04/09/2026
កិច្ចពិភាក្សាស្តីពី #កម្មវិធីនយោបាយ «គបម» ៖ បង្កើនបណ្តាញអគ្គិសនី ដើម្បីធានាថា ប្រជាជនគ្រប់រូបទទួលបានភ្លើងអគ្គិសនីប្រើប្រាស់ក្នុងតម្លៃសមរម្យ (៤០០រៀលក្នុង១គីឡូវ៉ាត់)។ ធានានូវឯករាជភាពនៃថាមពល ដោយមិនអាស្រ័យលើបរទេស តាមរយៈការផលិតថាមពលអគ្គិសនីក្នុងស្រុក។ ជំរុញការអភិវឌ្ឍ និងលើកកម្ពស់ដល់ការវិនិយោគ ការស្រាវជ្រាវថាមពលអគ្គិសនី ដែលកើតឡើងវិញ ដូចជា វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ ថាមពលវាយោ និងថាមពលជីវឧស្ម័ន។ល។ ជាពិសេសនៅតំបន់ដាច់ស្រយាល។ សិក្សា និងកែសម្រួលបណ្ដាញផ្គត់ផ្គង់អគ្គិសនីនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាក្រុងសំខាន់ៗមួយចំនួនទៀត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្ដាលមកពីអគ្គិភ័យ និងបង្កើនសោភ័ណភាព។
តើលោកអ្នកមានមតិអ្វីខ្លះ ចំពោះកម្មវិធីនយោបាយខាងលើនេះ?
📗ប្រភព៖ សៀវភៅបៃតង - យុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ ១២៥ ចំណុច
#គណបក្សប្រជាធិបតេយ្យមូលដ្ឋាន #គបម #សាមគ្គីភាព #យុត្តិធម៌ #អហិង្សា #សៀវភៅបៃតង #កម្ពុជា