អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

  • Home
  • Cambodia
  • Phnom Penh
  • អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, Government Organization, Jok Dimitrov Boulevard, Phnom Penh.

CARD is a focal point responsible for assisting the Royal Government of Cambodia on coordination of agricultural and rural development in a close effective collaboration with concerned ministries, institutions, sub-national administration, development par

នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត គង់ លាវ័ណ្យ ...
28/05/2026

នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត គង់ លាវ័ណ្យ អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចូលរួមក្នុងពិធីសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ(ខេមបូឌា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស...
28/05/2026

នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុ​ប​ជិត១ពាន់នាក់។

នាព្រឹកថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស...
28/05/2026

នាព្រឹកថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលពិភាក្សាការងារជាមួយក្រុមប្រឹក្សាស្រុក​ គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ​។

ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម​ គង់​ លាវ័ណ្យ​ អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ឯកឧត្តមបណ្ឌិត​ លី​ ណារុន​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូរណ៌​ ឯកឧត្តម គឹម វាសនា នាយកខុទ្ទកាល័យ​ឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន ឯកឧត្តម​ អម​ សុភា​ អភិបាលរងខេត្ត​ និងមន្រ្តីរាជការរដ្ឋបាលស្រុកបរិបូរណ៌។

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ   អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិ...
28/05/2026

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិភាក្សាលើការរៀបចំគោលនយោបាយជាតិជំរុញចលនាភូមិមួយផលិតផលមួយឆ្នាំ ២០២៦-២០៣៥។

នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុ...
24/05/2026

នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម​បណ្ឌិត​ ហុឺ​ វីរ: ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច​ និងក្រុមការងារ ខេត្តស្រុកឃុំបានអញ្ជេីញចូលរួមបុណ្យសពបងប្អូនកម្មករកម្មការនីទាំង៩នាក់ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញនៅចំណុចសាលាលេខ៥​ ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង៕

Posted by: KLC ៚ ឃួន លឹមឈាន់
Source: ខុទ្ទកាល័យ CARD

នៅរសៀលថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ...
23/05/2026

នៅរសៀលថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរាជការរដ្ឋបាលស្រុកទឹកផុស។

ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម គឹម វាសនា នាយកខុទ្ទកាល័យ​ ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក គណៈនាយករដ្ឋបាលស្រុក ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការរដ្ឋបាលស្រុកទឹកផុស។

ក្នុងពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិតសភាចារ្យ បានសួរសុខទុក្ខក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការរដ្ឋបាលស្រុកទឹកផុស និងស្វែងយល់ពីស្ថានភាពក្រុមប្រឹក្សាឃុំ ការអភិវឌ្ឍន៍ បញ្ហាប្រឈម និងដំណោះស្រាយនៅមូលដ្ឋានឃុំ។

បន្ទាប់ពីបានស្តាប់ការរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្តល់អនុសាសន៍មួយចំនួន ជាពិសេសសូមឲ្យក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការរដ្ឋបាលស្រុក ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និងខិតខំដោះស្រាយបញ្ហា សំណើ សំណូមពរ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា តម្លាភាព គណនេយ្យភាព និងប្រកបដោយបរិយាបន្ន។

Posted by: KLC ៚ ឃួន លឹមឈាន់

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ...
23/05/2026

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណ:កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមបុណ្យគម្រប់៧ថ្ងៃ និងគោរពវិញ្ញាណក្ខន្ធ ព្រះសពព្រះវិសាលសីលគុណ ឱម អៀន ព្រះអនុគណស្រុកសាមគ្គីមានជ័យ និងព្រះគ្រូចៅអធិការវត្តត្បែងខ្ពស់ ស្ថិតនៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យបានចូលរួមជាបច្ច័យបុណ្យមួយចំនួនប្រគេននិងជូនព្រះសង្ឃចំនួន ៥អង្គ និងជូនតាជីយាយជីចំនួន៨០នាក់ និង
ឧបត្ថម្ភកម្លាំងប្រជាការពារមួយចំនួន៕

Posted by: KLC ៚ ឃួន លឹមឈាន់

នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត គង់ លាវ័ណ្យ ...
18/05/2026

នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត គង់ លាវ័ណ្យ អនុប្រធានតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួុយផលិតផលមួយ បានចូលរួមក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលនៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ និងការបើកដំណើរការគម្រោង ដំណាក់កាលទី៣ គាំទ្រហិរញ្ញប្បទានឥតសំណងដោយរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕

Posted by: KLC ៚ ឃួន លឹមឈាន់

ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកស...
12/05/2026

ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) នៃសាធារណរដ្ឋកូរ៉េ បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុនៃពិភាក្សាស្តីពីគម្រោង “លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្ម តាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួុយផលិតផលមួយ និងលោកបណ្ឌិត Choi Chan Won នាយកការិយាល័យគម្រោងសកល នៃមជ្ឈមណ្ឌលសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងម្ហូបអាហារអន្តរជាតិ នៃសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC)។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមតំណាងក្រសួងពាណិជ្ជកម្ម ឯកឧត្តមតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមតំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកបណ្ឌិត An Sung Soo នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ប្រចាំកម្ពុជា។

សូមគូសបញ្ជាក់ថា គម្រោងនេះមានគោលបំណងគាំទ្រដល់ការពង្រីកការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់កសិករខ្នាតតូច បង្កើតឱកាសការងារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ តាមរយៈការលើកកម្ពស់បច្ចេកវិទ្យាកែច្នៃទំនើប ការពង្រឹងសមត្ថភាពគ្រប់គ្រងក្រោយពេលប្រមូលផលគ្រាប់ស្វាយចន្ទី ការកសាងសមត្ថភាពសហគមន៍កសិកម្មទំនើប និងការពង្រឹងស្តង់ដារគុណភាព និងការនាំចេញ៕

Posted by: KLC ៚ ឃួន លឹមឈាន់

កាលពីថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍...
06/05/2026

កាលពីថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ សហការជាមួយ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអង្គការ Helen Keller Intl បានរៀបចំកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងលើកទី៣គម្រោងអន្តរវិស័យ «នវានុវត្តន៍សម្រាប់លទ្ធផលកាន់តែប្រសើរ នៃការធ្វើសមាហរណកម្មរវាង វិស័យកសិកម្ម សុខាភិបាល និងអប់រំ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា» ហៅកាត់ថា «INAS» ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ ក.ក.ជ. និងលោក ហ៊ូ ក្រឿន នាយកប្រចាំប្រទេស អង្គការ Helen Keller Intl។ គោលបំណងនៃកិច្ចប្រជុំ
• ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពក្នុងរយៈពេលបីខែចុងក្រោយពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦។
• ចែករំលែកផែនការសកម្មភាពសម្រាប់បីខែបន្ទាប់។
• ពិភាក្សាអំពីផលប្រយោជន៍ផ្សេងៗ ដែលត្រូវអន្តរាគមន៍បន្ត។

Address

Jok Dimitrov Boulevard
Phnom Penh
12000

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85523214006

Alerts

Be the first to know and let us send you an email when អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ:

Share