ខុទ្ទកាល័យប្រធានគណបក្សជំនាន់ថ្មី

  • Home
  • Cambodia
  • Phnom Penh
  • ខុទ្ទកាល័យប្រធានគណបក្សជំនាន់ថ្មី

ខុទ្ទកាល័យប្រធានគណបក្សជំនាន់ថ្មី សាមគ្គី សេរីភាព យុត្តិធម៌ សន្តិភាព

"ជំរាបសួរបងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស"!វឌ្ឍនភាពរបស់គណបក្សជំនាន់ថ្មីខេត្តត្បូងឃ្មុំ!កាលព្រឹកថ្ងៃសុក្រ ៧រោ...
05/09/2026

"ជំរាបសួរបងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស"!
វឌ្ឍនភាពរបស់គណបក្សជំនាន់ថ្មីខេត្តត្បូងឃ្មុំ!

កាលព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធាន មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និងសហការី បានចូលរួមជាអធិបតីក្នុងសកម្មភាពលើកស្លាកសញ្ញា "គណបក្សជំនាន់ថ្មី" ចំនួន ៤ទីតាំង នៅឃុំគងជ័យ សង្កាត់វិហារហ្លួង និងសង្កាត់ក្រុងសួង ក្នុងស្រុកអូររាំងឪ និងក្រុងសួង ខេត្តត្បូងឃ្មុំ ជាមួយថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ សមាជិក សមាជិកា នៃគណបក្សជំនាន់ថ្មី និងអ្នកគាំទ្រជាច្រើននាក់។

ក្នុងព្រឹត្តិការណ៍នេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករក្នុងទឹកមុខញញឹមញញែម សប្បាយរីករាយ បង្ហាញពីក្ដីសង្ឃឹម ដែលជាកម្លាំងចលករនៃសាមគ្គីភាព និងកម្លាំងចិត្តដ៏មុតមាំក្នុងការគាំទ្រ សេចក្តីស្រឡាញ់ និងជំនឿទុកចិត្ត ទៅលើគោលនយោបាយអភិវឌ្ឍន៍ ដែលផ្តល់ផលប្រយោជន៍ពិតដល់ប្រជាពលរដ្ឋខ្មែរ។

គណបក្សជំនាន់ថ្មី យើងខ្ញុំទាំងអស់គ្នាបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦៧ នាពេលខាងមុខនេះ។ យើងខ្ញុំក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា សូមបន្តគាំទ្រ ចូលរួមការងារនយោបាយជាមួយ "គណបក្សជំនាន់ថ្មី" និងឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦នេះ ដើម្បីកសាង និងអភិវឌ្ឍន៍សង្គមជាតិយើងទាំងអស់គ្នា ឲ្យរុងរឿងត្រចះត្រចង់ និងសន្តិភាពពេញលេញ ជាពិសេសគឺការនាំមកនូវភាពសុខដុមរមនាដល់ប្រជាពលរដ្ឋខ្មែរ។

សូមមានសុខភាពរឹងមាំ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ!

Meach Sovannara
គណបក្សជំនាន់ថ្មី/New Generation Party
ខុទ្ទកាល័យប្រធានគណបក្សជំនាន់ថ្មី
5/06/2026

ដំណឹងការបោះឆ្នោត និងច្បាប់?- បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែមិថុនា ...
03/09/2026

ដំណឹងការបោះឆ្នោត និងច្បាប់?
- បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
- បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៨។

គណបក្សជំនាន់ថ្មីដឹកនាំដោយ លោកប្រធាន មាជ សុរណ្ណារ៉ា ប្រធានគណបក្ស សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ ជាម្ចាស់ប្រទេស៖
- ចុះឈ្មោះបោះឆ្នោតចាប់ផ្ដើមពី ថ្ងៃទី 7/10/2026 - 30/11/2026 និងចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ សម្រាប់អ្នកមានអាយុយ៉ាងតិច ១៨ឆ្នាំឡើងទៅ។
- ចូលរួមជាមួយគណបក្សជំនាន់ថ្មី និងឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នេះ ជាមួយយើងខ្ញុំ (សម្រាប់តែអ្នកមានអាយុយ៉ាងតិច ២៥ឆ្នាំឡើងទៅ)។ បងប្អូនជនរួមជាតិទាំងអស់អាចទំនាក់ទំនងជាមួយយើងខ្ញុំបាននៅគ្រប់ទីស្នាក់ការគណបក្សជំនាន់ថ្មី រាជធានី-ខេត្ត ដូចមានភ្ជាប់មកនូវលេខទំនាក់ទំនាង។

@យោងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ១៩៩៣ ក្នុងជំពូក៣ មាត្រា ៣១ - ៥០៖
* ប្រជាពលរដ្ឋខ្មែរទាំងអស់តាមលក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
* ប្រជាពលរដ្ឋខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
* ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សារព័ត៌មាន ការបោះពុម្ពផ្សាយ និងការប្រជុំ (ការប្រើសិទ្ធិមិនត្រូវរំលោភ ឬប៉ះពាល់ដល់កិត្តយសរបស់អ្នកដ៏ទៃ ទំនៀមទម្លាប់ល្អរបស់សង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិបានឡើយ)។
* ប្រជាពលរដ្ឋខ្មែរមានសិទ្ទិបង្កើតសមាគម និងគណបក្សនយោបាយ។
* ប្រជាពលរដ្ឋខ្មែរត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់ គ្មាននរណាម្នាក់នៅលើច្បាប់បានឡើយ។

សូមបងប្អូនជនរួមជាតិមានសុខភាពលរឹងមាំ និងសំណាងល្អជានិច្ចនិរន្តរ៍! សូមហាត់ប្រាណទាំងអស់គ្នា ដើម្បីសុខភាព!

ខុទ្ទកាល័យគណបក្សជំនាន់ថ្មី

Meach Sovannara
គណបក្សជំនាន់ថ្មី/New Generation Party
ខុទ្ទកាល័យប្រធានគណបក្សជំនាន់ថ្មី
3/09/2026

31/08/2026
31/08/2026

(English below)
ការប្រកួតប្រជែងផ្នែកនយោបាយពិតប្រាកដ និងលំហសង្គមស៊ីវិលដែលបើកចំហ នាំឱ្យមានអភិបាលកិច្ចកាន់តែរឹងមាំ និងលទ្ធផលកាន់តែប្រសើរ។ នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត យីប បានជួបជាមួយតំណាងគណបក្សជំនាន់ថ្មី និងបានពិភាក្សាអំពីការវិវត្តផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៧ និង ២០២៨ ខាងមុខនេះ។

—————————

Genuine political contest and open civic space leads to stronger governance and better outcomes. Ambassador Yip met representatives from the New Generation Party today and discussed political developments in Cambodia and upcoming elections in 2027 and 2028.

នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ លោកប្រធាន មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី លោកអនុប្រធាន ប៉ាត មុន្នី និងលោកអនុប្រ...
31/08/2026

នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ លោកប្រធាន មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី លោកអនុប្រធាន ប៉ាត មុន្នី និងលោកអនុប្រធាន ជឹង វិទ្យាប្ញទ្ធិ បានជួបពិភាក្សាជាមួយលោកឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Derek Yip រយៈពេល១:២០នាទី ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា នៃលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទៅនឹងការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ~សង្កាត់ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិអាណត្តិទី៨ ឆ្នាំ២០២៨ ជិតចូលមកដល់ ។

លោកឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Derek Yip ចង់ឃើញ «ការប្រកួតប្រជែងផ្នែកនយោបាយប្រកបដោយភាពពិតប្រាកដ និងលំហស៊ីវិលដែលបើកចំហ អាចនាំឱ្យមានអភិបាលកិច្ចកាន់តែរឹងមាំ និងលទ្ធផលកាន់តែប្រសើរ» ខណៈថ្ងៃនេះ ខ្ញុំមានកិច្ចពិភាក្សាដ៏ល្អជាមួយតំណាងគណបក្សជំនាន់ថ្មី អំពីការវិវត្តន៍ផ្នែកនយោបាយនៅកម្ពុជា និងការបោះឆ្នោតដែលនឹងមកដល់នៅឆ្នាំ២០២៧ និង ២០២៨។

គណបក្សជំនាន់ថ្មី/New Generation Party
ខុទ្ទកាល័យប្រធានគណបក្សជំនាន់ថ្មី
Meach Sovannara

"ជំរាបសួរ និងសួស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា"!នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ...
30/08/2026

"ជំរាបសួរ និងសួស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា"!

នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកប្រធាន មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និងសហការី បានចូលរួមជាអធិបតីក្នុងសកម្មភាពលើកស្លាកសញ្ញា "គណបក្សជំនាន់ថ្មី" ចំនួន ២ទីតាំង នៅឃុំធាយ និងរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាមួយបងប្អូនថ្នាក់ដឹកនាំខេត្តព្រៃវែង សមាជិក សមាជិកា និងអ្នកគាំទ្រទាំងអស់គ្នា។

ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ វាពិតជាមានភាពសប្បាយរីករាយក្រៃលែង បងប្អូនអ្នកចូលរួមមានទឹកមុខមាំទាំ ញញឹមញញែម ពោរពេញដោយក្ដីសង្ឃឹម ដែលបង្ហាញពីសាមគ្គីភាព និងកម្លាំងចិត្តដ៏មុតមាំក្នុងការគាំទ្រដល់មាគ៌ាដឹកនាំដ៏ត្រឹមត្រូវ សេចក្តីស្រឡាញ់ និងជំនឿទុកចិត្ត ទៅលើគោលនយោបាយអភិវឌ្ឍន៍ ដែលផ្តល់ផលប្រយោជន៍ពិតប្រាកដដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។

យើងខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦៧ នាពេលខាងមុខនេះ និងនាំមកនូវជ័យជម្នះជូនបងប្អូនទាំងអស់គ្នា។ យើងខ្ញុំ ជាប្រធាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា សូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមបន្តគាំទ្រ និងចូលរួមកិច្ចការនយោបាយជាមួយ "គណបក្សជំនាន់ថ្មី" ដើម្បីកសាង និងអភិវឌ្ឍន៍សង្គមជាតិយើងទាំងអស់គ្នា ឲ្យរុងរឿងត្រចះត្រចង់ និងសន្តិភាពពេញលេញ។

សូមជូនពរលោកប្រធាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រទាំងអស់ មានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច និងសមប្រកបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!

គណបក្សជំនាន់ថ្មី/New Generation Party
ខុទ្ទកាល័យប្រធានគណបក្សជំនាន់ថ្មី
Meach Sovannara
30/08/2026

"ជំរាបសួរ និងសួស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា"!នៅរសៀលថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ...
29/08/2026

"ជំរាបសួរ និងសួស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា"!

នៅរសៀលថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកប្រធាន មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និងសហការី បានចូលរួមជាអធិបតីក្នុងសកម្មភាពលើកស្លាកសញ្ញា "គណបក្សជំនាន់ថ្មី" ចំនួន ៤ទីតាំង នៅតាមបណ្ដាយផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកជើងព្រៃ និងព្រៃឈរ ខេត្តកំពង់ចាម ជាមួយបងប្អូនថ្នាក់ដឹកនាំខេត្តព្រៃវែង សមាជិក សមាជិកា និងអ្នកគាំទ្រទាំងអស់គ្នា។

ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ វាពិតជាមានភាពសប្បាយរីករាយក្រៃលែង បងប្អូនអ្នកចូលរួមមានទឹកមុខមាំទាំ ញញឹមញញែម ពោរពេញដោយក្ដីសង្ឃឹម ដែលបង្ហាញពីសាមគ្គីភាព និងកម្លាំងចិត្តដ៏មុតមាំក្នុងការគាំទ្រដល់មាគ៌ាដឹកនាំដ៏ត្រឹមត្រូវ សេចក្តីស្រឡាញ់ និងជំនឿទុកចិត្ត ទៅលើគោលនយោបាយអភិវឌ្ឍន៍ ដែលផ្តល់ផលប្រយោជន៍ពិតប្រាកដដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។

យើងខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦៧ នាពេលខាងមុខនេះ និងនាំមកនូវជ័យជម្នះជូនបងប្អូនទាំងអស់គ្នា។ យើងខ្ញុំ ជាប្រធាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា សូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមបន្តគាំទ្រ និងចូលរួមកិច្ចការនយោបាយជាមួយ "គណបក្សជំនាន់ថ្មី" ដើម្បីកសាង និងអភិវឌ្ឍន៍សង្គមជាតិយើងទាំងអស់គ្នា ឲ្យរុងរឿងត្រចះត្រចង់ និងសន្តិភាពពេញលេញ។

សូមជូនពរលោកប្រធាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្រទាំងអស់ មានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច និងសមប្រកបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

គណបក្សជំនាន់ថ្មី/New Generation Party
ខុទ្ទកាល័យប្រធានគណបក្សជំនាន់ថ្មី
Meach Sovannara
30/08/2026

24/08/2026
នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៦ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និងសហការី បានចូលរួមជាអធិបតីភាព÷- លើកស្លាកគណប...
23/08/2026

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៦ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និងសហការី បានចូលរួមជាអធិបតីភាព÷

- លើកស្លាកគណបក្សជំនាន់ថ្មី ចំនួន២ទីតាំង នៅស្រុកបាទី ខេត្តតាកែវ។
- ពិភាក្សា និងសំណេះសំណាល÷ លោកប្រធានបានផ្តល់ការណែនាំដល់ក្រុមការងារថ្នាក់ដឹកនាំខេត្ត ឲ្យបន្តជម្រុញការផ្សព្វផ្សាយពីសកម្មភាពគណបក្ស និងបង្កើនទំនាក់ទំនងជាមួយសមាជិក សមាជិកាតាមមូលដ្ឋាល និងប្រជាពលរដ្ឋ។
- បង្កើនការរៀបចំរចនាសម្ព័ន្ធសមាសភាពក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៧។

បន្ទាប់ពីបានបញ្ចប់ការលើកស្លាក និងជួបជុំដំណើរការដោយរលូន លោកប្រធាន និងសហការី បានចូលរួមពិសារអាហារសាមគ្គី ជាមួយក្រុមការងារខេត្ត ប្រកបដោយទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់។

គណបក្សជំនាន់ថ្មីខេត្តតាកែវ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខែ្មរ អញ្ជើញចូលរួមបោះឆ្នោត និងឈរឈ្មោះ ជាបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ជាមួយយើងខ្ញុំ ក្នុងអាណត្តិទី៦ នេះ ដើម្បីដឹកនាំ កសាង និងអភិវឌ្ឍសង្គមជាតិយើងទាំងអស់គ្នា។

សូមមានសុខភាពល្អ និងសំណាងជានិច្ច!

សូមទំនាក់ទំនងថ្នាក់ដឹកនាំគណបក្សជំនាន់ថ្មីខេត្តតាកែវ÷
-លោក សៀង ប៊ុនធឿន ០97 552 0336
-លោក ឌិន វ៉ាន់ដេត ០96 888 3774

Address

ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Phnom Penh

Website

Alerts

Be the first to know and let us send you an email when ខុទ្ទកាល័យប្រធានគណបក្សជំនាន់ថ្មី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share