្ឋាននៅក្នុងសីហឡទ្វីប, ព្រះទាឋធាតុឆ្វេងខាងលើ ប្រតិស្ឋាននៅក្នុងដែនគន្ធារៈ, ព្រះទាឋធាតុឆ្វេងខាងក្រោម ប្រតិស្ឋាននៅក្នុងពិភពនាគ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះធាតុទាំងឡាយ ដែលទេវតានិងមនុស្សទាំងឡាយ តែងបូជា ។
ព្រហ្មលោកេ ទុស្សធាតុ- វាមអក្ខកធាតុយោ
សព្វេ ព្រហ្មាភិបូជេន្តិ ថូបំ ទ្វាទសយោជនំ ។
ព្រះទុស្សធាតុ(១) និងព្រះអក្ខកធាតុខាងឆ្វេង ប្រតិស្ឋាននៅក្នុងព្រហ្មលោក ព្រហ្មទាំងឡាយទាំងអស់គ្នា តែងបូជានូវព្រះស្តូបកម្ពស់ ១២ យោជន៍ ដែលបញ្ចុះនូវព្រះធាតុទាំងនោះ) ។
(១ ព្រះទុស្សធាតុគឺព្រះពស្ត្រដែលព្រះអង្គផ្លាស់ចេញ ហើយទ្រង់សំពត់កាសាវៈដែលឃដិកា- មហាព្រហ្មយកមកថ្វាយ រួចទ្រង់ប្រទានព្រះពស្ត្រនោះទៅឃដិកាមហាព្រហ្ម បានទទួល យកទៅប្រតិស្ឋានឯព្រហ្មលោក)
តាវត្តីសម្ហិ ទេវានំ ចុឡាមណិម្ហិ កេសកំ
សព្វេ ទេវាភិបូជេន្តិ បសន្នា ពុទ្ធសាសនេ
បូជិតា នរទេវេហិ អហំ វន្ទាមិ ធាតុយោ
ទេវតាទាំងឡាយទាំងពួង ដែលជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធសាសនា
តែងបូជានូវព្រះកេសធាតុដែលប្រតិស្ឋាននៅក្នុងចូឡាមណីចេតិយ របស់ទេវតាទាំងឡាយក្នុងឋានត្រៃត្រិង្ស ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធាតុទាំងឡាយ ដែលទេវតានិងមនុស្សទាំងឡាយ តែងបូជា ។
ចត្តាឡីស សមា ទន្តា កេសា លោមា នខាបិ ច
ទេវា ហរន្តិ ឯកេកំ ចក្កវាឡបរម្បរា
បូជិតា នរទេវេហិ អហំ វន្ទាមិ ធាតុយោ
ព្រះទន្តធាតុទាំងឡាយ ៤០ គត់ផង ព្រះកេសធាតុទាំងឡាយផង ព្រះលោមធាតុទាំងឡាយផង ព្រះនខធាតុទាំងឡាយផង ទេវតាទាំង-
ឡាយនាំទៅនូវព្រះធាតុមួយអង្គ ៗ កាន់ចក្រវាឡដទៃនិងដទៃ គឺព្រះធាតុ មួយអង្គ ៗ ក្នុងចក្រវាឡមួយ ៗ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះ ធាតុទាំងឡាយ ដែលទេវតានិងមនុស្សទាំងឡាយ តែងបូជា ។
អដ្ឋារស ទ្វេ វស្សសតេ ធម្មាសោកោ តទា | អាហុ
ចតុរាសីតិសហស្សា ចេតិយា ច ការាបិតា
បូជិតា នរទេវេហិ អហំ វន្ទាមិ ធាតុយោ ។
នាកាលព្រះពុទ្ធសករាជបាន ២១៨ ឆ្នាំ មានព្រះមហាក្សត្រមួយអង្គ ទ្រង់ព្រះនាមធម្មាសោក ក្នុងកាលនោះ ព្រះអង្គបានកសាងព្រះចេតិយ ចំនួន ៨ ម៉ឺន ៤ ពាន់ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះធាតុទាំងឡាយ (ក្នុងព្រះចេតិយទាំងនោះ ដែលទេវតានិងមនុស្សទាំងឡាយតែងបូជា ។🌹🙏🙏🙏🌹

04/11/2023
«ឃ្លោកលិច អំបែងអណ្តែត»និយមន័យ៖-ឃ្លោកគឺសំដៅទៅលើ បញ្ញវន្ត,អ្នកចេះដឹង,បណ្ឌិត,អ្នកប្រាជ្ញ។-អំបែងគឺសំដៅទៅលើមនុស្សឥតវិជ្ជា,ពាល...
04/11/2023

«ឃ្លោកលិច អំបែងអណ្តែត»
និយមន័យ៖
-ឃ្លោកគឺសំដៅទៅលើ បញ្ញវន្ត,អ្នកចេះដឹង,បណ្ឌិត,អ្នកប្រាជ្ញ។
-អំបែងគឺសំដៅទៅលើមនុស្សឥតវិជ្ជា,ពាល,ល្ងង់,វិបល្លាសស្មារតី(តាមន័យអ្នកច្បាប់)…។
*តាមធម្មតា ឃ្លោកត្រូវតែអណ្តែត បើកាលណាគេដាក់ទៅក្នុងទឹក។ តែហេតុអ្វី បែរជាលិចទៅវិញ? ចុះហេតុអ្វីបានជាអំបែងដែលជាវត្ថុធ្ងន់ បែរជាអណ្តែត?
«លិច» មានន័យថាបណ្ឌិត,អ្នកប្រាជ្ញ,អ្នកចេះដឹង,អស់ពន្លឺ អស់រស្មី ឥតមានការគោរពរាប់អានពីអ្នកផង​។
«អណ្តែត» មានន័យថារុងរឿង ត្រចះត្រចង់ចាំងពន្លឺ​ មានគេគោរពលើកតម្កើងថាជាអ្នកប្រាជ្ញ ។
សុភាសិតនេះ និយាយអោយចំឬបញ្ឆិតបញ្ចៀងពីស្ថានភាពមនុស្សនៅក្នុងសតវត្សរ៍បច្ចុប្បន្ន ដែលមានការភ័ន្ត​ច្រឡំសជាខ្មៅ, ចេះជាល្ងង់ ច្របូកច្របល់ពេញនគរដោយសារសត្រូវដែលមានបំណងលេបទឹកដីនោះផង ដោយសារមនុស្សខ្វះការរៀនសូត្រ និងខ្វះមគ្គុទេសដ៏ត្រឹមត្រូវមកកាន់ការធំនោះផង។
មនុស្សឥតវិជ្ជារួចឡើងកាន់មុខតំណែង ជាអ្នកដឹកនាំគេចាត់ទុកជាអំបែងអណ្តែត ។ អ្នកមានតំរិះ​ខ្ពង់​ខ្ពស់ព្រមទាំងមានចរិយាសម្បត្តិពេញលេញ រួចត្រូវគេទាត់ចោល មិនឲ្យកាន់កិច្ចការសំខាន់ៗ ចាត់ទុក​ជា “ឃ្លោកលិច” ។
ជាក់ស្តែងសម័យដឹកនាំបែបតាមសុភាសិត(ឃ្លោកលិច អំបែងអណ្តែត) នេះជាសម័យដែរហានិភ័យបំផុតចំពោះសង្គមនិងប្រទេសជាតិដូចជាសម័យ«កម្ពុជាប្រជាធិបតេយ្យ»អ្នកចេះដឹងប្រៀបដូចជាឃ្លោកត្រូវបានលិច រីឯអ្នកល្ងង់ខ្លៅត្រូវបានគេលើកតម្កើងប្រៀបដូចអំបែងត្រូវបានអណ្តែត។💵🇰🇭✈️❤️🙏🌍🌏🌎
អត្ថបទចម្លងពីហ្វេសបុក

27/05/2023
ករណីយកិច្ចព្រះចៅអធិការវត្ត
27/05/2023

ករណីយកិច្ចព្រះចៅអធិការវត្ត

Address

Phnom Penh
855

Telephone

+85512884511

Website

Alerts

Be the first to know and let us send you an email when ប្រជុំនានាជាតក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category