ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia, Government Organization, LOT. 3A, Street. 169, Veal Vong, 7 Makara, Phnom Penh.

Official page: Cambodia's Ministry of Tourism

Stay informed with the latest insights:

Comprehensive tourism info & resources
Upcoming events & key regulations
Engaging updates on our vibrant sector

Welcome & join the journey!

[English Below]មើលភាពយន្ត ស្គាល់វប្បធម៌ ស្វែងរកកម្ពុជា៖ ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ...
06/09/2026

[English Below]
មើលភាពយន្ត ស្គាល់វប្បធម៌ ស្វែងរកកម្ពុជា៖ ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និងទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនៃជំនួប លោកចាងហ្វាងផលិតកម្មប្រាយ ហ្វីម បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ព្រមទាំងបានស្នើសុំអនុសាសន៍ និងការគាំទ្រសម្របសម្រួលពីក្រសួងទេសចរណ៍ ដើម្បីរួមចំណែកឱ្យការផលិតភាពយន្តនេះប្រព្រឹត្តទៅដោយរលូន និងអាចចូលរួមផ្សព្វផ្សាយវប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះផលិតកម្មប្រាយ ហ្វីម ដែលបានសម្រេចធ្វើការវិនិយោគក្នុងវិស័យភាពយន្តនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងផលិតភាពយន្ត «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ដែលអាចចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ អត្តសញ្ញាណជាតិ និងគោលដៅសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈវិស័យភាពយន្ត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការស្វាគមន៍ និងគាំទ្រចំពោះគម្រោងថតភាពយន្តនៅកម្ពុជា ដោយក្រសួងទេសចរណ៍ត្រៀមខ្លួនសម្របសម្រួលលើការងារពាក់ព័ន្ធ ស្របតាមតួនាទី និងភារកិច្ចរបស់ក្រសួង។ ចំពោះនីតិវិធី និងខ្លឹមសារនៃការផលិតភាពយន្ត ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់ខ្ពស់លើការជំរុញ «ទេសចរណ៍ភាពយន្ត» (Film Tourism) ជាឧបករណ៍ដ៏មានសក្តានុពលមួយក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើង ដោយមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងមានភារកិច្ចសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត សិក្សា និងរៀបចំតំបន់សក្តានុពលសម្រាប់ការផលិតភាពយន្ត បទចម្រៀងទេសចរណ៍ និងស្ប៉ុតពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍ និងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្ត ព្រមទាំងសិក្សារៀបចំយន្តការលើកទឹកចិត្តដល់ការផលិតភាពយន្តនៅកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ផលិតកម្មប្រាយ ហ្វីម ឱ្យចូលរួមផលិតភាពយន្ត និងវីដេអូដែលមាននិទានកថា (Storytelling) អំពីប្រាសាទ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា ដើម្បីនាំយករូបភាពពិតដ៏ស្រស់ស្អាត និងភាពសម្បូរបែបរបស់កម្ពុជាទៅបង្ហាញដល់ទស្សនិកជនអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញផលិតកម្មប្រាយ ហ្វីម ចូលរួមសហការផ្សព្វផ្សាយយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)» ការជំរុញ Soft Power តាមរយៈទេសចរណ៍ភាពយន្ត ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍កីឡា ការទស្សនាប្រាសាទនាពេលរាត្រី ការប្រគំតន្ត្រីអន្តរជាតិ និងព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិនានា។

ទីស្តីការក្រសួងទេសចរណ៍, រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦

Watch Films, Discover Culture, Explore Cambodia: Ministry of Tourism Supports Film Production as a Means to Promote Film Tourism, Showcase Cambodia’s Potential, and Attract International Tourists

Phnom Penh: H.E. HUOT Hak, Minister of Tourism, granted an audience to Mr. Lao Sunly, Executive Producer of Bright Film Production, and his delegation, together with Canadian actor Dave Leduc, for a courtesy call and discussions, during which they presented their film production project entitled “Bokator: Guardian of Angkor” in the Kingdom of Cambodia.

During the meeting, the Executive Producer of Bright Film Production briefed H.E. the Minister on the project and sought his recommendations, support, and coordination to facilitate its smooth production and help promote Cambodian culture and tourism destinations to wider audiences.

In response, H.E. the Minister warmly welcomed and highly commended Bright Film Production for its decision to invest in Cambodia’s film industry. He expressed strong interest in the “Bokator: Guardian of Angkor” project, which has the potential to promote Cambodia’s arts, culture, national identity, and tourism destinations through film.

H.E. the Minister reaffirmed the Ministry of Tourism’s welcome and support for film production projects in Cambodia, noting that the Ministry stands ready to facilitate relevant matters within its roles and responsibilities. Regarding production procedures and content, the company is required to seek approval from the Ministry of Culture and Fine Arts and comply with all applicable regulations.

H.E. the Minister further emphasised that the Ministry of Tourism is placing high priority on promoting film tourism as a powerful tool for showcasing Cambodia in international markets. With the high approval of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, an Inter-Ministerial Working Group for the Coordination and Promotion of Film Tourism and Night-Time Temple Visits in Cambodia has been established, chaired by the Minister of Tourism.

The Working Group’s key responsibilities include developing strategic and action plans to support film tourism; identifying and preparing potential locations for producing films, tourism songs, and commercials; promoting development and investment in the film tourism industry; and exploring incentive mechanisms to encourage film production in Cambodia.

In this regard, H.E. the Minister encouraged Bright Film Production to produce films and storytelling videos featuring Cambodia’s temples, heritage, culture, natural beauty, and potential tourism destinations, thereby presenting the country’s authentic beauty and rich diversity to international audiences.

H.E. the Minister also invited Bright Film Production to collaborate in promoting the Ministry of Tourism’s major tourism campaigns and events, particularly the “Visit Cambodia in the Green Season” campaign; the promotion of soft power through film, gastronomy, and sports tourism; night-time temple visits; international concerts; and other national and international tourism events.

Ministry of Tourism, afternoon of 5 September 20266

[English Below]ចុងខែកញ្ញានេះ អត់ទាន់មានគម្រោងទៅណាមែនទេ? 🤔តស់ៗ! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! នៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ «...
05/09/2026

[English Below]
ចុងខែកញ្ញានេះ អត់ទាន់មានគម្រោងទៅណាមែនទេ? 🤔

តស់ៗ! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! នៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ «ព្រឹត្តិការណ៍សមរាត្រីអង្គរ» នៅខេត្តសៀមរាប នឹងមកដល់ហើយ! ត្រៀមខ្លួនមកចូលរួមទាំងអស់គ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ 👏🏻🇰🇭✨

No plans for the end of September yet? 🤔

Come on! Don’t miss this special occasion! Only 15 days to go until the “Angkor Equinox Event” in Siem Reap. Get ready to join us from 21–23 September 2026! 👏🏻🇰🇭✨







[English Below]ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០៤ នៃទិវាប...
05/09/2026

[English Below]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០៤ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក José Antonio Miranda នៅនិវេសដ្ឋានឯកអគ្គរដ្ឋទូតប្រេស៊ីល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាតំណាងស្ថាប័នរដ្ឋ និងឯកជន អង្គទូត ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ពិធីនេះ ត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការទទួលបានឯករាជ្យរបស់សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ព្រមទាំងដើម្បីអបអរសាទរចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល និងព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

H.E. HUOT Hak, Minister of Tourism, attended the celebration of the 204th Anniversary of the National Independence Day of the Federal Republic of Brazil, organized by the Embassy of the Federal Republic of Brazil to the Kingdom of Cambodia, together with H.E. Vivian Loss Sanmartin, Ambassador Extraordinary and Plenipotentiary of the Federal Republic of Brazil to the Kingdom of Cambodia, and Mr. José Antonio Miranda at the Brazilian Ambassador's residence. The event was attended by Their Excellencies, Ladies and Gentlemen representing public and private institutions, the diplomatic corps, as well as many national and international guests.

This ceremony was held to commemorate the historical event of the Federal Republic of Brazil gaining its independence, as well as to celebrate the bond of friendship and strengthen good cooperation between the Federal Republic of Brazil and the Kingdom of Cambodia.

Phnom Penh, September 4, 2026





[English Below]លោកជំទាវ សុង ធីតា ហួតហាក់ ដឹកនាំគណៈប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ទស...
05/09/2026

[English Below]
លោកជំទាវ សុង ធីតា ហួតហាក់ ដឹកនាំគណៈប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ទស្សនកិច្ចប្រាសាទសែនភូវាំង ដើម្បីចូលរួមជំរុញយុទ្ធនាការទស្សនាកម្ពុជានានារដូវកាលបៃតង

ខេត្តតាកែវ៖ លោកជំទាវ សុង ធីតា ហួតហាក់ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូសាខាសមាគមនារីក្រសួងទេសចរណ៍ អញ្ជើញទស្សនកិច្ចនៅប្រាសាទសែនភូវាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងចូលរួមផ្សព្វផ្សាយ និងជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងបំផុសចលនាទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ការស្គាល់ពីសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ សាសនា និងធម្មជាតិដ៏សម្បូរបែបរបស់ខេត្តតាកែវ។

ជាមួយគ្នានេះ ដំណើរទស្សនកិច្ចក៏ជាការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យធ្វើដំណើរស្វែងយល់ពីសម្បត្តិបេតិកភណ្ឌខ្មែរ និងទស្សនាគោលដៅទេសចរណ៍នានាក្នុងរដូវកាលបៃតង ព្រមទាំងចូលរួមថែរក្សាបរិស្ថាន អនាម័យ សោភ័ណភាព និងតម្លៃបេតិកភណ្ឌនៅតាមតំបន់ទេសចរណ៍ ដើម្បីរួមគ្នាធ្វើឱ្យគោលដៅទេសចរណ៍កម្ពុជាកាន់តែស្អាត បៃតង និងទាក់ទាញ។

សកម្មភាពនេះក៏ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការរួមចំណែកជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ប្រើប្រាស់ផលិតផល និងសេវាកម្មក្នុងសហគមន៍កាន់តែច្រើន ស្របតាមទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។

ខេត្តតាកែវ, ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

Her Excellency SONG Thida HUOTHak Leads Delegation of the Ministry of Tourism’s Cambodian Women’s Association for Peace and Development Branch on a Visit to Sen Phu Vang Temple to Promote the “Visit Cambodia in the Green Season” Campaign

Takeo Province: Her Excellency SONG Thida HUOTHak, Honorary President of the Ministry of Tourism Branch of the Cambodian Women’s Association for Peace and Development, led a delegation of the Association’s Ministry of Tourism Branch on a visit to Sen Phu Vang Temple, located in Samraong District, Takeo Province.

The visit aimed to contribute to the promotion of the “Visit Cambodia in the Green Season” campaign, stimulate domestic tourism, and raise awareness of Takeo Province’s rich potential in cultural, historical, religious, and natural tourism.

The visit also sought to encourage the public and tourists to explore Cambodia’s rich cultural heritage and discover tourism destinations during the Green Season. At the same time, it promoted greater participation in preserving the environment, cleanliness, aesthetics, and heritage values at tourism sites, contributing to making Cambodia’s tourism destinations cleaner, greener, and more attractive.

This activity also reflects the active participation of women in promoting Cambodia’s tourism sector and contributing to local economic development by attracting more visitors to destinations and encouraging greater consumption of local products and services within communities. This is in line with the guiding slogan of Samdech Techo HUN SEN: “Tourism for All, All for Tourism.”

Takeo Province, 30 August 2026





[English Below]ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួ...
05/09/2026

[English Below]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំ ណុះ អង្គការនីតិប្រតិបត្តិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។

រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

H.E. HUOT Hak, Minister of Tourism, attended the Official Launch Ceremony of the “Network of Secretaries-General of Ministries and Institutions under the Executive Branch,” presided over by H.E. HUN Many, Deputy Prime Minister, Minister of Civil Service, and Permanent Vice-Chairman of the Public Administration Reform Committee (PARC).

Phnom Penh, 4 September 2026.





[English Below]កម្មវិធី "ដំណើរទៅដើមកំណើតរាជធានីអង្គរ" (Charity Hike 2026) រៀបចំឡើងដោយកងរាជអាវុធហត្ថខេត្តសៀមរាប និងក្រុមហ...
05/09/2026

[English Below]
កម្មវិធី "ដំណើរទៅដើមកំណើតរាជធានីអង្គរ" (Charity Hike 2026) រៀបចំឡើងដោយកងរាជអាវុធហត្ថខេត្តសៀមរាប និងក្រុមហ៊ុន TEMPLE GROUP សូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងកម្មវិធី "ដំណើរទៅដើមកំណើតរាជធានីអង្គរ" ដើរកំសាន្តបែបសប្បុរសធម៌ដ៏អស្ចារ្យប្រចាំឆ្នាំ ២០២៦ នៅលើទឹកដីប្រវត្តិសាស្ត្រ ឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប ដែលជាកន្លែងកំណើតរបស់រាជធានីអង្គរ ។

កម្មវិធីនេះមានការឧបត្ថម្ភធំដោយភេសជ្ជៈប៉ូវកម្លាំង បាកាស ។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦
👥 ចំនួនអ្នកចូលរួម៖ កំណត់ត្រឹម ៦០០ នាក់
🥾 ចម្ងាយ៖ ១៤ គីឡូម៉ែត្រ
🎟 តម្លៃសំបុត្រចូលរួម
🇰🇭 ជនជាតិខ្មែរ៖ $35
🌏 ភ្ញៀវបរទេស៖ $55 (បូកបញ្ចូលថ្លៃសំបុត្រទស្សនាប្រាសាទ)

❤️ គោលបំណងនៃកម្មវិធី ផ្សារភ្ជាប់ធម្មជាតិ បេតិកភណ្ឌ សហគមន៍ និងការចែករំលែកសប្បុរសធម៌ ថវិកាដែលទទួលបានពីការចូលរួមកម្មវិធី នឹងយកទៅបរិច្ចាគជូន មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ដើម្បីចូលរួមចំណែកក្នុងការជួយដល់សុខភាព និងការព្យាបាលកុមារកម្ពុជា។
✨ ធ្វើដំណើរជាមួយគ្នា ស្វែងយល់ពីប្រវត្តិដើមកំណើតរាជធានីអង្គរ និងរួមចំណែកជួយដល់សង្គមយើង។
📌 ចំនួនកន្លែងមានកំណត់ត្រឹម ៦០០ នាក់ សូមរួសរាន់ចុះឈ្មោះ!

👉ចុចតំណភ្ជាប់ ដើម្បីចុះឈ្មោះ
https://forms.gle/vt2LZ9ffGFzAn4Jx7

ប្រសិនបើលោកអ្នកមានចម្ងល់សូមទាក់ទងទៅកាន់៖
លេខទូរស័ព្ទ៖ +855 86 316 164 (Telegram)

ផេកផ្លូវការរបស់កម្មវិធី៖
Facebook: https://www.facebook.com/share/1J5aGmYvSY/?mibextid=wwXIfr
Instagram: https://www.instagram.com/hiketofirstreachtheanyangkor/
Telegram: https://t.me/Hiketokulen

The "Hike to the First Reachtheany Angkor" (Charity Hike 2026), organized by the Siem Reap Gendarmerie and Temple Group, would like to invite everyone to join this charity hike for 2026 on the historical sites of Phnom Kulen National Park, Siem Reap — the birthplace of the Angkor capital.

This hiking event is proudly sponsored by Bacchus Energy Drink.

📅 Date: September 20, 2026
👥 Capacity: Limited to 600 participants
🥾 Distance: 14 km
🎟 Registration Fee:
🇰🇭 Cambodians: $35
🌏 Foreigners/Expats: $55 (including Temple Pass)
❤️ Purpose of the Event: To bridge nature, heritage, community, and charity. The funds raised from event registrations will be donated directly to the Angkor Hospital for Children (AHC) to contribute to the health and medical treatment of Cambodian children.
✨ Move together. Discover the story of Angkor. Give back to our community.
📌 Spots are strictly limited to 600 participants, hurry up and secure your place!

👉 Click here to register
https://forms.gle/vt2LZ9ffGFzAn4Jx7

If you have any doubt, please contact:
Tel: +855 86 316 164 (Telegram)

Our official event pages:
Facebook: https://www.facebook.com/share/1J5aGmYvSY/?mibextid=wwXIfr
Instagram: https://www.instagram.com/hiketofirstreachtheanyangkor/
Telegram: https://t.me/Hiketokulen





[English Below]ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវ «កម្...
05/09/2026

[English Below]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

H.E. HUOT Hak, Minister of Tourism, attended the Official Launch Ceremony of the “Comprehensive Intervention Programme in Response to Multiple Crises,” held under the high presidency of H.E. Dr. AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, and Chairman of the Economic and Financial Policy Committee, representing Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia.

Sokha Phnom Penh Residence Hotel, Morning of 4 September 2026





05/09/2026

២យប់៣ថ្ងៃ នៅក្រចេះ មានអ្វីខ្លះគួរឲ្យចងចាំ?🇰🇭🇰🇭🇰🇭

2 Nights, 3 Days in Kratie — What Makes It Unforgettable?🇰🇭🇰🇭🇰🇭

🎥- Met Visal






04/09/2026

🌿 សូមអញ្ជើញសាធារណជន និងអ្នកស្រឡាញ់វិស័យទេសចរណ៍ ចូលរួមការប្រកួតផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជា ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» 🎥🇰🇭

ដើម្បីសម្រួលដល់ការចូលរួមប្រកួត សូមទស្សនាវីដេអូណែនាំអំពីនីតិវិធី និងរបៀបចុះឈ្មោះចូលរួមជាជំហានៗ។

🏆 ការប្រកួតមានរង្វាន់សរុបចំនួន ៤០,០០០,០០០ រៀល ព្រមទាំងឱកាស ក្លាយជាទូតសុឆន្ទៈទេសចរណ៍កម្ពុជាសម្រាប់ក្រសួងទេសចរណ៍។

📌 នីតិវិធីចុះឈ្មោះ៖ ចូលទៅកាន់គេហទំព័រផ្លូវការ ➡️ បំពេញព័ត៌មានចុះឈ្មោះ ➡️ បង្ហោះវីដេអូចូលរួម ➡️ ដាក់ស្នើសម្រាប់ការពិនិត្យ។

👥 អ្នកមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ អាចចូលរួមជាបុគ្គល ឬជាក្រុម។

⏳ រយៈពេលទទួលពាក្យ៖ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

🔗 សូមចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://www.tnaot.app/green-season





សេចក្តីជូនដំណឹង ស្តីពីព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍»Announce...
04/09/2026

សេចក្តីជូនដំណឹង ស្តីពីព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍»

Announcement On The Angkor Equinox Cycling Event in the Green Season under the theme "Sports Connecting Tourism"





Address

LOT. 3A, Street. 169, Veal Vong, 7 Makara
Phnom Penh
12253

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Alerts

Be the first to know and let us send you an email when ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia:

Shortcuts

Share