01/09/2026
នាព្រឹក និងរសៀលថ្ងៃចន្ទ
៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា គ.ស.២០២៦ នៅសាលប្រជុំធំនៃអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានរៀបចំ «កិច្ចប្រជុំពិគ្រោះយោបល់លើទម្រង់របាយការណ៍ប្រចាំខែថ្មី
និងការបំពេញទិន្នន័យតាមប្រព័ន្ធ E-Filing» ក្រោមអធិបតីភាពរបស់ លោក ម៉ី សំណាង ប្រធាននាយកដ្ឋានត្រួតពិនិត្យ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. ដោយមានការចូលរួមពីមន្ត្រីជំនាញនៃ ន.អ.ប. ព្រមទាំងតំណាងក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន
និងអគារសហកម្មសិទ្ធិ ប្រមាណ ៧០ នាក់ និងតំណាងក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុប្រមាណ ៧០ នាក់។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា
ពិគ្រោះយោបល់លើទម្រង់របាយការណ៍ប្រចាំខែថ្មី និងការបំពេញទិន្នន័យតាមប្រព័ន្ធ E-Filing
ដែល ន.អ.ប គ្រោងនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ។
On the morning and afternoon of Monday, 31 August 2026, Real Estate Business and Pawnshop Regulator (RPR) organized a “Consultation Meeting on the New Monthly Reporting Format and Data Submission through the E-Filing System” at the Main Conference Hall of the Non-Bank Financial Services Authority (NBFSA) building.
The meeting was presided over by Mr. Mey Somnang, Director of the Department of Supervision, representing H.E. Chou Vannak, Director General of RPR. The meeting was attended by technical officials from the RPR, approximately 70 representatives from housing and condominium Development companies, as well as approximately 70 representatives from real estate service companies.
The meeting aimed to discuss and consult on the new monthly reporting format and the submission of data through the E-Filing System, which RPR plans to introduce and implement in the near future.
---------------------------------------------------------------------------------------------
ដើម្បីទទួលបានព័ត៌មានពីវិស័យអចលនវត្ថុនិងបញ្ចាំ សូមចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម
Please join the below link to receive updates on the Real Estate and Pawnshop sector៖
-https://rpr.gov.kh
-https://t.me/rprcambodia
-https://www.youtube.com/channel/UCMxWeGgTcPOhY67aYcm52ew