Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព

  • Home
  • Cambodia
  • Phnom Penh
  • Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព

Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, Government Organization, Business Development Center (BDC), 7th Floor, OCIC Boulevard , Sangkat Chroy Changvar, Khan Chroy Changvar, Phnom Penh.

📣 នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ!មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមបម្រើការងារនៅលេខាធិការ...
18/06/2026

📣 នៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ!

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមបម្រើការងារនៅលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអញ្ជេីញរួសរាន់ដាក់ពាក្យមុនថ្ងៃផុតកំណត់។
🔹 មុខតំណែងជ្រើសរើស៖
១. បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ (ចំនួន ១ រូប)
២. អ្នកសម្របសម្រួលគម្រោង (ចំនួន ២ រូប)

🗓 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:០០ នាទី
📧 សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សូមទំនាក់ទំនងតាមរយៈ៖ [email protected]
👉ទាញយក សេចក្តីជូនដំណឹង៖ https://www.facebook.com/share/p/17tUQFqQrx/?mibextid=wwXIfr

🔹ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៩០ យាងចូល ៩១ ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្...
18/06/2026

🔹ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៩០ យាងចូល ៩១ ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមក្រាបបង្គំថ្វាយព្រះពរ សូមសម្តេចព្រះមហាក្សត្រី ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរ។

17/06/2026
[English Below]🗓 សល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ!មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់ដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្...
17/06/2026

[English Below]
🗓 សល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ!
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមរំលឹកដល់ដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ពាក់ព័ន្ធ សូមអញ្ជេីញរួសរាន់ដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ ដើម្បីក្លាយជាដៃគូសហការរៀបចំ និងអនុវត្តកម្មវិធី «ការវិនិយោគតាមរយៈដៃគូអនុវត្ត» (Pipeline-Referral Investment Program)។

⏰ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យបង្ហាញចំណាប់អារម្មណ៍៖ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦
📌 កាលបរិច្ឆេទផុតកំណត់ទទួលសំណើ៖ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦
🗳 ដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍តាមរយៈ៖ https://bit.ly/4eAPKux
🗂 សម្រាប់ព័ត៌មានលម្អិត៖ http://bit.ly/4xcmGAS
__________

🗓 Only 3 days left!
Entrepreneurship Development Fund invites qualified and interested implementation partners to submit their Expression of Interest to become our implementing partner for the «Pipeline-Referral Investment Program».

⏰ Expression of interest Deadline: 19 June 2026
📌 Proposal Submission Deadline: 3 July 2026
🗳 Submit your Expression​ of Interest : https://bit.ly/4eAPKux
🗂 For More information: http://bit.ly/4xcmGAS

[English Below]📢 មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមអញ្ជើញដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍គ្រ...
11/06/2026

[English Below]
📢 មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព សូមអញ្ជើញដៃគូអនុវត្តដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ពាក់ព័ន្ធ ចូលរួមដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍ ដើម្បីក្លាយជាដៃគូសហការរៀបចំ និងអនុវត្តកម្មវិធី «ការវិនិយោគតាមរយៈដៃគូអនុវត្ត» (Pipeline-Referral Investment Program)។
🗓 កាលបរិច្ឆេទផុតកំណត់ទទួលពាក្យបង្ហាញចំណាប់អារម្មណ៍ ៖ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦
📌 កាលបរិច្ឆេទផុតកំណត់ទទួលសំណេី ៖ ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦
🗳 ដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍របស់អ្នកតាមរយៈតំណភ្ជាប់ ៖ https://bit.ly/4eAPKux
🗂 សម្រាប់ព័ត៌មានលម្អិត ៖ http://bit.ly/4xcmGAS
__________

📢 Entrepreneurship Development Fund invites implementing partners or agencies with qualified capabilities and relevant experience to submit an Expression of Interest to become our implementing partner for the «Pipeline-Referral Investment Program».
🗓 Expression of Interest Deadline: 19 June 2026
📌 Proposal Submission Deadline: 3 July 2026
🗳 Submit your Expression of Interest via: https://bit.ly/4eAPKux
🗂 For more information: http://bit.ly/4xcmGAS

[English Below]🔵 លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) សូមចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រចាំ...
05/06/2026

[English Below]
🔵 លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) សូមចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រចាំឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា​ ទាំងអស់គ្នាដើម្បីទារក និងកុមារកម្ពុជា។

តបតាមការអំពាវនាវ ដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ ១ ៥០០ នាក់ ដើរ ២ ៧០០ ជំហាន នៅពហុកីឡាដ្ឋានមរតកតេជោ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃលេខាធិការដ្ឋាន ម.អ.ស. បានចូលរួមបរិច្ចាគថវិកាតាមរយៈការស្កេន ឃ្យូអរកូដ ព្រមទាំងចូលរួមសកម្មភាពដើរ ២ ៧០០ ជំហាន ដើម្បីបង្ហាញពីសាមគ្គីភាព និងការចូលរួមគាំទ្រដល់បុព្វហេតុមនុស្សធម៌ក្នុងការជួយទ្រទ្រង់និរន្តរភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលសុខភាពកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។
លេខាធិការដ្ឋាន ម.អ.ស. សូមចូលរួមអំពាវនាវដល់សាធារណជន និងសប្បុរសជនទាំងអស់ បន្តចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរួមចំណែកក្នុងការថែរក្សាសុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា។
__________

🔵 Entrepreneurship Development Fund (EDF) is pleased to support and contribute to the Cambodia Kantha Bopha Foundation’s “10,000 Riel, 10,000 People” Campaign 2026 for the benefit of Cambodian children.
To help ensure the sustainability of Kantha Bopha Hospital’s operations iniatied by H.E. Dr Pich Chanmony Hun Manet, Honorary President of the Cambodia Kantha Bopha Foundation, on the afternoon of 4 June 2026, H.E. Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, and Chairman of the Board of Trustees of the Cambodia Kantha Bopha Foundation, led approximately 1,500 management team members, government officials, and staff of the Ministry of Economy and Finance in a 2,700-step walk at the Morodok Techo National Stadium.
On this occasion, EDF Secretariats staffs have contribute by making meaningful donations through QR code and participated in the 2,700-step walk to demonstrate solidarity and support for the humanitarian cause of sustaining healthcare and medical treatment services for children at Kantha Bopha Hospital.
The EDF Secretariat would like to encourage everyone to continue supporting the “10,000 Riel, 10,000 People” Campaign in order to contribute to safeguarding the well-being and future of Cambodian children.
#១ម៉ឺនរៀល១ម៉ឺននាក់ #មូលនិធិគន្ធបុប្ផាកម្ពុជា

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)

[English Below]🔵 លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) សូមថ្លែងអំណរគុណចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស...
28/05/2026

[English Below]
🔵 លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) សូមថ្លែងអំណរគុណចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចែករំលែកបទពិសោធ ទស្សនៈ និងអនុសាសន៍សំខាន់ៗ សម្រាប់ការរៀបចំកម្មវិធី “វិនិយោគតាមរយៈដៃគូអនុវត្ត (Pipeline-Referral Investment Program - PIP)”។
តាមរយៈកិច្ចប្រជុំភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦ លេខាធិការដ្ឋាន ម.អ.ស. បានប្រមូលធាតុចូលពីតំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធចំនួន ១៤ ស្ថាប័ន ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការត្រៀមខ្លួនទទួលការវិនិយោគ ការបង្កើតប្រព័ន្ធបញ្ជូនបន្តធុរកិច្ចថ្មី និងសហគ្រាសដែលមានសក្តានុពល ក៏ដូចជាយន្តការសហការរវាងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ ជាមួយគ្នានេះ លេខាធិការដ្ឋាន ម.អ.ស. ក៏បានរៀបចំការធ្វើផែនទីកម្មវិធី (Program Mapping) ដោយផ្អែកលើព័ត៌មាន និងធាតុចូលដែលផ្ដល់ដោយស្ថាប័នចូលរួមនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការសិក្សា វិភាគ និងសម្របសម្រួលយន្តការសហការក្នុងការអភិវឌ្ឍកម្មវិធី PIP នាពេលបន្ទាប់។ ធាតុចូល និងអនុសាសន៍ដែលទទួលបាន នឹងត្រូវយកមកប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការរៀបចំ និងអភិវឌ្ឍកម្មវិធី PIP ក្នុងដំណាក់កាលបន្ទាប់ ដើម្បីពង្រឹងការតភ្ជាប់រវាងកម្មវិធីគាំទ្រធុរកិច្ចថ្មី និងការទទួលបានវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព សមស្រប និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
__________

🔵 Entrepreneurship Development Fund (EDF) would like to express our sincere appreciation to all participating institutions and organizations for their active participation in sharing experiences, inputs, and recommendations for the contribution to the development of “Pipeline-Referral Investment Program (PIP).”
Through the stakeholder meeting held on the morning of 26th May 2026, EDF gathered inputs from representatives of 14 representatives regarding challenges in investment readiness, the establishment of a referral mechanism for promising startups and enterprises, as well as collaboration mechanisms among stakeholders within Cambodia’s entrepreneurship ecosystem.
In addition, EDF has consolidated a Program Mapping exercise based on the information and inputs provided by each participating institution, serving as a foundation for further study, analysis, and coordination of collaborative mechanisms. These inputs and recommendations collected will be utilized as key references for the next phase of designing and developing the PIP program, with the objective of strengthening the linkage between startup support programs and access to investment in a more effective, appropriate, and responsive manner that addresses the practical needs of Cambodia’s entrepreneurship ecosystem.

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)

[English Below]🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក, ឯក...
26/05/2026

[English Below]
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក, ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធាននៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានដឹកនាំកិច្ចប្រជុំភាគីពាក់ព័ន្ធស្ដីពីកម្មវិធី “វិនិយោគតាមរយៈដៃគូអនុវត្ត (Pipeline-Referral Investment Program - PIP)” ដែលរៀបចំដោយលេខាធិការដ្ឋាន ម.អ.ស.។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធចំនួន ១៤ ស្ថាប័ន រួមមានស្ថាប័នគាំទ្រសហគ្រិនភាព ដៃគូអភិវឌ្ឍ សាកលវិទ្យាល័យ វិស័យឯកជន និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូលសំខាន់ៗ សម្រាប់ការរៀបចំ និងអនុវត្តកម្មវិធី PIP ឱ្យមានប្រសិទ្ធភាព និងស្របតាមតម្រូវការជាក់ស្ដែងនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធី PIP មានគោលបំណងបង្កើតយន្តការសហការរវាង ម.អ.ស. និងស្ថាប័នគាំទ្រសហគ្រិនភាព តាមរយៈការណែនាំពីដៃគូដែលជាអ្នកបណ្ដុះបណ្ដាល ឬ ពន្លឿនអាជីវកម្ម ក្នុងគោលបំណងបង្កើតជាប្រព័ន្ធបញ្ជូនបន្តសហគ្រាសធុនតូច និងមធ្យម (SMEs) និងធុរកិច្ចថ្មីដែលមានសក្តានុពល ដើម្បីមានឱកាសទទួលបានការវិនិយោគ និងជួយកាត់បន្ថយគម្លាតរវាងកម្មវិធីបណ្ដុះបណ្ដាល និងការទទួលបានហិរញ្ញប្បទាន ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
__________

🔵 Phnom Penh – Business Development Center: 26th May 2026 at 9:00 AM, H.E. Aun Pornmonireachsak, Deputy Director of the Secretariat of Entrepreneurship Development Fund (EDF), led a stakeholder meeting on the “Pipeline-Referral Investment Program (PIP),” organized by EDF Secretariat. The meeting brought together representatives from 15 institutions, including entrepreneurship support organizations, development partners, universities, private sector representatives, and key stakeholders within Cambodia’s entrepreneurship ecosystem. The objective of the meeting is to exchange views, gather key inputs, and support the design and implementation of the PIP program to ensure its effectiveness and alignment with the practical needs of Cambodia’s entrepreneurship ecosystem. The PIP program aims to establish a collaborative mechanism between EDF and entrepreneurship support institutions through referrals from incubators, accelerators and other related programs. The program is designed to create a referral pipeline for high-potential SMEs and startups toward investment opportunities, helping bridge the gap between incubation and acceleration programs and access to financing, while enhancing the effectiveness of entrepreneurship support and digital economic development in Cambodia.

🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media)

Address

Business Development Center (BDC), 7th Floor, OCIC Boulevard , Sangkat Chroy Changvar, Khan Chroy Changvar
Phnom Penh

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30

Alerts

Be the first to know and let us send you an email when Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព:

Share