ជា ពិសី - Chea Pisey អភិបាលខណ្ឌទួលគោក

ជា ពិសី - Chea Pisey អភិបាលខណ្ឌទួលគោក អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក Governor of Toul Kork District

06/09/2026

ខ្ញុំបាទបានចូលរួមទទួលដំណើរ ធ្វើមាតុភូមិនិវត្តន៍ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់បេសកកម្មក្នុងការចូលរួមសន្និសីទពិភពលោកលើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក​ នៅទីក្រុងសុីដនី​ ប្រទេសអូស្រ្តាលី។

រាជធានីភ្នំពេញថ្ងៃអាទិត្យ​ ទី៦ ខែកញ្ញា ឆ្នាំ២០២៦។

02/09/2026
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឱកាសនេះ សូមផ្ញើសារអបអរសាទរ និងលើកទ...
02/09/2026

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឱកាសនេះ សូមផ្ញើសារអបអរសាទរ និងលើកទឹកចិត្តដូចខាងក្រោម៖
* សូមអបអរសាទរយ៉ាងក្រៃលែងដល់ក្មួយៗជាបេក្ខជនទាំងអស់ដែលបានប្រឡងជាប់។
* សូមលើកទឹកចិត្តដល់ក្មួយៗដែលមិនទាន់ទទួលបានភាពជោគជ័យ ឱ្យបន្តខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀតដើម្បីសម្រេចបានជោគជ័យនាពេលខាងមុខ។
* សូមជូនពរឱ្យក្មួយៗទាំងអស់ទទួលបានជោគជ័យក្នុងជីវិតតាមបំណងប្រាថ្នារៀងៗខ្លួន ដោយត្រូវបន្តសិក្សាស្រាវជ្រាវដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងជាយុវជនទំពាំងស្នងឫស្សី ដែលចូលរួមបម្រើ និងអភិវឌ្ឍន៍ក្រុមគ្រួសារព្រមទាំងសង្គមជាតិយើងតទៅមុខទៀត។

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង៣០នាទីរសៀលរដ្ឋបាលខណ្ឌទួលគោក បានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក...
31/08/2026

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង៣០នាទីរសៀលរដ្ឋបាលខណ្ឌទួលគោក បានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ក្រោមអធិបតីភាព លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក -លោកស្រី ប្រធានការិយាល័យ-អង្គភាពទាំង១១, លោក-លោកស្រី ចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរនបាលសង្កាត់ទាំង១០ លោកប្រធានមណ្ឌលសុខភាពខណ្ឌទួលគោក លោកប្រធានផ្សារទាំង៤ សរុបចំនួន៤៦ នាក់។
របៀបវារៈកិច្ចប្រជុំរួមមាន៖
១- ការអនុវត្តការងារ ភូមិ-សង្កាត់មានសុវត្ថិភាព។
២- វឌ្ឍនភាពការងារការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។
៣- បញ្ហាផ្សេងៗ។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ឯកឧត្តម​ ហួត​ ហៃ​ អភិបាលស្...
31/08/2026

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ឯកឧត្តម​ ហួត​ ហៃ​ អភិបាលស្តីទី​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចុះជួបសួរសុខទុក្ខ​ និងសំណេះសំណាល​ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​ ជូនអាជីវករផ្សារអាសែងនាគមាស​ ដែលរងគ្រោះដោយអគ្គិភ័យ​ នាពេលកន្លងទៅ។

រសៀល​ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨ និង៣០នាទីព្រឹក លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភ...
29/08/2026

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨ និង៣០នាទីព្រឹក លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជាជនរាជធានីភ្នំពេញ សហការជាមួយប្រធានផ្សារនាគមាស ចុះពិនិត្យទីតាំងផ្សារដែលកើតមានអគ្គិភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីរៀបចំឈូសឆាយ និងប្រមូលកាកសំណល់ដែលឆេះ ចេញពីទីតាំងផ្សារ ដើម្បីសាងសង់សារជាថ្មី ជូនអាជីវករ។

លោកអភិបាលខណ្ឌ បានជួបសំណេះសំណាលជាមួយអាជីវករផ្សារបន្លែផ្លែឈើអាសែងដែលទទួលរងគ្រោះដោយអគ្គិភ័យ នឹងបានធ្វើការដោះស្រាយជូនបងប្អូនអាជីវករឲ្យទៅលក់ដូរបណ្ដោះអាសន្ននៅក្នុងមជ្ឈមណ្ឌលម៉ុងយ៉ាល់សិន។ ហើយបងប្អូនអាជីវករទទួលយកដំណោះស្រាយ របស់អាជ្ញាធរនិងម្ចាស់ផ្សារហើយត្រឡប់ទៅផ្ទះវិញដោយមានភាពសប្បាយចិត្ត រីករាយនិងភាពស្និទ្ធស្នាល។

បន្ទាប់មក ក្រុមការងារ បានបន្តចុះពិនិត្យទីតាំង និងត្រៀមវាស់វែង ទីតាំងលក់បណ្តោះអាសន្ននៅទីតាំងប៉ែកខាងជើងក្នុងតំបន់អតីតមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ចំនួន ២១១តូប សម្រាប់អាជីវករលក់បន្លែ ផ្លែឈើដែលភ្លើងឆេះ និង ១០០តូបទៀត សម្រាប់អាជីវករលក់លើចិញ្ចើមផ្លូវ។

28/08/2026

វេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះខ្ញុំបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ខបាលខណ្ឌទួលគោក ចុះអន្តរាគមន៌ពន្លត់អគ្គីភ័យ ឆាបឆេះផ្សារបន្លែផ្លែឈើ ផ្សារអាសែង ផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគ ក្នុងព្រឹត្តិការណ៌នេះ មិនមានការគ្រោះថ្នាក់ រងរបួស បាត់បង់អាយុជីវិតបងប្អូនអាជីវករ ប្រជាពលរដ្ឋឡើយ៕

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនា...
28/08/2026

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ព្រមទាំងកម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ពន្លត់ករណីអគ្គិភ័យឆាបឆេះផ្សារលក់បន្លែផ្លែឈើ (អាសែង) ក្នុងតំបន់ផ្សារនាគមាស ស្ថិតក្នុងផ្លូវ២៣១ និង២៣៩ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយមានការខិតខំប្រឹងប្រែងពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ អគ្គិភ័យខាងលើត្រូវបានគ្រប់គ្រង និងរលត់ទៅវិញទាំងស្រុងនៅម៉ោង១៣ និង ៤០នាទីរសៀលថ្ងៃដដែល។ ហេតុការណ៍អគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬរងរបួសដល់បងប្អូនប្រជាពលរដ្ឋ ឬអាជីវករណាម្នាក់ឡើយ។

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ជា ពិសី អភិបាល នៃ...
22/08/2026

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ទុង រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យរដ្ឋបាលនៅអគារពាណិជ្ជកម្ម KLK Tower សង្កាត់បឹងកក់ទី១ មានកម្ពស់ ១៣ជាន់ (២២បន្ទប់)។

ក្រោយពេលចុះត្រួតពិនិត្យនៅបន្ទប់លេខ R02 ជាន់ទី៧ កម្លាំងបានរកឃើញជនជាតិវៀតណាមចំនួន ៤នាក់ កំពុងបំពេញការងារ។ ដោយមានការត្រួតពិនិត្យពីកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញថាជនជាតិវៀតណាមទាំង ៤នាក់នោះ មានការសង្ស័យប្រព្រឹត្តបទល្មើសកម្ចីអនឡាញខុសច្បាប់។

ចុងក្រោយកម្លាំងបានដកហូតវត្ថុតាងជាសម្ភារៈរួមមាន៖ កុំព្យូទ័រ All-in-One ចំនួន ១០គ្រឿង ដោយឡែកបច្ចុប្បន្ននេះជនសង្ស័យជាជនជាតិវៀតណាមទាំង ៤នាក់ ត្រូវបានឃាត់ខ្លួនយកមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តនីតិវិធីបន្ត។

នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគ...
22/08/2026

នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌទួលគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងស្វាគមន៍សមាជិកថ្មីចំនួន ៣,១៤៣នាក់ មកពីសង្កាត់ទាំង ១០ នៃខណ្ឌទួលគោក។

ពិធីនេះប្រព្រឹត្តទៅយ៉ាងមហោឡារិកនៅសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ ក្រុមការងារគណបក្សចុះជួយខណ្ឌ ឯកឧត្តម ជា ពិសី ប្រធានគណបក្សខណ្ឌទួលគោក ថ្នាក់ដឹកនាំមន្ត្រីគណបក្ស សមាជិក សមាជិកា និងបងប្អូនសមាជិក សមាជិកា គណបក្សខណ្ឌទួលគោក ដែលទើបប្រកាសបញ្ជូលថ្មីយ៉ាងច្រើនកុះករ។

#គណបក្សប្រជាជនកម្ពុជា #ខណ្ឌទួលគោក

Address

Street 596
Phnom Penh
12150

Website

Alerts

Be the first to know and let us send you an email when ជា ពិសី - Chea Pisey អភិបាលខណ្ឌទួលគោក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share