នាយកដ្ឋានបរិវត្តកម្មឌីជីថល

នាយកដ្ឋានបរិវត្តកម្មឌីជីថល The Department of Digital Transformation
(231)

04/06/2026
27/05/2026
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ‌‎(ADB) អំពីកិច្ចស...
26/05/2026

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ‌‎(ADB) អំពីកិច្ចសហប្រតិបត្តិការ‌‎លើវិស័យឌីជីថលនៅក្នុងវិស័យកសិកម្ម

===================

‎នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារ‌‎ឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយគ‌‎ណៈប្រតិភូមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារនៃអគ្គនាយដ្ឋានជលផល ដើម្បី‌‎សិក្សាស្វែងយល់អំពីគម្រោងកិច្ចសហប្រតិបត្តិការលើការងារឌីជីថលនៅក្នុងវិស័យកសិកម្ម ជា‌‎ពិសេសចូលរួមចំណែកគាំទ្រដល់ ការអនុវត្តគម្រោងអភិវឌ្ឍន៍អនុវិស័យជលផល។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងនូវចំណុចគន្លឹះៗដែលជាសមិទ្ធផលសម្រេចបានរបស់ក្រសួង រួមមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការបង្កើត និងរៀបចំនាយកដ្ឋានទទួលបន្ទុកការងារបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រព័ន្ធឌីជីថល លទ្ធភាព និងវឌ្ឍនភាពនៃការបង្កើតប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រដល់អនុវិស័យជលផល និងកំណត់តម្រូវការធនធានចាំបាច់នានា ដើម្បីជំរុញការងារឌីជីថលរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្ត...
26/05/2026

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់នាយកដ្ឋានបរិវត្តកម្មឌីជីថល

====================

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងាររបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោក-លោកស្រីប្រធាននិងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃនាយកដ្ឋានបរិវត្តកម្មឌីជីថលផងដែរ។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៦ តាមដាន និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងទិសដៅការងារបន្តរបស់ការិយាល័យនីមួយៗ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនិងភាពទាន់ពេលវេលាក្នុងការអនុវត្តការងារតាមផែនការបស់នាយកដ្ឋាននិងស្របតាមទិសដៅអភិវឌ្ឍន៍របស់ក្រសួង។

ក្នុងឱកាសដ៏មានអត្ថន័យនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន ដែលបានបំពេញភារកិច្ចយ៉ាងសកម្មនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗមួយចំនួន ដើម្បីតម្រង់ទិសការងារ និងជំរុញការរៀបចំផែនការសកម្មភាព ព្រមទាំងតម្រូវការថវិកាសម្រាប់គាំទ្រដល់ការអនុវត្តនៅឆ្នាំ២០២៧ ឱ្យកាន់តែមានប្រសិទ្ធភាព។

14/05/2026

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយោភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា។

សូមក្រាបថ្វាយបង្គំថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរមហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅស្មោះស្ម័គ្របំផុត៕

ការពង្រឹងសមត្ថភាពផ្នែកឌីជីថលចាំបាច់ដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី======================...
06/05/2026

ការពង្រឹងសមត្ថភាពផ្នែកឌីជីថលចាំបាច់ដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី
======================

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ ការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថល នៃនាយកដ្ឋានបរិវត្តកម្មឌីជីថល បានចុះបង្រៀនដល់មន្រ្តីមន្ទីរ កសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី អំពីមេរៀនឌីជីថលចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ដើម្បីសម្រួលដល់ការងារប្រចាំថ្ងៃរបស់ពួកគាត់ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

ការបណ្តុះបណ្តាលនេះត្រូវបានផ្តោតសំខាន់ទៅលើ ១.ការបង្កើត ប្រើប្រាស់ និងគ្រប់គ្រង google account ២.ការប្រើប្រាស់ Google Drive ទាំងនៅលើកុំព្យូទ័រ ទូរសព្ទ កុំព្យូទ័របន្ទះ (Tablet) សម្រាប់រក្សានិងចែករំលែកឯកសារផ្សេងៗ និង ៣. ការស្វែងយល់អំពីការប្រើប្រាស់កម្មវិធីបំប្លែងអត្ថបទ រូបភាពឬសំឡេងផ្សេងៗទៀតទៅតាមភាពចាំបាច់សម្រាប់ការងារប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងការស្វែងពីការការពារសុវត្ថភាពដើម្បីជៀសវាងពីការឆបោកតាមអនឡាញគ្រប់រូបភាព។

ច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា=====================ចុចទីនេះដើម្បីមើលឯកសារទាំងស្រុង 👇https://elibr...
05/05/2026

ច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
=====================

ចុចទីនេះដើម្បីមើលឯកសារទាំងស្រុង 👇
https://elibrary.maff.gov.kh/book/69f81178b777c

#ឆបោកតាមអនឡាញ
#ច្បាប់
#ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

របាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦====================ចូលទៅអានឯកសារទាំងស្រុ...
04/05/2026

របាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦
====================

ចូលទៅអានឯកសារទាំងស្រុងនៅទីនេះ👇
https://elibrary.maff.gov.kh/book/69f818641dfa3


#របាយការណ៍បូកសរុបការងារកសិកម្ម
#បូកសរុបការងារកសិកម្ម

Address

Phnom Penh
855

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when នាយកដ្ឋានបរិវត្តកម្មឌីជីថល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានបរិវត្តកម្មឌីជីថល:

Share