គណបក្សបំណងពលរដ្ឋ

គណបក្សបំណងពលរដ្ឋ មាតុភូមិមួយដែលពលរដ្ឋជាម្ចាស់រស់ក្នុងភាពថ្លៃថ្នូរ

06/09/2026

ស្វានៅរមណីយដ្ឋានអង្គរ

ការលើកឡើងរបស់ ឯកឧត្តម អ៉ិត សារម្យ ប្រធានគណបំណងពលរដ្ឋ ក្នុងកិច្ចប្រជុំប្រចាំខែ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

សង្ខេបខ្លឹមសារ៖

- នៅតាមតំបន់ទេសចរណ៍ធំៗ ដូចជា រមណីយដ្ឋានអង្គរវត្ត មានការកើនឡើងនូវផលប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវ ពីសត្វស្វា ដែលមានភាពរប៉ិលរប៉ូច និងបានបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដូចជា ការខាំ ការខ្វាច ឬដណ្តើមចំណីអាហារ និងរបស់របរពីភ្ញៀវទេសចរ។

- ស្ថាប័នពាក់ព័ន្ធ ដូចជា អាជ្ញាធរមូលដ្ឋាន អាជ្ញាធរអប្សរា ក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវមានវិធានការរួមគ្នា ដើម្បីទប់ស្កាត់បញ្ហានេះ។

- ត្រូវរៀបចំឱ្យមានវិធានការច្បាស់លាស់ ដូចជាការធ្វើរបងការពារ ឬការរៀបចំច្រកចូលចេញឱ្យបានត្រឹមត្រូវដល់សត្វស្វា ដើម្បីធានាបានទាំងសុវត្ថិភាពភ្ញៀវទេសចរ សោភ័ណភាព និងការរស់នៅរបស់សត្វស្វា ដោយមិនប៉ះពាល់ដល់អារម្មណ៍ និងសុវត្ថិភាពភ្ញៀវទេសចរឡើយ។

#អ៉ិតសារម្យ #គណបក្សបំណងពលរដ្ឋ #ប្រជុំប្រចាំខែ #ទស្សទាន #បរិបទសង្គម #ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ #រាជរដ្ឋាភិបាល #ពិគ្រោះ #ពិភាក្សា #ផ្តល់យោបល់ #ព្រះរាជក្រឹត្យ

05/09/2026

ករណីចោរលួចបូមប្រេងពីឡានធុនធំ ហើយស្ត្រីម្នាក់ចេញដៀល អ្នកពោធិ៍សាត់សុទ្ធតែចោរ

ការលើកឡើងរបស់ប្រធានគណបក្សបំណងពលរដ្ឋ ក្នុងកិច្ចប្រជុំប្រចាំខែ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

សង្ខេបខ្លឹមសារ៖

- មានស្ត្រីម្នាក់បានប្រើសិទ្ធិសេរីភាពបញ្ចេញមតិលើសលុប រហូតដល់ប្រមាថមើលងាយប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ថាជាចោរ បង្ហាញពីទិដ្ឋភាពអវិជ្ជមាន ប៉ុន្តែការលើកឡើងនោះ ក៏បានជួយឱ្យអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យ និងទប់ស្កាត់ករណីលួចបូមប្រេងពីរថយន្តដឹកទំនិញធុនធំផងដែរ បែរបង្ហាញពីទិដ្ឋភាពវិជ្ជមានទៅវិញ។

- ប្រជាពលរដ្ឋមួយចំនួនតែងតែចង់បង្ហាញពីសមត្ថភាព ឬរឿងរ៉ាវផ្ទាល់ខ្លួនលើបណ្តាញសង្គម ប៉ុន្តែការប្រើសេរីភាពខ្លះគ្មានការទទួលខុសត្រូវ និងខ្វះសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម។

- ក្រោយពីប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការរឹតបន្តឹងលើការប្រើប្រាស់សេរីភាពខុសឆ្គង គេសង្កេតឃើញថា បរិយាកាសនៅលើបណ្តាញសង្គមមានភាពស្ងប់ស្ងាត់ និងល្អប្រសើរជាងមុន។

-ការរៀបរាប់លើខាង ត្រូវបានគេសម្គាល់ថា សកម្មភាពជេរប្រមាថ និងការបង្ហាញរូបភាពមិនសមរម្យនៅលើបណ្តាញសង្គម ភាគច្រើនកើតចេញពីស្ត្រី ហើយបុរសខ្លះក៏មានដែរ ដែលបង្កឱ្យមានផលបះផលអវិជ្ជមានដល់កិត្តិយសស្ត្រី សីលធម៌សង្គម និងវប្បធម៌ ប្រពៃណី ដ៏ល្អផូរផង់របស់ជាតិ។

#អ៉ិតសារម្យ #គណបក្សបំណងពលរដ្ឋ #ប្រជុំប្រចាំខែ #ទស្សទាន #បរិបទសង្គម #ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ #រាជរដ្ឋាភិបាល #ពិគ្រោះ #ពិភាក្សា #ផ្តល់យោបល់

03/09/2026

បញ្ហាបូមខ្សាច់បាក់ច្រាំងទន្លេ

ការលើកឡើងរបស់ ឯកឧត្តម អ៉ិត សារម្យ ប្រធានគណបំណងពលរដ្ឋ ក្នុងកិច្ចប្រជុំប្រចាំខែ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

សង្ខេបខ្លឹមសារ៖

- មានការលើកឡើងជុំវិញបញ្ហាបាក់ច្រាំងទន្លេ ដោយមន្ត្រីក្រសួងរ៉ែ និងថាមពលអះអាងថា ការបូមខ្សាច់ជួយទប់ស្កាត់ការបាក់ច្រាំង ប៉ុន្តែប្រជាពលរដ្ឋយល់ឃើញផ្ទុយទៅវិញថា អាជីវកម្មបូមខ្សាច់ជាដើមហេតុបង្កឱ្យបាក់ច្រាំង។

- ថ្វីដ្បិតតែមានកត្តាធម្មជាតិ ដូចជា ចរន្តទឹកហូរ ទឹកខួច ទឹកបុកច្រាំង ។ល។ ជាចំណែក ប៉ុន្តែការបាក់ច្រាំងជាក់ស្តែងនៅតែបន្តកើតមាន ដូចជាករណីនៅឃុំឫស្សីស្រុក ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបាក់រហូតដល់ ៣ម៉ែត្រ ក្នុងមួយម៉ោង រហូតដល់អាជ្ញាធរត្រូវជួយផ្លាស់ប្តូរទីលំនៅប្រជាពលរដ្ឋ។

- ការបាក់ច្រាំងត្រូវបានគេជឿថា មានការពាក់ព័ន្ធនឹងអាជីវកម្មបូមខ្សាច់ និងការខ្វះចន្លោះក្នុងការត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធ ព្រោះប្រជាពលរដ្ឋរស់នៅផ្ទាល់មានបទពិសោធន៍ដឹងច្បាស់ពីបញ្ហានេះ ដូចករណីរលកកាណូតលឿនបុកច្រាំងក្នុងទសវត្សរ៍៩០។

- ស្ថាប័នរដ្ឋគួរយកចិត្តទុកដាក់គ្រប់គ្រងអាជីវកម្មបូមខ្សាច់ឱ្យបានត្រឹមត្រូវ ដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋ និងចៀសវាងការប្រើប្រាស់ពាក្យពេចន៍ ដូចជាពាក្យពេចន៍ធ្លាប់លើកឡើងថា មន្ត្រីមិនអាចញ៊ាំខ្សាច់ ឬញ៊ាំថ្មបានទេ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ។

#អ៉ិតសារម្យ #គណបក្សបំណងពលរដ្ឋ #ប្រជុំប្រចាំខែ #ទស្សទាន #បរិបទសង្គម #ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ #រាជរដ្ឋាភិបាល #ពិគ្រោះ #ពិភាក្សា #ផ្តល់យោបល់ #ព្រះរាជក្រឹត្យ

03/09/2026

ឯកឧត្តម អ៉ិត សារម្យ គូសបញ្ជាក់ពីតួនាទីពិតប្រាកដរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងការឃ្លាំមើលការងាររាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ឯកឧត្តម អ៉ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានលើកឡើងអំពីការកើនឡើងនូវចំនួនសមាជិកគណបក្ស និងបានសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់របស់ឧត្តមក្រុមប្រឹក្សានៅក្នុងបរិបទនយោបាយបច្ចុប្បន្ន។

ឯកឧត្តមបានគូសបញ្ជាក់ថា កើនឡើងនៃចំនួនសមាជិកនេះ គឺជាចំណុចដែលទទួលបានការយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលក៏បានអះអាងជាសាធារណៈរួចហើយថា ទីប្រឹក្សា និងតំណាងគណបក្សនយោបាយទាំងអស់ដែលចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មិនមែនបំពេញភារកិច្ចត្រឹមជាអ្នកគាំទ្រ ឬជាអ្នកលើកជើងគណបក្សកាន់អំណាចនោះឡើយ។

ផ្អែកលើព្រះរាជក្រឹត្យដែលបានកំណត់ ឯកឧត្តម អ៉ិត សារម្យ បានរំលឹកថា បេសកកម្មចម្បងរបស់ឧត្តមក្រុមប្រឹក្សា គឺការផ្តល់អនុសាសន៍ កែលម្អ និងពិនិត្យមើលរាល់ចំណុចខ្វះខាតក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើការតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

#អ៉ិតសារម្យ #គណបក្សបំណងពលរដ្ឋ #ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ #ទស្សនទាន #បរិបទសង្គម #ពិគ្រោះ #ផ្តល់យោបល់ #កែលម្អ #ប្រឹក្សា #តួនាទី #ភារកិច្ច #កាតព្វកិច្ច #ព្រះរាជក្រឹត្យ #ភ្នំឱរ៉ាល់

02/09/2026

គណបក្សនយោបាយនៅក្នុងឧត្តមក្រុមប្រឹក្សា មិនមែនគ្រាន់តែជាអ្នកគាំទ្រគណបក្សកាន់អំណាច ឬជាអ្នកលើកជើងនោះឡើយ

ការលើកឡើងរបស់ ឯកឧត្តម អ៉ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ ក្នុងកិច្ចប្រជុំប្រចាំខែ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

សង្ខេបខ្លឹមសារ៖

- សមាជិកនៃឧត្តមក្រុមប្រឹក្សាមានចំនួនកើនឡើងយ៉ាងច្រើន ដែលទាក់ទាញការចាប់អារម្មណ៍ពីប្រមុខរាជរដ្ឋាភិបាល

- ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា គណបក្សនយោបាយក្នុងស្ថានប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មិនមែនជាអ្នកគាំទ្រ ឬអ្នកលើកជើងបក្សកាន់អំណាចនោះទេ

- គណបក្សនយោបាយដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អនុវត្តតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួន ស្របតាមព្រះរាជក្រឹត្យ ដោយផ្តោតលើការផ្តល់គំនិត និងចូលរួមស្វែងរកចំណុចខ្វះខាតរបស់រាជរដ្ឋាភិបាល ជាពិសេសការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ។

#អ៉ិតសារម្យ #គណបក្សបំណងពលរដ្ឋ #ប្រជុំប្រចាំខែ #ទស្សនទាន #បរិបទសង្គម #ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ #រាជរដ្ឋាភិបាល #ពិគ្រោះ #ពិភាក្សា #ផ្តល់យោបល់ #ព្រះរាជក្រឹត្យ

30/08/2026

ភ្លើងសញ្ញាចរាចរណ៍ខុសបទដ្ឋាន ដែលមានរូបបេះដូង និងត្បូងពេជ្យ ត្រូវបានអាជ្ញាធររៀបចំកែសម្រួលឡើងវិញហើយ

ក្រោយពីមានសំណើររបស់ ឯកឧត្តម អ៉ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ ក្នុងកិច្ចប្រជុំឆមាសលើកទី៥ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

ខ្លឹមសារសង្ខេប លើកឡើងពេលនោះ ៖

- ការប្រើសញ្ញាខុសស្តង់ដារ ៖ មានការកែច្នៃភ្លើងសញ្ញាចរាចរណ៍ទៅជារូប «បេះដូង» និង «ត្បូងពេជ្រ» ដែលប្រាសចាកពីបទដ្ឋានអន្តរជាតិ និងធ្វើឱ្យអ្នកបើកបរច្របូកច្របល់។

- សំណូមពរ ៖ ស្នើឱ្យក្រសួងសាធារណការ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងកែសម្រួលប្រព័ន្ធភ្លើងស្តុបឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ។

29/08/2026

ឯកឧត្តម អុិត សារម្យ ផ្តល់យោបល់ឲ្យពិនិត្យហេដ្ឋាចរនាសម្ព័ន្ធ ពិសេសផ្លូវថ្នល់ និងធ្វើកំណែទម្រង់ច្បាប់ប្រឆាំងអំពើពុករលួយ

ភ្នំពេញ ៖ ការលើកឡើងរបស់ ឯកឧត្តម អ៉ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ ក្នុងកិច្ចប្រជុំឆមាសលើកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ បានផ្តោតសំខាន់លើបញ្ហាប្រឈមនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការពង្រឹងការគ្រប់គ្រងរដ្ឋបាល និងតម្រូវការចាំបាច់ក្នុងការធ្វើទំនើបកម្មច្បាប់ប្រឆាំងអំពើពុករលួយ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៉ិត សារម្យ បានគូសបញ្ជាក់អំពីកង្វល់ពាក់ព័ន្ធនឹងការធ្វើ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដោយបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងអំពីស្ថានភាពផ្លូវជាតិលេខ ៨។ ឯកឧត្តមបានសង្កេតឃើញថា ការដ្ឋានសាងសង់ផ្លូវនេះហាក់បីដូចជាមានភាពយឺតយ៉ាវ និងមិនស៊ីសង្វាក់គ្នា ដោយការធ្វើផ្លូវត្រូវបានអនុវត្តតែមួយចំហៀង ខណៈដែលមួយចំហៀងទៀតមិនទាន់បានរៀបចំរួចរាល់ស្រួលបួលផង ក៏ស្រាប់តែមានការខូចខាតជាបន្តបន្ទាប់ទាំងសងខាង (ឆ្វេង-ស្តាំ)។ ផ្លូវនេះមានប្រវែងវែងរហូតដល់តំបន់ឧដុង្គ ដោយត្រូវឆ្លងកាត់ស្ពានព្រែកតាមាក់ និងស្ពានក្នុងតំបន់អមសងខាងផងដែរ។

ពាក់ព័ន្ធនឹងវិស័យរដ្ឋបាលសាធារណៈ ឯកឧត្តមប្រធានគណបក្សបំណងពលរដ្ឋ បានទទួលស្គាល់ថា បច្ចេកវិទ្យានាពេលបច្ចុប្បន្នមានភាពទំនើបគ្រប់គ្រាន់ក្នុងការសម្រួលដល់ការប្រាស្រ័យទាក់ទង និងការគ្រប់គ្រងលើមន្ត្រីជំនាញនៅតាមមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ យន្តការរដ្ឋបាលក្នុងការទប់ស្កាត់អំពើពុករលួយ និងផលប្រយោជន៍បក្សពួកនៅតែមិនទាន់មានភាពទំនើបទាន់សម័យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងនៅឡើយ។

ឯកឧត្តមបានបន្ថែមថា ៖ «ច្បាប់ស្តីពីអំពើពុករលួយ ព្រមទាំងយន្តការនៃការអនុវត្តច្បាប់នេះ គួរតែត្រូវបានធ្វើកែទម្រង់ និងធ្វើទំនើបកម្មបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាព និងភាពតម្លាភាពនៅក្នុងក្បាលម៉ាស៊ីនរដ្ឋបាលសាធារណៈ»។

បន្ថែមពីនេះ ឯកឧត្តម អ៉ិត សារម្យ ក៏បានធ្វើការកត់សម្គាល់លើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ដោយលើកឡើងថា ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន មានការប្រើប្រាស់សម្ភារៈទំនើបៗយ៉ាងទូលំទូលាយ។ បើប្រៀបធៀបទៅនឹងប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាប្រទេសជឿនលឿន ដូចជាប្រទេសអូស្ត្រាលីជាដើម កម្រិតនៃការប្រើប្រាស់សម្ភារៈទំនើបៗរបស់ប្រជាពលរដ្ឋកម្ពុជា គឺមិនចាញ់ ឬអាចពោលបានថាមិនចាញ់ប្រៀបធៀបនឹងបណ្តាប្រទេសទាំងនោះឡើយ។

កិច្ចប្រជុំឆមាសលើកទី៥ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រព្រឹត្តទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបាននូវអនុសាសន៍ល្អៗជាច្រើនពីតំណាងគណបក្សនយោបាយនានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានចីរភាព និងតម្លាភាព៕

រក្សាសិទ្ធិ ភ្នំឱរ៉ាល់

#អ៉ិតសារម្យ #គណបក្សបំណងពលរដ្ឋ #រាជរដ្ឋាភិបាល #ហ៊ុនម៉ាណែត #ក្រសួងសាធារណៈការនិងដឹកជញ្ជូន #ប៉េងពោធិ៍នា #ក្រសួងមហាផ្ទៃ #សសុខា #អង្គភាពប្រឆាំងអំពើពុករលួយ #ឱមយិនទៀង #ច្បាប់ប្រឆាំងអំពើពុករលួយ #កំណែទម្រង់ #សម្ភារៈនិយម #ពលរដ្ឋ

29/08/2026

ការកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវថ្នល់ ការកែទម្រង់ច្បាប់ប្រឆាំងអំពើពុករលួយ និងឥរិយាបទប្រជាពលរដ្ឋ លើការប្រើប្រាស់សម្ភារៈ

ការលើកឡើងរបស់ខ្ញុំ ក្នុងកិច្ចប្រជុំឆមាសលើកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។

ការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ការសាងសង់និងជួសជុលផ្លូវលេខ ៨ ឃើញថាមានបញ្ហាមួយចំនួន ដោយការធ្វើផ្លូវធ្វើឡើងតែមួយចំហៀង ឯមួយចំហៀងទៀតមិនទាន់បានរៀបចំរៀបរយស្រួលបួលផង ក៏ស្រាប់តែខូចខាតជាបន្តបន្ទាប់ទាំងសងខាង (ឆ្វេង-ស្តាំ)។ ការចាក់កៅស៊ូ ឬបេតុងនេះ មានប្រវែងវែងរហូតដល់តំបន់ឧដុង្គ ដោយឆ្លងកាត់ស្ពានព្រែកតាមាក់ និងស្ពានតំបន់ជុំវិញនោះ។

ការគ្រប់គ្រងមន្ត្រី និងបច្ចេកវិទ្យា

បច្ចុប្បន្ន បច្ចេកវិទ្យាមានភាពទំនើបគ្រប់គ្រាន់ក្នុងការសម្រួលដល់ការទំនាក់ទំនង និងការគ្រប់គ្រងលើមន្ត្រីជំនាញនៅតាមមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធគ្រប់គ្រង និងការទប់ស្កាត់អំពើពុករលួយ ដែលកើតចេញពីផលប្រយោជន៍ក្នុងរដ្ឋបាលសាធារណៈ នៅពុំទាន់មានភាពទំនើបទាន់សម័យនៅឡើយទេ។ ហេតុនេះ ច្បាប់ស្តីពីអំពើពុករលួយ ព្រមទាំងយន្តការនៃការអនុវត្តច្បាប់នេះ គួរតែត្រូវបានធ្វើកែទម្រង់ឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាពជាងមុន។

កម្រិតជីវភាព និងការប្រើប្រាស់សម្ភារៈរបស់ប្រជាពលរដ្ឋ

បើប្រៀបធៀបលើទិដ្ឋភាពនៃការប្រើប្រាស់សម្ភារៈ ឃើញថាប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន មានការប្រើប្រាស់សម្ភារៈទំនើបៗច្រើន មើលទៅមិនចាញ់ ឬអាចពោលបានថាលើសពីប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាប្រទេសជឿនលឿន ដូចជាប្រទេសអូស្ត្រាលីជាដើម។

#អ៉ិតសារម្យ #គណបក្សបំណងពលរដ្ឋ #ច្បាប់ប្រឆាំងអំពើពុករលួយ #សម្ភារនិយម #ក្រសួងសាធារណការនិងដឹកជញ្ជូន #សេវាសាធារណៈ #រាជរដ្ឋាភិបាល #អង្គភាពប្រឆាំងអំពើពុករលួយ #វិសោធនកម្ម #ពលរដ្ឋ

#

28/08/2026

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកែទម្រង់ច្បាប់ប្រឆាំងអំពើពុករលួយ

ការលើកឡើងរបស់ ឯកឧត្តម អ៉ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ ក្នុងកិច្ចប្រជុំឆមាសលើកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។

ខ្លឹមសារគន្លឹះ ៖

- បញ្ហាផ្លូវថ្នល់ ៖ ការសាងសង់ផ្លូវលេខ ៨ (ឆ្ពោះទៅឧដុង្គ ឆ្លងកាត់ស្ពានព្រែកតាមាក់) នៅមានកម្រិត ដោយធ្វើមិនទាន់រួចរាល់ស្រួលបួលមួយចំហៀងផង ក៏មានការខូចខាតជាបន្តបន្ទាប់។

- ការគ្រប់គ្រង និងច្បាប់ប្រឆាំងអំពើពុករលួយ ៖ បើទោះជាមានបច្ចេកវិទ្យាទំនើបក្នុងការប្រាស្រ័យទាក់ទង និងគ្រប់គ្រងមន្ត្រីមូលដ្ឋានក៏ដោយ ប៉ុន្តែប្រព័ន្ធរដ្ឋបាល និងច្បាប់ស្តីពីអំពើពុករលួយ ព្រមទាំងការអនុវត្ត ត្រូវតែធ្វើទំនើបកម្មបន្ថែមទៀតដើម្បីទប់ស្កាត់ផលប្រយោជន៍បក្ខពួក។

- ការប្រើប្រាស់សម្ភាររបស់ពលរដ្ឋ ៖ ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្នមានទម្លាប់ប្រើប្រាស់សម្ភារទំនើបៗច្រើន រហូតដល់មើលទៅមិនចាញ់ ឬអាចលើសប្រជាជននៅប្រទេសជឿនលឿនដូចជាអូស្ត្រាលីជាដើម។

#អ៉ិតសារម្យ #គណបក្សបំណងពលរដ្ឋ #ក្រសួងសាធារណការនិងដឹកជញ្ជូន #អង្គភាពប្រឆាំងអំពើពុករលួយ #ក្រសួងមហាផ្ទៃ #រាជរដ្ឋាភិបាល #ច្បាប់ប្រឆាំងអំពើពុករលួយ #វិសោធនកម្ម #សេវាសាធារណៈ #ពលរដ្ឋ #សម្ភារនិយម

Address

Office Add : House #34, Street 20, Boei Pipopthmey, Veng Sreng, Sangkat Choum Chao, Khan Posen Chey
Phnom Penh
855

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+85512897600

Alerts

Be the first to know and let us send you an email when គណបក្សបំណងពលរដ្ឋ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to គណបក្សបំណងពលរដ្ឋ:

Shortcuts

Share