18/05/2026
[English Below]
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានដឹកនាំក្រុមការងារទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Rianna L. Mohammed ដែលបានតែងតាំងជាអ្នកជំនាញសុខាភិបាលជាន់ខ្ពស់របស់ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា
===
ទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (អ.គ.ស.ស.) បានដឹកនាំក្រុមការងារទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារតំណាងធនាគារពិភពលោកប្រចាំកម្ពុជា ដែលដឹកនាំដោយ លោកស្រីបណ្ឌិត Rianna L. Mohammed មន្ត្រីឯកទេសជាន់ខ្ពស់ផ្នែកសុខភាពនៃគម្រោងស្តីពីសុខភាព អាហារូបត្ថម្ភ និងប្រជាជន ដែលត្រូវបានតែងតាំងជាអ្នកជំនាញសុខាភិបាលជាន់ខ្ពស់របស់ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា។ នៅក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះលោកស្រីបណ្ឌិត Rianna L. Mohammed ដែលត្រូវបានតែងតាំងជាអ្នកជំនាញសុខាភិបាលជាន់ខ្ពស់របស់ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា និងបានពិភាក្សាការងារ ដោយផ្តោតជាពិសេសលើវឌ្ឍនភាពនៃការអនុវត្តជំនួយបច្ចេកទេស ដែលលេខាធិការដ្ឋាន គ.ស.ស. ទទួលបានក្រោមក្របខណ្ឌគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP-II) សម្រាប់គាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។
H.E. Dr. Chan Narith, Secretary of State of the Ministry of Economy and Finance and Chairman of the Sub-Committee for the Universal Health Coverage in Cambodia, received a courtesy call and meeting with Dr. Rianna L. Mohammed, the newly appointed Senior Health Specialist of the World Bank in Cambodia.
===
Ministry of Economy and Finance, May 15, 2026
H.E. Dr. Chan Narith, Secretary of State of the Ministry of Economy and Finance and Chairman of the Sub-Committee for the Universal Health Coverage in Cambodia, received a courtesy call and meeting with Dr. Rianna L. Mohammed, Senior Health Specialist for Health, Nutrition, and Population, who has been appointed as the Senior Health Specialist of the World Bank in Cambodia. In this meeting, H.E. Dr. Chan Narith extended a warm welcome and congratulations to Dr. Rianna L. Mohammed on her appointment. The meeting also discussed on the progress of the cooperation, focusing primarily on the progress of the technical supports provided to the UHC Secretariat through the Health Equity and Quality Improvement Project Phase 2 (HEQIP-II) in supporting the implementation of the Roadmap towards Universal Health Coverage (UHC) in Cambodia 2024-2035.